-
ភ្នំបាខែង

មានអាយុកាលរាប់លានឆ្នាំ កសាងលើគ្រឹះប្រាំជាន់។ នៅជិតគ្រឹះ មានសំណង់ប្រាសាទបុរាណច្រើនទៀត។ មានភ្ញៀវជាតិ និងអន្តរជាតិច្រើនកុះករទៅមើលប្រាសាទ ថ្ងៃលិច សំណង់ធារាសាស្ត្របារាយណ៍ និងប្រាង្គប្រាសាទអង្គរវត្ត។ ជាអកុសល ប្រាសាទ និងចម្លាក់មួយចំនួនលើភ្នំទ្រុឌទ្រោម និងខូច។ នៅស.វ.ទី២១ នេះ រដ្ឋាភិបាលអាមេរិកបានគាំទ្រជំនាញការខ្មែរធ្វើការជួសជុលបេតិកភណ្ឌដ៏មហាសាលនេះ ទុកជាកេរដំណែលមនុស្សជាតិគ្រប់ជំនាន់។ ប្រភព៖ បេតិកភណ្ឌប្រចាំថ្ងៃ
-
សរសៃឈូកការពារជម្ងឺ?

-
លោកស្រី ហេនស៍ (Avril Haines) វ័យ ៥១ឆ្នាំ ក្លាយជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលដឹកនាំសហគមន៍ចារកម្មសម្ងាត់

-
ការវាយប្រហារ បោកបញ្ឆោតតាមអឺនធឺណិតលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា

Hackers បានធ្វើការវាយប្រហារដោយផ្ញើសារខ្លីៗ ឬអ៉ីម៉ែលទៅអ្នកប្រើប្រាស់ហើយតំណចូលទៅគេហទំព័រក្លែងក្លាយមួយ ដោយតម្រូវឱ្យអ្នកប្រើប្រាស់បញ្ចូលព័ត៌មានសំខាន់ៗរបស់ខ្លួនរួចធ្វើការលួចគណនីរបស់អ្នក។ អ្នកប្រើប្រាស់មិនគួរចុចលើតំណរភ្ជាប់ ឬចុចលើឈ្មោះដែនដែលមានភ្ជាប់មកតាមសារខ្លីនោះទេ។ សូមធ្វើការត្រួតពិនិត្យទៅលើឈ្មោះគេហទំព័រឱ្យបានច្បាស់លាស់ ជៀសវាងការបញ្ចូលព័ត៌មានលើគេហទំព័រក្លែងក្លាយ។ សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍។
-
បណ្ណាល័យ Tianjin Binhai ប្រទេសចិន

-
COVID-19 នៅកម្ពុជា មានករណីវិជ្ជមានថ្មី ៥ករណី (៤នាក់ ពលករមកពីប្រទេសថៃ) និងជាសះស្បើយ ៤នាក់ (ពលករមកពីប្រទេសថៃ)

-
ព័ត៌មានសំខាន់ៗថ្ងៃ ២០ មករា ២០២១

១. ADB៖ បើគ្មានការអភិវឌ្ឍជំនាញទាន់ពេលកម្មការនីរោងចក្រ ៨១ភាគរយ នឹងរងផលប៉ះពាល់ក្នុងឧស្សាហកម្ម៤.០ – ថ្មីៗ ២. ថ្ងៃទី២០ មករា៖ មន្ត្រីជំនាញរកឃើញទំនិញជាង ២០មុខ ហួសកាលបរិច្ឆេទ ទម្ងន់ជាង ៣០០គីឡូក្រាម នៅស្រុកព្រះនេត្រព្រះ – កោះសន្តិភាព ៣. អភិបាលរាជធានីភ្នំពេញ៖ បង្គន់អនាម័យសាធារណៈច្រើន តែចរិកមារយាទមនុស្សមួយចំនួននៅតែបត់ជើងតូច ឬធំ ពាសវាលពាសកាលមិនត្រឹមត្រូវ – Fresh News ៤. សេពគ្រឿងញៀននាំមហន្ដរាយ! ២០ ខែមករា៖ បង្ក្រាប១៧ករណី ឃាត់ខ្លួន៥៤នាក់ – Fresh News ៥. លោក ជៀប សួរ៖ ទោះជាមានកំណប់ប្រេងមែន តែតម្លៃប្រេងឥន្ធនៈនៅកម្ពុជា នៅតែគោរពតាមទីផ្សារអន្តរជាតិដដែល – RFI ៦. កងកម្លាំងឆ្មាំជាតិ ១២នាក់ត្រូវដកចេញពីតួនាទីនៅមុនពិធីស្បថឡើងកាន់តំណែងរបស់លោកចូ បៃដិន – AMS Central ៧. លោក ប្រាយុទ្ធ…
-
វត្តទួលទំពូង តាមដងមហាវិថីម៉ៅសេទុង នាកំឡុងឆ្នាំ១៩៥៥

-
វត្តភ្នំហប់ ឬវត្តកំណប់

ចម្ងាយប្រមាណ៥០ គ.ម ពីទីរួមខេត្តសៀមរាប តាមបណ្ដោយផ្លូវស្រុកបន្ទាយស្រី ហួសប្រាសាទ បន្ទាយស្រី។ នៅលើកំពូលភ្នំមានប៉មប្រាសាទតូចមួយដែល មានចម្លាក់ព្រះសិវៈលិង្គ របស់សាសនាហិណ្ឌូចំកណ្ដាលប្រាសាទ។ ប៉ែកក្រោយប្រាសាទស្ដាំដៃ មានពើយថ្មមួយហើយអាចអង្គុយទស្សនាទេសភាពស្អាតប្លែកដែលមានដើមឈើដ៏ចំណាស់មួយនៅទីនោះ។ ប្រភព៖ ទៅលេងបន្ទាយស្រី
-
ហានិភ័យធំមួយសម្រាប់អនាគតកម្ពុជាគឺការធ្វើនយោបាយដោយមិនទទួលខុសត្រូវ មិនខ្លាច ឬបារម្ភពីផលប៉ះពាល់ និងការខាតបង់ផលប្រយោជន៍ប្រទេសជាតិ នយោបាយបែបអត្មានិយម និងជាន់ពន្លិច
