-
ខ្ញុំបានសិក្សាស្វែងយល់ និងរៀនសូត្រពីស្ថានភាពវិវត្តន៍យ៉ាងឆាប់រហ័សរបស់កូវីដ១៩ ដូចតទៅ

១. ក្របខណ្ឌយុទ្ធសាស្ត្រ និងនយោបាយ៖ ប្រទេសនីមួយៗ គឺមិនបានប្រើប្រាស់យន្តការស្របគ្នា ឬលក្ខខណ្ឌបច្ចេកទេសណាមួយច្បាស់លាស់នោះទេ គឺអាស្រ័យតែលើការយល់ឃើញ និងការសំរេចរបស់ថ្នាក់ដឹកនាំនៃប្រទេសសាម៉ីប៉ុណ្ណោះ។ ២. វិធានការ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល៖ បញ្ជ្រាបការយល់ដឹងរបស់ប្រជាជនជាអាទិភាព ពង្រីកសមត្ថភាព និងធនធានមនុស្សក្នុងបេសកកម្មប្រយុទ្ធប្រឆាំងកូវីដ១៩ យុទ្ធសាស្ត្រមេទ័ព ដឹកនាំទ័ពផ្ទាល់ ពិនិត្យផ្ទាល់ និងបញ្ជាផ្ទាល់ ក្រសួងសុខាភិបាលជាប្រតិបត្តិករផ្ទាល់៖ សកម្ម និងទទួលខុសត្រូវខ្ពស់បំផុត កងកម្លាំងទាំងអស់សហការជាមួយក្រុមគ្រូពេទ្យ លើកកម្ពស់ការចូលរួមរបស់កម្លាំងគាំទ្រជួរក្រោយ គឺប្រជាជនកម្ពុជាផ្ទាល់ បង្កើតទំនុកចិត្តខ្ពស់បំផុតពីគ្រប់ភាគីពាក់ព័ន្ធ ដៃគូសហប្រតិបត្តិការ ពិសេសសប្បុរសជន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដៃម្ខាងប្រយុទ្ធនឹងកូវីដ១៩ និងដៃម្ខាងការពារសេដ្ឋកិច្ចជាតិ និងប្រជាជន ប្រភព៖ លិខិតពីប្រជាជន
-
ផ្លែប័ររលួយខូចរាប់តោន ត្រូវបានយកមកកែច្នៃជាផលិតផលប្លាស្ទិកជីវសាស្ដ្រ (bioplastic) ដែលប្រើវត្ថុធាតុដើមតិចសំរាប់ច្នៃ បញ្ចេញសារធាតុគីមីតិច និងរលាយលឿនជាងប្លាស្ទិកប្រពៃណី

ផលិតផលនេះធ្វើពីជ័រដែលគេចំរាញ់ពីគ្រាប់ផ្លែប័រ។ គេដុតកម្តៅជ័រនោះបង្កើតជាបន្ទះដែលអាចកាត់ជាទម្រង់ផ្សេងៗ ដូចជា ប្រអប់អាហារ ចាន ទុយោ និងគម្របកែវកាហ្វេជាដើម។ រៀងរាល់ខែ ក្រុមហ៊ុន Biofase ដែលមានមូលដ្ឋាននៅម៉ិចស៊ិក បានកែច្នៃផលិតផលប្លាស្ទិកជីវសាស្ដ្រនេះ ជាង១៣០តោន ដើម្បីលក់ក្នុងស្រុក និងនាំចេញទៅចក្រភពអង់គ្លេស សហភាពអ៉ឺរ៉ុប និងអូស្រ្ដាលី។ ប្រភព៖ Business Insider Today
-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី១៨ មីនា ២០២១

របាយការណ៍នៅថ្ងៃទី១៨ មីនា ឃើញមាន៖ ១. គ្រោះថ្នាក់ចរាចរណ៍៖ ៧ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ៖ ២០ករណី ឃាត់ខ្លួនជនសង្ស័យ ៣៤នាក់។ ៣. គ្រឿងញៀន៖ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ៣២នាក់។ ៤. កូវីដ៖ ៣៧ករណី (ករណីសហគមន៍ទាំង ៣៧នាក់) និងជាសះស្បើយ ១៩នាក់។ អ្នកឆ្លងសរុប៖ ១៥៧៨ នាក់ អ្នកជាសះស្បើយ៖ ៩១៧ នាក់ អ្នកកំពុងព្យាបាល៖ ៦៥៨ នាក់ ចេញផ្សាយម៉ោង ១២៖១៥ ថ្ងៃទី១៩ មីនា ២០២១
-
ពិធីប្រគល់-ទទួលមូលប្បទានបត្រជាទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារអាមេរិក ដែលជាជំនួយសប្បុរសធម៌ពីរាជរដ្ឋាភិបាលថៃ ជូនរាជរដ្ឋាភិបាលកម្ពុជា

-
ភោជនីយដ្ឋានពិសេសថ្នាក់ជាតិ លីព័រឡាង Lu Po Liang ក្នុងឧទ្យានយូ

ភោជនីយដ្ឋានពិសេសថ្នាក់ជាតិ លីព័រឡាង Lu Po Liang ក្នុងឧទ្យានយូ ចាប់បង្កើតឡើងក្រោយព្រះរាជដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត នៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាថ្ងៃទី១៩ កុម្ភៈ ១៩៧៣។ ព្រះស្ងោយចំនួន ១៤មុខ ត្រូវបានចម្អិនឡើងដោយចុងភៅដ៏ល្បីល្បាញនៃទីក្រុងសៀហៃ ដើម្បីថ្វាយព្រះអង្គទាំងទ្វេសោយ។ នៅវេលាយប់នោះ ព្រះករុណាព្រះបរមរតនកោដ្ឋ មានព្រះរាជឱង្ការថា “ខ្ញុំសង្ឃឹមថានៅថ្ងៃស្អែកមុនម៉ោង ១០ព្រឹក សូមរៀបចំមុខម្ហូបដដែលនេះ ក្នុងមួយមុខចំនួន២ចាន សម្រាប់អាហារថ្ងៃត្រង់របស់ខ្ញុំ” ដែលនេះបានធ្វើឱ្យក្រុមចុងភៅដ៏ចំណានៗប្រចាំទីក្រុងសៀងហៃ មានសេចក្តីរំភើបរីករាយ និងត្រេកអរយ៉ាងខ្លាំង ដោយព្រះមហាក្សត្រកម្ពុជាសព្វព្រះរាជហឫទ័យខ្លាំងចំពោះស្នាដៃចម្អិនម្ហូបរបស់ពួកគេ។ ចំណែកឯរឿងនិទានដ៏ល្បីមួយគឺ រឿង “ពិធីជប់លៀងតូចមួយនៅលើពិភពលោក” មានប្រភពមកពីព្រឹត្តិការណ៍ខាងលើនេះឯង។ បន្ទប់ដែលព្រះអង្គទាំងទ្វេ ស្តេចយាងមកសោយព្រះស្ងោយនាឆ្នាំ ១៩៧៣ ត្រូវបានរៀបចំជាបន្ទប់ដ៏ពិសេសប្រចាំភោជនីយដ្ឋានដែលត្រូវបានប្រសិទ្ធនាមថា បន្ទប់ “១៩៧៣”។ ប្រភព៖ Royal du Cambodge
-
សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញពិនិត្យសកម្មភាពជួសជុលព្រះបរមរូបសម្តេចព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងអញ្ជើញពិនិត្យការរៀបចំទីតាំងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យស្ត្រីនគរទេព

-
កូវីដ១៩នៅកម្ពុជា 🇰🇭 រកឃើញករណីឆ្លងថ្មី ៣៧នាក់ (ករណីសហគមន៍) និងជាសះស្បើយ ១៩នាក់

-
សារសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធស្ថានភាពសហគមន៍២០កុម្ភៈ និងការចាក់វ៉ាក់សាំងកូវីដ១៩

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី១៨ មីនា ២០២១

១. ខេត្តសៀមរាបប្រកាសដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និងស្កេន QR Code នៅព្រំប្រទល់ខេត្ត – រស្មីកម្ពុជា ២. រដ្ឋបាលខេត្តកំពង់ស្ពឺ ដកហូតអតីតដីព្រៃឈើជាង ២៦០ ហិកតា និងកំពុងតាមចាប់អ្នកកាប់រានដីនេះ – ភ្នំពេញបុស្តិ៍ ៣. កម្ពុជានឹងធ្វើជាប្រធានបន្ដវេន របស់អគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី១៩ ឆ្នាំ២០២២ – FN ៤. សេដ្ឋកិច្ចពិភពលោក រំពឹងនឹងកើនឡើង ៤.៧ ភាគរយនៅឆ្នាំ ២០២១ យោងតាមការព្យាករណ៍របស់អង្គការ UNCTAD – Xinhua ៥. កូរ៉េខាងជើងនឹងបន្តបដិសេធ សំណើសុំចរចាពីសហរដ្ឋអាមេរិក – AP
-
សង្ឃដីការព្រះអង្គ ពិន សែម ៖ “ស័ក្ដិពុំស្មើយស នាអ្នកខ្ពស់ ពុំស្មើចិត្តជា”
