-
ពិធីបុណ្យចូលឆ្នាំជនជាតិភាគតិចពូនងនៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង

-
អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២ និងបើកឱ្យដំណើរការ នៅដើមឆ្នាំ២០២៣

ក្រុមហ៊ុន AIAI ដែលជាក្រុមហ៊ុនទទួលបានសម្បទានអភិវឌ្ឍអាកាសយានដ្ឋាន បានរាយការណ៍ថា គិតត្រឹមដំណាច់ឆ្នាំ២០២០នេះ ក្រុមហ៊ុនសម្រេចបាន៣៥%នៃការងារសាងសង់ទាំងមូល និងគ្រោងសម្រេចឱ្យបាន៦៧% នៅចុងឆ្នាំ២០២១ និងបញ្ចប់ការងារសាងសង់ នៅចុងឆ្នាំ២០២២ មុននឹងឈានទៅដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២៣។ សេចក្តីរាយការណ៍នេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណ:កម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី (សៀមរាប-អង្គរ) ក្រោមអធិបតីភាពឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មការ កាលពីព្រឹកថ្ងៃទី២ កុម្ភៈ ២០២១។ ឯកឧត្តមប្រធាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសាងសង់របស់ក្រុមហ៊ុន និងបានជំរុញឱ្យក្រុមហ៊ុនបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ហើយគណៈកម្មការនឹងផ្តល់ការគាំទ្រចាំបាច់នានាដល់ក្រុមហ៊ុន ដើម្បីសម្រេចការអភិវឌ្ឍគម្រោងនេះតាមផែនការគ្រោងទុក។
-
កំពុងហាត់ប្រាណ មិនបានដឹងថាយោធាភូមាកំពុងធ្វើរដ្ឋប្រហារ

-
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន ថ្ងៃទី០១ កុម្ភៈ ២០២១

-
ឆ្អឹងរបស់ទាហានម៉ារីនខ្មែរម្នាក់រកឃើញជាប់ក្នុងនាវាចម្បាំងសន្និដ្ឋានថាលិចក្នុងចន្លោះឆ្នាំ១៩៧០-១៩៧៥

ក្នុងការរុករកនៅបាតទន្លេមេគង្គជម្រៅ ១៩ម៉ែត្រក្នុងភូមិសាស្ត្រភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ពីខែតុលា ២០២០ ដល់ចុងខែមករា ២០២១ គេប្រទះឃើញផ្លាកទាហាន១ ឈ្មោះ ឈឹម ឈាងលី សរសេរជាភាសាបារាំង ឆ្អឹងភ្លៅ១ មួកដែក១ ផ្លាកឈ្មោះ១ កាំភ្លើងAK១ដើម កាំបិតយោធា១ និងគ្រាប់កាំភ្លើងជាង ៦តោន។ នេះបើតាម លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC)។ ប្រតិបត្តិការរុករកធ្វើឡើងក្រោយពេលសាឡង់បូមខ្សាច់បានបូមជាប់គ្រាប់កាំភ្លើងក្នុងទុយោ។ 📷 បណ្តាញសង្គម
-
ប្រជាជនចំណាកស្រុកភូមាដែលកំពុងស្ថិតនៅប្រទេសថៃ ជប៉ុន និងនេប៉ាល់ នាំគ្នាធ្វើបាតុកម្មតាមដងផ្លូវ ប្រឆាំងនឹងរដ្ឋប្រហារយោធាដ៏ក្តៅគគុកនៅមាតុភូមិកំណើតរបស់ពួកគេ

-
“រួមគ្នាសាងសង់ផ្លូវបេតុងក្នុងសហគមន៍”

ទិដ្ឋភាពក្នុងភូមិព្រះដាក់ ដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ព្រះសង្ឃ មន្ត្រីរាជការ កងកំលាំង និងយុវជនសសយក បានរួមកំលាំងគ្នា រៃអង្គាសជាថវិកា សុីម៉ង់ត៍ ថ្ម ខ្សាច់ សម្ភារៈ និងពលកម្ម ដើម្បីជួយសាងសង់ផ្លូវបេតុងប្រវែងជិត៣០០ម៉ែត្រ។ ម្ចាស់ផ្ទះដែលមិនមានលទ្ធភាពជួយជាកំលាំង ឬថវិកា បានចូលរួមតាមរយៈការរៀបចំដាំស្ល និងរៀបចំបាយទឹកជូនដល់ក្រុមការងារចម្រុះសហគមន៍។ អរគុណសម្រាប់ស្មារតីចូលរួម អរគុណដែលបានធ្វើជាគំរូដ៏ប្រពៃនៃការរស់នៅស្អាត យល់ពីប្រយោជន៍រួម យល់ពីសោភ័ណភាព និងភាពទាក់ទាញនៅក្នុងសហគមន៍របស់ខ្លួន។ ប្រភព៖ ឃឹម ហ្វីណង់
-
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី០៣ ដល់ ០៩ កុម្ភៈ ២០២១

-
COVID-19 នៅកម្ពុជា មានករណីជាសះស្បើយ ១នាក់ (ពលករមកពីប្រទេសថៃ)

-
ព័ត៌មានសំខាន់ៗថ្ងៃ ០១ កុម្ភៈ ២០២១
១. កម្ពុជា និងបន្ដធ្វើការជាមួយក្រុមហ៊ុនវិនិយោគនានាសម្រាប់ការអភិវឌ្ឍប្រេងនៅកម្ពុជា រាប់ទាំងក្រុមហ៊ុន បារាំងតូតាល់ផងដែរ – កោះសន្ដិភាព ២. រដ្ឋាភិបាលកម្ពុជាប្រកាសមិនលូកដៃពាក់ព័ន្ធនឹងរឿងផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា – ថ្មីៗ ៣. សម្ដេចហ៊ុន សែន៖ ចំណូលបានមកពីប្រេងមានទំហំតូច មិនទាន់ជះឥទ្ធិពលលើសេដ្ឋកិច្ចនៅឡើយ – RFI ៤. ឯកអគ្គរដ្ឋទូតរុស្ស៊ី វាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានគ្រប់គ្រងសភាពការណ៍នៃជំងឺកូវីដ១៩ បានល្អ ពិសេសការគ្រប់គ្រងករណីឆ្លងចូលសហគមន៍ ទាំងពីរព្រឹត្តិការណ៍កន្លង មកប្រកបដោយភាពជោគជ័យ – FN ៥. សំរាមប្រមាណជាង ៧តោន ត្រូវអាជ្ញាធរសង្កាត់សៀមរាប បំផុសចលនាប្រមូល និងជញ្ជូនចេញ – រស្មីកម្ពុជា ៦. អគ្គលេខាធិការ UN ចេញមុខថ្កោលទោសចំពោះការចាប់ខ្លួនលោកស្រី អ៊ុង សានសូជី – Swift News ៧. ប្រាក់ចំណូលប្រចាំឆ្នាំ ២០២០ របស់ Apple ច្រើនជាងប្រាក់ចំណូលប្រចាំឆ្នាំរបស់ Facebook, Tesla និង Microsoft…