-
ស.ស.យ.ក. យើងសម្រេចបានកិច្ចការជាច្រើនសម្រាប់សង្គមជាតិ តែយើងនៅមានការងារច្រើនណាស់ដែលត្រូវធ្វើបន្ត ហើយមានទំនួលខុសត្រូវខ្ពស់ណាស់សម្រាប់ប្រទេសជាតិ ក្នុងនាមជាអ្នកបន្តវេន

ស.ស.យ.ក. យើងសម្រេចបានកិច្ចការជាច្រើនសម្រាប់សង្គមជាតិ តែយើងនៅមានការងារច្រើនណាស់ដែលត្រូវធ្វើបន្ត ហើយមានទំនួលខុសត្រូវខ្ពស់ណាស់សម្រាប់ប្រទេសជាតិ ក្នុងនាមជាអ្នកបន្តវេន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហ៊ុន ម៉ានី ថ្លែងក្នុងកម្មវិធីសម្ពោធអគារទីស្នាក់ការថ្មីរបស់ ស.ស.យ.ក ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ៦ កុម្ភៈ។ ប្រភព៖ UYFC
-
ថ្ងៃលិចមើលពីសហគមន៍អេកូទេសចរណ៍ធម្មជាតិកោះទ្រង់ ក្រុងក្រចេះ 🌅

-
ត្រីបាឃឿ

កាលពីថ្ងៃទី២៥ មករា ត្រីបាឃឿ ដែលប្រជាជនភាគច្រើនស្ទើរតែពុំស្គាល់បានបង្ហាញវត្តមានជាលើកដំបូងនៅតាមដងទន្លេសាប ដោយសារវាចូលចិត្តរស់នៅតំបន់ទឹកភ្លាវ ឆ្នេរមានខ្សាច់ និងនៅតាមព្រែកជាប់សមុទ្រ។ ការបម្លាស់ទីរបស់ត្រីនេះដោយមូលហេតុ២៖ របបទឹកទន្លេមេគង្គ និងការជោរនាចនៃទឹកសមុទ្រ ដែលបានជួបប្រសព្វគ្នា និង ដោយសារទឹកទន្លេមេគង្គនៅឆ្នាំនេះឡើងយឺត ដែលបណ្តាលឱ្យទឹកភ្លាវហូរចូលយឺត។ ត្រីបាឃឿ ត្រូវបានគេនិយមយកទៅធ្វើជាម្ហូបចំនួន០៤មុខប៉ុណ្ណោះ គឺខរត្រី ប្រឡាក់ងៀត ស៊ុប និងម្ជូរត្រី។ ប្រភព៖ AKP
-
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន ថ្ងៃទី០៥ កុម្ភៈ ២០២១

-
សហគមន៍អេកូទេសចរណ៍ធម្មជាតិកោះទ្រង់

ស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះទិសខាងលិចប្រមាណ ១ គ.ម។ មានប្រជាពលរដ្ឋភាគច្រើនជាកសិករ ព្រោះដីនៅទីនេះសម្បូរទៅដោយជីជាតិ អំណោយផលដល់វិស័យកសិកម្ម។ កោះទ្រង់មានភូមិស្អាត មានអនាម័យ និងបរិស្ថានល្អ មានផ្ទះស្នាក់សហគមន៍ ម្ហូបអាហារ និងសួនដាំបន្លែ។ ភ្ញៀវអាចជួលរទេះសេះ រទេះគោ ឬជួលកង់ ម៉ូតូជិះកំសាន្តជុំវិញកោះ មើលសត្វជ្រឹង មើលភូមិបណ្តែតទឹក ហើយក៏អាចបោះតង់លើឆ្នេរខ្សាច់ (ឆ្នេរផ្តើមស្នេហ៍) ស្រូបយកខ្យល់ទន្លេបរិសុទ្ធ និងគយគន់ថ្ងៃលិចដ៏ស្រស់ស្អាត។
-
COVID-19 នៅកម្ពុជា មានករណីវិជ្ជមានថ្មី ២ករណី (នាំចូល) និងជាសះស្បើយ ១នាក់

-
ព័ត៌មានសំខាន់ៗថ្ងៃ ០៥ កុម្ភៈ ២០២១

១. អតីតបក្សប្រឆាំងចាត់ទុករដ្ឋប្រហារនៅភូមាថាដូចករណីនៅកម្ពុជាដែលមានការរំលាយគណបក្សសង្គ្រោះជាតិ – RFI ២. ទេសចរណ៍ក្នុងស្រុកងាកមកប្រើសេវាកម្មមគ្គទេសក៍នាកំឡុងវិបត្តិកូវីដ១៩ – ថ្មីៗ ៣. សហភាពអ៉ឺរ៉ុបសម្ដែងការគាំទ្រដល់កម្ពុជា សម្រាប់ការរៀបចំយន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ – FN ៤. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន ៨ តម្លៃជិត ១០០លានដុល្លារ – Swift News ៥. ក្រសួងសុខាភិបាល នឹងប្រកាសគេហទំព័រថ្មីមួយ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ១៩ – FN ៦. លោកបាុយដិន៖ អាមេរិកសុខចិត្តសហការជាមួយចិន បើសិនជាទទួលបានផលប្រយោជន៍ – Swift News ៧. តម្លៃមាសធ្លាក់ចុះ ស្របពេលសេដ្ឋកិច្ចអាមេរិកស្ថិតក្នុងភាពវិជ្ជមានច្រើន – ភ្នំពេញប៉ុស្ដិ៍
-
ក្រសួងសុខាភិបាលប្រកាសពីការលុបចោលកម្មវិធីចាក់វ៉ាក់សាំងគ្រោងធ្វើនៅថ្ងៃទី១០ កុម្ភៈ ២០២១

-
គម្រោងចាក់វ៉ាក់សាំងដែលគ្រោងនៅថ្ងៃទី១០ កុម្ភៈ នៅមន្ទីរពេទ្យកាល់ម៉ែតនឹងត្រូវលុបចោល ដោយសារមានការបញ្ជាក់ថា វ៉ាក់សាំងសុីណូហ្វាម (Sinopharm) ចាក់បានតែមនុស្សមានអាយុពី១៨-៥៩ឆ្នាំតែប៉ុណ្ណោះ

-
COVID-19 នៅថៃ មានករណីវិជ្ជមានថ្មី ៥៨៦ករណី

គិតត្រឹមព្រឹកថ្ងៃទី ០៥ កុម្ភៈ ២០២១ ចំនួនអ្នកឆ្លងសរុប៖ ២២.៦៤៤នាក់ ជាសះស្បើយ៖ ១៥.៣៣១នាក់ ចំនួនអ្នកស្លាប់៖ ៧៩នាក់ នៅកម្ពុជាមិនទាន់មាននរណាម្នាក់ស្លាប់ទេ។ ហើយការគ្រប់គ្រងស្ថានការណ៍បានជោគជ័យមិនមែនសាមញ្ញពេកទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ “ការប្រយុទ្ធលើសមរភូមិកូវីដមិនស្ថិតលើប្រទេសអ្នកមាន ឬអ្នកក្រនោះទេ តែស្ថិតលើអភិបាលកិច្ចល្អ” “ខ្ញុំធ្លាប់ធ្វើទាហាន មិនភ័យខ្លាចជាមួយសមរភូមិសង្គ្រាមដោយគ្រាប់កាំភ្លើង តែភ័យញ័រដៃជើងជាមួយសមរភូមិប្រយុទ្ធជាមួយជំងឺកូវីដ១៩”។