-
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន ថ្ងៃទី១៨ កុម្ភៈ ២០២១

-
កម្ពុជានឹងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការការពារទិន្នន័យឯកជន បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ

ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិមានគោលបំណងបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលជាតិ ផ្អែកលើគោលការណ៍ប្រកួតប្រជែងស្មើភាព និងតម្លាភាពរវាងរដ្ឋនិងប្រតិបត្តិករ ព្រមទាំងជួយទប់ស្កាត់នូវការលួចតភ្ជាប់បណ្តាញឆ្លងដែនខុសច្បាប់ ការគំរាមកំហែងតាមអ៊ីនធឺណិត និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាដើម។ មិនមានបទប្បញ្ញត្តិណាមួយ ក្នុងអនុក្រឹត្យចែងអំពីការចាប់យកទិន្នន័យអ្នកប្រើប្រាស់ និងការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិឡើយ។ កម្ពុជានឹងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការការពារទិន្នន័យឯកជន (Personal Data Protection Law) បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Cybersecurity Law) ត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។
-
រដ្ឋមន្ត្រីការបរទេស បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា ដើម្បីពិភាក្សាអំពីថ្នាំបង្ការជំងឺកូវីដ-១៩ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះ

នាថ្ងៃទី១៨ កុម្ភៈ រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា ចៃហ្សុនកា ដើម្បីពិភាក្សាអំពីថ្នាំបង្ការជំងឺកូវីដ-១៩ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ ប្រទេសឥណ្ឌា ដែលបានអនុម័តផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ១សែនដូស ដល់កម្ពុជា ហើយកម្ពុជាត្រូវការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥លានដូស ដោយស្នើសុំឱ្យឥណ្ឌាផ្គត់ផ្គង់ដំណាក់កាលដំបូងចំនួន ១លានដូស។ កម្ពុជាសម្រេចទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីឥណ្ឌាដោយសារកម្ពុជា និងឥណ្ឌាមានប្រវត្តិទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងម្យ៉ាងទៀតដោយសារប្រជាជនកម្ពុជាជឿទុកចិត្តលើថ្នាំពេទ្យ និងសេវាសុខភាពរបស់ឥណ្ឌា។
-
COVID-19 នៅកម្ពុជា មានករណីវិជ្ជមានថ្មី ១ករណី (មកពីបរទេស)

-
ព័ត៌មានសំខាន់ៗថ្ងៃ ១៨ កុម្ភៈ ២០២១

១. ប្រេសិតពាណិជ្ជកម្មអង់គ្លេស ជំរុញអ្នកវិនិយោគមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា – FN ២. រដ្ឋមន្ដ្រីសេដ្ឋកិច្ច៖ វត្តមានវ៉ាក់សាំងកូវីដ១៩ នឹងបង្កើនលទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឡើងវិញ – Swift News ៣. ការចូលរួមរបស់ស្រ្ដីនៅក្នុងពិភពឌីជីថលគឺជាកត្តាចាំបាច់ដើម្បីបង្កើតសេដ្ឋកិច្ច និងសង្គមឌីជីថល – រស្មីកម្ពុជា ៤. ក្នុងខែដំបូងឆ្នាំ ២០២១ ការនាំចេញជ័រកៅស៊ូរបស់កម្ពុជាមានតម្លៃប្រមាណ ៨៥លានដុល្លារ – AMS Economy ៥. អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ថា “ច្រកទ្វារអុីនធឺណិតជាតិ” នឹងប៉ះពាល់លើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ តែរដ្ឋាភិបាលកម្ពុជាបដិសេធ – RFI ៦. ក្រុមហ៊ុន Facebook បិទខ្លឹមសារព័ត៌មានរបស់អូស្រ្ដាលី ក្រោយប្រទេសនេះតម្រូវឱ្យក្រុមហ៊ុនបង់ប្រាក់ថ្លៃមាតិកាព័ត៌មាន – Swift News ៧. អ្នកវិភាគ៖ ភាពធ្វេសប្រហែសរបស់អាមេរិកជំរុញអាស៊ានងាកទៅរកចិន – ភ្នំពេញប៉ុស្ដិ៍
-
សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានធ្វើពិធីអរគុណយុវជនស្ម័គ្រចិត្តដែលបានចូលរួមធ្វើជាអ្នកសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

នៅថ្ងៃទី១៨ កុម្ភៈ ២០២១ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធាន ស.ស.យ.ក រាជធានីបានធ្វើពិធីអរគុណយុវជនស្ម័គ្រចិត្តដែលបានចូលរួមធ្វើជាអ្នកសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតកាលពីថ្ងៃទី១ កញ្ញា ដល់ ៣១ ធ្នូ ២០២០។ យុវជនស្ម័គ្រចិត្តបានចុះតាមការិយាល័យពិនិត្យ និងចុះឈ្មោះបោះឆ្នោតក្នុងសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ។ កាយវិការប្រកបដោយស្មារតីទទួលខុសត្រូវ បានក្លាយជាចលនាជំរុញការងារស្ម័គ្រចិត្ត និងការរួមគ្នាជាធ្លុងមួយកសាងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋនៅកម្ពុជាឱ្យកាន់តែរឹងមាំ។
-
សង្គ្រាមក្តៅ និងសង្គ្រាមត្រជាក់នៅអាស៊ីអាគ្នេយ៍

-
ក្រៀល (កុកទេព) វិលត្រឡប់ចូលទ្រនំវិញបន្ទាប់ពីរកចំណីអស់ពេញមួយថ្ងៃ

-
មន្រ្តីជាន់ខ្ពស់នៃគណបក្សនយោបាយ PPBM ម៉ាឡេស៊ី បានថ្លែងថា អ្នកនយោបាយប្រឆាំងមួយចំនួនចូលចិត្តណាស់ការសុំអន្ដរាគមន៍ពីបរទេសដែលបង្ហាញពីក្តីអស់សង្ឃឹមរបស់ពួកគេ

មន្រ្តីជាន់ខ្ពស់នៃគណបក្សនយោបាយ PPBM ម៉ាឡេស៊ី Mohd Rafiq Mohd Abdullah បានថ្លែងថា អ្នកនយោបាយប្រឆាំងមួយចំនួនចូលចិត្តណាស់ការសុំអន្ដរាគមន៍ពីបរទេសដែលបង្ហាញពីក្តីអស់សង្ឃឹមរបស់ពួកគេ “ទោះបីគំនិតយើងផ្ទុយគ្នាកម្រិតណាក៏ដោយ ចូរកុំឈានដល់ការលក់ប្រទេសឱ្យអ្នកនយោបាយបរទេស។ បញ្ហានេះមិនមែនជារឿងតូចតាចទេ។ ការបើកដៃឱ្យអ្នកនយោបាយបរទេសលូកដៃចូលបញ្ហាក្នុងស្រុកយើង ស្មើនឹងយកអធិបតេយ្យភាពប្រទេសយើងទៅដាក់បញ្ចាំ។” ប្រភព៖ Free Malaysia Today
-
កសិករគម្រូ🥇
