-
កូវីដ១៩នៅកម្ពុជា 🇰🇭 រកឃើញករណីឆ្លងថ្មី ៣៦នាក់ (៣៥ករណីសហគមន៍) និងជាសះស្បើយ ៥៨នាក់

-
អតីតប្រធានាធិបតីអាមេរិកលោក Nixon ថាការទម្លាក់គ្រាប់បែកមិនមែនជាការបំពានលើកម្ពុជាឡើយ

-
នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង ជូនដំណឹងបន្ទាន់ពីករណីវិជ្ជមានកូវីដ១៩ នៅហាង Modestore ចន្លោះថ្ងៃទី១០-១៦ មីនា ២០២១

-
កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះនាំខ្លួនបុរសម្នាក់ដែលចង់គេចវេស មិនព្រមផ្តល់សំណាក តាមការស្នើសុំរបស់គ្រូពេទ្យ!

នៅល្ងាចថ្ងៃទី១៧ មីនា បុរសម្នាក់ដែលមានហានិភ័យខ្ពស់ជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ គឺឪពុកម្តាយធ្វើតេស្តវិជ្ជមាន បានព្យាយាមគេចវេស មិនព្រមឱ្យក្រុមគ្រូពេទ្យយកសំណាក។ ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ កម្លាំងកងរាជអាវុធហត្ថដែលត្រៀមនៅសាលារាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការដ្ឋាន និងជាប្រធានក្រុមការងារប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កងរាជអាវុធហត្ថរាជធានី បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ និងក្រុមគ្រូពេទ្យក្រសួងសុខាភិបាលចុះទៅដល់ទីតាំងផ្ទាល់ ស្ថិតនៅផ្ទះជាន់ទី៤ ផ្លូវព្រះមុនីវង្ស ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ នាំខ្លួនបុរស ដែលចង់គេចវេសម្នាក់នោះ ទៅកាន់មណ្ឌលព្យាបាលជំងឺកូវីដ១៩ចាក់អង្រែក្រោមបានដោយជោគជ័យ។ 🎥 កងរាជអាវុធហត្ថរាជធានីភ្នំពេញ
-
នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង ជូនដំណឹងបន្ទាន់ពីករណីវិជ្ជមានកូវីដ១៩ នៅក្លឹបហាត់ប្រាណ Fit Zone ចន្លោះថ្ងៃទី១-១២ មីនា ២០២១

-
ថេរដីកាព្រះមហាវិមលធម្ម ពិន សែម “បើសិស្សខូច គ្រូកាចអាត្មាទទួល តែបើគ្រូកាច សិស្សខូចអាត្មាមិនទទួលទេ” ពីព្រោះអាត្មាមានការពិសោធ ៦០ឆ្នាំមកហើយ

-
និមន្តបិណ្ឌបាត ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម📍

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី១៧ មីនា ២០២១

១. កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី និងសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី ២ – ភ្នំពេញបុស្តិ៍ ២. លោករស់ សុវាចា៖ ក្រសួងអប់រំកំពុងបង្កើតគណៈកម្មការសុខភាពនៅតាមគ្រឹះស្ថានសិក្សាដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ – RFI ៣. ចំណូលពន្ធលើវិស័យកាស៊ីណូ សម្រេចបាន ៤០លានដុល្លារ នៅឆ្នាំ២០២០ ធ្លាក់ចុះជាង ៥០ភាគរយ ដោយសារវិបត្តិកូវីដ១៩ – FN ៤. ហ្វីលីពីនបិទព្រំដែនចំពោះជនបរទេស ខណៈករណីកូវីដ១៩ កើនឡើងខ្ពស់ – The Straits Times ៥. ប្រទេសបារាំង កំពុងស៊ើបអង្កេត ប្រភេទមេរោគកូរ៉ូណាថ្មី ដែលតេស្តធម្មតាមិនអាចរកឃើញ – Reuters
-
សារឯកឧត្តម ហ៊ុន ម៉ាណែត

-
ខេត្តពោធិ៍សាត់ 🇰🇭 គ.ស ១៨៩៦
