Category: One-Minute

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់

    និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ ៨ វិច្ឆិកា ២០២៤ #ams1minute

  • របាយការណ៍នៅថ្ងៃទី៨ វិច្ឆិកា

    របាយការណ៍នៅថ្ងៃទី៨ វិច្ឆិកា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៤នាក់ និងរបួស ២៥នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៩ វិច្ឆិកា ២០២៤ #ams1minute

  • អបអរសាទរ​ ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ របស់ព្រះរាជាណាចក្រកម្ពុជា

    អបអរសាទរ​ ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ របស់ព្រះរាជាណាចក្រកម្ពុជា

    ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤ #ams1minute

  • ខ្នងផ្សារឋានស្នេហ៍ ខេត្តកំពង់ស្ពឺ

    ខ្នងផ្សារឋានស្នេហ៍ ខេត្តកំពង់ស្ពឺ
  • ស្រុកទ្រាំង ខេត្តតាកែវ

    ស្រុកទ្រាំង ខេត្តតាកែវ

    📷 ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ វិច្ឆិកា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ វិច្ឆិកា ២០២៤

    ១. ៩ខែ ដើមឆ្នាំ២០២៤ កម្ពុជានាំចេញផលិតផលកសិកម្មចម្រុះប្រមាណ ៨,៥លានតោន ក្នុងទំហំប្រមាណ ៣ពាន់លានដុល្លារ – AMS Economy ២. ផលិតផលគុណភាពខ្ពស់កម្ពុជាជាង ១០០មុខ តាំងបង្ហាញពិភពលោក ក្នុងពិព័រណ៍កម្រិតអន្តរជាតិនៅទីក្រុងសៀងហៃ – AMS Central ៣. ជំងឺមិនឆ្លងកំពុងកើនឡើង ជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ធំ, សម្លាប់ប្រជាជនកម្ពុជាជិត ៦ម៉ឺននាក់ជារៀងរាល់ឆ្នាំ – FN ៤. កងកម្លាំងយន្ដហោះចម្បាំងអាមេរិក F-15 ត្រូវបានបញ្ជូនទៅដល់តំបន់មជ្ឈិមបូព៌ា – AFP ៥. អាមេរិកអនុម័តលក់យន្តហោះឃ្លាំមើលលើអាកាសម៉ូដែល E-7 ចំនួន ៤គ្រឿងតម្លៃជិត ៥ពាន់លានដុល្លារ ទៅឱ្យកូរ៉េខាងត្បូង – Reuters

  • ជប៉ុនគ្រោងនឹងឲ្យបុគ្គលិកធ្វើការតែ៤ថ្ងៃក្នុង១សប្តាហ៍

    ជប៉ុនគ្រោងនឹងឲ្យបុគ្គលិកធ្វើការតែ៤ថ្ងៃក្នុង១សប្តាហ៍

    បរទេស៖ ខេត្ត Miyagi ត្រូវបានកំណត់ថា នឹងក្លាយជាតំបន់ដំបូងគេ ក្នុងប្រទេសជប៉ុន ដែលនឹងផ្តល់ឲ្យបុគ្គលិកធ្វើការ តែ៤ថ្ងៃ ក្នុង១សប្តាហ៍ ចាប់ពីឆ្នាំ២០២៦ ក្នុងគោលបំណងកាត់បន្ថយ កន្និកាការលាឈប់របស់បុគ្គលិក តាមរយៈការកែលម្អលក្ខខណ្ឌការងារ និង ទាក់ទាញទេពកោសល្យ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីសប្តាហ៍មុន អភិបាលខេត្ត Miyagi លោក Yoshihiro Murai បានប្រកាសថា គំនិតផ្តួចផ្តើម ដែលនឹងអនុវត្តចំពោះនិយោជិតទាំងអស់ ជាការឆ្លើយតបទៅនឹងការធ្លាក់ចុះ នៃចំនួនអ្នកចង់ធ្វើការ ក្នុងរដ្ឋាភិបាល។ លោក Murai បាននិយាយថា កម្មវិធីនេះគឺមានបំណងបង្កើតបរិយាកាសការងារ កាន់តែល្អ ដើម្បីប្រយុទ្ធប្រឆាំងនឹងនិន្នាការធ្លាក់ចុះមន្ត្រីរាជការ នេះបើតាមបណ្តាញព័ត៌មាន Fuji News ។ ការធ្លាក់ចុះនៃការដាក់ពាក្យចូលបម្រើរាជការ ត្រូវបានស្តីបន្ទោសលើ ការធ្លាក់ចុះ អត្រាកំណើត និង ចំនួនប្រជាជនជប៉ុន។ បច្ចុប្បន្ន និយោជិតនៃខេត្ត Miyagi ប្រកាន់ខ្ជាប់នូវការងារសប្តាហ៍ ជារៀងរាល់ថ្ងៃ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។ នៅក្រោមផែនការថ្មី និយោជិតនឹងអាចបែងចែកម៉ោងធ្វើការ របស់ពួកគេឡើងវិញ ក្នុងរយៈពេល៤ថ្ងៃ…

  • គណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងវិមានព្រះបរមរូប

    គណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងវិមានព្រះបរមរូប

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធក្នុងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៧១ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ បន្ទាប់មក គណប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅព្រះបរមរូប ខាងកើតវិមានឯករាជ្យ ។ ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា នឹងប្រារព្ធឡើង នៅវិមានឯករាជ្យ នៅថ្ងៃទី៩ វិច្ឆិកា ដើម្បីរម្លឹកនូវឧបការៈគុណដ៏ជ្រាលជ្រៅបំផុតរបស់​ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច…

  • វិស័យធុរកិច្ចឯកជន តាមរយៈសណ្ឋាគារ Oakwood Premier Phnom Penh បានរួមចំណែកជាមួយរាជរដ្ឋាភិបាល បានបង្កើតមូលនិធិថវិការជួយដល់កុមារក្រីក្រកម្ពុជា

    វិស័យធុរកិច្ចឯកជន តាមរយៈសណ្ឋាគារ Oakwood Premier Phnom Penh បានរួមចំណែកជាមួយរាជរដ្ឋាភិបាល បានបង្កើតមូលនិធិថវិការជួយដល់កុមារក្រីក្រកម្ពុជា

    (ភ្នំពេញ)៖ សណ្ឋាគារ Oakwood Premier Phnom Penh ដើម្បីចូលរួមចំណែកជួយដល់កុមារក្រីក្រកម្ពុជា បាន បង្កើតយុទ្ធនាការមួយ ដោយរៀបចំជាមូលនិធិសម្រាប់ឧបត្ថមដល់អង្គការ Tiny Toones ដែលមានការ អប់រំបណ្តុះបណ្តាលកុមារលើផ្នែកសិល្បៈ ។ Oakwood Premier ភ្នំពេញ គឺជាសណ្ឋាគារដ៏ទំនើបមួយ មានទីតាំងស្ថិតនៅ Phnom Penh City Center ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលបានចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួនដំបូងកម្ពុជាកាលពីឆ្នាំ២០២២ ។ ក្នុងរយៈពេល ២ឆ្នាំ នៃដំណើរអាជីវកម្ម សណ្ឋាគារ Oakwood Premier ភ្នំពេញ ត្រូវគេមើលឃើញថា តែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់កុមារក្រីក្រ និងវិស័យនានាជាច្រើនទៀត ។ នៅក្នុងឱកាសគម្រប់ខួប២ឆ្នាំ ដែលបានធ្វើឡើង កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ Oakwood Premier ភ្នំពេញ បានរៀបចំឲ្យមានកម្មវិធីជួបជុំគ្នាមួយ ដែលមានឈ្មោះថា Cocktail Gala ដែលមានការអញ្ជើញចូលរួមជាកិត្តិយសដោយ លោកជំទាវ ប៉ែន…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តម ហោ ណាំហុង និងលោកជំទាវ អញ្ជើញសូត្រមន្តអង្គកឋិនទាន ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនៅក្នុងវត្តទួលសង្កែ

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តម ហោ ណាំហុង និងលោកជំទាវ អញ្ជើញសូត្រមន្តអង្គកឋិនទាន ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនៅក្នុងវត្តទួលសង្កែ

    (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមជាមួយ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ, លោកជំទាវ អាន្នី សុខអាន ឧបាសក ឧបាសិកា និងអាចារ្យគណៈកម្មការវត្តទួលសង្កែ បានរៀបចំពិធីសូត្រមន្តនៃអង្គកឋិនទាននៅវត្តទួលសង្កែ រសៀលថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ លុះព្រឹកឡើង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងដង្ហែរនៃអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុងវត្តទួលសង្កែ ដែលស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ កឋិនទាន គឺជាបុណ្យមួយមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ គឺរយៈកាលទទួលកឋិនទានក្តី និងរយៈកាលធ្វើកឋិនទានក្តីអាចធ្វើបានក្នុងសម័យតែ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្តិក។ ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន…