-
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន ថ្ងៃទី១១ កុម្ភៈ ២០២១

-
កម្ពុជាអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ១៩ Sinovac របស់ចិន និងAstraZeneca របស់អង់គ្លេស

-
បណ្ឌិត អ៊ុន ឃាង សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Northern Illinois សហរដ្ឋអាមេរិក បកស្រាយអំពីវ៉ាក់សាំងប្រឆាំងកូវីដ១៩៖ ការពិត មិនមែននយោបាយ

-
ជំនោរបរិសុទ្ធសមុទ្រខ្មែរ ប្រុសស្រីតែងតែមកលំហើយ ខ្លះងូតទឹកខ្លះប្រឡែងឆ្លងឆ្លើយ ខ្លះកៀកកើយដោយក្តីស្នេហា

-

-
ព័ត៌មានសំខាន់ៗថ្ងៃ ១១ កុម្ភៈ ២០២១

១. រដ្ឋរកចំណូលបានជាង ៦៦ពាន់លានរៀលពីការលក់ស្លាករថយន្ដ – ភ្នំពេញប៉ុស្ដិ៍ ២. អ្នកសេដ្ឋកិច្ច៖ ការចំណាយលើសំណែននាឱកាសចូលឆ្នាំចិនថយចុះពី ៣០ទៅ ៤០% – RFI ៣. អនិកជនខ្មែរនៅប្រទេសបារាំង សរសេរលិខិតកោតសរសើរកម្ពុជា លើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ បានយ៉ាងល្អប្រសើរ! – FN ៤. លទ្ធផលមន្ទីរពិសោធន៍ មានជម្ងឺប៉េស្ដជ្រូកអាហ្វ្រិកលើសត្វជ្រូករស់ ដែលឈ្មួញលួចនាំចូលពីថៃ – រស្មីកម្ពុជា ៥. ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងសមាជិកអាស៊ានបានកើនជិត ២២.៥% ដល់ជាង ១១ពាន់លានដុល្លារឆ្នាំ ២០២០ – ភ្នំពេញប៉ុស្ដិ៍ ៦. យុវជនថៃ ចាប់ផ្ដើមតវ៉ាឡើងវិញ និងបង្ហាញការគាំទ្រដល់បាតុករនៅមីយ៉ាន់ម៉ា – ថ្មីៗ ៧. លោក ចូ បៃដិន នឹងត្រួតពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រអាមេរិក និងការបង្កើត “កងអង្គភាពពិសេសដើម្បីទប់ទល់ចិន” – FN
-
រដ្ឋមន្ត្រីប្រៃសនីយ៍ បានជួបពិភាក្សាជាមួយ ឯកអគ្គរដ្ឋទូតអូស្ត្រាលី Pablo Kang

ថ្ងៃទី១១ កុម្ភៈ រដ្ឋមន្ត្រីប្រៃសនីយ៍ ជា វ៉ាន់ដេត បានជួបពិភាក្សាជាមួយ ឯកអគ្គរដ្ឋទូតអូស្ត្រាលី Pablo Kang លើចំណុចដូចជា៖ ១. ការរៀបចំសេចក្តីព្រាងច្បាប់សន្តិសុខបច្ចេកវិទ្យាហើយនឹងចែករំលែកជូនស្ថានទូតដើម្បីស្នើសុំធាតុចូលបន្ថែម ២. ការបណ្តុះបណ្តាលមន្ត្រីលើជំនាញសន្តិសុខ ៣. ការត្រៀមមន្ត្រីចូលរួមកម្មវិធី Cyber Bootcamp របស់អូស្ត្រាលី ៤. ព័ត៌មានស្តីពីការប្រលងអាហារូបករណ៍ ដែលរដ្ឋាភិបាលអូស្ត្រាលីផ្តល់ជូន ៥. ជំរុញការភ្ជាប់ទំនាក់ទំនងរវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ជាមួយសាកលវិទ្យាល័យនៅអូស្ត្រាលី ៦. សំណើឱ្យស្ថានទូតពិចារណាក្នុងការផ្តល់អ្នកជំនាញចំនួន ២នាក់ដល់និយ័តករទូរគមនាគមន៍កម្ពុជា ៧. សំណើរសុំការផ្សារភ្ជាប់បណ្ណាល័យឌីជីថល (e-library) របស់អូស្ត្រាលី មកបណ្ណាល័យឌីជីថលដែលក្រសួងនឹងអភិវឌ្ឍសម្រាប់អ្នកអានទូទៅ។ គូភាគីយល់ឃើញថា ការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការមានសារៈសំខាន់ និងប្តេជ្ញាបន្តការធ្វើការងារជាមួយគ្នាដើម្បីជំរុញគំនិតខាងលើឱ្យក្លាយជាសកម្មភាព និងសមិទ្ធផលជាក់ស្តែង។ ប្រភព៖ ក្រសួងប្រៃសនីយ៍
-
សង្គ្រាមក្តៅ និងសង្គ្រាមត្រជាក់នៅអាស៊ីបូព៌ា

-
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន ថ្ងៃទី១០ កុម្ភៈ ២០២១

-
អង្គរពេលភ្លៀងធ្លាក់
