-
COVID-19 នៅកម្ពុជា មាន ២ករណីថ្មី និងជាសះស្បេីយ ២នាក់

-
ប្រាសាទប្រែរូបសតវត្សរ៍ទី១០

-
តំបន់អេកូទេសចរណ៍ខ្នងព្រះ

ស្ថិតនៅជួរភ្នំក្រវ៉ាញក្នុងភូមិសាស្រ្តស្រុកវាលវែង ចម្ងាយប្រមាណជាង ១០០គ.ម ពីខេត្តពោធិ៍សាត់ ភាគខាងលិចនៃប្រទេសកម្ពុជា។ ខ្នងព្រះ មានខ្យល់អាកាសត្រជាក់ ទឹកសន្សើមធ្លាក់ អមដោយក្លិនគន្ធាក្រអូបពិដោរ ធ្វើឱ្យយើងគិតថាខ្លួនឯងកំពុងនៅឋានសួគ៌ធម្មជាតិដ៏ស្រស់អស្ចារ្យ។ ភ្ញៀវទេសចរណ៍ត្រូវឡើងភ្នំ ដេីរកាត់អូរ តោងវល្លិ៍ សសៀរថ្ម។ នៅទីនោះសំបូរទៅដោយកេសរកូល និងផ្កាព្រៃច្រើនប្រភេទទៀត អមដោយទេសភាព ៣៦០ដឺក្រេនៃភ្នំជុំវិញ និងផ្លូវភ្នំ១៥០០។ ភ្ញៀវក៏អាចងូតទឹកស្ទឹងមើលទិដ្ឋភាពព្រះអាទិត្យរៀបអស្តង្គត បោះតង់មើលផ្កាយនាពេលរាត្រី ផឹកកាហ្វេកាត់ឆុងគយគន់ព្រះសុរិយារះនាពេលព្រឹកព្រលឹម 🌳🍃🐛🍂🌼🌺🌙🌞 📸 Kim Panharoth
-
សត្វក្រៀល ចិនហៅថា កុកទេព

សត្វក្រៀល ចិនហៅថា កុកទេព ជាអំបូរកុកដែលមានមាឌធំហើយខ្ពស់ជាងគេ ។ ជាសត្វដែលមានស្វាមីភក្តិចំពោះគូស្នេហ៍ មិនសូវជាសុីសាច់ជាអាហារទេ ភាគច្រើនសុីតែមើមថ្លុង។ សត្វក្រៀលមានប្រវត្តិក្នុងទេវកឋា ព្រហ្មញ្ញ និងពុទ្ធសាសនា មានចារឆ្លាក់ទុកតាមប្រាសាទបុរាណខ្មែរយើងដែរ។ សព្វក្រៀលមានតែនៅខេត្តព្រះវិហារ បន្ទាយមានជ័យ កំពត និង តាកែវ ទេ។ ជាសត្វចុះក្នុងបញ្ជីក្រហមជិតផុតពូជលើពិភពលោក។ ប្រភព៖ ខេមរា មហានគរ
-
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀនថ្ងៃទី២២ មករា ២០២១

-
ខ្ទីង កំពុងប្រឈមនឹងការបាត់បង់ទីជម្រករស់នៅ ការបរបាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរ

-
COVID-19 នៅកម្ពុជា មានករណីជាសះស្បើយ ៤នាក់ (ពលករមកពីប្រទេសថៃ)

-
ព័ត៌មានសំខាន់ៗថ្ងៃ ២២ មករា ២០២១

១. ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ សម្រេចផ្លាស់ប្តូរពីការដឹកអ្នកដំណើរទៅដឹកទំនិញទៅកាន់ប្រទេសចិន និងអាស៊ានជាលើកដំបូង – Swift News ២. ឧកញ៉ា លឹម ហេង៖ ការបង្កើតតុលាការពាណិជ្ជកម្មអាចទាក់ទាញអ្នកវិនិយោគមកកម្ពុជា – RFI ៣. សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនមែនទិញតែវ៉ាក់សាំងចិនទេ ប៉ុន្តែក៏ទិញពីកូរ៉េខាងត្បូង អង់គ្លេស ឥណ្ឌា និងអាមេរិកផងដែរ – FN ៤. ចូរប្រាប់មនុស្សជាទីស្រលាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន! ២២ ខែមករា៖ បង្ក្រាប២៩ករណី ឃាត់ខ្លួន៦៩នាក់ – FN ៥. គម្រោងបរធនបាលកិច្ចលើអចលនទ្រព្យនៅកម្ពុជា អាចនឹងមានការរីកចម្រើនកាន់តែលឿន – ភ្នំពេញបុស្តិ៍ ៦. ផ្ទុះករណីឆ្លងកូវីដ-១៩ជាចង្កោម ក្នុងរោងចក្រកៃច្នៃសាច់មាន់របស់ថៃ នៅក្នុងប្រទេសចិន – FN ៧. ដោយសារកូវីដ១៩ ការធ្វើអត្តឃាតនៅជប៉ុនកើនឡើងក្រោយថយចុះមួយទសវត្សរ៍ – ថ្មីៗ
-
រមណីដ្ឋានទេសចរណ៍វប្បធម៌ប្រាសាទឯកភ្នំ

រមណីដ្ឋានទេសចរណ៍វប្បធម៌ប្រាសាទឯកភ្នំ មានទីតាំងនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ មានប្រាង្គប្រាសាទបុរាណមួយឈ្មោះថាប្រាសាទឯកភ្នំ កសាងឡើងនៅស.វទី១១ ក្នុងរាជកាលព្រះបាទសូរ្យវរ្ម័នទី១ដើម្បីឧទ្ទិសថ្វាយអាទិទេពនៃព្រហ្មញ្ញសាសនា ។ ជុំវិញបរិវេណប្រាសាទមាន វត្ត ព្រះវិហារ សម្រាប់ព្រះសង្ឃគង់នៅដែលគេអោយឈ្មោះថា វត្តឯក បានកកើតឡើងដំបូងតាំងពីស.វទី១៨។ រូបបដិមា កម្ពស់ប្រមាណ ២៥ម៉ែត្រនៅខាងជើងព្រះវិហារវិញត្រូវបានកសាង នៅឆ្នាំ២០០៣ ដោយព្រះចៅអធិការវត្ត និងពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស។ ប្រភព៖ Visit Cambodia, បាត់ដំបងស្រុកកំណើតខ្ញុំ
-
សម្តេចតេជោ ហ៊ុន សែន៖ រាជធានីភ្នំពេញ បានវិវឌ្ឍន៍ពីផ្ទៃដី ៣០០គីឡូម៉ែត្រក្រឡា ទៅដល់ជាង ៧០០គីឡូម៉ែត្រក្រឡាហើយ
