-
សម្តេចតេជោ ហ៊ុន សែន, នាយករដ្ឋមន្ត្រីឡាវ ថងលុន ស៊ីសុលីត និងនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក បានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូ

នាព្រឹកថ្ងៃទី១០ មីនា សម្តេចតេជោ ហ៊ុន សែន, នាយករដ្ឋមន្ត្រីឡាវ ថងលុន ស៊ីសុលីត និងនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក បានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូ។ ភាគីទាំងបីបាន៖ ១. ឯកភាពគ្នាក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ទៅវិញទៅមកដោយមិនគិតថ្លៃដល់មន្រ្តីការទូត និងសិស្សនិស្សិតកម្ពុជា ឡាវ និងវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសនីមួយៗ។ ២. ពិចារណាអំពីការដំណើរការឡើងវិញនូវការហោះហើរអន្តរជាតិរវាងកម្ពុជា ឡាវ និងវៀតណាម ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ។ ៣. ពន្លឿនការអនុវត្តផែនការការតភ្ជាប់សេដ្ឋកិច្ច CLV ផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការកៀរគរធនធានពីដៃគូអភិវឌ្ឍន៍ ដើម្បីស្ថាបនាផ្លូវល្បឿនលឿនហាណូយ-វៀងចន្ទន៍ ផ្លូវរថភ្លើង វៀងចន្ទន៍-វង្សអាន និងផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ។ ប្រភព៖ ការបរទេស
-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី១០ មីនា ២០២១

១. ការចរចាកិច្ចព្រមព្រៀងជាមួយ សហភាពសេដ្ឋកិច្ចអាស៊ី-អ៊ឺរ៉ុប កំពុងមានពន្លឺបណ្តើរៗ – ភ្នំពេញបុស្តិ៍ ២. អាជ្ញាធររាជធានី-ខេត្ត នឹងមិនប្រើយន្តការច្បាប់ណាមួយទេ ខណៈកូវីដ១៩នៅអាចគ្រប់គ្រងបាន- RFI ៣. រយៈពេល ៣ថ្ងៃរដ្ឋបាលខេត្តសៀមរាបដឹកពលករមកពីថៃជាង ៧០០នាក់ – ថ្មីៗ ៤. ទ្រព្យសម្បត្តិលោក Elon Musk កើនឡើងថែម ២៥ពាន់លានដុល្លារទៀតនៅថ្ងៃនេះ នាំឲ្យទ្រព្យសម្បត្តិសរុបរបស់លោក ជិតវ៉ាដាច់លោក Jeff Bezos – FN ៥. ចិន និង រុស្ស៊ី សហការគ្នាបង្កើតស្ថានីយ៍អវកាសលើឋានព្រះចន្ទ – រស្មីកម្ពុជា
-
សារសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១០ មីនា ២០២១

១. បញ្ជាឱ្យយកសណ្ឋាគារ ២ទៀតដែលមានចំនួន ២០០បន្ទប់ ឬលើសពីនេះដើម្បីដាក់អ្នកជម្ងឺកូវីដ១៩ ២. ស្នើឱ្យមានការបញ្ចេញគ្រូពេទ្យពីកងទ័ព ៣០០នាក់មកជួយគ្រូពេទ្យស៊ីវិល ៣. ពេទ្យ ២កន្លែងនៅក្នុងទីក្រុងភ្នំពេញត្រូវប្រគល់ឱ្យកងទ័ពគ្រប់គ្រងតែម្តងដោយប្រើប្រាស់វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យកងទ័ព ក្រោមការដឹកនាំរបស់មេបញ្ជាការកងទ័ពជើងគោក ៤. ស្នើឱ្យក្រសួងសុខាភិបាលរៀបចំបំពាក់សម្ភារៈសុខាភិបាលដល់គ្រូពេទ្យកងទ័ព ៥. ក្រសួងសេដ្ឋកិច្ចរៀបចំរបបឧបត្ថម្ភបន្ថែមពីលើបៀវត្សជូនដល់គ្រូពេទ្យកងទ័ព ដូចអ្វីដែលគ្រូពេទ្យស៊ីវិលទទួលបាន
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យយកសណ្ឋាគារពីរទៀតដាក់ព្យាបាលអ្នកជំងឺកូវីដ១៩ និងបញ្ចេញក្រុមគ្រូពេទ្យយោធាចេញអន្តរាគមន៍ជួយពេទ្យស៊ីវិល

-
ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្វឹក និងកីឡាករទាំងអស់ សរុបចំនួន ១៦៦នាក់ របស់ក្លឹបវិសាខា បានធ្វើតេស្តលើកទី១ គឺអវិជ្ជមានទាំងអស់

-
ទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ព្រៃវែង កណ្តាល និងកំពង់ធំ

-
យើងរួមគ្នាទប់ស្កាត់ជម្ងឺរាតត្បាត តាមរយៈ “៣ការពារ ៣កុំ ២ចូលរួម”

យើងរួមគ្នាទប់ស្កាត់ជម្ងឺរាតត្បាត តាមរយៈ “៣ការពារ ៣កុំ ២ចូលរួម”៖ បីការពារ៖ ១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ ២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៣. រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពី មួយម៉ែត្រកន្លះឡើងទៅ បីកុំ៖ ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ ៣. កុំប៉ះពាល់គ្នា ពីរចូលរួម៖ ១. ចូលរួមយុទ្ធការចាក់វ៉ាក់សាំងការពាងជម្ងឺកូវីដ១៩ ២. ប្រើ QR Code Stop Covid 🎥 អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស
-
រដ្ឋបាលខេត្តកំពង់ស្ពឺផ្អាកបណ្តោះអាសន្ននូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំផ្សេងៗ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩

-
កសិករកេនយ៉ា បាននាំគ្នាជីកអាងជាង ៨ម៉ឺនកន្លែងដើម្បីស្ដារដីរបស់គេពីគ្រោះរាំងស្ងួត

កសិករកេនយ៉ា បាននាំគ្នាជីកអាងជាង ៨ម៉ឺនកន្លែងដើម្បីស្ដារដីរបស់គេពីគ្រោះរាំងស្ងួត។ អាងទាំងនោះ ជួយឱ្យទឹកហូរច្រោះដី ផ្តល់សំណើមដល់រុក្ខជាតិ និងជាកន្លែងស្ដុកទឹកភ្លៀងបានយ៉ាងសន្ធឹកសន្ធាប់។ ផ្ទៃដីជាង ៩៧០ហិចតាត្រូវបានស្ដារឱ្យមានគុណភាពល្អឡើងវិញ។ ការជីកអាងស្ដុកទឹកនេះ ជាជំនួយបច្ចេកទេសពីក្រុមអ្នកស្នេហាបរិស្ថានជនជាតិហូឡង់ ដែលប្រើវិធីសាស្រ្តបុរាណស្ដារគុណភាពដីបប្រកបដោយប្រសិទ្ធភាព។ ប្រភព៖ Waste-Ed
-
របាយការណ៍សន្ដិសុខមាតុភូមិ ប្រចាំថ្ងៃទី០៩ មីនា ២០២១
