-
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់យកដីបឹងតាមោក (បឹងកប់ស្រូវ) ចំនួន ២០ហិកតា ពីលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ត្រឡប់មកទុកជាសម្បត្តិរដ្ឋវិញ

កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាលក៏បានសម្រេចកាត់យកដីបឹងតាមោកប្រមាណ ៣០ហិកតាមករក្សាទុកវិញផងដែរ។ ដី ៣០ហិកតានេះ ប្រើសម្រាប់សាងសង់អគារក្រសួងអភិវឌ្ឍន៍ជនបទ, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ប្រភព៖ FN
-
ប្រែក្លាយអតីតតំបន់សង្រ្គាម និងចំការមីន មកជាសាលាមានដើមឈើផ្តល់ម្លប់ត្រឈឹងត្រឈៃ មិនមែនជាការងាយស្រួលនោះទេ

វិទ្យាល័យ ២៨ មករា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប មានការតាំងចិត្តខ្ពស់សម្រាប់ភពផែនដី ដោយបានរៀបចំផែនការធ្វើឱ្យសាលារៀនក្លាយជាសាលាមេត្រីបរិស្ថាន។ លោក ហុង អេងគាំង នាយកវិទ្យាល័យ ២៨ មករា បានឱ្យដឹងថាសាលារៀនជាកន្លែងរៀនសូត្រដ៏ប្រសើរ សម្រាប់សិស្សជាច្រើនជំនាន់ ចាប់ពីពេលបង្កើតឡើងតាំងពីឆ្នាំ២០០៧។ សាលាបានរៀបចំកែប្រែ ពីមានឈើតែមួយដើម ទៅជាវិទ្យាល័យមានសម្រស់ដ៏ខៀវស្រងាត់។ ការកែប្រែទីវាលស្រែដែលសេសសល់តាំងពីសម័យសង្រ្គាម មានតែដីវាល និងគ្រាប់មីន មកជាទីកន្លែងមានបរិយាកាសល្អសម្រាប់សិស្សសិក្សានេះ គឺកើតចេញពីការតស៊ូ សហការគ្នាជាមួយប្រជាពលរដ្ឋ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សទាំងអស់គ្នា។ ពួកគាត់រួមគ្នាធ្វើការងារជាមួយគ្នា ហើយសមិទ្ធិផលនេះជារបស់រួម។ ប្រភព៖ ក្រសួងបរិស្ថាន
-
មតិពលរដ្ឋ៖ សមិទ្ធិផលធំៗ ៤ ដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសាងសំរាប់កម្ពុជា

១. ការរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបវាលពិឃាត។ សម្តេចជាអ្នកផ្តល់កំណើតទី២ ដល់ប្រជាជនខ្មែររាប់លាននាក់ដែលកើតមុនថ្ងៃទី៧ មករា ១៩៧៩។ ២. ការនាំមកនូវសន្តិភាពពេញលេញជូនប្រជាជាតិកម្ពុជាតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេច និងការរក្សាបាននូវស្ថិរភាពនយោបាយ ឯកភាពជាតិ ព្រមទាំងធ្វើឱ្យមានវឌ្ឍនភាពនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។ ៣. ការអភិវឌ្ឍលើគ្រប់វិស័យដែលកំពុងមាននៅកម្ពុជានាពេលបច្ចុប្បន្ន។ ៤. ការនាំមកនូវកិត្យានុភាពជាតិលើឆាកអន្តរជាតិ ដែលកម្ពុជាកាន់តែមានតួនាទីសំខាន់ឡើងក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ សម្តេចតេជោ ជាឥស្សរជននយោបាយជាន់ខ្ពស់ ដែលប្រវត្តិសាស្ត្រកម្ពុជា ត្រូវតែកត់ត្រាទុកជា “វីរបុរសជាតិ”។ នេះជាសច្ចភាពប្រវត្តិសាស្ត្រ! ប្រភព៖ បណ្តាញសង្គម
-
ហ៊ុន ម៉ានី៖ ពុកជាគ្រូ ពុកជាថ្នាក់ដឹកនាំ ហើយពុកក៏ជាលោកឪពុកដែលមានព្រហ្មវិហារធម៌

-
សារលិខិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយអ្នកសារព័ត៌មានកម្ពុជាលើកទី៥

-
អបអរសាទរខួបទី៣៦ ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន (១៤ មករា ១៩៨៥-១៤ មករា ២០២១)

ថ្ងៃទី១៤ មករា ១៩៨៥ សម្តេចតេជោបានក្លាយជា នាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។ មកដល់ថ្ងៃនេះ សម្តេចតេជោ គឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។ ៣៦ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាត និងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិ មកទល់សព្វថ្ងៃ។ នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ប្រជាពលរដ្ឋខ្មែរទូទាំងនគរ សូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានសុខភាពល្អដើម្បីបន្តដឹកនាំកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងជានិច្ចនិរន្តរ៍៕
-
COVID-19 នៅកម្ពុជា មានករណីវិជ្ជមានថ្មី ១៣ករណី ( ៨នាក់ ពលករមកពីប្រទេសថៃ) និងជាសះស្បើយ ១នាក់ (ពលករមកពីប្រទេសថៃ)

-
ព័ត៌មានសំខាន់ៗថ្ងៃ ១៣ មករា ២០២១

១. មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ៖ កម្ពុជារំពឹងទទួលប្រេងពីតំបន់អប្សរា ប្លុក A ចំនួន៣០លានបារ៉ែល ក្នុងរយៈពេល៨-៩ឆ្នាំ – Fresh News ២. ស្នងការរាជធានី ឱ្យនគរបាលផ្អាកចាប់ឃាត់ម៉ូតូធំដែលឮសំឡេងរំខានខ្លាំង ដោយត្រូវរង់ចាំបទបញ្ជាថ្មី – ភ្នំពេញបុស្តិ៍ ៣. កុំចង់សាកល្បងប្រើគ្រឿងញៀន! ១៣ មករា៖ បង្ក្រាប២៩ករណី ឃាត់ខ្លួន៨៤នាក់ – Fresh News ៤. ការផលិតបន្លែផ្គត់ផ្គង់ទីផ្សារក្នងស្រុក មានចំណែក ៦៨% នៃតម្រូវការទីផ្សារសរុប – ភ្នំពេញបុស្តិ៍ ៥. លោក វ៉ាត់ ចំរើន៖ កូវីដ១៩ មិនជាឧបសគ្គធ្ងន់ធ្ងរក្នុងដំណើរឆ្ពោះទៅការរៀបចំសុីហ្គេមឆ្នាំ ២០២៣របស់កម្ពុជាទេ – RFI ៦. អ៉ីរ៉ង់ធ្វើសមយុទ្ធយោធា និងតេស្តនាវាចម្បាំងបំពាក់មីស៊ីល ចំពោះមុខភាពតានតឹងជាមួយអាមេរិក – Fresh News ៧. តុលាការកំពូលឥណ្ឌា បញ្ជាឱ្យផ្អាកការអនុវត្តច្បាប់កសិកម្ម ចំនួនបីដែលចម្រូងចម្រាស – ថ្មីៗ
-
វឌ្ឍនភាពការស្ថាបនាផ្លូវសំខាន់ៗ ក្នុងខេត្តព្រះសីហនុ នាដើមខែមករា ២០២១

-
ប្រជានេសាទនៅខេត្តកំពង់ឆ្នាំង បានធ្វេីនេសាទបានមកនឹកស្មានថា ជាសំណាងជាកំណប់ទ្រព្យ តែនៅពេលដែលឃេីញជាបំពង់មានគ្រាប់បែក ក៏រត់រកកម្លាំងសុីម៉ាក់ដេីម្បីជួយបោសសំអាតជូន
