-
លទ្ធផលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ីលើកទី១៧ នៅថ្ងៃទី២១ មករា

រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន បានទទួលស្គាល់នូវភាពចាំបាច់បន្ទាន់របស់ប្រទេសជាសមាជិក ACD ក្នុងការដោះស្រាយបញ្ហាប្រឈមនានាបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ និងបានឯកភាពរួមគ្នាដោះស្រាយផលប៉ះពាល់លើបញ្ហាសង្គម-សេដ្ឋកិច្ចរួមទាំងវិស័យទេសចរណ៍តាមរយៈអភិក្រមពហុវិស័យ។ កម្ពុជាបានប្តេជ្ញាក្នុងការដាក់ចេញផែនការចាក់វ៉ាក់សាំងថ្នាក់ជាតិជូនប្រជាជនប្រកបដោយប្រសិទ្ធភាព និងផែនការស្ដារឡើងវិញវិស័យទេសចរណ៍គ្រប់ជ្រុងជ្រោយផងដែរ។ អង្គប្រជុំបានបិទបញ្ចប់ដោយការអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងអង់ការ៉ានៃរដ្ឋមន្រ្តីការបរទេស ACD។ ប្រភពលិខិត៖ ក្រសួងការបរទេស
-
សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី នៅថ្ងៃទី៤ មេសា

-
សាយ សំអាល់៖ យុវជនត្រូវមានគំនិតច្នៃប្រឌិត និងមានការលះបង់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមឱ្យមានការរីកចម្រើន

“បរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា ហើយទាមទារចាំបាច់នូវការចូលរួមថែរក្សាអនាម័យបរិស្ថានជុំវិញខ្លួនយើងឱ្យបានស្អាតល្អ។” ក្រោយមានសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ កំណើនសេដ្ឋកិច្ចខ្ពស់ ក្រសួងបរិស្ថាន បានកំណត់យកការកសាងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស និងពង្រឹងប្រសិទ្ធភាពគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាអាទិភាពទៅតាមទស្សនាទាននៃ “រដ្ឋបាលទំនើប”។ ប្រភព៖ ក្រសួងបរិស្ថាន
-
COVID-19 នៅកម្ពុជា មានករណីវិជ្ជមានថ្មី ៣ករណី (មិនមែនជា ពលករមកពីប្រទេសថៃ) និងជាសះស្បើយ ៣នាក់ (ពលករមកពីប្រទេសថៃ)

-
ព័ត៌មានសំខាន់ៗថ្ងៃ ២១ មករា ២០២១

១. លោក ឃុន ថារ៉ូ៖ ការជូនដំណឹងរបស់ក្រសួងការងារស្តីពីការបើកប្រាក់អតីតភាពអាចជាឯកសារផ្លូវច្បាប់ក្នុងការដោះស្រាយវិវាទរោងចក្រ Y&W – RFI ២. មូ សុខហួរ គួរនិយាយថា “យើងនឹងសុំ EBA ២០ភាគរយពីអឺរ៉ុបមកវិញ” – ថ្មីៗ ៣. អគ្គនាយកពន្ធដារ៖ ចំណូលពន្ធសម្រាប់ឆ្នាំ២០២១នេះ នឹងប្រមូលសម្រេចតាមផែនការ ២.២៧១លានដុល្លារ – FN ៤. សេពគ្រឿងញៀននាំមហន្ដរាយ! ២១ មករា៖ បង្ក្រាប១៣ករណី ឃាត់ខ្លួន៤១នាក់ – FN ៥. ខេត្តព្រះសីហនុនឹងប្រែក្លាយសួនមហោស្រពចាស់ក្នុងសង្កាត់លេខ២ ឱ្យទៅជាវិថីម្ហូបអារហារ Street Food – RFI ៦. បៃដិនបញ្ចូលអាមេរិកទៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុឡើងវិញ – RFI ៧. ចិនបោះដៃរករដ្ឋបាលថ្មីរបស់លោក បៃដិន ដើម្បីស្ដារទំនាក់ទំនងឡើងវិញ – FN
-
កិច្ចប្រជុំបានសម្តែងការគាំទ្រចំពោះមូលបទរបស់ប្រទេសប្រ៊ុយណេ “យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចំរើន”

កិច្ចប្រជុំបានសម្តែងការគាំទ្រចំពោះមូលបទរបស់ប្រទេសប្រ៊ុយណេ “យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចំរើន” និងចំណុចអាទិភាពគន្លឹះទាំងបី ដែលផ្តោតជាសំខាន់ទៅលើ ការកសាងសហគមន៍មួយប្រកបដោយភាពសុខដុមរមនា ការត្រៀមលក្ខណៈនិងសម្របខ្លួនសម្រាប់ពេលអនាគតដើម្បីធានាសុខុមាលភាពប្រជាជនអាស៊ាន និងអនាគតដែលប្រកបដោយសន្តិភាព ចីរភាព និងវិបុលភាព ក៏ដូចជា ជំរុញការស្តារឡើងវិញរបស់អាស៊ានពីជំងឺរាតត្បាតសកលកូវីដ១៩។
-
រូបភាពដ៏កម្រនៃប្រាសាទអង្គរវត្ត កាលពីជាង ១០០ ឆ្នាំមុន

-
អាណានិគមអឺរ៉ុបជាអ្នកបង្កើតអត្តសញ្ញាណអាស៊ីនៅក្នុងលំហដែនដីពីឥណ្ឌាទៅដល់ជប៉ុន

-
ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជ ហឫទ័យប្រោសព្រះរាជទានព្រះរាជសារអបអរសាទរជូន ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងឱកាសដ៏វិសេសវិសាលដែលឯកឧត្តមបានក្លាយជាប្រធានាធិបតីទី៤៦ ជាផ្លូវការរបស់អាមេរិក

-
ទិដ្ឋភាពថ្ងៃលិចនៅស្ពានច្បារអំពៅ រាជធានីភ្នំពេញ
