-
ទិវាវប្បធម៌ជាតិលើកទី២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ មីនា ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

-
ខេត្តបាត់ដំបង មិនត្រឹមតែជាជង្រុកស្រូវ និងអំណោយផលដល់វិស័យកសិកម្មទេ តែជាមជ្ឈមណ្ឌលសាសនារបស់កម្ពុជា និងជាច្រកដ៏សំខាន់សំរាប់ការធ្វើពាណិជ្ជកម្ម

-
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន ថ្ងៃទី០៤ កុម្ភៈ ២០២១

-
ទាព្រៃនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ

-
មានអ្វីកើតឡើងថ្ងៃទី ៥, ៧ និង១២ កុម្ភៈ ២០២១?

៥ កុម្ភៈ ជាខួបមួយឆ្នាំនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន (៥ កុម្ភៈ ២០២០ -៥កុម្ភៈ ២០២១) ដែលជាទស្សនកិច្ចមានអត្ថន័យដ៍ជ្រាលជ្រៅនៃចំណងមិត្តភាព សាមគ្គីភាពក្នុងដំណាក់កាលចិនកំពុងផ្ទុះឡើងនៃជម្ងឺកូរ៉ូណា ក្រោយមកហៅថាកូវីដ១៩។ វាក៏ជាថ្ងៃដែលលេចចេញនូវពាក្យ “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក”។ ៧ កុម្ភៈ វ៉ាក់សាំងដែលជាជំនួយរបស់ចិនចំនួន៦០ម៉ឺនដូសនឹងដឹកមកដល់កម្ពុជា។ ១០ កុម្ភៈ សម្តេចតេជោនឹងចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែតមុនគេដោយមានការផ្សាយផ្ទាល់ និងមានសន្និសីទសារព័ត៌មាន។ ប្រភព៖ SPM
-
COVID-19 នៅកម្ពុជា មានករណីវិជ្ជមានថ្មី ៣ករណី និងជាសះស្បើយ ១នាក់

-
ព័ត៌មានសំខាន់ៗថ្ងៃ ០៤ កុម្ភៈ ២០២១

១. ចិននឹងដឹកវ៉ាក់សាំងកូវីដ១៩ ដំបូង ៦០ម៉ឺនដូស តាមជើងយន្ដហោះពិសេស មកកាន់រាជធានីភ្នំពេញនៅចុងសប្ដាហ៍នេះ – ភ្នំពេញប៉ុស្ដិ៍ ២. លោកហ៊ុន សែន៖ បើទប់ស្កាត់កូវីដ ១៩ នៅព្រំដែនមិនបានល្អ កម្ពុជាជួបភាពខ្ទេចខ្ទាំ – RFI ៣. កម្ពុជានឹងចាប់ផ្តើមផលិតកម្មរ៉ែមាសជាលើកដំបូងនៅឆ្នាំនេះ – FN ៤. ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានការធ្លាក់ចុះ ២៣ភាគរយ – រស្មីកម្ពុជា ៥. អាជ្ញាធរ កំពុងកំណត់អត្តសញ្ញាណក្រុមផលិតវីដេអូ “ទុំទាវ២០២១” ដែលធ្វើឱ្យប៉ះពាល់សាសនា និងវប្បធម៌ – ថ្មីៗ ៦. អាមេរិកបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ជាលើកដំបូង ចាប់តាំងពីលោកបៃដិន ឡើងកាន់តំណែង – Swift News ៧. សហភាពអ៉ឺរ៉ុប នឹងបើកទ្វារទទួលយកវ៉ាក់សាំងចិន និងរុស្សី – FN
-
ផ្លូវចំនួន៣៤ខ្សែនៅខេត្តព្រះសីហនុ គ្រោងបញ្ចប់ការសាងសង់រួចរាល់ទាំងអស់នៅចុងខែមីនា ដើម្បីរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

-
អតីតកាលដ៏អាម៉ាស់របស់អាស៊ីដោយសារតែបស្ចិមលោក

-
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពីការផ្តល់បច្ចេកទេសក្នុងការអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ

“សម័យតេជោសន្តិភាព យើងត្រូវផ្លាស់ប្ដូរផ្នត់គំនិត និងឥរិយាបថក្នុងការរស់នៅព្រោះយើងរស់នៅក្នុងសុខសន្តិភាព និងមានពេលវេលាគ្រប់គ្រាន់ដើម្បីគិតគូរពីសុខភាព អនាម័យបរិស្ថាន និងធ្វើយ៉ាងណាឱ្យសង្គមកម្ពុជាយើងមានបរិស្ថានស្អាត និងពលរដ្ឋមានផាសុកភាព”។ រដ្ឋមន្ត្រីបរិស្ថាន សាយ សំអាល់ ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពីការផ្តល់បច្ចេកទេសក្នុងការអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិនៅថ្ងៃទី៣ កុម្ភៈ ២០២១ នៅសាលាខេត្តព្រៃវែង។