-
COVID-19 នៅកម្ពុជា មានករណីវិជ្ជមានថ្មី ១៧ករណី (១នាក់ មកពីបរទេស, ១នាក់ ពលករមកពីថៃ និង ១៥នាក់ ឆ្លងក្នុងសហគមន៍ ២០កុម្ភៈ) និងជាសះស្បើយ ៣នាក់

-
ស្តេន QR Code ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩

-
ព្រឹត្តិការណ៍ ២០កុម្ភៈ

-
នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស

នៅម៉ោង ៩ព្រឹកនេះ នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការផ្សាយផ្ទាល់របស់ ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការសម្ដេចតេជោ ហ៊ុន សែន ទូរទស្សន៍បាយ័ន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត។ ប្រភព៖ SPM (https://www.facebook.com/111975152184324/posts/3774640779251058/?d=n)
-
ព័ត៌មានសំខាន់ៗថ្ងៃ១៩ កុម្ភៈ ២០២១

១. កម្ពុជាប្រាប់ឥណ្ឌាថា ពលរដ្ឋខ្មែរជឿទុកចិត្តលើថ្នាំពេទ្យ និងសេវាសុខភាពឥណ្ឌា – ថ្មីៗ ២. មន្ដ្រីជាន់ខ្ពស់ក្រសួងសាធារណការ៖ “ការយល់ដឹងពីច្បាប់ចរាចរណ៍ និងសីលធម៌ក្នុងការបើកបរពិតជាសំខាន់ក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា” – ភ្នំពេញប៉ុស្ដិ៍ ៣. ADB ផ្ដល់កម្ចីជាង ១៦លានដុល្លារសំរាប់ថាមពលពីសូឡា – ភ្នំពេញប៉ុស្ដិ៍ ៤. ទំហំពាណិជ្ជកម្មកម្ពុជា-រុស្សី មានជាង ៦០លានដុល្លារ កើន១៥% នៅឆ្នាំ ២០២០ – FN ៥. លោក វេង សាខុន៖ ការអភិវឌ្ឍវិស័យកសិកម្មទាមទារការស្រាវជ្រាវ និងបច្ចេកវិទ្យានៅថ្នាក់ឧត្តមសិក្សា – ថ្មីៗ ៦. រុស្សីត្រៀមខ្លួនផ្ដាច់ទំនាក់ទំនងជាមួយសហភាពអឺរ៉ុបរួចហើយ ប្រសិនបើរងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ – Swift News ៧. ចូ បៃដិន លុបចោលសំរេចរបស់លោក ត្រាំ ពាក់ព័ន្ធការដាក់ទណ្ឌកម្មឡើងវិញលើអ៉ីរ៉ង់ – FN
-
នារីសន្តិភាព

-
វត្តពិជ័យលង្ការ ហៅ វត្តឈើខ្មៅ

-
ភូមិ-ឃុំស្អាត គឺជាភូមិ-ឃុំដែលមានផាសុកភាព មានអនាម័យ មានសោភណ្ឌភាព មានបរិស្ថានស្អាត ពិសេសមានប្រជាពលរដ្ឋរស់នៅប្រកបដោយសុខភាពល្អ

ការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន៖ រៀបចំឱ្យមានយន្តការគ្រប់គ្រង, ទីតាំងទុកដាក់សំរាមឱ្យត្រឹមត្រូវ, ធុងសំរាម និង បង្គន់សាធារណៈ, ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមូលដ្ឋានឱ្យទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយ បំផុសឱ្យប្រជាពលរដ្ឋដាំដើមឈើ ដាំសួនបន្លែ និងដាំផ្កាលម្អតាមផ្ទះ។ ការចូលរួមរបស់ប្រជាពលរដ្ឋ៖ ទុកដាក់ និងបែងចែកសំរាមឱ្យបានត្រឹមត្រូវ, ប្រើប្រាស់ឡើងវិញ ឬយកទៅកែច្នៃជាដើម, ដាំផ្កា បន្លែ ឬដើមឈើហូបផ្លែនៅជុំវិញផ្ទះ និងចូលរួមជាមួយអាជ្ញាធរមូលដ្ឋានក្នុងការសម្អាតបរិស្ថានតាមទីសាធារណៈ។ រស់នៅស្អាត មានសុខុមាលភាពល្អ មិនចំណាយថវិកាលើការព្យាបាលជម្ងឺ ទាក់ទាញអ្នកទេសចរ និងបង្កើនប្រាក់ចំណូល។ 📷 បញ្ចនាថ
-
កម្ពុជា៖ ពីប្រទេសខ្ទេចខ្ទាំដោយភ្លើងសង្រ្គាម ក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិភពលោក

-
ទឹកដោះអូដ្ឋថ្លៃជាងទឹកដោះគោជិត ៣០ដង

ទឹកដោះអូដ្ឋមានតម្លៃ ៣០ដុល្លារក្នុងមួយលីត្រ ថ្លៃជាងទឹកដោះគោធម្មតាជិត ៣០ដង ដោយសារវាសំបូរដោយជាតិកាល់ស្យូមនិងប៉ូតាស្យូម និងមានវីតាមីន C ដប់ដងច្រើនជាងទឹកដោះគោធម្មតា។ ក្នុងមួយឆ្នាំ គេយកទឹកដោះអូដ្ឋបានតែប្រមាណ ៣លានលីត្រប៉ុណ្ណោះ ខណៈទឹកដោះគោបាន ៦០០លានលីត្រ។ ទឹកដោះអូដ្ឋអាចផលិតជាឈីស ទឹកដោះជូរ និងទឹកដោះស្រស់។ ប្រភព៖ Business Insider