-
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ហាង Lotteria ស្ថិតនៅផ្លូវមុន្នីវង្ស សង្កាត់ ចតុមុខ ចាប់ពីថ្ងៃទី១៨មីនា តទៅ ហើយមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្ត

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ហាង Lotteria ស្ថិតនៅផ្លូវមុន្នីវង្ស សង្កាត់ ចតុមុខ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១៨មីនា តទៅ ហើយមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តនៅ វិទ្យាល័យបាក់ទូក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ។ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
-
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ហាង ស្រីអូន ស៊ុបគោ ២ ស្ថិតនៅសង្កាត់ស្រះចក ចាប់ពីថ្ងៃទី១១ មីនា តទៅ ហើយមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្ត

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ហាង ស្រីអូន ស៊ុបគោ ២ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១១ មីនា តទៅ ហើយមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តនៅវិទ្យាល័យបាក់ទូក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ។ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
-
បុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស រួមមាន

១. បុគ្គលដែលមានវិជ្ជមានកូវីដ១៩ ក្នុងពេលជួបផ្ទាល់ជាមួយមន្ត្រីសុខាភិបាល ឬមន្ត្រីមានសមត្ថកិច្ច ២. បុគ្គលដែលមានកាតព្វកិច្ចធ្វើចត្តាឡីស័ក លើកលែងតែបុគ្គលនោះធ្វើចត្តាឡីស័កដាច់ដោយឡែកតែឯង និងមិនជួបផ្ទាល់ជាមួយអ្នកដទៃ ៣. អ្នកបើកបរយានគ្រប់ប្រភេទដែលជាមធ្យោបាយធ្វើដំណើររួម ឬសម្រាប់បម្រើឱ្យសាធារណជន ៤. អ្នកដំណើរតាមមធ្យោបាយធ្វើដំណើររួម ៥. អ្នកផ្តល់សេវាផ្ទាល់ដល់អតិថិជន រួមមាន បុគ្គលិកជួរមុខនៅតាមសហគ្រាស ឬទីតាំងអាជីវកម្មនានា មន្រ្តីនិងបុគ្គលិកសុខាភិបាល និងបុគ្គលផ្សេងទៀតដែលផ្តល់សេវាផ្ទាល់ជាមួយអតិថិជន ៦. បុគ្គលដែលកំពុងស្ថិតនៅតាមទីសាធារណៈដែលមានមនុស្សច្រើន ដែលមានការជួបជុំមនុស្សចាប់ពី ពីរនាក់ឡើងទៅ។ ប្រភព៖ ប្រកាសស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។
-
ភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប ត្រូវបានកំណត់យកជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ

ភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប ត្រូវបានកំណត់យកជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ អ្នកដែលមិនគោរពនឹងត្រូវពិន័យជាប្រាក់ ចាប់ពីថ្ងៃនេះតទៅ! ប្រភព៖ ក្រសួងសុខាភិបាល
-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី២៣ មីនា ២០២១

របាយការណ៍នៅថ្ងៃទី២៣ មីនា ឃើញមាន៖ ១. គ្រោះថ្នាក់ចរាចរណ៍៖ ៧ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ៖ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន៖ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៤. កូវីដ៖ ២៩ករណី (ករណីសហគមន៍ ២៧នាក់) និងជាសះស្បើយ ៣៤នាក់។ អ្នកឆ្លងសរុប៖ ១៨១៧ នាក់ អ្នកជាសះស្បើយ៖ ១០៣៣ នាក់ អ្នកកំពុងព្យាបាល៖ ៧៧៧ នាក់ ចេញផ្សាយម៉ោង ១២៖១៥ ថ្ងៃទី២៤ មីនា ២០២១
-
សូមអនុវត្ត “៣ការពារ ៣កុំ” ឱ្យបានម៉ឺងម៉ាត់

-
ខេត្តព្រះសីហនុនឹងមានទីតាំងតេស្តរកកូវីដ១៩នៅដើមខែមេសា

បរិក្ខារតេស្តរកជំងឺវីរុសកូវីដ១៩ខ្នាតធំមួយគ្រឿងដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិននឹងមកដល់ខេត្តព្រះសីហនុនាដើមខែមេសាខាងមុខនេះ។ ភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់ប្រទេសកម្ពុជាដើម្បីជួយសម្រួលដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុក្នុងការតំឡើង រៀបចំ និងបណ្ដុះបណ្ដាលបុគ្គលិកពាក់ព័ន្ធ។ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ សំណាកតេស្តរកវីរុសរបស់ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តមួយចំនួនដែលនៅក្បែរនោះនឹងត្រូវបានបញ្ជូនមកកាន់ទីនោះ ដែលជួយដល់ភាគីកម្ពុជាក្នុងការបង្កើនល្បឿនតេស្តរកជំងឺកូវីដ១៩ ជួយសន្សំថវិកាទប់ស្កាត់នឹងជំងឺវីរុស ហើយកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩អាចអនុវត្តកាន់តែល្អប្រសើរ។ ប្រភព៖ ស្ថានទូតចិនប្រចាំកម្ពុជា
-
កូវីដ១៩នៅកម្ពុជា 🇰🇭 រកឃើញករណីឆ្លងថ្មី ២៩នាក់ (២៧នាក់ ករណីសហគមន៍) និងជាសះស្បើយ ៣៤នាក់

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី២៣ មីនា ២០២១

១. ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាកើនឡើងជិត ២០ភាគរយ – រស្មីកម្ពុជា ២. ព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” ជាងមួយខែនេះ ធ្វើឱ្យកម្ពុជាខាតបង់សេដ្ឋកិច្ច ២៥០លានដុល្លារ – ថ្មីៗ ៣. ក្រសួងសុខាភិបាល នឹងដាក់ដំណើរការម៉ាស៊ីនតេស្តរកកូវីដ១៩ ចំនួន៣ទៀតនៅខែក្រោយ ដើម្បីឆ្លើយតបនឹងការផ្ទុះក្នុង “សហគមន៍២០កុម្ភៈ” – FN ៤. ម៉ាឡេស៊ី៖ អ្នកដែលមានប្រតិកម្មនឹងវ៉ាក់សាំងអាចទទួលបានសំណងពី ១-១០ម៉ឺនដុល្លារ – Reuters ៥. អគ្គរដ្ឋលេខាធិការអង្គការសហប្រជាជាតិ បារម្ភអំពីការកើនឡើងនៃអំពើហិង្សាប្រឆាំងនឹងជនជាតិអាស៊ី – CGTN
-
ក្រោយពេលរំដោះពីរបបប៉ុលពត កម្ពុជាបានកសាងប្រទេសជាតិទាំងស្រុងឡើងវិញពីបាតដៃទទេរួមទាំងវិស័យសេដ្ឋកិច្ច
