-
ក្រសួងប្រៃសនីយ៍កម្ពុជាបានរៀបចំយុទ្ធនាការ “គិតគូរកូន” ដើម្បីការពារកុមារពីការបៀតបៀនតាមប្រព័ន្ធអនឡាញ

-
COVID-19 នៅកម្ពុជា 🇰🇭 រកឃើញករណីឆ្លងថ្មី ៦៤នាក់ (ករណីសហគមន៍) និងជាសះស្បើយ ១១នាក់

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី៩ មីនា ២០២១

១. អាជ្ញាធរខេត្តសៀមរាប ដាក់បុស្តិ៍ត្រួតពិនិត្យសុខភាព ៦កន្លែង ដើម្បីរឹតបន្តឹងការចម្លងកូវីដ១៩ – រស្មីកម្ពុជា ២. កម្ពុជាបានដំណើរការបូមអណ្ដូងប្រេងចំនួន៤ បន្ថែមទៀតកាលពីចុងខែកុម្ភៈ – ភ្នំពេញបុស្តិ៍ ៣. កូវីដ១៩៖ អាជ្ញាធរត្រៀមបណ្ដេញចេញម្នាក់ទៀតចេញពីកម្ពុជាបន្ទាប់ពីលើបំរាមសុខាភិបាល – RFI ៤. អាមេរិក៖ “ពលរដ្ឋដែលចាក់វ៉ាក់សាំងរួចរាល់អាចជួបជុំទ្រង់ទ្រាយតូចដោយមិនបាច់ពាក់ម៉ាស ប៉ុន្តែគួរចៀសវាងការធ្វើដំណើរ” – FN ៥. រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបិទសារព័ត៌មានក្នុងស្រុក៥ និងចាត់វិធានការកាន់តែខ្លាំងលើបាតុករ – ថ្មីៗ
-
រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចបិទតូបចំនួន១២ ក្រោយរកឃើញករណីស្ត្រីម្នាក់ជាអាជីវករលក់ដូរសំលៀកបំពាក់នៅតូបផ្សារបាត់ដឹង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានផ្ទុកមេរោគកូវីដ១៩

-
កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការដើរវិលទៅរកភាពប្រក្រតីឡើងវិញ

-
ថៃនឹងបញ្ចេញកប៉ាល់ទេសចរណ៍ជាង ១០០គ្រឿង ដើម្បីធ្វើជាកន្លែងឱ្យភ្ញៀវទេសចរធ្វើចត្តាឡីស័ក ១៤ថ្ងៃ

-
កាសែត The New York Times ដែលតែងតែផ្សព្វផ្សាយនូវព័ត៌មានប្រឆាំងនឹងប្រទេសចិន បានចុះផ្សាយនូវអត្ថបទមួយដែលមានចំណងជើងថា “នេះគឺជាពេលដែលយើងត្រូវជឿជាក់លើវ៉ាក់សាំងចិន និងរុស្សីហើយ”

នៅក្នុងតារាងចំណាត់ថ្នាក់សុវត្ថិភាព ចំណាត់ថ្នាក់លេខ១ ដល់លេខ៤ គឺជាវ៉ាក់សាំងចិន។ ១. ស៊ីណូហ្វាម (Sinopharm) ប្រទេសចិន ២. ស៊ីណូហ្វាម (Sinopharm) ប្រទេសចិន ៣. ឃេកស៊ីង (Kexing) ប្រទេសចិន ៤. ឃេនស៊ីណូ (CanSino) ប្រទេសចិន ៥. អាស្ត្រាស៊ីនេការ (AstraZeneca) ចក្រភពអងគ្លេស ៦. ភើហ្វៃស៊ឺ (Pfizer) សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ៧. ម៉ូដេនណា (Modena) សហរដ្ឋអាមេរិក ៨. ចនស៊ុន ចនស៊ុន (Johnson & Johnson) សហរដ្ឋអាមេរិក ៩. នូវ៉ាវ៉េក (Novavax) សហរដ្ឋអាមេរិក ១០. Satellite 5 សហភាពរុស្សី ក្រុមហ៊ុន Sinopharm មាន វ៉ាក់សាំងពីរប្រភេទ ដែលទទួលបានចំណាត់ថ្នាក់លេខ១ និង២។ ប្រភព៖…
-
សារសម្ដេចតេជោនាយករដ្ឋមន្ត្រី “ក្នុងករណីមានអ្នកជំងឺកូវីដ១៩ស្លាប់ យើងសំរេចយកការបូជាសព មិនមែនការបញ្ចុះទេ”

-
ស្ត្រីជនជាតិចិនម្នាក់បានគេចចេញពីខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ ដោយបានជិះរថយន្តតាក់ស៊ី និងសាងបន្តឱ្យជិះរថយន្តម៉ាក Hyundai

កាលពីវេលាម៉ោង១១ និង៥១នាទីយប់ថ្ងៃទី០៨ មីនា ២០២១ ស្ត្រីជនជាតិចិនម្នាក់បានគេចចេញពីខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ ដោយបានជិះរថយន្តតាក់ស៊ី និងសាងបន្តឱ្យជិះរថយន្តម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3C-3259 ត្រូវបានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យគោលដៅព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួចបានធ្វើការឃាត់សួរនាំ និងបានបញ្ជូនស្ត្រីជនជាតិត្រឡប់មកគោលដៅដើមដើម្បីធ្វើចត្តាឡីស័កវិញ។ អនុវត្តតាមអនុក្រឹត្យរាជរដ្ឋាភិបាលស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៖ ១. ស្ត្រីជនជាតិចិន បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់ អាជ្ញាធរមានសមត្ថកិច្ចនឹងរៀបចំនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជាលែងឱ្យត្រឡប់មកវិញជារៀងរហូត។ ២. ចំពោះអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកបើកបររថយន្តតាក់ស៊ី ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១០-៥០ លានរៀល ចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញពីការត្រួតពិនិត្យរបស់មន្ត្រីចំត្តាឡីស័ក ឬគេចវេះពីការធ្វើចត្តាឡីស័ក យោងតាមមាត្រា១១ នៃអនុក្រឹត្យខាងលើ។ ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ
-
COVID-19 នៅកម្ពុជា 🇰🇭 រកឃើញករណីឆ្លងថ្មី ៤៩នាក់ (៤៨នាក់ ករណីសហគមន៍) និងជាសះស្បើយ ២១នាក់
