-
ព្រឹទ្ធសភាបានអនុម័តគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

នាព្រឹកថ្ងៃទី១១ មីនា ព្រឹទ្ធសភាបានអនុម័តគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ សេចក្តីព្រាងច្បាប់នេះសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការកាត់បន្ថយជាអតិបរមានូវផលប៉ះពាល់នៃជំងឺឆ្លងលើវិស័យសង្គម-សេដ្ឋកិច្ចកម្ពុជា។ សេចក្តីព្រាងច្បាប់នេះបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះភាពរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ១៩។ ប្រភព៖ ព្រឹទ្ធសភា
-
ជនជាតិខ្មែរម្នាក់ស្លាប់ពេលកំពុងសំរាកព្យាបាលជម្ងឺកូវីដ១៩ នៅថ្ងៃទី១១ មីនា

-
សម្តេចតេជោ ហ៊ុន សែន៖ ការៀបចំតាមទំនៀមទម្លាប់មុនមានករណីស្លាប់ គឺជាការគោរព និងយកចិត្តទុកដាក់លើប្រជាជន មិនមែនជាការប្រមាថជីវិតមនុស្សឡើយ!

-
របាយការណ៍ សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី១០ មីនា ២០២១

នៅថ្ងៃទី១០ មីនា ឃើញមាន៖ ១. គ្រោះថ្នាក់ចរាចរណ៍៖ ៩ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ៖ ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ២៦នាក់។ ៣. គ្រឿងញៀន៖ ២១ករណី ឃាត់ខ្លួនជនសង្ស័យ ៣៣នាក់។ ៤. កូវីដ៖ ៣៩ករណី (ករណីសហគមន៍ទាំង ៣៩នាក់) និងជាសះស្បើយ ៤៨នាក់។ – អ្នកឆ្លងសរុប៖ ១១៦៣ នាក់ – អ្នកជាសះស្បើយ៖ ៥៩៧ នាក់ – អ្នកកំពុងព្យាបាល៖ ៥៦៥ នាក់ ចេញផ្សាយម៉ោង ១២៖១៥ ថ្ងៃទី១១ មីនា ២០២១
-
រដ្ឋបាលខេត្តកំពង់ចាមសំរេចផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង ការជួបជុំតាមបែបសាសនានានាជាបណ្ដោះអាសន្នរយៈពេល ២សប្តាហ៍

-
ថ្ងៃទី១១ មីនា ត្រូវបានកំណត់យកជាថ្ងៃទិវាជាតិអំណាននៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី១១ មីនា ត្រូវបានកំណត់យកជាថ្ងៃទិវាជាតិអំណាននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធសំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ខ្មែរ។ ការប្រារព្ធទិវាជាតិអំណាននាថ្ងៃនេះ ក៏ដើម្បីរំលឹកដល់ថ្ងៃប្រសូតរបស់សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ប្រសូតនៅថ្ងៃទី១១ មីនា ១៨៨៣។
-
កម្រងសៀវភៅដែលជាស្នាដៃនិពន្ធដោយរដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួន ណារ៉ុន ២០០៥-២០២១

-
វ៉ាក់សាំងជាបំណែកតូចមួយនៃភ្នាក់ងារបង្កជំងឺ ដែលមានកម្លាំងខ្សោយ មិនបង្កគ្រោះថ្នាក់ឡើយ

-
កូវីដ១៩នៅកម្ពុជា 🇰🇭 រកឃើញករណីឆ្លងថ្មី ៣៩នាក់ (ករណីសហគមន៍) និងជាសះស្បើយ ៤៨នាក់

-
ក្រសួងអប់រំ សម្រេចផ្អាកដំណើរការគ្រឹះសិក្សារដ្ឋ និង ឯកជនជាបណ្តោះអាសន្ននៅទូទាំងខេត្តព្រៃវែង
