-
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ៖ “ដំឡូងមី គឺជាដំណាំគន្លឹះសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា

រដ្ឋមន្ត្រីពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ៖ “ដំឡូងមី គឺជាដំណាំគន្លឹះសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដើម្បីប្រយោជន៍ពេលអនាគត ចាំបាច់ត្រូវកែលម្អខ្សែច្រវាក់តម្លៃ តាមរយៈការពង្រឹងសមត្ថភាព និងការចាត់វិធានការឱ្យបានឆាប់រហ័ស។ ដំឡូងមីនឹងក្លាយជាដំណាំដ៏សំខាន់នៅក្នុងការជំរុញការអភិវឌ្ឍវិស័យកសិឧស្សាហកម្មកម្ពុជា និងពង្រីកមូលដ្ឋានសេដ្ឋកិច្ច ជាវិភាគទានដល់ការសម្រេចគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល”។ ប្រភព៖ UNDP Cambodia
-
ហ៊ុន ម៉ាណែត៖ សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច គឺជាឱកាសសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ

-
សូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា

-
[ផ្សាយឡើងវិញ] សម្តេចតេជោ បានផ្តល់អនុសាសន៍ និងបទបញ្ជាចំនួន៤ ដើម្បីទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍
![[ផ្សាយឡើងវិញ] សម្តេចតេជោ បានផ្តល់អនុសាសន៍ និងបទបញ្ជាចំនួន៤ ដើម្បីទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍](https://s3.ams.com.kh/central/media/2021/01/photo_2021-01-15_08-27-34.jpg)
១) តាមដានអ្នកនៅសេសសល់មិនទាន់ធ្វើតេស្តគ្រប់ចំនួន ឬធ្វើចត្តាឡីស័កមិនទាន់គ្រប់ថ្ងៃឱ្យបានម៉ឺងម៉ាត់ ២) ត្រូវអនុវត្ត ៣ការពារ (ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល) ៣) ត្រូវអនុវត្ត ៣កុំ(កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល, កុំទៅកន្លែងមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា) ៤) ត្រួតពិនិត្យបើគ្មានម៉ាស់មិនឱ្យចូល ត្រូវវ៉ាស់កម្តៅ និងរៀបចំកន្លែងអង្គុយរក្សាគម្លាត តាមបន្ទប់ទឹក តាមភោជនីយដ្ឋាន ត្រូវមានសាប៊ូលាងដៃ។ ប្រភព៖ SPM Page
-
COVID-19 នៅកម្ពុជា មានករណីវិជ្ជមានថ្មី ១៥ករណី (ពលករមកពីប្រទេសថៃ) និងជាសះស្បើយ ៤នាក់ (ពលករមកពីប្រទេសថៃ)

-
ព័ត៌មានសំខាន់ៗថ្ងៃ ១៤ មករា ២០២១

១. អូស្ត្រាលី ផ្តល់ម៉ាស៊ីនដាំស្រូវ ១០គ្រឿង ដល់សហគមន៍កសិកម្មនៅខេត្តកំពង់ឆ្នាំង – ថ្មីៗ ២. ក្រសួងទេសចរណ៍អះអាងថា កម្ពុជាជាប្រទេស ១ក្នុងចំណោមប្រទេសមានសុវត្ថិភាពបំផុតក្នុងការមកទស្សនា ទោះបីពេលមានវិបត្តិកូវីដ១៩ – ភ្នំពេញបុស្តិ៍ ៣. ដំឡូងមី ជាដំណាំកសិកម្មយុទ្ធសាស្ត្រទី២ បន្ទាប់ពីស្រូវ, កម្ពុជា ចាប់ផ្តើមជំរុញការដាំ និងកែច្នៃដំឡូងមី – Fresh News ៤. ជប៉ុនផ្ដល់ជាង១៨មុឺនដុល្លារសម្រាប់គម្រោងពង្រឹងការថែទាំសុខភាពសហគមន៍នៅកំពង់ចាម – ថ្មីៗ ៥. រដ្ឋបាលរាជធានីភ្នំពេញ ដាក់ផែនការស្ដារប្រឡាយមេនៅខណ្ឌដង្កោ កំបូល និងពោធិ៍សែនជ័យ ដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខ – Fresh News ៦. លោក ចូ បៃដិន នឹងមិនជិះរថភ្លើងពីស្រុកកំណើត ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីធ្វើពិធីស្បថឡើងកាន់តំណែង ដូចការគ្រោងទុកនោះឡើយ – Fresh News ៧. កូរ៉េខាងជើង៖ ប្រទេសនេះនៅតែពង្រឹងអាវុធនុយក្លេអ៊ែរទប់ទល់អាមេរិកជានិច្ច – ភ្នំពេញបុស្តិ៍
-
ជីវិតអ្នកសៀមរាប ១៩០០-១៩៦០

-
ហេតុអ្វីត្រូវសិក្សាភូមិសាស្រ្តនយោបាយនៅអាស៊ី?

-
ក្រសួងប្រៃសណីយ៍ ប្រកាសផ្ដល់ “អាហាររូបករណ៍ទេពកោសល្យឌីជីថលតេជោ Techo Digital Talent Scholarship” ១០០% ចំនួន១០០កន្លែង

ក្រសួងប្រៃសណីយ៍ ប្រកាសផ្ដល់ “អាហាររូបករណ៍ទេពកោសល្យឌីជីថលតេជោ Techo Digital Talent Scholarship” ១០០% ចំនួន១០០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រទូរគមនាគមន៍ និងបណ្ដាញ, វិទ្យាសាស្រ្ដកុំព្យូទ័រ, ពាណិជ្ជកម្មអេឡិចត្រូនិក នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ បេក្ខជនជ័យលាភីម្នាក់ៗ នឹងទទួលបានអាហារូបករណ៍ដែលមានតម្លៃ សរុបប្រមាណ ១៧.០០០ដុល្លារ សម្រាប់ការសិក្សា៤ឆ្នាំ ក្នុងនោះមានប្រាក់ឧបត្ថម្ភ ១២០ដុល្លារ ក្នុងមួយខែ និងកុំព្យូទ័រមួយគ្រឿង។ និស្សិតដែលរៀនចប់នឹងមានឱកាស ចូលបម្រើការងារ នៅក្រសួងប្រៃសនីយ៍ និងទូរគមនាគម៍។
-
កម្ពុជាជាប្រទេសមួយដែលមានសុវត្ថិភាពបំផុតក្នុងការមកទស្សនាក្នុងអំឡុងពេលរីករាលដាលនៃជម្ងឺកូវីដ១៩
