Category: One-Minute

  • សម្តេចតេជោ ហ៊ុន សែន បង្ហាញសារឆ្លងឆ្លើយទៅមក ជាមួយអ្នករិះគន់ម្នាក់ នៅក្រៅប្រទេស

    សម្តេចតេជោ ហ៊ុន សែន បង្ហាញសារឆ្លងឆ្លើយទៅមក ជាមួយអ្នករិះគន់ម្នាក់ នៅក្រៅប្រទេស

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេឡេក្រាម សម្ដេចតេជោហ៊ុន សែន បានបញ្ចេញសារសម្លេងភ្ជាប់ដោយសំឡេងថា ទោះបីថ្ងៃនេះ ជាថ្ងៃខ្ញុំ កាន់ទុក្ខនៃការស្លាប់កូនប្រុសច្បងរបស់ខ្ញុំ ១០វិច្ឆិកា ១៩៧៦ ក៏ដោយតែខ្ញុំត្រូវបង្ហោះសំឡេងទាំងស្រុង ទាំងសំឡេងខ្ញុំ ទាំងសំឡេងអាក្មេងពាល ដែលហៅចូលមកទាំងព្រឹក និងយកទៅផ្សាយ ដោយកាត់ចោលពាក្យមួយចំនួន ។ គ្រាន់តែប៉ុណ្ណេះវាគ្រប់គ្រាន់ដើម្បីបង្ហាញថាពួកក្មេងពាលដែលបម្រើឱ្យនយោបាយពាលរបស់មេក្លោងពាលវាកំសាកប៉ុណ្ណា បើគ្រាន់តែសំឡេងទាំងស្រុងវាមិនហ៊ានចាក់ផ្សាយផង ៕ ដោយ ៖ វណ្ណលុក

  • សហគ្រិនខ្មែរ អ្នកឧកញ៉ា យូ សាម៉េត ទទួលបានគ្រឿងឥស្សរិយយសដំបូងគេ ពីក្រុមប្រឹក្សារាជវង្ស នៃប្រទេសឥណ្ឌូនេស៊ី

    សហគ្រិនខ្មែរ អ្នកឧកញ៉ា យូ សាម៉េត ទទួលបានគ្រឿងឥស្សរិយយសដំបូងគេ ពីក្រុមប្រឹក្សារាជវង្ស នៃប្រទេសឥណ្ឌូនេស៊ី

    (ភ្នំពេញ)៖ អ្នកឧកញ៉ា យូ សាម៉េត សហគ្រិនខ្មែរមួយរូបដំបូងគេ បានគ្រឿងឥស្សរិយយសដំបូងគេ ពីក្រុមប្រឹក្សារាជវង្ស នៃប្រទេសឥណ្ឌូនេស៊ី ដែលពិធីបំពាក់គោរមងារនិងគ្រឿងឥស្សរិយយស នេះធ្វើឡើងនៅ ល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បំ ដោយក្រុមប្រឹក្សារាជវង្ស នៃព្រះរាជា ATJEH DARUSSALAM ប្រទេសឥណ្ឌូនេស៊ី។ ពិធីបំពាក់គោរមងា និងគ្រឿងឥស្សរិយយសនេះ មានវត្តមានភ្ញៀវអន្តជាតិ មកពីបណ្តាប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឥណ្ឌា អារ៉ាប់ និងសិង្ហបូរី ដែលជាម្ចាស់ក្រុមហ៊ុន និងវិនិយោគិន ដែលមានបំណងចង់បង្កើនទំនាក់ទំនងល្អ បង្កើនឱកាសពាណិជ្ជកម្ម ការវិនិយោគ នៅប្រទេសកម្ពុជា។ អ្នកឧកញ៉ា យ៉ូ សាម៉េត បានគូសបញ្ជាក់ថា កត្តសុខសន្តិភាព ស្ថេរភាព នយោបាយ និងការធ្វើជំនួញប្រកបភាពសុចរិត ផ្តល់ទំនុកចិត្តទើប អ្នកវិនិយោគប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាបណ្តាប្រទេសផ្សេងទៀត បានចាប់អារម្មណ៍ទៅលើការវិនិយោគប្រទេសកម្ពុជា ។ ជាមួយគោរមងារនេះ លោកក៏បាននិងកំពុងទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីបង្កើតការងារ និងប្រាក់ចំណូលសម្រាប់ពលរដ្ឋកម្ពុជា។ គួររំលឹកផងដែរថា អ្នកឧកញ៉ា យូ សាម៉េត…

  • ដើមពោធិព្រឹក្ស ៣ដើម អារាធនាពីប្រទេសស្រីលង្កា ត្រូវបានដាំនៅក្នុងមណ្ឌលវិបស្សនា ធម្មអង្គុលខេត្តសៀមរាប

    ដើមពោធិព្រឹក្ស ៣ដើម អារាធនាពីប្រទេសស្រីលង្កា ត្រូវបានដាំនៅក្នុងមណ្ឌលវិបស្សនា ធម្មអង្គុលខេត្តសៀមរាប

    (ខេត្តសៀមរាប)៖ សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត បានអញ្ជើញដាំដើមពោធិព្រឹក្សចំនួន ៣ដើម នៅមណ្ឌលវិបស្សនា ធម្មអង្គុល ស្ថិតក្នុង ភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ មានប្រសាសន៍នៅក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឱ្យដឹងថា ដើមពោធិព្រឹក្សនេះ បានអារាធនា ពីប្រទេសស្រីលង្កា ដែលជាដើមពោធិព្រឹក្សផ្សាំមែកពីដើមកំណើតដែលមានប្រវត្តិជាក់លាក់។ ម្យ៉ាងដោយសារ មណ្ឌលនេះ ជាមណ្ឌលវិបស្សនាមួយដែលមានទីធ្លាធំទូលាយ ស្ងប់ស្ងាត់ ត្រូវការមានដើមឈើជាម្លប់ ទើបធ្វើពិធីដាំនៅទីនេះ ដើម្បីទុកជាកន្លែងសកា្ករបូជា ទៅដល់ប្រជាពុទ្ឋបរិស័ទ ក៏ដូចជាសិស្សដែលអញ្ជើញមកធ្វើវិប្បសនានៅទីនេះ ។ បើតាមគណៈកម្មការនៅមណ្ឌលវិប្បសនានេះបានឱ្យដឹងដែរថា ការដាំឈើនាឱកាសនេះ ក៏ជាការផ្សព្វផ្សាយមួយផង ដែរ ដើម្បីថ្នាក់ដឹកនាំក៏ដូចជាសិស្សថ្មី បានស្គាល់ពីកន្លែងវិប្បសនា ដែលមានទីធ្លាដ៏ធំទូលាយមួយនេះ។ ម្យ៉ាងទៀតឱកាស នេះក៏ជាការផ្សព្វផ្សាយ អំពីបច្ចេកទេសធ្វើវិបស្សនា…

  • កម្ពុជា និងចក្រភពអង់គ្លេស រៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី២

    កម្ពុជា និងចក្រភពអង់គ្លេស រៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី២

    (ភ្នំពេញ)៖ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចូលរួមកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងកម្ពុជា និងចក្រភពអង់គ្លេស នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងឡុងដ៍ ក្រោមការរៀបចំរបស់ក្រសួងការបរទេសអង់គ្លេស និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេស ប្រចាំកម្ពុជា។ នៅអមកិច្ចប្រជុំ កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី ២ នេះ គណប្រតិភូកម្ពុជាក៏បានអញ្ជើញចូលរួមព្រឹត្តការណ៍ទីផ្សារទេសចរណ៍ពិភពលោក (World Travel Market) ដែលក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា បានតាំងបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗ និងសក្តានុពលទេសចរណ៍ថ្មីៗរបស់កម្ពុជា ។ គណប្រតិភូកម្ពុជា ក៏បានជួបពិភាក្សាជាមួយលោកសាស្ត្រាចារ្យ Colin Bailey សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Queen Mary University of London ដើម្បីស្វែងរកមាគ៌ាសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យអប់រំ ព្រមទាំងបានជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សា នៅសាកលវិទ្យាល័យនេះ និងបានអញ្ជើញទៅមជ្ឈមណ្ឌលវិបត្តិ (Crisis Centre) ដើម្បីឈ្វេងយល់ដោយផ្ទាល់នូវប្រព័ន្ធឆ្លើយតបទៅនឹងវិបត្តិកម្រិតខ្ពស់របស់ចក្រភពអង់គ្លេស ក្នុងនាមជាអង្គភាពជំនាញគ្រប់គ្រងអាសន្នអន្តរជាតិ ដែលប៉ះពាល់ដល់ប្រយោជន៍ និងពលរដ្ឋរបស់អង់គ្លេស នៅទូទាំងពិភពលោក ។ ឯកឧត្តម…

  • ឯកឧត្តម អ៊ុត ក្លឹង នាំយកបច្ច័យពីអង្គកឋិនទានសាមគ្គីរបស់​ក្រុម​ការងារថ្នាក់ជាតិស្រុកសង្កែ និងស្រុករតនមណ្ឌល ទៅ​ប្រគេន​ដល់វត្តចំនួន១១

    ឯកឧត្តម អ៊ុត ក្លឹង នាំយកបច្ច័យពីអង្គកឋិនទានសាមគ្គីរបស់​ក្រុម​ការងារថ្នាក់ជាតិស្រុកសង្កែ និងស្រុករតនមណ្ឌល ទៅ​ប្រគេន​ដល់វត្តចំនួន១១

    បាត់ដំបង៖ឯកឧត្តម អ៊ុត ក្លឹង ប្រធានក្រុមការងារចុះជួយឃុំវត្តតាមឹម តំណាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ​ជួយ​ស្រុកសង្កែ និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការជាអនុប្រធានក្រុមការងារបាននាំ​យកទេយ្យវត្ថុនិងបច្ច័យ​ទៅប្រគេនដល់​ព្រះគ្រូចៅអធិការវត្ត​ទាំង៦​នៅឃុំវត្តតាមឹម ស្រុកសង្កែ និងវត្តចំនួន៥នៃឃុំនានាក្នុង​ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង​។ ក្នុងឱកាសនោះឯកឧត្តម អ៊ុត ក្លឹង បានទូលប្រគេនព្រះគ្រូចៅ​អធិការ​វត្តនិងជម្រាប​ដល់​គណៈកម្មការ អាចារ្យវត្ត នៅទីនោះថា បច្ច័យ​ដែលនាំយកមកប្រគេន ដល់វត្តថ្ងៃនេះ គឺជាបច្ច័យដែលប្រមូលបាន​ពីការដង្ហែអង្គកឋិនទានសាមគ្គីមួយដែល​បាន​កើត​ឡើង​កាល​ពីថ្ងៃទី២៦ ខែតុលាកន្លងទៅថ្មីៗនេះក្រោមគំនិតផ្តួចផ្តើម​ដោយ​ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងលោកជំទាវព្រម​ទាំងថ្នាក់​ដឹកនាំមន្ត្រី​​​​រាជការ ក្រោម​ឱវាទក្រសួង ដើម្បីដង្ហែ​យក​មក​ប្រគេន​ដល់ព្រះសង្ឃ​ដែលគង់ចាំព្រះវស្សានៅវត្តរស្មីសង្ហាបញ្ញា​វិសុទ្ធិ ហៅ “វត្តរស្មីសង្ហា” ស្ថិតនៅក្នុងភូមិរស្មីសង្ហា ឃុំរស្មីសង្ហា​ស្រុករតនមណ្ឌល ដើម្បីចូលរួមកសាងដំបូលព្រះវិហារ​វត្ត។ ឯកឧត្តមបានបន្ថែមថា ដើម្បីជួយសម្រាលការលំបាកខ្វះខាតរបស់វត្ត​មួយ​ចំនួននៅក្នុងស្រុកសង្កែ ឯកឧត្តម ប្រធានក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយស្រុកសង្កែនិងស្រុករតនមណ្ឌលក៏បានចាត់ឱ្យតំណាងតាមស្រុកនីមួយៗខាងលើនាំយកបច្ច័យដែលបានធ្វើការបែងប្រគេនដល់វត្តចំនួន១១ក្នុងមួយវត្តចំនួនប្រាំលានរៀលនិងទេយ្យវត្ថុ បន្ទាប់ពីបានទុកមួយ​ផ្នែកធំសម្រាប់កសាងដំបូលព្រះ​វិហារ​វត្តរស្មីសង្ហា ៕អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

  • របាយការណ៍នៅថ្ងៃទី៩ វិច្ឆិកា

    របាយការណ៍នៅថ្ងៃទី៩ វិច្ឆិកា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៨នាក់ និងរបួស ៩នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១០ វិច្ឆិកា ២០២៤ #ams1minute

  • អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ

    អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ
  • ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

    ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

    📷 កម្ពុជាមាតុភូមិខ្ញុំ #ams1minute

  • រដ្ឋបាលខេត្តក្រចេះ ប្រកាសបិទបញ្ចប់សំណុំរឿង ចូលទន្ទ្រានកាន់កាប់ដោយខុសច្បាប់ លើទីតាំងដីក្រុមហ៊ុនពីរដែលទទួលសិទ្ធិ វិនិយោគ ក្នុងស្រុកសំបូរ និងស្រុកអូរគ្រៀងសែនជ័យ

    រដ្ឋបាលខេត្តក្រចេះ ប្រកាសបិទបញ្ចប់សំណុំរឿង ចូលទន្ទ្រានកាន់កាប់ដោយខុសច្បាប់ លើទីតាំងដីក្រុមហ៊ុនពីរដែលទទួលសិទ្ធិ វិនិយោគ ក្នុងស្រុកសំបូរ និងស្រុកអូរគ្រៀងសែនជ័យ

    (ខេត្តក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក-ឃុំ-សាធារណជន និងប្រជាពលរដ្ឋ ដែលចូលទន្ទ្រានកាន់កាប់ដោយខុសច្បាប់ លើទីតាំងដីក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត និងក្រុមហ៊ុន អិន ខេ អេហ្គ្រី (ខេមបូឌា) លីមីធីត ដែលមានមូលដ្ឋាន ស្ថិតនៅក្នុងឃុំកោះខ្ញែរ- ឃុំសណ្តាន់ ស្រុកសំបូរ និងឃុំអូរគ្រៀង-ឃុំក្បាលដំរី នៃស្រុកអូរគ្រៀងសែនជ័យ។ ក្រុមហ៊ុនទាំងពីរនេះ បានទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពី រាជរដ្ឋាភិបាល នៅឆ្នាំ២០០៩ និងឆ្នាំ២០១០ និងបានចុះបញ្ជីជាដីឯកជនរបស់រដ្ឋ ចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុនៅក្នុងឆ្នាំ២០១០ និងឆ្នាំ២០១៣ និងបានធ្វើការកាត់ឆ្វៀលចេញពីដីព្រៃរក្សាទុក ដីទ្រនាប់អូរ ដីសាធារណៈផ្សេងៗ និងដីដែលប្រជាពលរដ្ឋ បានអាស្រ័យផលចេញរួចរាល់។ រដ្ឋបាលខេត្តក្រចេះ បានធ្វើការបដិសេធ និងប្រកាសមិនទទួលស្គាល់ ចំពោះប្រជាពលរដ្ឋដែលកំពុងកាន់កាប់លើទីតាំងដីក្រុមហ៊ុនកាម៉ាដេនូ វេនឈ័រ (ខេមបូឌា)លីមីធីត និងក្រុមហ៊ុន អិន ខេ អេហ្គ្រី (ខេមបូឌា) លីមីធីត ដោយខុសច្បាប់ និងរដ្ឋបាលខេត្ត បានប្រកាសបិទបញ្ចប់សំណុំរឿង មិនលើកយកមកធ្វើការដោះស្រាយបន្តទៀតឡើយ។ ជាមួយគ្នានេះដែរ…

  • ក្រុងកំពតនាពេលរាត្រី

    ក្រុងកំពតនាពេលរាត្រី

    🎥 Gazetteប្រជាជន #ams1minute