-
ចម្លាក់នៅប្រាសាទភ្នំរុង

-
រដ្ឋមន្ត្រីពាណិជ្ជកម្ពុជា-កូរ៉េ បានប្រកាសរួមគ្នាអំពីការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) តាមរយៈប្រព័ន្ធវីដេអូ

ថ្ងៃទី៣ កុម្ភៈ រដ្ឋមន្ត្រីពាណិជ្ជកម្ពុជា-កូរ៉េ បានប្រកាសរួមគ្នាអំពីការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) តាមរយៈប្រព័ន្ធវីដេអូ។ CKFTA នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀតលើទំនិញដែលធ្លាប់នាំចេញពេលកន្លងមកដូចជា ផលិតផលសម្លៀកបំពាក់និងវាយនភណ្ឌ ស្បែកជើង កាបូប និង ផលិតផលកសិកម្ម ជាដើម ហើយសាធារណរដ្ឋកូរ៉េ ក៏អាចជួយលើកកម្ពស់ការនាំចេញរបស់ខ្លួនមកកម្ពុជាបន្ថែមទៀតដូចជា យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ និង ឱសថ ជាដើម។ ប្រភព៖ ក្រសួងពាណិជ្ជកម្ម
-
ឆ្នេរខ្សាច់កោះទ្រង់ ក្រុងក្រចេះ 🏖

-
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន ថ្ងៃទី០២ កុម្ភៈ ២០២១

-
ជម្រើសរបស់ខ្ញុំតែមួយគត់ គឺជម្រើសខាំស្មៅនៅជាមួយប្រជាពលរដ្ឋកម្ពុជា

-
សីលធម៌សង្គម

-
COVID-19 នៅកម្ពុជា មានករណីជាសះស្បើយ ៣នាក់ (ពលករមកពីប្រទេសថៃ)

-
ព័ត៌មានសំខាន់ៗថ្ងៃ ០២ កុម្ភៈ ២០២១

១. ខែដំបូងនៅឆ្នាំ ២០២១ កម្ពុជានាំចេញអង្ករសរុបបាន ៣៤.២៧៣តោន ធ្លាក់ចុះជាង ៣២ភាគរយ – AMS Economy ២. កម្ពុជា បញ្ជូនទាហានកងវិស្វកម្ម ចំនួន ៩២នាក់ បន្ថែមទៀតទៅបំពេញបេសកកម្ម នៅលីបង់ – ភ្នំពេញប៉ុស្ដិ៍ ៣. លោកគី សេរីវឌ្ឍ៖ ច្បាប់វិនិយោគថ្មីនឹងជួយនាំអ្នកវិនិយោគបរទេសជាច្រើនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា – RFI ៤. ការកាប់ឈើខុសច្បាប់នៅតំបន់ជួរភ្នំក្រវាញ ជាការសម្លាប់តំបន់ព្រៃរងទឹកភ្លៀងដ៏ធំចុងក្រោយបង្អស់នៅអាស៊ីអាគ្នេយ៍ – Swift News ៥. ក្រសួងការបរទេសផ្សព្វផ្សាយការទូតម្ហូបអាហារខ្មែរ – ថ្មីៗ ៦. ក្រុមប្រឹក្សាសន្តិសុខ នឹងបើកកិច្ចប្រជុំបន្ទាន់ ដើម្បីជជែកពីបញ្ហានយោបាយនៅមីយ៉ាន់ម៉ា – ថ្មីៗ ៧. ស្ថាបនិក Alibaba លោក Jack Ma ត្រូវបានដកចេញពីបញ្ជីនៃអ្នកដឹកនាំសហគ្រិនចិន – FN
-
ព្រះវិហារបុរាណ វត្តរកាកណ្តាល

-
ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី០១ កុម្ភៈ ២០២១

“ទោះបីការបូមប្រេងស្ថិតក្នុងកម្រិតតិចតួចក្តី តែជាការចាប់ផ្តើមដ៏ល្អនៃដំណើរការឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា” “កាលពីអតីតកាល កម្ពុជារងគ្រោះដោយរបបប្រល័យពូជសាសន៍ តែបែរជារងទណ្ឌកម្មពីប្រទេសប្រជាធិបតេយ្យទៅវិញ” “ការប្រយុទ្ធលើសមរភូមិកូវីដមិនស្ថិតលើប្រទេសអ្នកមាន ឬអ្នកក្រនោះទេ តែស្ថិតលើអភិបាលកិច្ចល្អ” “ខ្ញុំធ្លាប់ធ្វើទាហាន មិនភ័យខ្លាចជាមួយសមរភូមិសង្គ្រាមដោយគ្រាប់កាំភ្លើង តែភ័យញ័រដៃជើងជាមួយសមរភូមិប្រយុទ្ធជាមួយជំងឺកូវីដ១៩”