-
របាយការណ៍សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី១២ មីនា ២០២១

របាយការណ៍នៅថ្ងៃទី១២ មីនា ឃើញមាន៖ ១. គ្រោះថ្នាក់ចរាចរណ៍៖ ៤ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៧៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ៖ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ២៦នាក់។ ៣. គ្រឿងញៀន៖ ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ៣៨នាក់។ ៤. កូវីដ៖ ៣៩ករណី (ករណីសហគមន៍ ៣៩នាក់) និងជាសះស្បើយ ៤នាក់។ – អ្នកឆ្លងសរុប៖ ១២៦៤ នាក់ – អ្នកជាសះស្បើយ៖ ៦២៣ នាក់ – អ្នកកំពុងព្យាបាល៖ ៦៣៩ នាក់ ចេញផ្សាយម៉ោង ១២៖១៥ ថ្ងៃទី១៣ មីនា ២០២១
-
វឌ្ឍនភាពព្រះពុទ្ធរូបដ៏ធំដាប់ឆ្លាក់ដោយស្នាដៃកូនខ្មែរនៅលើផ្ទាំងថ្មភ្នំសំពៅទឹកដីខេត្តបាត់ដំបង 🇰🇭

-
កូវីដ១៩នៅកម្ពុជា 🇰🇭 រកឃើញករណីឆ្លងថ្មី ៣៩នាក់ (ករណីសហគមន៍) និងជាសះស្បើយ ៤នាក់

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី១២ មីនា ២០២១

១. មេខ្យល់ និងជនជាតិចិន ១៣នាក់ ដែលលួចឆ្លងដែនខុសច្បាប់ពីវៀតណាមចូលមកកម្ពុជាត្រូវបានចាប់ខ្លួន – រស្មីកម្ពុជា ២. ក្រសួងការបរទេសពង្រឹងវិធានការបន្ថែមលើការផ្តល់ទិដ្ឋាការជនបរទេសដែលចង់មកកម្ពុជា – ថ្មីៗ ៣. រដ្ឋបាលរាជធានីភ្នំពេញ កំពុងឈូសឆាយដី ១០ហិកតា នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីធ្វើឡ បូជាសពអ្នកកើតជំងឺកូវីដ១៩ – FN ៤. កូរ៉េខាងត្បូង បានផ្អាកការដោះដូរផ្នែកយោធា និងពិចារណាផ្អាកការផ្ដល់ជំនួយអភិវឌ្ឍន៍ដល់មីយ៉ាន់ម៉ា – CNA ៥. ក្រុមហ៊ុន AstraZeneca កាត់បន្ថយការផ្គត់ផ្គង់វ៉ាក់សាំងរបស់សហគមន៍អ៊ឺរ៉ុប ពី ៤០លាន មកត្រឹម ៣០លានដូស – Reuters
-
រាជធានីភ្នំពេញ គ.ស ១៨៩៥

-
ព្រះបាទនរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទាននូវព្រះរាជទ្រព្យផ្ទាល់ចំនួន ៤០ម៉ឺនដុល្លារអាមេរិកជូនដល់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

នៅថ្ងៃទី១២ មីនា ព្រះបាទនរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទាននូវព្រះរាជទ្រព្យផ្ទាល់ចំនួន ៤០ម៉ឺនដុល្លារអាមេរិកជូនដល់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ នេះជាលើកទី៤ហើយ។ សរុបទាំង ៤លើក មានចំនួន ៣.៧ លានដុល្លារអាមេរិក។ ប្រភព៖ Royal du Cambodge
-
ធ្វើច្បាប់ដើម្បីការពារអាយុជីវិតពលរដ្ឋ តើខុសត្រង់ណា?

-
សម្តេចក្រឡាហោម ស ខេង៖ បើអត់រៀនវគ្គនគរបាល ទៅធ្វើនគរបាលយ៉ាងម៉េច?

-
៣ សំណួរ-ចម្លើយបន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ១៩រួច

១. ចាក់វ៉ាក់សាំងហើយ តើនៅឆ្លងកូវីដ១៩ទេ? 🦠៖ ឆ្លងក្នុងកម្រិតទាប។ ២. ចាក់វ៉ាក់សាំងហើយអាចចម្លងមេរោគទៅអ្នកដទៃទេ? 🦠៖ អាចចម្លងទៅអ្នកដទៃក្នុងកម្រិតទាប ព្រោះវ៉ាក់សាំងជួយកាត់បន្ថយបរិមាណមេរោគដែលបញ្ចេញតាមផ្លូវដង្ហើម។ ចាក់វ៉ាក់សាំងហើយ គប្បីត្រូវបន្ដពាក់ម៉ាស់ និងរក្សាគម្លាត។ ៣. វ៉ាក់សាំងការពារកូវីដ១៩បម្លែងខ្លួនថ្មីទេ? 💉៖ ជួយក្នុងកម្រិតមួយ ទោះមិនបានទាំងស្រុងក៏ដោយ។ វ៉ាក់សាំងពិតជាកាត់បន្ថយអាត្រាឆ្លង អត្រាឈឺធ្ងន់ធ្ងរ និងអត្រាស្លាប់ដោយសារកូវីដ១៩។ ប្រភព៖ World Economic Forum
-
របាយការណ៍សន្តិសុខមាតុភូមិ នៅថ្ងៃទី១១ មីនា ២០២១

របាយការណ៍នៅថ្ងៃទី១១ មីនា ឃើញមាន៖ ១. គ្រោះថ្នាក់ចរាចរណ៍៖ ៧ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ៖ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ៤៥នាក់។ ៣. គ្រឿងញៀន៖ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ៨០នាក់។ ៤. កូវីដ៖ ៦២ករណី (ករណីសហគមន៍ ៦០នាក់) និងជាសះស្បើយ ២២នាក់។ – អ្នកឆ្លងសរុប៖ ១២២៥ នាក់ – អ្នកជាសះស្បើយ៖ ៦១៩ នាក់ – អ្នកកំពុងព្យាបាល៖ ៦០៤ នាក់ ចេញផ្សាយម៉ោង ១២៖១៥ ថ្ងៃទី១២ មីនា ២០២១