-
ព័ត៌មានសំខាន់ៗថ្ងៃ ១៧ មករា ២០២១

១. អគ្គនាយកពន្ធដារ៖ ប្រកាសថ្មី ស្តីពីការកំណត់ចំណាត់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស មិនមែនជាការដំឡើងអត្រាពន្ធថ្មីនោះទេ – Fresh News ២. សម្តេច ហ៊ុន សែន នឹងចាក់វ៉ាក់សាំងកូវីដ១៩ មុនគេ – ថ្មីៗ ៣. ក្រសួងមហាផ្ទៃបញ្ជាឱ្យអាជ្ញាធរថ្នាក់ក្រោមលុបបំបាត់ចោលការបង្កសំឡេងខ្លាំងៗដោយយានយន្ត – RFI ៤. ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន! ១៧ ខែមករា៖ បង្ក្រាប១៩ករណី ឃាត់ខ្លួន៣៤នាក់ – Fresh News ៥. លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់ជំហរថា ការបង្កើតគណបក្សថ្មី គឺត្រូវធ្វើឡើងក្នុងអំឡុងខែមករានេះ – Swift News ៦. ស៊ែរប៊ី ក្លាយជាប្រទេសអឺរ៉ុបដំបូងគេ ទទួលបានវ៉ាក់សាំងកូវីដ-១៩ របស់ចិន – Fresh News ៧. រដ្ឋាភិបាលថៃស្នើឱ្យប្រជាជនចៀសវាងការជួបជុំនយោបាយ ខណៈកូវីដ១៩ នៅរាលដាល – ថ្មីៗ
-
ព្រះខ័នរាជ្យខ្មែរ មានអាយុ ១.០០០ ឆ្នាំ ល្បីថា “សម្លាប់មុនចាំកាត់ក្តីក្រោយ”

ព្រះខ័នរាជ្យ ឬហៅថា ព្រះខ័នជ័យ ជាឈ្មោះសស្ត្រា ១យ៉ាង រាប់ជាគ្រឿងកកុធភណ្ឌសម្រាប់ព្រះរាជាម្ចាស់ផែនដី គឺក្សត្រដែលនឹងទទួលព្រះរាជពិធីរាជាភិសេក ។ ព្រះរាជាម្ចាស់ផែនដីត្រូវមានគ្រឿងសម្រាប់រាជ្យឱ្យគ្រប់មុខដែលហៅរួមថា បញ្ចកកុធភណ្ឌ ឬ រាជកកុធភណ្ឌ គឺ ព្រះមកុដ, ព្រះវាលវីជនី (ផ្លិតធ្វើដោយរោមសត្វពណ៌ស), ព្រះខ័ន, ស្វេតច្ឆត្រ, និងព្រះសុវណ្ណបាទុកា (ស្បែកជើងមាស) ។ ព្រះខ័នរាជ្យនេះមានអំណាចស្មើស្ដេច។ ព្រះខ័នរាជ្យទៅដល់ទីណា ទោះបីគ្មានវត្តមានព្រះមហាក្សត្រ ក៏មន្ដ្រីនាម៉ឺន ប្រជារាស្ដ្រ គោរពព្រះខ័នរាជ្យនេះស្មើស្ដេចដែរ។ ពេលខ្លះ គេហៅថាជាដាវអាជ្ញាសឹក។ ខណៈពេលព្រះមហាក្សត្រប្រគល់សិទ្ធិដាវនេះឱ្យមន្ដ្រីនាម៉ឺនណាទៅអនុវត្តបទបញ្ជាព្រះមហាក្សត្រ គឺអ្នកនោះអាចប្រើដាវនេះសម្រេចកិច្ចជូនព្រះមហាក្សត្រនៅទីនោះដែរ រហូតដល់ថា អ្នកណារឹងទទឹងសម្លាប់មុន កាត់ក្ដីជាក្រោយ។ ស្រង់ចេញពីព្រះរាជពិធីទ្វាទសមាស, ទំ.១២២១២៦ ប្រភព៖ ទទក
-
ឧទ្យានជាតិវើនសៃសៀមប៉ាង៖ ទីកន្លែងតែមួយគត់ដែលអ្នកអាចឃើញសត្វទោចថ្ពាល់លឿង ដែលជាប្រភេទជិតផុតពូជ

នៅទីនោះ ភ្ញៀវអាច៖ បោះតង់ស្នាក់នៅក្នុងតំបន់ការពារធម្មជាតិ (ធានាសុវត្ថិភាពជូនភ្ញៀវដោយមន្រ្តីឧទ្យានុរក្ស) ស្តាប់សំលេងសត្វទោច ទស្សនាសត្វទោចថ្ពាល់លឿង ដែលជាសត្វកម្រ និងសត្វដទៃក្នុងតំបន់ ជិះកង់លេងកំសាន្ត ទស្សនារុក្ខជាតិ និងដើមឈើធំៗ ងូតទឹកជ្រោះ និងអូរធម្មជាតិ ភ្លក្សរសជាតិម្ហូបបែបប្រពៃណីរបស់បងប្អូននៅតាមតំបន់ ប្តូរបរិយាកាសរស់នៅពីទីក្រុង មកស្នាក់នៅកំសាន្តបែបធម្មជាតិ អាំងសាច់ ស្តាប់តន្រ្តីកំសាន្តធម្មជាតិនាពេលរាត្រី សហគមន៍តំបន់ការពារធម្មជាតិអូរកាសៀប នៅឧទ្យានជាតិវើនសៃសៀមប៉ាង បានទទួលការគាំទ្រពីមន្ទីរបរិស្ថានខេត្តរតនគិរី ដើម្បីបង្កើនការគ្រប់គ្រងធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍តាមរយៈទេសចរណ៍ធម្មជាតិ។ ការអភិរក្សគង់វង្សទៅបាន និងការបង្កើនជីវភាពសហគមន៍មូលដ្ឋាន ល្អប្រសើរ ទាមទារការចូលរួមពីបងប្អូន 🙏 📷 ក្រសួងបរិស្ថាន, Chea Sophea/CI
-
កម្មវិធីប្រណាំងរទេះគោក្របី ជាកម្មវិធីមួយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលធ្វើឡើងដើម្បីរំលឹកឡើងវិញនូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ

-
មាន់ទោពណ៌ប្រាក់នៅឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី

-
COVID-19 នៅកម្ពុជា មានករណីវិជ្ជមានថ្មី ៣ករណី (ពលករមកពីប្រទេសថៃ) និងជាសះស្បើយ ៣នាក់ (ពលករមកពីប្រទេសថៃ)

-
ព័ត៌មានសំខាន់ៗថ្ងៃ ១៦ មករា ២០២១

១. ក្រសួងសេដ្ឋកិច្ចកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដើម្បីងាយគ្រប់គ្រង – ថ្មីៗ ២. ជប៉ុនផ្តល់ជំនួយជាង ១៨ម៉ឺនដុល្លារតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅព្រៃវែង និងសង់អគារសិក្សានៅព្រះវិហារ – ថ្មីៗ ៣. រាជរដ្ឋាភិបាលសម្រេចប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ របស់ប្រទេសចិន – AMS Economy ៤. កុំចង់សាកល្បងប្រើគ្រឿងញៀន សូម្បីតែគិត! ១៦ ខែមករា៖ បង្ក្រាប១១ករណី ឃាត់ខ្លួន៣២នាក់ – Fresh News ៥. ការត្រួតពិនិត្យការប្រកាសពន្ធមធ្យោបាយដឹកជញ្ជូន ចាប់ផ្តើមនៅដើមខែក្រោយ – ភ្នំពេញបុស្តិ៍ ៦. អឺរ៉ុបបង្ហាញក្តីព្រួយបារម្ភ ក្រោយក្រុមហ៊ុនអាមេរិក Pfizer ពន្យារពេលចែកចាយវ៉ាក់សាំងកូវីដ-១៩ ជាបណ្តោះអាសន្ន – Fresh News ៧. កូវីដ១៩ បានបញ្ចុះចរាចរណ៍ផ្លូវអាកាស ៦០ភាគរយ នៅឆ្នាំ២០២០ – ថ្មីៗ
-
ការរៀបចំភូមិឋាន និងទម្លាប់ក្នុងការរស់នៅស្អាត សម្របនឹងបរិយាកាស បង្កើតបរិស្ថានល្អជាមួយនឹងធម្មជាតិ ស្របទៅតាមក្បួនខ្នាត បង្ហាញពីភាពចាស់ទុំនៃទំនៀមទំលាប់ខ្មែរបុរាណ

-
ការកាប់បំផ្លាញព្រៃឈើនាំឱ្យបរិមាណ និងភាពចម្រុះនៃសត្វ មានការថយចុះ ព្រោះប្រភពជម្រក និងអាហាររបស់ពួកវាលែងសូវសម្បូរ និងលែងសូវមានភាពចម្រុះ

សត្វខ្លះត្រូវបង្ខំទៅរស់នៅក្បែរប្រជាជន ដែលនាំឱ្យមានឱកាសខ្ពស់នៃការចម្លងជម្ងឺសត្វទៅកាន់មនុស្ស។ ការថែរក្សាព្រៃឱ្យបានគង់វង្សមិនត្រឹមតែជួយទ្រទ្រង់ភាពចម្រុះនៃរុក្ខជាតិ និងសត្វទេ គឺយើងការពារសុខភាពមនុស្សដែរ។ កិច្ចការថែរក្សាបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។ 🎥 Kim Panharoth, ភូមិសាស្រ្តអារ៉ែង កោះកុង
-
សម្តេចតេជោ ហ៊ុន សែន កោតសសើរចំណាត់ការរបស់អភិបាលខេត្តកែបដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន

ថ្ងៃទី១៥ មករា ២០២១ រដ្ឋបាល ក្រុងកែប សហការជាមួយកងកម្លាំង ចុះរុះរេីរបង ថ្ម និង ទ្វា ដែក ដែលបាន សាងសង់ គ្មានច្បាប់អនុញ្ញាត បិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់នៅ តំបន់ ស្រែ អំបិល ហេីយកំពុង មានទំនាស់ជាប់បណ្ដឹង មានទីតាំងស្ថិត នៅ ក្នុង ភូមិ ដំណាក់ ចំបក់ សង្កាត់ អូរក្រសារ ក្រុង កែប។ សម្តេចតេជោ បានសរសេរថា “យើងមិនត្រូវទុកឱ្យបុគ្គល ១ ឬ២នាក់ បំផ្លាញផលប្រយោជន៍របស់ ប្រជាជនច្រើននាក់នោះឡើយ។” “ថ្ងៃក្រោយមិនត្រូវឱ្យមានរឿងបែបនេះកើតឡើងទៀតទេ មិនត្រឹមតែខេត្តកែបប៉ុណ្ណោះទេ គឺត្រូវធ្វើនៅគ្រប់ខេត្តទាំងអស់។” ប្រភព៖ សោម ពិសិដ្ឋ