-
ស្ថានភាពធាតុអាកាស ១៧-២៣ មីនា ២០២១

-
សម័យកូវីដ អ្វីក៏លំបាកដែរ តែអ្វីដែលលំបាកជាងគេ គឺពេលដែលឆ្លងកូវីដ១៩ 🦠

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី១៥ មីនា ២០២១

១. មន្ត្រីសុខាភិបាលរំពឹងថាការឆ្លងក្នុងសហគមន៍នឹងថយចុះក្នុងពេល ២សប្តាហ៍ និងអាចឈានដល់បិទបញ្ចប់ បើមានការចូលរួមអនុវត្តឱ្យបានហ្មត់ចត់ពីប្រជាពលរដ្ឋ – ភ្នំពេញបុស្តិ៍ ២. ខេត្តកោះកុងនឹងដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីនាខែមិថុនាខាងមុខ ខណៈបច្ចុប្បន្នកំពុងធ្វើតេស្តសាកល្បង – រស្មីកម្ពុជា ៣. សម្តេចតេជោ ហ៊ុន សែន ណែនាំទៅអភិបាលរាជធានី-ខេត្ត ពិចារណាផ្អាកពិធីមង្គលការ និងពិធីផ្សេងៗ – FN ៤. ក្រុមហ៊ុន AstraZeneca អះអាងថា គ្មានភស្តុតាងណាមួយបញ្ជាក់ថា វ៉ាក់សាំងរបស់ខ្លួនបង្កហានិភ័យស្ទះសរសៃឈាមឡើយ – CNA ៥. តៃវ៉ាន់ប្រាប់ឱ្យក្រុមហ៊ុនខ្លួនដែលរកស៊ីនៅមីយ៉ាន់ម៉ា បង្ហូតទង់ជាតិខ្លួនឡើង ដើម្បីកុំឱ្យច្រឡំថាជាក្រុមហ៊ុនចិន – Reuters
-
បឹងទន្លេសាប គ.ស ១៨៨៥-១៩៤០

-
សារសម្តេចតេជោ ហ៊ុន សែន ថ្ងៃទី១៥ មីនា ២០២១

សារសម្តេចតេជោ ហ៊ុន សែន ថ្ងៃទី១៥ មីនា៖ ១. ការរៀបអាពាហ៍ពិពាហ៍បានបង្កហានិភ័យ ដូចជាករណីថ្មីៗនេះដែលកើតឡើងនៅខេត្តតាកែវ។ ២. ស្នើសុំឱ្យអភិបាលរាជធានី/ខេត្តនីមួយៗពិចារណាការចេញបទបញ្ជាពីការបិទ ឬផ្អាកជាបណ្តោះអាសន្នការរៀបចំកម្មវិធីណាមួយ ក្នុងខេត្តរបស់ខ្លួន។ សិទ្ធិអំណាចបានផ្តល់ឱ្យហើយ នៅឡើយតែឯកឧត្តម លោកជំទាវចេះប្រើប្រាស់សិទ្ធិនោះរបៀបណាតែប៉ុណ្ណោះ។ ៣. ស្នើសុំឱ្យប្រជាពលរដ្ឋធ្វើការសែនព្រេនក្នុងរង្វង់គ្រួសារសិន ចាំរៀបការតាមក្រោយ។ ៤.ប្រពៃណីទំនៀមទម្លាប់របស់យើងមិនប្រកាន់នឹងរឿងរៀបអាពាហ៍ពិពាហ៍មុន ឬក្រោយទេ។ សូម្បីតែខ្លួនសម្តេចផ្ទាល់រៀបការជំនាន់ប៉ុលពត គ្មានលោក គ្មានអាចារ្យ គ្មានអ្នកដឹកដៃ គ្មានភ្លេង ក៏ប៉ុន្តែទីចុងបំផុត សម្តេចរស់នៅជាមួយភរិយា រហូតដល់កូនដល់ចៅ។ ដោយឡែក ពិធីខ្លះគគ្រឹកគគ្រេងមិនទាន់បានប៉ុន្មានខែ ប៉ុន្មានឆ្នាំផង ក៏លែងលះគ្នារួចស្រេចទៅហើយ។ សូមប្រជាពលរដ្ឋមេត្តាយោគយល់ពីទុក្ខលំបាកនេះ!
-
សារសម្តេចតេជោ ហ៊ុន សែន “អនុញ្ញាតឱ្យសែនព្រេនក្នុងរង្វង់គ្រួសារ ចាំរៀបការតាមក្រោយ”

-
តួអង្គ៣ សហការគ្នាបង្រ្កាបកូវីដ១៩!

១. ប្រតិបត្តិករ និងបច្ចេកទេស៖ ពេទ្យស្ម័គ្រចិត្ត កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរថ្នាក់ជាតិដល់មូលដ្ឋាន បានបំពេញបេសកកម្មទាំងយប់ទាំងថ្ងៃ ក្នុងការធានាបាននូវការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ៣៣ម៉ោងនៃបេសកកម្ម កែច្នៃសណ្ឋាគារមួយមាន ៥០០បន្ទប់ ទៅជាមន្ទីរពេទ្យសំរាក និងព្យាបាលអ្នកកើតកូវីដ១៩ ជាសាក្ខីភាពជាក់ស្តែង! ២. អប់រំ និងផ្សព្វផ្សាយ៖ ការយល់ដឹងពីអារម្មណ៍របស់ប្រជាជន គឺជាជញ្ជាំងយ៉ាងរឹងមាំបន្ថែមលើសម្ភារៈបង្ការការពារកូវីដ១៩ ហើយក៏ជាទឹកយ៉ាងត្រជាក់សំរាប់ចរន្តសេដ្ឋកិច្ចក្នុងការបន្តប្រក្រតីភាពផងដែរ។ បរាជ័យក្នុងការគ្រប់គ្រងមតិប្រជាជននឹងបង្កជាចលាចលវឹកវរ បំផ្លាញនូវទ្រព្យសម្បត្តិ និងបង្អាក់ ដំណើរសេដ្ឋកិច្ច។ ៣. ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ៖ ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ គឺជាការសម្រាលបន្ទុកមួយផ្នែកដល់មន្ត្រីជំនាញ ដើម្បីមានពេលវេលាក្នុងការបំពេញបេសកកម្មរបស់ខ្លួន ហើយក៏ការជាទប់ស្កាត់នូវរាល់មន្ទិលសង្ស័យនានារបស់មហាជន។ ប្រភព៖ ពីប្រជាជន
-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី១៤ មីនា ២០២១

របាយការណ៍នៅថ្ងៃទី១៤ មីនា ឃើញមាន៖ ១. គ្រោះថ្នាក់ចរាចរណ៍៖ ៩ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ៖ ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៣. គ្រឿងញៀន៖ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៤. កូវីដ៖ ២០ករណី (ករណីសហគមន៍ ១៨នាក់) និងជាសះស្បើយ ៨៣នាក់។ អ្នកឆ្លងសរុប៖ ១៣២៥ នាក់ អ្នកជាសះស្បើយ៖ ៧៣០ នាក់ អ្នកកំពុងព្យាបាល៖ ៥៩២ នាក់ ចេញផ្សាយម៉ោង ១២៖១៥ ថ្ងៃទី១៥ មីនា ២០២១
-
កូវីដ១៩នៅកម្ពុជា 🇰🇭 រកឃើញករណីឆ្លងថ្មី ២០នាក់ (១៨នាក់ ករណីសហគមន៍) និងជាសះស្បើយ ៨៣នាក់

-
បុរសជនជាតិចិនម្នាក់បានទទួលមរណភាពនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសារជំងឺរលាកលំពែង និងសួតរ៊ាំរ៉ៃព្រមទាំងឡើងជាតិស្ករខ្លាំង

នៅថ្ងៃទី១៤ មីនា ២០២១ បុរសជនជាតិចិនម្នាក់បានទទួលមរណភាពនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសារជំងឺរលាកលំពែង និងសួតរ៊ាំរ៉ៃព្រមទាំងឡើងជាតិស្ករខ្លាំង។ បច្ចុប្បន្នសាកសពតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបានយកសំណាកទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដើម្បីបន្តនីតិវិធី។ ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ