-
អាជ្ញាធរជាតិអប្សរាបានផ្តើមគម្រោងជួសជុលស្ពាននេះដំណាក់កាលទី១ ចំនួន២ចំណុចសំខាន់ៗ គឺនៅជញ្ជាំងស្ពានផ្នែកខាងជើង

ស្ពានតាអោង ឬតាអុង ស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានបុរាណចំនួន ២៣លើដងផ្លូវបុរាណពីអង្គរទៅបាកាណ។ អាជ្ញាធរជាតិអប្សរាបានផ្តើមគម្រោងជួសជុលស្ពាននេះដំណាក់កាលទី១ ចំនួន២ចំណុចសំខាន់ៗ គឺនៅជញ្ជាំងស្ពានផ្នែកខាងជើង។ ក្រុមការងារនឹងធ្វើសម្រង់ប្លង់ ចុះបញ្ជី ជួសជុលថ្ម រៀបចំពង្រឹងឡើងវិញជើងសសរថ្មដែលរលុះធ្លាក់ បង្ហាប់ដីកន្លែងច្រោះនៅគល់ស្ពានខាងលិច និងរៀបចំបង្កាន់ដៃនាគដាក់ចូលតាមទីតាំងដើមឡើងវិញ។ ស្ពានតោអោង ឬតាអុង មានបណ្តោយប្រវែង៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធត្រដេវចំនួន១៤។ ស្ពាននេះធ្វើអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃនាគក្បាល៩និងមានព្រះពុទ្ធសមាធិនៅចំកណ្តាលក្បាលនាគធ្វើអំពីថ្មភក់។ គេពុំដឹងច្បាស់ថាវាចាប់ផ្តើមកសាងឡើងក្នុងរាជ្យណាទេ គឺគ្រាន់តែដឹងជាទូទៅថាស្ពាននេះសាងឡើងនាសម័យអង្គរ ហើយចម្លាក់បង្កាន់ដៃនាគមានរចនាបថបាយ័ន្ត។ ប្រភព៖ អាជ្ញាធរជាតិអប្សរា
-
ការឃាត់ខ្លួនមនុស្ស ១៣នាក់ដែលបន្ទោរបង់តាមសួនច្បារ ដើមឈើ និង ទីតាំងសាធារណៈផ្សេងៗទៀតមក អប់រំណែនាំ បានបង្កឱ្យមានការគាំទ្រ ហើយក៏មានការរិះគន់ថាមកពីគ្មានបង្គន់សាធារណៈគ្រប់គ្រាន់ជាដើម

ឆ្លើយតបនឹងការរិះគន់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ “ការរិះគន់នេះ មិនអាចទទួលយកបានទេ ព្រោះសាលារាជធានីបានសាងសង់បង្គន់អនាម័យសាធារណៈច្រើនហើយ តែគឺដោយសារ មារយាទមនុស្សមួយចំនួនដែលតែងតែបត់ជើងតូច ឬធំតាមទីសាធារណៈ ពាសវាលពាសកាល ខណៈនៅបរទេសក៏គ្មានប្រទេសណាសង់បង្គន់ ១០០ម៉ែត្រមួយទេ ហើយ ៤ ឬ ១០គីឡូ ទើបមាន បង្គន់១។” រដ្ឋបាលរាជធានីសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំយកគំរូតាមពួកគាត់និងសូមរកកន្លែងបន្ទោរបង់អោយបានត្រឹមត្រូវនៅបន្ទប់ទឹកសាធារណៈ ឬ ឯកជនដែលនៅជិត ជៀសវាងការបង្ករភាព អនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់ អនាម័យ និង ប៉ះពាល់ដល់សុខភាពសាធារណៈជនផងដែរ។ ប្រភព៖ កោះសន្តិភាព
-
ដែនជម្រកសត្វព្រៃស្រែពក មណ្ឌលគិរី

-
រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងរៀបចំឡើង នៅថ្ងៃទី២១ មករា ២០២១ តាមប្រព័ន្ឋវីដេអូ

-
ចម្ការតាង៉ែនជើងភ្នំគូលែន

ដើម្បីចូលរួមជំរុញឱ្យមានការរីកចម្រើន និងបង្កើនភាពទាក់ទាញខាងផ្នែកកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី ម្ចាស់ចម្ការបានយល់ព្រមសហការជាមួយរដ្ឋបាលស្រុក ដោយលក់ជូនក្នុងតម្លៃពិសេសត្រឹមតែ ៥០០០រៀល មួយគីឡូ សម្រាប់អ្នកទេសចរដែលមកទិញដល់ចម្ការផ្ទាល់ ហើយអនុញ្ញាតឱ្យដើរកាច់យកខ្លួនឯង និងអាចបេះហូបពីដើម ”មួយចម្អែត”។ បើប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រី និងអ្នកវិនិយោគ នាំគ្នាដាំដំណាំហូបផ្លែ ជាពិសេសប្រភេទដែលលក់បានថ្លៃ មានភាពទាក់ទាញ និងមានទីផ្សារ ហើយរៀបចំចម្ការនិងកសិដ្ឋានរបស់ខ្លួនឱ្យទៅជារមណីយដ្ឋានសម្រាប់លេងកម្សាន្តផង អ្នកទេសចរមកលេងស្រុករបស់យើងកាន់តែច្រើន ព្រមទាំងអាចនាំចេញទៅផ្គត់ផ្គង់ដល់ក្រុងសៀមរាបទៀតផង។ បន្ទាយស្រី ដែនដីកសិទេសចរណ៍! ប្រភព៖ ឃឹម ហ្វីណង់
-
សង្គ្រាមសម័យទំនេីបនេះ មិនថាប្រជាជន និងប្រទេសអ្នកមានយ៉ាងណាទេ បេីសង្គ្រាមកេីតឡេីងហេីយគឺច្បាស់ណាស់លទ្ធផលគឺប្រជាជន និងប្រទេសនោះត្រូវធ្លាក់ខ្លួនក្រីក្រ ហើយត្រូវបានគេមេីលងាយ

លីប៊ី ជាប្រទេសអ្នកមាន ប្រជាជនមានរបបឧបត្ថម្ភការសិក្សា ការងារ របបសន្តិសុខសង្គមដ៏អស្ចារ្យ ប៉ុន្តែត្រូវបានមនុស្សមួយក្រុមតូចដែលមានមហិ្ឆចតាល្មោភអំណាច ស្រែកថា ខ្វះយុតិ្តធម៌ សេរីភាព និងការស្មេីភាពគ្នាក្នុងសង្គម បូកផ្សំកំលាំងបរទេសពីក្រៅផង សំរែកស្វែងរកយុតិ្តធម៌នោះ បានធ្វេីឱ្យយុវជនលីប៊ីវង្វេង ហើយក៏បាននាំប្រទេសធ្លាក់ចូលភ្លេីងសង្គ្រាម ។ ក្រោយមានសង្គ្រាម ប្រជាជនលីប៊ី ត្រូវបានកាប់សម្លាប់យ៉ាងព្រៃផ្សៃ បានក្លាយខ្លួនជាទាសករដាក់ដេញថ្លៃ ជាជនភៀសខ្លួនរត់ទៅជ្រកកោននៅប្រទេសផ្សេងៗ។ តេីឯណាទៅ “យុតិ្តធម៌ ” “សេរីភាព” និង “ស្មេីភាពគ្នា” ? លទ្ធផលពិតប្រាកដគឺធ្លាក់ចូលឋាននរកមនុស្សស្រស់ៗ និងបាត់បង់ឱកាសទាំងស្រុងក្នុងការធ្វេីដំណេីរត្រឡប់ក្រោយទៅភាពរុងរឿងជាថ្មីវិញ។ សភាពការណ៍ដូចគ្នានឹងប្រទេសលីប៊ីនេះ ប្រទេសនិងប្រជាជនកម្ពុជាហៀបនឹងកេីតឡេីងដែរនៅឆ្នាំ ២០១៣។ អរគុណសន្តិភាព និងត្រូវស្គាល់តម្លៃពិតដ៍មហាសាលនៃសន្តិភាព! ប្រភព៖ ហេង រតនា
-
អរុណសួស្តីកម្ពុជាក្រោមម្លប់សន្តិភាព

-
សេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (២០២០-២០២១) និងដើមរដូវវស្សា ២០២១

-
COVID-19 នៅកម្ពុជា មានករណីវិជ្ជមានថ្មី ៧ករណី (ពលករមកពីប្រទេសថៃ) ជាសះស្បើយ ៦នាក់ (ពលករមកពីប្រទេសថៃ)

-
ព័ត៌មានសំខាន់ៗថ្ងៃ ១៩ មករា ២០២១

១. សម្តេច ស ខេង៖ បញ្ហាហិង្សាផ្លូវភេទគ្រប់ទម្រង់នៅតែជាកង្វល់ចំពោះមុខ – ថ្មីៗ ២. មន្ត្រីជំនាញរកឃើញទំនិញជាង ៣២គីឡូក្រាម មានសារធាតុគីមីបូរ៉ាក់ និងខូចគុណភាពនៅផ្សារកំពង់ចក – កោះសន្តិភាព ៣. ការអនុវត្តថាមពលស្អាត នឹងធ្វើឱ្យកម្ពុជាកាន់តែទាក់ទាញបានកំណើនវិនិយោគ – ភ្នំពេញបុស្តិ៍ ៤. សេពគ្រឿងញៀននាំមហន្ដរាយ! ១៩ ខែមករា៖ បង្ក្រាប៣៧ករណី ឃាត់ខ្លួន៨០នាក់ – Fresh News ៥. ជប៉ុនជួយកម្ពុជាបង្កើតគម្រោងដោះស្រាយបញ្ហាកង្វះទុនផលិត និងទីផ្សារកសិផលរបស់ប្រជាកសិករ និងសហគមន៍កសិកម្ម – Swift News ៦. មីយ៉ាន់ម៉ា លុបចោលគម្រោងសាងសង់កំពង់ផែទឹកជ្រៅដ៏ធំមួយរបស់ខ្លួន ជាមួយក្រុមហ៊ុនថៃ ដោយសារបញ្ហាពន្យាពេល និងការប្រឆាំងពីពលរដ្ឋក្នុងស្រុក – AMS Economy ៧. តុលាការថៃ កាត់ទោសស្ត្រីម្នាក់ជាប់គុក ៤៣ឆ្នាំពីបថប្រមាថស្តេច – ថ្មីៗ