-
កម្ពុជាប្រកាសចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនបុគ្គលិកបរទេសនៃអង្គការក្រៅរដ្ឋាភិបាលបរទេសនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេ ដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត

-
កូវីដ១៩នៅកម្ពុជាអាចកើនដល់ ២.០០០ករណីនៅចុងខែមីនា!

ព្យាករណ៍ករណីវិជ្ជមានដោយប្រើគណិតវិទ្យា “ម៉ូឌែល SIR with Time Delay”។ ប៉ារ៉ាម៉ែត្រក្នុងការគណនាផ្អែកលើទិន្នន័យដែលប្រកាសដោយក្រសួងសុខាភិបាលនៅចន្លោះថ្ងៃ១០-២៤ កុម្ភៈ ២០២១ (𝛼=0.075, 𝛽=0.01 ថេរ )។ Time Delay ត្រូវបានកំណត់ដោយ 14 គឺរយៈពេលសម្ងំនៃវីរុស។ លទ្ធផលបង្ហាញក្នុងករណីដែលប៉ារ៉ាម៉ែត្រតាងអត្រាឆ្លង 𝛼 និង អត្រាជាសះស្បើយ 𝛽 ត្រូវបានកំណត់ដោយតម្លៃថេរ។ តម្លៃថេរទីនេះមានន័យថា ការមិនផ្លាស់ប្តូរឥរិយាបថក្នុងការការពារខ្លួនរបស់ពលរដ្ឋដូចសព្វថ្ងៃនេះ។ ក្នុងករណីខាងលើ ចំនួនករណីឆ្លងសរុបអាចនឹងកើនដល់ប្រមាណ ១.៥០០ ករណីនៅសប្តាហ៍ក្រោយ និង ឈានទៅដល់ ២.០០០ករណី នៅដំណាច់ខែមីនា។ ផ្ទុយទៅវិញ បើសិនជាកាត់បន្ថយបម្លាស់ទីមនុស្ស និងការប្រាស្រ័យទាក់ទងបាន ៥០% នៃស្ថានភាពបច្ចុប្បន្នបានត្រឹមសប្តាហ៍ក្រោយ និង ៧៥% នៃស្ថានភាពបច្ចុប្បន្នក្នុង ២សប្តាហ៍បន្ទាប់ នោះករណីឆ្លងនឹងចាប់ផ្តើមថយចុះនៅដើមខែមេសា ហើយកម្ពុជាអាចបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈត្រឹមចុងខែមេសា។ ដោយ៖ លឹម ម៉េងសាយ ជើងឯកគណិតវិទ្យាថ្នាក់ទី១២ ទូទាំងប្រទេស ២០១៥
-
កូវីដ១៩នៅកម្ពុជា 🇰🇭 រកឃើញករណីឆ្លងថ្មី ៦២នាក់ (៦០នាក់ ករណីសហគមន៍) និងជាសះស្បើយ ២២នាក់

-
សកម្មបំផុតមិនថាថ្ងៃ ឬយប់ 🙏

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី១១ មីនា ២០២១

១. ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ១៩ ដែលទទួលមរណភាពគឺមានបញ្ហាសួតធ្ងន់ធ្ងរទាំងសងខាង – រស្មីកម្ពុជា ២. ក្រសួងការពារជាតិបញ្ចេញពេទ្យយោធា ៣០០ នាក់ជួយពេទ្យស៊ីវិល ព្យាបាលអ្នកជំងឺកូវីដ១៩ ដែលកើនឡើងឥតឈប់ឈរ – RFI ៣. ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាបន្ទាន់ – FN ៤. Apple កាត់បន្ថយការផលិត iPhone ចំនួន ២០% ដោយសារតម្រូវការ iPhone 12 mini តិចតួច – FN ៥. ពលរដ្ឋមីយ៉ាន់ម៉ា រិះគន់ស្រីលង្កាដែលអញ្ជើញប្រមុខការទូតរបបយោធាចូលរួមកិច្ចប្រជុំថ្នាក់តំបន់ – ថ្មីៗ
-
ថ្ងៃទី១១ មីនា ១៨៨៣ ជាថ្ងៃប្រសូតរបស់សម្ដេចសង្ឃ ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយនៃកម្ពុជា

-
ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ

-
ចិនជាប៉ូលភូមិសាស្ត្រនយោបាយធំជាងគេបង្អស់នៅអាស៊ីសព្វថ្ងៃ

-
ក្រសួងសុខាភិបាល សូមប្រកាសផ្អាកជាបណ្តោះអាសន្ននូវការចាក់វ៉ាក់សាំងស៊ីណូហ្វាមសំរាប់អ្នកដែលមកចាក់លេីកទី១ (ដូសទី១)

-
ផ្កាត្របែកព្រៃរីកស្គុសស្គាយតាមដងវិថីប្រៀបបានជាគ្រឿងអលង្ការលម្អភ្នំពេញ 🌸🌆
