-
កំពូលតារាសម្តែង James Bond 007 (Daniel Craig) នឹងចូលរួមសម្ពោធ ទីលានសុវត្ថិភាព ដំបូងគេបង្អស់នៅកម្ពុជា នៅថ្ងៃទី២២ មករា នេះ!

កំពូលតារាសម្តែង James Bond 007 (Daniel Craig) នឹងចូលរួមសម្ពោធ ទីលានសុវត្ថិភាព ដំបូងគេបង្អស់នៅកម្ពុជា នៅថ្ងៃទី២២ មករា នេះ! កម្មវិធីនេះ នឹងត្រូវ LIVE ផ្ទាល់នៅម៉ោង ១៩:៣០ ល្ងាច នៅលើគេហទំព័រ UNDP Cambodia។ Daniel Craig គឺជាអ្នកស្វែងរកការគាំទ្រសកលរបស់អង្គការសហប្រជាជាតិសម្រាប់ការលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ គាត់នឹងចែករំលែកមូលហេតុដែលធ្វើឱ្យគាត់យកចិត្តទុកដាក់ខ្ពស់លើបញ្ហាមីន និងការធ្វើការរួមគ្នាជាមួយកម្ពុជាក្នុងការបញ្ចប់បញ្ហាមួយដែលនៅតែឆក់យកជីវិតប្រជាជនរាប់ពាន់នាក់ក្នុងមួយឆ្នាំ។ ប្រភព៖ UNDP Cambodia
-
ក្រពើភ្នំជាសត្វដ៏កម្របំផុតនៅលើពិភពលោក

-
សាររដ្ឋមន្ត្រីព័ត៌មាន ខៀវ កាញារីទ្ធ ផ្ញើជូនអ្នកសារព័ត៌មាន

“កុំទៅថតយកព័ត៌មាននៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរកំពុងបំពេញកិច្ចការងារ ព្រោះខុសវិជ្ជាជីវ:សារព័ត៌មាន។ បើនៅមិនស្តាប់ការហាមឃាត់ទេ សមត្ថកិច្ចមានសិទ្ធិឃាត់ខ្លួនអ្នកសារព័ត៌មានពេលនោះតែម្តង។ អ្នកសារព័ត៌មានត្រូវឱ្យយល់ ច្បាស់ពីកិច្ចការងារនេះ ដោយកុំគិតថាខ្លួនជាអ្នកសារព័ត៌មាន មានសិទ្ធិថតបានគ្រប់ទីកន្លែងត្រូវយល់ពីការងាររបស់សមត្ថកិច្ច។” ប្រភព៖ TVK
-
ក្រសួងការបរទេសកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្ត “យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ និងដាក់ឱ្យប្រើប្រាស់សៀវភៅមុខម្ហូបខ្មែរ ដែលមានឈ្មោះថា “The Taste of ANGKOR”

នៅថ្ងៃទី ១៨ មករា នេះ ក្រសួងការបរទេសកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្ត “យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ និងដាក់ឱ្យប្រើប្រាស់សៀវភៅមុខម្ហូបខ្មែរ ដែលមានឈ្មោះថា “The Taste of ANGKOR” យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ជាត្រីវិស័យក្នុងការពង្រឹងប្រសិទ្ធភាពការងារផ្នែកការទូតសេដ្ឋកិច្ច និងដើម្បីចូលរួមជាវិភាគទានពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ ដោយផ្តោតទៅគោលដៅ ០៤ធំៗ រួមមាន៖ ១. ការជំរុញពាណិជ្ជកម្មអន្តរជាតិ២. ការទាក់ទាញ ការវិនិយោគទុនផ្ទាល់ពីបរទេស៣. ការលើកកម្ពស់វិស័យ ទេសចរណ៍ និង៤. ការជំរុញការផ្លាស់ប្តូរវប្បធម៌ (រួមទាំងការផ្សព្វផ្សាយពីមុខម្ហូបខ្មែរផងដែរ)។ យុទ្ធសាស្រ្តនេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជាស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា និង វិស័យឯកជន។ ប្រភព៖ ក្រសួងការបរទេស
-
តាមការប៉ាន់ស្មានរបស់ក្រុមបរិស្ថាន “Ocean Asia-អូស៊ិនអាស៊ី” ជាង ១.៥ ពាន់លានម៉ាស អណ្តែត ឬកប់ក្នុងមហាសមុទ្រក្នុងឆ្នាំ ២០២០ ហើយ ៤៥០ ឆ្នាំក្រោយ ទើបវារលាយ

ម៉ាសទាំងនេះប៉ះពាល់ដល់អាយុជីវិតសត្វសមុទ្រដែលស៊ីវាជាចំណី។ ម្យ៉ាងទៀត ម៉ាសនឹងបំបែកជាភាគល្អិតប្លាស្ទិកតូចៗ ដែលបង្កឱ្យមានការបំពុល និងផ្លាស់ប្តូរ DNA របស់សត្វមួយចំនួនផងដែរ។ ដើម្បីដោះស្រាយបញ្ហានេះ មនុស្សគួរប្រើប្រាស់ម៉ាសណាដែលអាចប្រើឡើងវិញបាន (ម៉ាសក្រណាត់ដែលអាចបោកគក់បាន) ចំណែករដ្ឋាភិបាល និងស្ថាប័នឯកជននានា ក៏គួរអនុវត្តច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ដើម្បីគ្រប់គ្រងកាកសំណល់ប្លាស្ទិក។ វិធីសាស្រ្តផ្សេងទៀតរួមមាន ប្រើប្រាស់វត្ថុធាតុដើមបែបធម្មជាតិ ដែលអាចរលាយក្នុងរយៈពេលខ្លី និងមិនបញ្ចេញសារធាតុគីមី។ ប្រភព៖ Thinking Humanity
-
សម្តេចតេជោ ហ៊ុន សែន ស្នើសុំជំនួយវ៉ាក់សាំងកូវីដ១៩ ពីប្រទេសឥណ្ឌានៅក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ Devyani ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌានៅព្រឹកថ្ងៃទី១៨ មករានេះ

-
ជូនយុវជនជាពិសេស

រាប់អានមិត្តល្អគួរ ៖ ១. កុំនិយាយអាក្រក់ពីគ្នា ព្រោះគេបានបង្ហាញភាពស្មោះត្រង់ជាមួយយេីង ២. កុំប្រាប់អ្នកដទៃពីភាពទន់ខ្សោយរបស់គេព្រោះគេគិតថាយេីងជាមនុស្សសំខាន់បំផុតទេីបអាចនិយាយរឿងក្នុងចិត្តបាន ៣. កុំជាន់ពន្លិចគេដោយសារគេមានគុណសម្បត្តិល្អជាងខ្លួន មនុស្សល្អអាក្រក់មានគុណសម្បត្តិខុសគ្នា គេខំបែបគេ យេីងប្រឹងបែបយេីង តែមិត្តល្អស្មោះត្រង់មិនត្រូវដេីម្បីលុយ មុខមាត់ ឬយសស័ក្ដិ ហើយបំផ្លាញគ្នាទេ ព្រោះអ្នកនឹងសល់តែអ្នកអែបអប និងរង់ចាំតែផលប្រយោជន៍ប៉ុណ្ណោះ។ ប្រភព៖ Prak Sophoan
-
ប្រយុទ្ធឥតលែ្ហ! កាលនោះកុមារា កុមារីគ្មានឱកាសស្គាល់ប៊ិច សៀវភៅស្អីនោះទេ ស្គាល់តែគ្រាប់បែក គ្រាប់កាំភ្លេីងនិងកៃកាំភ្លេីង!

-
ដើមត្នោតបាធាយ ព័ទ្ធដោយអ័ព្ទនាពេលព្រហាម

-
COVID-19 នៅកម្ពុជា មានករណីជាសះស្បើយ ១នាក់ (ពលករមកពីប្រទេសថៃ)
