-
រមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិប្រាសាទបាណន់

ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺរ២ ស្រុក បាណន់ ខេត្ត បាត់ដំបង។ មានប្រាសាទនៅលើភ្នំសាងសង់នៅស.វទី១១។ នៅជើងភ្នំមានគូទឹក និងល្អាងសំខាន់ពីរគឺ ល្អាងអង្គរបិទមាស ដោយភ្ញៀវអាចទស្សនាទឹកបពោ្ចញពន្លឺផេ្លកៗស្រក់មកពីដំបូលល្អាង និងមួយទៀតគឺ ល្អាងឈូង។ នៅទីនោះ អ្នកអាចស្ដាប់សំលេងសត្វយំយ៉ាងពិរោះរណ្ដំ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងសម្រាកកាយនៅក្នុងល្អាងយ៉ាងត្រជាក់ក្រោមព្រៃឈើតូចធំដុះចំរុះគ្នាយ៉ាងក្រាស់។ ក៏មានរមណីយដ្ឋានកម្សាន្តតាមជើងភ្នំ ដោយជិះរថភ្លើងកែច្នៃមើលព្រៃ និងផ្ទះបុរាណជនជាតិតុបតែងសំរាប់ភ្ញៀវទេសចរណ៍។ 📸 រដ្ឋបាលខេត្តបាត់ដំបង, ទស្សនាបាត់ដំបង
-
COVID-19 នៅកម្ពុជា មានករណីវិជ្ជមានថ្មី ១០ករណី (ពលករមកពីប្រទេសថៃ) និងជាសះស្បើយ ១នាក់ (ពលករមកពីប្រទេសថៃ)

-
ព័ត៌មានសំខាន់ៗថ្ងៃ ១៥ មករា ២០២១

១. កម្ពុជាដាក់ចេញគោលនយោបាយជាតិដំឡូងមី ៥ឆ្នាំសំដៅពាណិជ្ជកម្ម – ភ្នំពេញបុស្តិ៍ ២. កម្ពុជានាំចេញកង់ជាប់លេខ ១ក្នុងតំបន់ និងលេខ ៥លើពិភពលោក – ភ្នំពេញបុស្តិ៍ ៣. រដ្ឋមន្ត្រីអប់រំ ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវិធានការ សម្រាប់គ្រឹះស្ថានសិក្សា ដែលត្រូវបានប្រើប្រាស់ ជាមណ្ឌលចត្តាឡីស័ក – Swift News ៤. គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លារបស់យុវវ័យ! ១៥ ខែមករា៖ បង្ក្រាប៣១ករណី ឃាត់ខ្លួន៦៣នាក់ – Fresh News ៥. ក្រសួងបរិស្ថាន និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ បង្កើនកិច្ចសហការគ្រប់គ្រងទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ – AMS Economy ៦. អាកាសចរណ៍អាមេរិក Delta ហាមមិនឱ្យយកកាំភ្លើងឡើងយន្តហោះ សម្រាប់អ្នកធ្វើដំណើរទៅ រដ្ឋធានីវ៉ាស៊ីនតោន – Fresh News ៧. លោក បៃឌិន បញ្ចេញគម្រោង ១.៩ទ្រីលានដុល្លារដើម្បីសង្រ្គោះសេដ្ឋកិច្ចអាមេរិក – ថ្មីៗ
-
ចិននឹងផ្តល់វ៉ាក់សាំង Sinopham & Sinovac ឱ្យកម្ពុជា ១លានដូស សម្រាប់ប្រើប្រាស់លើមនុស្ស៥០ម៉ឺននាក់

-
ការបោះឆ្នោតជ្រើសរើស លោក ថុងលូន ស៊ីសូលីត ឱ្យទទួលតំណែងជាអគ្គលេខាធិការ នៃគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនបដិវត្តន៍ឡាវ គឺជាសក្ខីភាពបញ្ជាក់ច្បាស់ពីទំនុកចិត្តដ៏មុតមាំរបស់គណបក្សប្រជាជនបដិវត្តឡាវ និងប្រជាជនឡាវ

សម្ដេចតេជោ ហ៊ុន សែន៖ ការបោះឆ្នោតជ្រើសរើស លោក ថុងលូន ស៊ីសូលីត ឱ្យទទួលតំណែងជាអគ្គលេខាធិការ នៃគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនបដិវត្តន៍ឡាវ គឺជាសក្ខីភាពបញ្ជាក់ច្បាស់ពីទំនុកចិត្តដ៏មុតមាំរបស់គណបក្សប្រជាជនបដិវត្តឡាវ និងប្រជាជនឡាវ ទៅលើសមត្ថភាព និងមគ្គុភាពដ៏ឈ្លាសវៃរបស់លោក ក្នុងការដឹកនាំការអភិវឌ្ឍន៍ជាតិ ដើម្បីឱ្យប្រជាជនឡាវ អាចមានជីវភាពរស់នៅដោយរីករាយក្នុងសន្តិភាព ស្ថិរភាព និងវិបុលភាពកាន់តែប្រសើរឡើង។ 📸 FN
-
ទឹកដៃល្អឯកគួរជាទីមោទនៈ

-
ស្ថានភាពកូវីដ១៩ អាចបង្កើតជាសម្ពាធផ្លូវចិត្តដល់កុមារ និងយុវវ័យ

-
ការរីកចម្រើនទេសចរណ៍ធម្មជាតិ ជានិន្នាការថ្មីរបស់សង្គមកម្ពុជាដែលជួយកសាងសេដ្ឋកិច្ចមូលដ្ឋាន

នៅថ្ងៃទី១៥ មករា ២០២១ រដ្ឋមន្រ្តីបរិស្ថាន សាយ សំអាល់ បានស្តាប់នូវសំណូមពរពីសំណាក់សមាគម និងក្រុមមគ្គុទ្ទេសក៍ ដើម្បីធ្វើយ៉ាងណារៀបចំទេសចរណ៍ធម្មជាតិឱ្យបានល្អប្រសើរ។ រដ្ឋមន្រ្តី បានបញ្ជាក់ថា “កន្លងទៅប្រជាជនកម្ពុជាបានផ្លាស់ប្តូរផ្នត់គំនិតស្រឡាញ់បរិស្ថានច្រើនជាងមុន តាមរយៈការធ្វើដំណើរកម្សាន្តនៅតាមតំបន់ការពារធម្មជាតិកាន់តែច្រើន។ កត្តានេះបានជួយលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស និងសហគមន៍ ឱ្យបង្កើនការយកចិត្តទុកដាក់លើការការពារ និងអភិរក្សធនធានធម្មជាតិ និងចូលរួមចំណែកសំខាន់ដល់ការបង្កើនសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលដ្ឋនៅតាមសហគមន៍។” ប្រភព៖ ក្រសួងបរិស្ថាន
-
ប្រធានាធិបតីជិតផុតអណត្តិ ដូណាល់ ត្រាំ បានចេញបញ្ជាដាក់ក្រុមហ៊ុនចិន Xiaomi ទៅក្នុងបញ្ជីខ្មៅឈ្មោះថា “ក្រុមហ៊ុនយោធាកុម្មុយនិស្តចិន”

-
គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាអំពាវនាវឱ្យបងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃមេត្តារក្សាភាពនឹងនរ និងបន្តស្នាក់នៅមួយកន្លែង
