-
សារពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើជូនជនរួមជាតិ អំពីវិធានការសុខាភិបាល

-
តំបន់ការពារធម្មជាតិពាមក្រសោប 🌱🐠🦀🦞🐚

ស្ថិតនៅក្នុងភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ នៅទីនោះ ព្រៃកោងកាង ជាតួអង្គដ៏សំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី សំរាប់សត្វសមុទ្រជាច្រើនប្រភេទ ដូចជាត្រី ក្តាម បង្គារ ខ្យង ងាវ គ្រុំ ជាដើម។ នាំគ្នាទៅទស្សនាតំបន់នោះ ដើម្បីជួយការពារព្រៃកោងកាងឱ្យនៅគង់វង្ស និងលើកស្ទួយជីវភាពប្រជានេសាទតាមរយៈប្រាក់ចំណូលរកបានពីសេវាកម្មដឹកភ្ញៀវតាមទូក ការចម្អិនម្ហូបអាហារ ការលក់ផលនេសាទ និងវត្ថុអនុស្សាវរីយ៍។
-
COVID-19 នៅកម្ពុជា

-
ព័ត៌មានសំខាន់ៗថ្ងៃ ១៤ កុម្ភៈ ២០២១

១. រដ្ឋមន្ត្រីទេសចរណ៍៖ រយៈពេល២ថ្ងៃនាឱកាសបុណ្យចូលឆ្នាំចិន កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៦០ម៉ឺននាក់ – FN ២. សត្វស្លាបទឹកនៅតំបន់រ៉ាមសារ ស្ទឹងសែនមានជាង ២០ប្រភេទ – រស្មីកម្ពុជា ៣. យុវជនស្ម័គ្រចិត្តបង្កើតយុទ្ធនាការ សម្អាតបរិស្ថានមួយខែម្ដងក្នុងក្រុងភ្នំពេញ និងខេត្តមួយចំនួន – RFI ៤. ប្រជាកសិករដាំបន្លែ នៅតាមទីជនបទ សំណូមពរក្រសួងកសិកម្ម ជួយទប់ស្កាត់បន្លែនាំចូល ដើម្បីឲ្យកសិករលក់ដូរបានតម្លៃសមរម្យ – FN ៥. អ្នកសេដ្ឋកិច្ច៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ អាចកើនលើស៤% បើចាក់វ៉ាក់សាំងដល់ប្រជាជនបាន ១០លាននាក់ – RFI ៦. លោកបៃដិន៖ ការលើកលែងទោសឱ្យលោកត្រាំ ឆ្លុះបញ្ចាំងថា “ប្រជាធិបតេយ្យគឺមានភាពផុយស្រួយ” Swift News ៧. ចិនប្រាប់អាមេរិកធ្វើខ្លួនឱ្យថ្លៃថ្នូរ ខណៈទាស់សម្ដីគ្នាលើការស៊ើបអង្កេតពីកូវីដ ១៩ – FN
-
ទិដ្ឋភាពថ្ងៃលិចនៅឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល 🌅🇰🇭

-
សេចក្តីស្រឡាញ់កើតមានចំពោះមនុស្សគ្រប់ៗគ្នា ហើយសម្តែងចេញ តាមរយៈការគោរព និងឱ្យតម្លៃគ្នាទៅវិញទៅមក!

-
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន ថ្ងៃទី១៣ កុម្ភៈ ២០២១

-
មរតកធម្មជាតិ

-
ទិវានៃក្តីស្រឡាញ់ថ្ងៃ ១៤ កុម្ភៈ គឺជាថ្ងៃចែកចាយក្តីស្រឡាញ់ដោយទូលំទូលាយ និងស្មោះសរ ចំពោះក្រុមគ្រួសារ ដោយការជួបជុំទទួលទានអាហារ បញ្ជាក់ពីភាពកត្តញ្ញូតាធម៌ និងក្តីស្រឡាញ់

ទិវានៃក្តីស្រឡាញ់ថ្ងៃ ១៤ កុម្ភៈ គឺជាថ្ងៃចែកចាយក្តីស្រឡាញ់ដោយទូលំទូលាយ និងស្មោះសរ ចំពោះក្រុមគ្រួសារ ដោយការជួបជុំទទួលទានអាហារ បញ្ជាក់ពីភាពកត្តញ្ញូតាធម៌ និងក្តីស្រឡាញ់។ ប៉ុន្តែមនុស្សមួយចំនួនបានទទួលយក និងប្រើប្រាស់ទិវានេះដោយភាពភ័ន្តច្រឡំ និងនាំឱ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្លួនទៅវិញ។ ប្រភព៖ ក្រសួងវប្បធម៌
-
COVID-19 នៅកម្ពុជា មានករណីជាសះស្បើយ ៣នាក់ (១នាក់ ពលករមកពីប្រទេសថៃ)
