-
ការរស់នៅរបស់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង នាឆ្នាំ១៩០៣ នៃសម័យអាណានិគមបារាំង

-
ហ្សង់ ហ្វ្រង់ស័រតាន់៖ ចង់ឱ្យកម្ពុជាអព្យាក្រឹត ទាល់តែសេដ្ឋកិច្ចកម្ពុជារឹងមាំសិន

-
មិនមានការវិនិយោគណាមួយ ដែលមិនរងផលប៉ះពាល់ក្នុងពេលវិបត្តិជម្ងឺរាតត្បាតកូវីដ១៩នៅក្នុងឆ្នាំ២០២០ នេះទេ

មិនមានការវិនិយោគណាមួយ ដែលមិនរងផលប៉ះពាល់ក្នុងពេលវិបត្តិជម្ងឺរាតត្បាតកូវីដ១៩នៅក្នុងឆ្នាំ២០២០ នេះទេ ហើយការវិនិយោគលើវិស័យអាកាសចរណ៍សុីវិលត្រូវបានទទួលរងនូវឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ បើធៀបនឹងវិស័យដទៃទៀត។ នេះជាការលើកឡើងរបស់ក្រុមហ៊ុនសម្បទាន អាកាសយានដ្ឋានអន្តរជាតិ (SCA) នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលេីកទិសដៅការងារឆ្នាំ២០២១ លើការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ សៀមរាប និងព្រះសីហនុ) ធ្វើឡើងនៅថ្ងៃទី៨ កុម្ភៈ ក្រោមអធិបតី ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការតាមដានការសាងសង់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា។ ទោះស្ថិតក្រោមកាលៈទេសៈណាក៏ដោយ ក្រុមហ៊ុនសម្បទាននៅតែធ្វើការប្តេជ្ញាចិត្តវិនិយោគបន្ថែមលេីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុតាមផែនការដែលបានគ្រោងទុក ហើយសង្ឃឹមថា ក្រោយពីចរាចរវ៉ាក់សាំងការពារជម្ងឺរាតត្បាតសកលនេះបានច្រេីនហេីយ ការធ្វេីដំណេីរតាមផ្លូវអាកាសនឹងប្រសេីរឡេីងវិញឆាប់ៗនាពេលខាងមុខនេះ។
-
ហ្វាំងឡង់រកឃើញគ្រឿងញៀនសរុប ២៤លានដុល្លារ លាក់ក្នុងបាច់ផ្កាស្រស់

កាលពីថ្ងៃទី៥ កុម្ភៈ ២០២១ អាជ្ញាធរហែលស៊ីនគី ភាគអាគ្នេយ៍ប្រទេសហ្វាំងឡង់ សហការជាមួយការិយាល័យស៊ើបអង្កេតជាតិ បង្រ្កាបការដឹកជញ្ជូនគ្រឿងញៀនតាមរយៈការនាំចូលផ្កាស្រស់ ១៧ជើងប្រព្រឹត្តចន្លោះឆ្នាំ ២០១៨-២០២០ គិតជាទឹកប្រាក់សរុប ២៤លានដុល្លារអាមេរិក។ បុរសជនជាតិហូឡង់ពីរនាក់ ដែលមានអាយុ ៤៤ និង៤៧ឆ្នាំត្រូវបានគេសង្ស័យថាជាមេខ្លោងនៃប្រតិបត្តិការគ្រឿងញៀនទាំងនេះ ឯមនុស្សពាក់ព័ន្ធជាង ៥០នាក់ផ្សេងទៀតត្រូវបានដាក់ក្រោមការស៊ើបអង្កេត។ ជនសង្ស័យបានបង្កើតក្រុមហ៊ុននាំចូលផ្កា និងរុក្ខជាតិបៃតង ពីហូឡង់ ទៅហ្វាំងឡង់តាមរយៈកំពង់ផែវូសារី ស្ថិតនៅភាគខាងកើតរដ្ឋធានីហែលស៊ីនគី និងបន្តចែកចាយទៅប្រទេសស៊ុយអែត។ ប្រភព៖ Sputnik
-
ច្បាប់ថ្មីជប៉ុនចូលជាធរមានថ្ងៃទី៦ កុម្ភៈ ២០២១ នឹងផាកពិន័យបុគ្គលណាដែលមិនគោរពវិធានការការពាររបស់រដ្ឋាភិបាល

ភោជនីយដ្ឋាន និងអាជីវកម្មដែលមិនគោរពតាមការណែនាំរបស់រដ្ឋាភិបាលត្រូវប្រឈមនឹងការផាកពិន័យពី ២០០.០០០យ៉េន ទៅ ៣០០.០០០យ៉េន ស្មើនឹង ២.៨៥០ ដុល្លារអាមេរិក។ ច្បាប់ថ្មីនេះធ្វើឱ្យជប៉ុនពិចារណាលុបចោលការដាក់ប្រទេសក្នុងគ្រាមានអាសន្នចំពោះខេត្តមួយចំនួនផងដែរ។ ក្នុងនាមជាពលរដ្ឋ មិនថាខ្មែរ ឬបរទេស ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ និងគោរពតាមវិធានការការពារឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតសកលកូវីដ១៩ដ៏សាហាវនេះ។ កុំចាំទាល់តែមានការដាក់ប្រទេសក្នុងគ្រាមានអាសនុ្ន ឬការផាកពិន័យទើបចូលរួម។ ប្រភព៖ Nikkei Asia
-
៤ក ដើម្បីកាត់បន្ថយសំណល់ផ្លាស្ទិក

-
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន ថ្ងៃទី០៧ កុម្ភៈ ២០២១
-
លោក ប៉ែន បូណា ថ្លែងក្នុងកិច្ចពិភាក្សាស្តីពី “នយោបាយអាមេរិកក្រោមការដឹកនាំរបស់ Joe Biden ចំពោះពិភពលោក” ធ្វើនៅរាជ្យបណ្ឌិតសភា ថ្ងៃទី៨ កុម្ភៈ ២០២១

-
ទិដ្ឋភាពពលរដ្ឋភូមារាប់ម៉ឺននាក់ធ្វើបាតុកម្មប្រឆាំងនឹងការធ្វើរដ្ឋប្រហារយោធាកាលពីថ្ងៃអាទិត្យ នៅរ៉ង់ហ្គូនដែលជាទីក្រុងធំជាងគេបង្អស់របស់ភូមា

នេះជាបាតុកម្មធំជាងគេបង្អស់នៅភូមាចាប់តាំងពីការធ្វើបដិវត្តន៍ដែលដឹកនាំដោយព្រះសង្ឃកាលពីឆ្នាំ២០០៧ មក។ ស្ថានការណ៍ដ៏ក្តៅគគុកនៅភូមាអាចនឹងអូសបន្លាយយូរ ហើយការវិលត្រលប់ទៅរកភាពប្រក្រតីភាពវិញ មិនមែនជារឿងងាយស្រួលឡើយ។ ស្ថិរភាពនយោបាយ ជាកត្តាមិនអាចខ្វះបានក្នុងការធានាសុខសន្តិភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងដំណើរការលទ្ធិប្រជាធិបតេយ្យ។ បើបាត់បង់សុខសន្តិភាពហើយ កុំថាឡើយសិទ្ធិទទួលការអប់រំ សិទ្ធិបញ្ចេញមតិ សិទ្ធិរៀបការ សិទ្ធិប្រកបរបរចិញ្ចឹមជីវិត សូម្បីតែសិទ្ធិរស់រានមានជីវីតក៏គ្មានផង! 📷 VOA Khmer
-
ជនជាតិដេីមភាគតិច(គ្រឹង)រស់នៅឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរីដែនដីឦសានកម្ពុជា
