-
សាលាបឋមសិក្សាមួយក្នុងខេត្តស្វាយរៀង បាននិងកំពុងដាំបន្លែ និងចិញ្ចឹមត្រីដោយខ្លួនឯងនៅក្នុងបរិវេណសាលារៀនដើម្បីផ្គត់ផ្គង់តម្រូវការអាហារូបត្ថម្ភរបស់សិស្ស ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីនិរន្តរភាព

-
សត្វននាលខ្យង បឹងស្នេហ៍ ព្រៃវែង

-
COVID-19 នៅកម្ពុជា មានករណីវិជ្ជមានថ្មី ៦ករណី (ពលករមកពីប្រទេសថៃ)

-
ព័ត៌មានសំខាន់ៗថ្ងៃ ១២ មករា ២០២១

១. ក្រសួងរ៉ែ អះអាងថា ការដាក់ដេញថ្លៃបូមខ្សាច់នៅកោះកុង និងព្រះសីហនុ គឺដើម្បីស្តារផ្លូវទឹកហូរ – ថ្មីៗ ២. ការនាំចេញអង្ករសរីរាង្គឆ្នាំ២០២១ រំពឹងមានកំណើនលើសឆ្នាំមុន – ភ្នំពេញបុស្តិ៍ ៣. កុំចង់សាកល្បងប្រើគ្រឿងញៀន! ១២ ខែមករា៖ បង្ក្រាប១៤ករណី ឃាត់ខ្លួន៣៧នាក់ – Fresh News ៤. ក្រោយការផ្ទុះជំងឺផ្តាសាយបក្សី រដ្ឋាភិបាលសម្រេចបិទការដឹកជញ្ជូនបក្សីនៅតំបន់មួយក្នុងខេត្តបាត់ដំបង – ថ្មីៗ ៥. កម្ពុជាប្រែក្លាយបញ្ហាកូវីដ១៩ ទៅជាឱកាសមាសក្នុងការនាំចេញក្រូចឆ្មារ និងក្រូចថ្លុងសារជាថ្មី – Fresh News ៦. កូវីដ១៩៖ WHO ព្រមានកុំឱ្យពឹងពីវត្តមានប្រព័ន្ធការពាររួមក្នុងឆ្នាំ ២០២១ ដោយសារតែមានវ៉ាក់សាំង – RFI ៧. លោក ត្រាំ ដាក់រដ្ឋធានីវ៉ាសុីនតោនក្នុងស្ថានការណ៍អាសន្ន ខណៈ FBI ព្រមានពីកុបកម្មប្រដាប់អាវុធ – ថ្មីៗ
-
នៅឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សទាំង ១.២០០ នាក់បាន ចុះល្បាតសរុបចំនួន ២៧.៥៨៨ លើក និងបង្ក្រាបបទល្មើសបានចំនួន ៨.៩១៧ករណី

អ្នកនាំពាក្យក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានបង្ហាញថា៖ “នៅឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សទាំង ១.២០០ នាក់បាន ចុះល្បាតសរុបចំនួន ២៧.៥៨៨ លើក និងបង្ក្រាបបទល្មើសបានចំនួន ៨.៩១៧ករណី ហើយភាគច្រើនជាបទល្មើសលួចកាប់ឈើ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វ។ ក្នុងប្រតិបត្តិការចុះល្បាត និងបង្ក្រាបបទល្មើសនៅឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សបានរឹបអូសរណាយន្តបានចំនួន ៤ពាន់ គ្រឿង”។ លោកបានបញ្ជាក់ដែរថា៖ “ក្រសួងបរិស្ថាននឹងបន្តសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូបន្តអប់រំផ្សព្វផ្សាយច្បាប់ និងអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសបន្តទៀតដើម្បីថែរក្សា និងការពារធនធានធម្មជាតិដែលកម្ពុជានៅមាននេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត”។ ប្រភព៖ ក្រសួងបរិស្ថាន
-
Toyota Corona Mark II 1968 ដែលមិត្តវៀតណាមប្រគល់ជូន សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ ១៩៧៩ បច្ចុប្បន្នដាក់តាំងក្នុងវិមានឈ្នះ-ឈ្នះ

-
សន្តិភាព នាំឱ្យយើងមានឱកាសអភិវឌ្ឍប្រទេស និងមានពេលវេលាជួបជុំគ្រួសារយ៉ាងសប្បាយរីករាយនៅតាមតំបន់ទេសចរណ៍នានាក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ 🌸

-
ប្រាសាទបាគង – ឥន្ទ្រេស្វរៈ

-
មានជីវចម្រុះក្នុងដីប្រមាណតែ ១ភាគរយប៉ុណ្ណោះ ត្រូវបានគេកំណត់អត្តសញ្ញាណ

ជីវចម្រុះទាំងនេះបានដើរតួយ៉ាងសំខាន់នៅក្នុងផលិតកម្មសង្វាក់អាហារ ការរក្សានូវតុល្យភាពជីវចម្រុះ និងរបកគំហើញផ្នែកឱសថ។ តួនាទីស្រូបយកកាបូនឌីអុកស៊ីត ក៏បានរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុផងដែរ។ ដើម្បីឱ្យដីមានជីជាតិ យើងអាចរៀនគ្រប់គ្រងអភិរក្ស និងស្ដារគុណភាពដីឡើងវិញ ដោយមិនកាប់បំផ្លាញព្រៃឈើ មិនដាំដុះដំណាំតែមួយមុខ និងមិនប្រើប្រាស់ជីគីមី។ 🎥 FAO
-
យើងតែងតែមើលរំលងនូវអ្វីដែលយើងមាន

ពេលយើងកំពុងរស់នៅក្នុងសន្តិភាព យើងហាក់មើលរំលងលើតម្លៃសន្តិភាព។ ទាល់តែពេលចលាចល អស្ថិរភាព ទើបយើងភ្ញាក់រឭកពីសារៈសំខាន់នៃសន្តិភាព។ ដូចគ្នាដែរ យើងហាក់មើលរំលងអុកស៊ីហ្ស៊ែនដែលយើងដកដង្ហើមចូលរាល់ថ្ងៃ។ ទាល់តែពេលយើងពាក់ម៉ាសក្នុងពេលមានជម្ងឺកូវីដ១៩ ទើបយើងភ្ញាក់រឭកពីសារៈសំខាន់នៃការដកដង្ហើមអុកស៊ីហ្ស៊ែនបរិសុទ្ធដោយគ្មានរបាំងរាំងស្ទះ។ ស៊ឹម វីរៈ