-
រដ្ឋបាលរាជធានីភ្នំពេញផ្អាកដំណើរការអាជីវកម្មសេវាអុីនធើណេត វិស័យព័ត៌មាន (អាជីវកម្ម អ៉ីនធើណេតកាហ្វេ) នៅភូមិសាស្ត្ររាជធានីភ្នំពេញជាបណ្ដោះអាសន្ន

-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី១៩ មីនា ២០២១

របាយការណ៍នៅថ្ងៃទី១៩ មីនា ឃើញមាន៖ ១. គ្រោះថ្នាក់ចរាចរណ៍៖ ៥ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ៖ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៣. គ្រឿងញៀន៖ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៤. កូវីដ៖ ៥៤ករណី (ករណីសហគមន៍ ៥៣នាក់) និងជាសះស្បើយ ១៨នាក់។ អ្នកឆ្លងសរុប៖ ១៦៣២ នាក់ អ្នកជាសះស្បើយ៖ ៩៣៥ នាក់ អ្នកកំពុងព្យាបាល៖ ៦៩២ នាក់ ចេញផ្សាយម៉ោង ១២៖១៥ ថ្ងៃទី២០ មីនា ២០២១
-
ម្ចាស់ហាងលក់ទូរសព្ទ គឹម ជា ll ផ្អាកយកទាំងដេីមទាំងការពីអ្នកបង់រំលស់ជាមួយហាងផ្ទាល់ រហូតទាល់តែបញ្ហាកូវីដ១៩ ធូរស្រាលវិញ

-
កូវីដ១៩នៅកម្ពុជា 🇰🇭 រកឃើញករណីឆ្លងថ្មី ៥៤នាក់ (៥៣នាក់ ករណីសហគមន៍) និងជាសះស្បើយ ១៨នាក់

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី១៩ មីនា ២០២១

១. រដ្ឋមន្ត្រីសុខាភិបាល៖ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាសព្វថ្ងៃ នៅតែមានលក្ខណៈធ្ងន់ធ្ងរ – រស្មីកម្ពុជា ២. ក្រសួងកសិកម្មកំពុងអនុវត្តគម្រោងបង្កាត់គោដោយសិប្បនិម្មិត ក្នុងខេត្តគោលដៅចំនួន ១២ – ថ្មីៗ ៣. សម្តេចពិជ័យសេនា ទៀ បាញ់៖ វេជ្ជបណ្ឌិតកងទ័ព៣៥០នាក់ ត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមព្យាបាលអ្នកជំងឺកូវីដ១៩ – FN ៤. ក្រុមសិទ្ធិមនុស្ស និងបាតុករ ភ័យខ្លាចចំពោះការពង្រាយបច្ចេកវិទ្យា AI របស់ក្រុមយោធាមីយ៉ាន់ម៉ា ដើម្បីឃ្លាំមើលសកម្មភាពរបស់ពួកគេ – Reuters ៥. គិតត្រឹមថ្ងៃសុក្រនេះ សហរដ្ឋអាមេរិកចាក់វ៉ាក់សាំងកូវី១៩ បាន ១០០លានដូស – New York Times
-
ជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិតជុំវិញពិភពលោក

ជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិតជុំវិញពិភពលោក។ ហើយការប្រយុទ្ធប្រឆាំងនឹងជំងឺនេះទាមទារឱ្យមានសាមគ្គីភាព និងភាពជាដៃគូរអន្តរជាតិ។ គ្មានប្រទេស ឬសង្គមណាមួយមានសុវត្ថិភាពទេ បើយើងទាំងអស់គ្នាមិនមានសុវត្ថិភាពនោះ។ នៅពេលដែលយើងត្រូវបានបង្ខំឱ្យរស់នៅតាមទម្លាប់ថ្មី យើងចាំបាច់ត្រូវមាននវានុវត្តន៍និងចក្ខុវិស័យក្នុងការប្រែក្លាយវិបត្តិទៅជាឱកាសមួយសំរាប់កំណែទម្រង់ និងដំណើរឆ្ពោះទៅមុខ។ ក្នុងន័យនេះ ការវិនិយោគលើការអភិវឌ្ឍផ្អែកលើវប្បធម៌ និងការលើកកម្ពស់នវានុវត្តន៍ផ្អែកលើធនធាននិងភាពចម្រុះរបស់វប្បធម៌ សុទ្ធតែជាជម្រើសគោលនយោបាយចម្បងរបស់យើង។ ដកស្រង់ពីលិខិតសម្តេចតេជោផ្ញើជូនកិច្ចប្រជុំលើកទី២របស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC)ក្រោមប្រធានបទ “ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍ ដើម្បីវិបុលភាពរួមក្នុងអំឡុងពេលនិងក្រោយកូវីដ១៩។”
-
អ្នកជំងឺកូវីដ១៩ម្នាក់ទៀត អាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩

អ្នកជំងឺកូវីដ១៩ម្នាក់ទៀត អាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី១៩ មីនា ២០២១។ គិតត្រឹមម៉ោង ល្ងាចថ្ងៃនេះ ៣នាក់ហើយ បានស្លាប់ដោយសារកូវីដ១៩។ ទី១៖ ជាបុរសអាយុ ៥០ឆ្នាំ ស្លាប់កាលពីថ្ងៃទី១១ មីនា ២០២១។ ទី២៖ ជាស្រ្តីជនជាតិខ្មែរអាយុ ៦២ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី នៅថ្ងៃទី១៩ មីនា។ ទី៣៖ បុរសខាងលើ។ ប្រភព៖ FN
-
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុន Brite Digital ជាតំណាងក្រុមហ៊ុន Microsoft ប្រចាំកម្ពុជា

ថ្ងៃទី១៦ មីនា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ជា វ៉ាន់ដេត បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុន Brite Digital ជាតំណាងក្រុមហ៊ុន Microsoft ប្រចាំកម្ពុជា។ ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ Software “កម្មវិធីវាយអត្ថបទជាអក្សរខ្មែររហ័ស” សម្រួលដល់ការសរសេរអត្ថបទជាភាសាខ្មែរក្នុងកិច្ចការរដ្ឋបាលប្រចាំថ្ងៃឱ្យបានកាន់តែឆាប់រហ័ស ចំណេញពេលវេលាច្រើន និងបានត្រឹមត្រូវ។ ភាគទាំងពីរកំពុងសិក្សាពីលទ្ធភាពក្នុងការបញ្ចូលតួនាទីត្រួតពិនិត្យអក្ខរាវិរុទ្ធ (Spelling Check) ជាភាសាខ្មែរ ក្នុង Software រដ្ឋបាលរបស់ Microsoft ផងដែរ។ ប្រភព៖ ក្រសួងប្រៃសណីយ៍
-
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបង្ហាញក្តីបារម្ភទៅលើស្ថានការណ៍រីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ដែលកំពុងមានអ្នកឆ្លង និងស្លាប់ជាបន្តបន្ទាប់

-
ស្រ្តីខ្មែរវ័យ ៦២ឆ្នាំម្នាក់ស្លាប់ដោយសារកូវីដ១៩ នៅថ្ងៃទី១៩ មីនា ២០២១
