-
ក្រសួងសុខាភិបាលកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm កូវីដ១៩ ដែលផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន

ក្រសួងសុខាភិបាលកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm កូវីដ១៩ ដែលផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization) ដោយអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ របស់រាជរដ្ឋាភិបាល។ ប្រភព៖ លិខិតក្រសួងសុខាភិបាលចុះថ្ងៃទី៤ កុម្ភៈ
-
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ទប់ស្កាត់កុំឱ្យមានការឆ្លងជំងឺកូវីដ១៩ ពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា

-
លោក អាន់តូនីញ៉ូ ហ្គូទែរែស ថ្លែងថា “រដ្ឋប្រហារយោធានៅភូមា និងចេតនាចង់កែប្រែលទ្ធផលបោះឆ្នោត និងឆន្ទៈរបស់ប្រជាជន គឺជារឿងមិនអាចទទួលយកបានជាដាច់ខាត”

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) ថ្លែងថា “រដ្ឋប្រហារយោធានៅភូមា និងចេតនាចង់កែប្រែលទ្ធផលបោះឆ្នោត និងឆន្ទៈរបស់ប្រជាជន គឺជារឿងមិនអាចទទួលយកបានជាដាច់ខាត”។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃទី៤ កុម្ភៈ។ នៅមីយ៉ាន់ម៉ា UN ថ្កោលទោសរដ្ឋប្រហារ។ ចុះហេតអ្វី UN នៅតែថ្កោលទោសកម្ពុជា ពេលរាជរដ្ឋាភិបាលអនុវត្តច្បាប់តឹងរ៉ឹងលើបក្សនយោបាយដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល ហើយចង់កែប្រែលទ្ធផលបោះឆ្នោត និងឆន្ទៈរបស់ប្រជាជន? ពលរដ្ឋកម្ពុជាពិតជាពិភាល់ និងធុញទ្រាន់ចំពោះស្តង់ដារទ្វេនេះយ៉ាងខ្លាំង 😏 ប្រភព៖ CNA
-
ការចោលម៉ាសចូលធុងសំរាមបានត្រឹមត្រូវ គឺជាកាយវិការប្រកបដោយសីលធម៌ខ្ពស់ ដែលរួមចំណែកដល់សុខាមាលភាពសង្គម និងប្រព័ន្ធអេកូឡូស៊ី

-
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន ថ្ងៃទី០៣ កុម្ភៈ ២០២១

-
ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ការនាំចូលវីរុសកូវីដ១៩ តាមច្រកព្រំដែនកម្ពុជា-វៀតណាម

ចាប់តាំងពីថ្ងៃទី២៨ មករា ដល់ថ្ងៃទី០១ កុម្ភៈ ២០២១ វៀតណាមបានរកឃើញករណីវិជ្ជមានមាននៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តហៃដុង (Hai Duong) ខេត្តក្វាងនិញ (Quang Ninh) ទីក្រុងហាណូយ (Hanoi) ខេត្តហៃឡៃ (Gia Lai) បាក់ណិញ (Bac Ninh) ខេត្តហូវប៊ិញ (Hoa Binh) ប៊ិញដុង (Binh Duong) ទីក្រុងហូជីមិញ (Ho Chi Minh) ហៃហ្វុង (Hai Phong) និងប៊ិកយ៉ាង (Bac Giang) ដែលខេត្តខ្លះមានព្រំប្រទល់ជិត និងនៅជាប់កម្ពុជា។ ប្រភព៖ លិខិតរដ្ឋមន្រ្តីសុខាភិបាលជូនអភិបាលរាជធានី-ខេត្ត ចុះថ្ងៃទី០៤ កុម្ភៈ
-
បញ្ជីប្រទេសដែលអាមេរិកធ្វើអន្តរាគមន៍យោធាទម្លាក់គ្រាប់បែក និងប៉ុនប៉ងផ្លាស់ប្តូររបបរាប់ចាប់ពីក្រោយសង្រ្គាមលោកលើកទី២

-
សិល្បៈក្នុងការលាក់ខ្លួនជាមួយធម្មជាតិ – Arts of Camouflage

-
COVID-19 នៅកម្ពុជា មានករណីវិជ្ជមានថ្មី ១ករណី និងជាសះស្បើយ ៤នាក់ (ពលករមកពីប្រទេសថៃ)

-
ព័ត៌មានសំខាន់ៗថ្ងៃ ០៣ កុម្ភៈ ២០២១

១. អង្គការយូណេស្កូ មានបំណងសហការជាមួយសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាលើការពង្រឹងវិស័យសារព័ត៌មាននៅកម្ពុជា – Swift News ២. គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ថយចុះ២២ភាគរយ នៅខែដំបូងឆ្នាំ២០២១ – FN ៣. ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ បិទបញ្ចប់ជាផ្លូវការ, រដ្ឋមន្រ្ដីថា FTA នឹងជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ កើនលើស១ពាន់លានដុល្លារ – FN ៤. កម្ពុជានាំចេញស្វាយទៅចិននៅខែមករា បានជិត៣០.០០០ តោន – រស្មីកម្ពុជា ៥. កម្ពុជាបន្ដផ្អាកនាំចូលត្រីមួយប្រភេទទៀត ពីវៀតណាមជាបណ្ដោះអាសន្ន – ថ្មីៗ ៦. លោកប្រធានាធិបតីមីយ៉ាន់ម៉ា និងលោកស្រី ស៊ូជី នឹងបន្តជាប់ឃុំរហូតដល់ ថ្ងៃទី១៥ ខែកុម្ភៈ, នេះបើតាមគណបក្ស NLD – FN ៧. ចិនច្រានចោលការលើកឡើងថា ខ្លួនគាំទ្រការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា – Swift News