-
ទិដ្ឋភាពនៅជំរុំជនភៀសខ្លួនខ្មែរនៅលើទឹកដីថៃ នាអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០

-
កម្ពុជាដែលពីមុន…

១. កម្ពុជាដែលពីមុនជាប្រទេសទទួលយកទាហានមួកខៀវរបស់អង្គការសហប្រជាជាតិមកធ្វើប្រតិបត្តិការរក្សាសន្តិភាពនៅលើទឹកដីដ៏កម្សត់ពោរពេញដោយជម្លោះ ឥឡូវនេះ បានក្លាយជាប្រទេសដែលបញ្ជូនកងមួកខៀវទៅស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ សាធារណរដ្ឋឤហ្រិ្វកកណ្តាល លីបង់ ស៊ីរី ម៉ាលី និងនៅលើកោះស៊ីព្រ៍។ ២. កម្ពុជាដែលពីមុនជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមីន ដែលគ្រប់គ្នាខ្លាចរអារ ឥឡូវនេះ បានក្លាយទៅជា “នគរសន្តិភាព” និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាពនៅ អាស៊ីអាគ្នេយ៍។ ៣. កម្ពុជាដែលពីមុនល្បីក្នុងការប្រើប្រាស់អាវុធដណ្តើមអំណាចគ្នា និងផ្លាស់ប្តូររដ្ឋាភិបាល ឥឡូវនេះ បានក្លាយទៅជាប្រទេសអនុវត្តខ្ជាប់ខ្ជួនលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ៤៖ កម្ពុជាដែលពីមុនជាប្រទេសទទួលរងការហ៊ុមព័ទ្ធ និងឯកោទាំងនយោបាយ និងសេដ្ឋកិច្ច ឥឡូវនេះ បានក្លាយជាប្រទេសមួយដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្ម និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។ ៥៖ កម្ពុជា ដែលពីមុនជាប្រទេសក្រីក្រ និងមានអសន្តិសុខស្បៀង ឥឡូវនេះ បានក្លាយជាប្រទេសនាំស្បៀងចេញ ហើយសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ មានចំណូលមធ្យមកម្រិតទាប។ អរគុណសន្តិភាព!
-
កោះតាឃួន សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន

ស្ថិត នៅក្នុងភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ចំងាយប្រហែល២២ គីឡូម៉ែតពីក្រុងស្ទឹងត្រែងតាមផ្លូវជាតិលេខ ៧ ឆ្លងកាត់តាមស្ពានសេកុង និងអាចទៅតាមផ្លូវជាតិលេខ ៩ ដោយឆ្លងកាត់តាមស្ពានមេគង្គ ប្រហែល ២៥ គីឡូម៉ែត ដោយប្រើមធ្យោបាយ ឡាន ម៉ូតូ និងកាណូត។ មានឆ្នេរខ្សាច់ស្រស់ស្អាតលាតសន្ធឹងល្វឹងល្វើយគួរជាទីគយគន់។ ឆ្នេរខ្សាច់មានរាងជាថ្នាក់ៗ និងមានដើមជ្រៃតូចៗដុះជាគុម្ពដែលផ្តល់ជាម្លប់អាចបោះតង់ និងរៀបចំកម្មវិធីនានាបាន។ ទឹកទន្លេវិញ មានពណ៌ខៀវស្រងាត់ មានជម្រៅរាក់ៗ ដែលអាចងូតទឹកលេងបានយ៉ាងសប្បាយ មានទឹកហូររិចៗ និងអាចមើលថ្ងៃលិចនៅពេលល្ងាច និងថ្ងៃរះនៅពេលព្រលឹមយ៉ាងស្រស់ស្អាត។ អាចមើលសត្វស្លាបទឹកជាច្រើនប្រភេទ និងមើលពីសកម្មភាពនេសាទរបស់ប្រជាសហគមន៍ និងដំណាំឪឡឹក។ 📸 Dyna Piseth
-
រូបភាពសត្វព្រៃដោយម៉ាស៊ីនថតស្វ័យប្រវត្តិ

-
វិធីសាស្ដ្រ ៨ យ៉ាងក្នុងការបរិភោគ ដើម្បីថែរក្សាភពផែនដី

១. បរិភោគបន្លែ៖ បន្លែដូចជា សណ្តែក ត្រូវការដីដាំដុះ និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តិចជាងការចិញ្ចឹមគោ ចំនួន២០ ដង។ ២. បរិភោគអាហារបែបចម្រុះ៖ ជួយកាត់បន្ថយតម្រូវការហួសហេតុ ចំពោះប្រភពអាហារតែមួយមុខ។ ៣. បរិភោគតាមរដូវកាល៖ អាចជួយទ្រទ្រង់ដល់កសិកម្មក្នុងស្រុក។ ៤. ទិញផលិតផលធ្វើពីប្រេងដូង ដែលមាននិរន្តរភាព ៖ ការធ្វើចំការដូងប្រេងមិនត្រឹមត្រូវ បង្កឱ្យមានការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ។ ៥. ដាំដុះដោយខ្លួនឯង៖ ជួយកាត់បន្ថយកម្រិតកាបូន ដែលបញ្ចេញតាមរយៈការដឹកជញ្ជូន។ ៦. កាត់បន្ថយកាកសំណល់អាហារ៖ អាហារប្រមាណ ៣០% ត្រូវបានខ្ជះខ្ជាយ។ ដូច្នេះ អាហារដែលនៅសល់អាច ទុកក្នុងទូរទឹកកក និងមិនត្រូវទិញអាហារលើសតម្រូវការចាំបាច់ឡើយ។ ៧. កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក៖ ជំរុញការប្រើប្រាស់ថង់បរិស្ថាន។ ៨. ដឹងពីប្រភពត្រីដែលអ្នកបរិភោគ៖ គួរទិញត្រីពីកសិដ្ឋានចិញ្ចឹមត្រី ដែលត្រឹមត្រូវតាមច្បាប់។ ប្រភព៖ World Economic Forum
-
សំឡូត៖ ពីសមរភូមិប្រយុទ្ធគ្នារវាងខែ្មរ និងខែ្មរ ប្រែមកជាដីកសិកម្មដ៏មានសក្តានុពល

សំឡូត ខេត្តបាត់ដំបង ដែលពីមុនជាសមរភូមិក្តៅគគុក និងចំការមីនដែលគ្រប់គ្នាខ្លាចរអារ សព្វថ្ងៃបានប្រែក្លាយជាដីចំការដំណាំធុរ៉េន ម្រេច មៀន តាង៉ែន ស្វាយ ប័រ និងដំណាំចំរុះដូចជា ពោត និងដំឡូងដ៏ស្រស់បំព្រង។ សម័យតេជោ សន្តិភាព កសិករក្លាយជាពាណិជ្ជករលេីដីស្រែចំការរបស់ខ្លួន ខុសពីមេដឹកនាំខែ្មរក្រហម “កសិករជាទាសករលេីដីស្រែចំការខ្លួន” 📸 ហេង រតនា
-
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ ២៦ មករា ២០២១

-
ព័ត៌មានសំខាន់ៗថ្ងៃ ១៨ មករា ២០២១

១. FTA៖ ទំនិញ ៦៥ មុខ របស់ កម្ពុជា នឹង នាំទៅ ចិន នៅ ចុងខែ មករា – ថ្មីៗ ២. សម្ដេច ហ៊ុន សែន ជំរុញ ឱ្យ ឥណ្ឌា ចុះ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី ដើម្បី ផលប្រយោជន៍ ទ្វេភាគី – ថ្មីៗ ៣. កម្ពុជា ស្នើសុំជំនួយវ៉ាក់សាំងប្រឆាំងកូវីដ១៩ពីឥណ្ឌា – RFI ៤. ប្រើគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ! ១៨ ខែមករា៖ បង្ក្រាប១៤ករណី ឃាត់ខ្លួន៣៧នាក់ – Fresh News ៥. កម្ពុជា ប្រកាស ដាក់ឱ្យអនុវត្ត ” យុទ្ធសាស្ត្រ ការទូត…
-
COVID-19 នៅកម្ពុជា មានករណីវិជ្ជមានថ្មី ២ករណី (១នាក់ ពលករមកពីប្រទេសថៃ)

-
ការប្រជែងគ្នារវាងមហាអំណាចអាមេរិក និងចិន នាដើមអាណត្តិរបស់អតីតប្រធានាធិបតី លោក ត្រាំ

ការប្រជែងគ្នារវាងមហាអំណាចអាមេរិក និងចិន នាដើមអាណត្តិរបស់អតីតប្រធានាធិបតី លោក ត្រាំ បានចាប់ផ្តើមពីការបង្ករសង្គ្រាមពាណិជ្ជកម្មនោះ ក៏បានរីករាលដាលដល់សមរភូមិផ្សេងៗដូចជា សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា យោធា ចារកម្ម ល្បែងទំលាក់កំហុស និងបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងមនោគមវិជ្ជា។ ទោះបីជាមានការព្យាករណ៍ថា ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក លោក ចូ បៃដិន អាចផ្លាស់ប្តូរទិសដៅគោលនយោបាយការបរទេស ពី “អាមេរិកជាចម្បង” មកផ្តោតលើ “ប្រព័ន្ធពហុភាគីនិយម” វិញក៏ដោយ ក៏ពុំមានសញ្ញាណណាមួយបង្ហាញថា ការប្រជែងឥទ្ធិពល និងអំណាចនេះបានថមថយចុះនោះទេ ផ្ទុយទៅវិញ វាអាចបន្ថែមនូវថាមវន្តកាន់តែខ្លាំង និងបង្កនូវការលំបាក ការប្រឈម និងកង្វល់ដល់ប្រទេសតូចៗ ដូចកម្ពុជាទាំងនយោបាយ ទាំងសេដ្ឋកិច្ចផង។ ដកស្រង់ពីសុន្ទរកថារដ្ឋមន្រ្តីការបរទេសក្នុងឱកាសប្រកាសដាក់ឱ្យអនុវត្ត “យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ និងដាក់ឱ្យប្រើប្រាស់សៀវភៅមុខម្ហូបខ្មែរ ដែលមានឈ្មោះថា “The Taste of ANGKOR” នៅថ្ងៃទី ១៨ មករា។