-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី២០ មីនា ២០២១

របាយការណ៍នៅថ្ងៃទី២០ មីនា ឃើញមាន៖ ១. គ្រោះថ្នាក់ចរាចរណ៍៖ ៨ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ៖ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ៣១ នាក់។ ៣. គ្រឿងញៀន៖ ៥ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៤. កូវីដ៖ ៥៨ករណី (ករណីសហគមន៍ ៥៧នាក់) និងជាសះស្បើយ ១៥នាក់។ អ្នកឆ្លងសរុប៖ ១៦៩០ នាក់ អ្នកជាសះស្បើយ៖ ៩៥០ នាក់ អ្នកកំពុងព្យាបាល៖ ៧៣៥ នាក់ ចេញផ្សាយម៉ោង ១២៖១៥ ថ្ងៃទី២១ មីនា ២០២១
-
ក្រសួងវប្បធម៌សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នរោងភាពយន្ត រោងសម្តែងសិល្ប: និងសារមន្ទីរនៅទូទាំងប្រទេស

-
កូវីដ១៩នៅកម្ពុជា 🇰🇭 រកឃើញករណីឆ្លងថ្មី ៤៨នាក់ (៤៧នាក់ ករណីសហគមន៍) និងជាសះស្បើយ ១៥នាក់

-
ក្រសួងអប់រំផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិត នៅទូទាំងប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី២០ មីនា ២០២១

១. គម្រោងវិនិយោគវារីវប្បកម្មមួយនៅខេត្តកណ្ដាល មានទុនសរុបជាង ២៥ លានដុល្លារ – រស្មីកម្ពុជា ២. ការផលិតស្រាពីផ្លែស្វាយរមៀតកំពុងមានភាពវិជ្ជមាន – ភ្នំពេញបុស្តិ៍ ៣. អាជ្ញាធរចុះបិទមន្ទីរសម្រាកព្យាបាល “៧៧៧” ក្នុងក្រុងសៀមរាប ក្រោយសង្ស័យពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ – FN ៤. ម៉ាឡេស៊ី បណ្ដេញបុគ្គលិកទូតកូរ៉េខាងជើងទាំងអស់ចេញពីប្រទេស ក្នុងរយៈពេល ៤៨ម៉ោង – Nikkei Asia ៥. អូស្រ្តាលី ព្រមានអំពីព្យុះជំនន់ ដែលអាចគំរាមកំហែងដល់អាយុជីវិត – BBC
-
នៅសង្កាត់ស្វាយរលំ មានបន្ទប់ជួល ៦៩បន្ទប់ភាគច្រើនកម្មកររោងចក្រជួល ម្ចាស់បន្ទប់សំរេចមិនយកថ្លៃឈ្នួល ៣ខែ (មីនា មេសា ឧសភា) ប៉ុន្តែទឹកភ្លើងជួយខ្លួនឯង 🥰

-
ផ្អាកជាបណ្តោះអាសន្នមន្ទីរពេទ្យសម្រាកព្យាបាល៧៧៧ សៀមរាប មន្ទីរពហុព្យាបាលសុខភាព បន្ទប់ពិគ្រោះជម្ងឺ ទូច កូ និងបន្ទប់ថែទាំវេជ្ជសាស្ត្រ ចាវ ចាន់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប

-
ក្រសួងអប់រំផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្នរយៈពេល ២សប្តាហ៍ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប

-
ផ្អាកចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប

-
មានករណីវិជ្ជមាននៅហាងម៉ាស្សា Ganesh House
