Category: One-Minute

  • ច្បាប់ថ្មី! អូស្ត្រាលីផាក៣០លានដុល្លារ ដល់ក្រុមហ៊ុនបណ្តាញសង្គម បើក្មេងក្រោម១៦ឆ្នាំចូលលេង

    ច្បាប់ថ្មី! អូស្ត្រាលីផាក៣០លានដុល្លារ ដល់ក្រុមហ៊ុនបណ្តាញសង្គម បើក្មេងក្រោម១៦ឆ្នាំចូលលេង

    បរទេស៖ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម អាចនឹងត្រូវផាកពិន័យ ជាង៣០លានដុល្លារអាមេរិក ប្រសិនបើពួកគេខកខានមិនឱ្យកុមារ ចេញពីវេទិកាបណ្តាញសង្គម នេះបើយោងតាមច្បាប់ថ្មី ដែលត្រូវបានដាក់ជូន នៅចំពោះមុខសភា របស់ប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍នេះ។ ច្បាប់នេះនឹងបង្ខំឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ចាត់វិធានការ ដើម្បីទប់ស្កាត់អ្នកដែលមានអាយុក្រោម ១៦ ឆ្នាំ មិនឲ្យចូលទៅប្រើប្រាស់វេទិកាបណ្តាញសង្គម ដូចជា X, TikTok, Facebook និង Instagram ជាដើម ។ ផ្ទុយមកវិញ បើមិនធ្វើដូច្នេះទេ ក្រុមហ៊ុននឹងត្រូវផាកពិន័យ រហូតដល់ ៥០លានដុល្លារអូស្ត្រាលី ឬ ៣២,៥ លានដុល្លារអាមេរិក។ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអូស្ត្រាលី លោកស្រី Michelle Rowland បាននិយាយថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវមានទំនួលខុសត្រូវចំពោះ «សុវត្ថិភាព និងសុខភាពផ្លូវចិត្ត» របស់ប្រជាជនអូស្ត្រាលី។ ប្រសិនបើច្បាប់ត្រូវបានអនុម័ត វេទិកាបច្ចេកវិទ្យាទាំងនេះ នឹងត្រូវបានផ្តល់រយៈពេលអនុគ្រោះមួយឆ្នាំ ដើម្បីស្វែងយល់ពីរបៀបអនុវត្ត និងអនុវត្តការហាមឃាត់នេះ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម បាននិយាយថា ពួកគេនឹងអនុវត្តតាមច្បាប់ថ្មីនេះ ប៉ុន្តែ ទទូចដល់ដល់រដ្ឋាភិបាល កុំឱ្យធ្វើសកម្មភាពលឿនពេក និងខ្វះការពិគ្រោះយោបល់គ្រប់គ្រាន់។…

  • កូរ៉េខាងជើងបន្ត​​​ដឹកជញ្ជូនសព្វាវុធធន់ធ្ងន់​​ទៅឲ្យរុស្ស៊ី​ នេះបើតាមចារកម្ម

    កូរ៉េខាងជើងបន្ត​​​ដឹកជញ្ជូនសព្វាវុធធន់ធ្ងន់​​ទៅឲ្យរុស្ស៊ី​ នេះបើតាមចារកម្ម

    បរទេស៖ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានប្រាប់សភា កាលពីថ្ងៃពុធថា ទីក្រុងព្យុងយ៉ាងបាននាំចេញកាំភ្លើងធំបាញ់ដោយខ្លួនឯង ប្រភេទ ១៧០មីលីម៉ែត្រ និង ប្រព័ន្ធបាញ់រ៉ុក្កែតច្រើនទៀត រួមទាំង ប្រភេទ២៤០មីលីម៉ែត្រ បន្ថែមទៀត ទៅកាន់ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ។ ការដឹកជញ្ជូនសព្វាវុធធន់ធ្ងន់ថ្មីៗនេះ គឺដើម្បីជួយដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមសមាជិកសភា លោក Lee Seong-kweun ដែលមានវត្តមានចូលរួម នាពេលនោះដែរ។ លោក Lee បាននិយាយថា យោធារុស្ស៊ីមិនដំណើរការប្រព័ន្ធកាំភ្លើងធំ ប្រភេទនេះ ដោយផ្ទាល់ទេ ដូច្នេះ កូរ៉េខាងជើងទំនងជាបានបញ្ជូន អ្នកហ្វឹកហ្វឺន ទៅជាមួយ។ ការអះអាងចុងក្រោយរបស់ទីក្រុងសេអ៊ូល អំពីការជាប់ពាក់ព័ន្ធរបស់ទីក្រុងព្យុងយ៉ាង ក្នុងសង្គ្រាមអ៊ុយក្រែន បានកើតឡើង ត្រឹមតែមួយសប្តាហ៍ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់រុស្ស៊ី បានផ្សព្វផ្សាយរូបភាពដែលបង្ហាញពីកាំភ្លើងស្វ័យប្រវត្ថិ ១៧០មីលីម៉ែត្រ របស់កូរ៉េខាងជើង ឈ្មោះ Koksan ទៅដល់ប្រទេសនេះ តាមរយៈផ្លូវដែក។ លោក Lee ក៏បាននិយាយផងដែរថា មានទាហានកូរ៉េខាងជើង ប្រហែល ១០,៩០០ នាក់ នៅក្នុងទីក្រុងព្រំដែន Kursk…

  • Elon Musk​ បង្ហាញ​ផែនការ​ធ្វើដំណើរតាមអាកាសដ៏លឿន ហោះ​ពីទីក្រុងឡុងដ៍ទៅញូវយ៉ក ចាយពេលត្រឹម៣០នាទី

    Elon Musk​ បង្ហាញ​ផែនការ​ធ្វើដំណើរតាមអាកាសដ៏លឿន ហោះ​ពីទីក្រុងឡុងដ៍ទៅញូវយ៉ក ចាយពេលត្រឹម៣០នាទី

    បរទេស៖ ក្រុមហ៊ុន Space X របស់លោកមហាសេដ្ឋី Elon Musk បានបង្ហាញពីផែនការនៃធ្វើដំណើរតាមផ្លូវអាកាសដ៏លឿន​ ជំនួសយន្តហោះ ក្នុងនោះ ​ទីក្រុងឡុងដ៍ របស់អង់គ្លេស ទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចំណាយពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ ដោយគេដឹងថា ជិះយន្តហោះ ជាធម្មតា ចាយពេល ៧ម៉ោង ឯណោះ នេះបើតាមការចេញផ្សារបស់គេហទំព័រ Express ថ្មីៗនេះ។ ផ្អែកតាមប្រភព លោក នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla ដែលថ្មីៗនេះ ត្រូវបានតែងតាំង ជាសហប្រធាន នៃក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយប្រធានាធិបតីជាប់ឆ្នោត Donald Trump បានបង្ហាញពីក្តីសង្ឃឹមថា នឹងដឹកជញ្ជូនពាណិជ្ជករ និងអ្នកដើរលេងកម្សាន្ត ពីទីក្រុងឡុងដ៍ ទៅញូវយ៉ក ក្នុងរយៈពេលត្រឹមតែ៣០នាទីប៉ុណ្ណោះ តាមរយៈអ្វីដែលលោកហៅថា រ៉ុក្កែតលំដាប់ Starship របស់លោក។ យ៉ាងណាមិញ ផែនការសម្រាប់ផ្លូវល្បឿនលឿន តាមអាកាសនេះ ធ្លាប់ត្រូវបានបង្ហាញ ជាលើកដំបូង កាលពីជិតមួយទសវត្សរ៍មុន ដោយក្រុមហ៊ុន…

  • សេចក្តីជូនដំណឹង ស្តីពី ករណីឆបោកបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន ឱ្យប្រើមធ្យោបាយក្លែងក្លាយ ក្នុងការទូទាត់ថ្លៃសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

    សេចក្តីជូនដំណឹង ស្តីពី ករណីឆបោកបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន ឱ្យប្រើមធ្យោបាយក្លែងក្លាយ ក្នុងការទូទាត់ថ្លៃសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
  • អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៧៥ កន្លែងនៅទីតាំងថ្មី នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា ២០២៥

    អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៧៥ កន្លែងនៅទីតាំងថ្មី នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា ២០២៥

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដំណឹងដល់សិស្សនិស្សិត និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីកសាងធនធានមនុស្សឆ្នើម លើជំនាញបច្ចេកវិទ្យាឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំសិក្សាថ្មីនេះ ក.ប.ទ. បានសម្រេចផ្តល់អាហារូបករណ៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញបច្ចេកវិទ្យាឌីជីថលចំនួន ៧៥ កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយសិក្សានៅ AUPP High School – Foxcroft Academy ដែលមានអាសយដ្ឋាននៅខាងក្រោយសណ្ឋាគារ Raffles Hotel Le Royal ដូចភ្ជាប់ជូនខាងក្រោម។ កាលបរិច្ឆេទ និងការទទួលពាក្យ សម្រាប់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញតាមរយៈតំណភ្ជាប់ https://www.sisaupp.com/masters-online-application ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរសព្ទលេខ៖ 012 266 631 ឬ 093 366 623ឬ អាសយដ្ឋាន៖ ផ្ទះលេខ ៥៧ ផ្លូវលេខ ៧៥…

  • មន្ត្រីជាន់ខ្ពស់សុខាភិបាលប្រាប់ថា ជំងឺទឹកនោមផ្អែម កំពុងប្រឈម​ខ្ពស់ជាងគេក្នុងចំណោមជំងឺមិនឆ្លង

    មន្ត្រីជាន់ខ្ពស់សុខាភិបាលប្រាប់ថា ជំងឺទឹកនោមផ្អែម កំពុងប្រឈម​ខ្ពស់ជាងគេក្នុងចំណោមជំងឺមិនឆ្លង

    កំពត៖រដ្ឋលេខាធិការក្រសួងសុខាភិបាលឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង បានមានប្រសាសន៍ថា តាមរបាយការណ៍របស់អង្គការសុខ​ភាពពិភព​បានបញ្ជាក់ថា មានជំងឺមិនឆ្លងដែលកំពុងប្រឈមខ្ពស់ជាងគេចំនួន៤ ក្នុងនោះមាន ទី១.ជំងឺទឹកនោមផ្អែម, ទី២.ជំងឺ​បេះដូង និងសរសៃ​ឈាម, ទី៣.ជំងឺមហារីក និងទី៤.គឺជំងឺត្បៀតទងសួតរាំរ៉ៃ។ ឯកឧត្តម​វេជ្ជបណ្ឌិតក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុក​ដាក់លើ​បញ្ហា​សុខភាព ពិសេសជំងឺទឹកនោមផ្អែម។ ថ្លែងក្នុងទិវាជំងឺទឹកនោមផ្អែមពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ “ជម្នះឧបសគ្គ ដោះស្រាយបញ្ហាទឹកនោមផ្អែម និងសុខមាលភាព” កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នៅខេត្តកំពត ឯកឧត្តម​វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួង​សុខាភិបាលលើកឡើងថា បច្ចុប្បន្នតាមរបាយការណ៍របស់អង្គការសុខភាពពិភពបានឱ្យដឹងថា មានជំងឺមិនឆ្លងដែលកំពុងប្រឈម​ខ្ពស់​ជាងគេចំនួន៤ ក្នុងនោះមាន ទី១.ជំងឺទឹកនោមផ្អែម, ទី២.ជំងឺបេះដូង និងសរសៃឈាម, ទី៣.​ជំងឺមហារីក និងទី៤.គឺជំងឺត្បៀត​ទងសួតរាំរ៉ៃ។ ឯកឧត្តមរដ្ឋលេខាធិការ​បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានវ័យប្រឈមនឹងជំងឺទឹកនោមផ្អែមគឺចាប់៤០ឆ្នាំឡើង ទៅធ្វើតេស្តជាតិស្ករនៅតាមមណ្ឌលសុខភាព​ដែលនៅជិត និងតាមដានរាល់រោគសញ្ញារបស់ជំងឺទឹកនោមផ្អែម និងធ្វើតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីទប់ស្កាត់ការកើត​ជំងឺទឹកនោមផ្អែម។ ចំណែកលោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរ​សុខាភិបាល​ខេត្តកំពតបានបញ្ជាក់ថា ១០ខែឆ្នាំ២០២៤នេះ ពលរដ្ឋ​ដែល​មកមកពិគ្រោះ និងព្យាបាលជំងឺទឹកនោមផ្អែម ចំនួន ៤ ២៧៥ នាក់ (ស្រី ២,៩៣៧នាក់)។  មន្ទីរបានធ្វើការ​បណ្តុះបណ្តាល​ស្តីពី​សំណុំសកម្មភាពជាសារវន្តនៃជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម…

  • ប្រធានរដ្ឋសភាវៀតណាម អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព ចំនួន ៤ថ្ងៃ

    ប្រធានរដ្ឋសភាវៀតណាម អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព ចំនួន ៤ថ្ងៃ

    ភ្នំពេញ៖ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា ៕ ដោយ ៖ ហេង សម្បត្តិ

  • ឯកឧត្តម រដ្ឋមន្ត្រី ហែម វណ្ណឌីន ស្នើឲ្យក្រុមហ៊ុនផលិតទុយោយកកម្ពុជាជាទីតាំងសម្រាប់នាំចេញទៅកាន់បណ្តាប្រទេសផ្សេងៗទៀត

    ឯកឧត្តម រដ្ឋមន្ត្រី ហែម វណ្ណឌីន ស្នើឲ្យក្រុមហ៊ុនផលិតទុយោយកកម្ពុជាជាទីតាំងសម្រាប់នាំចេញទៅកាន់បណ្តាប្រទេសផ្សេងៗទៀត

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌីន បានស្នើឱ្យក្រុមហ៊ុនផលិតទុយោសម្រាប់ផ្គត់ផ្គង់វិស័យទឹកស្អាតអនុវត្តនូវស្តង់ដារគុណភាព និងពង្រីកខ្សែច្រវាក់ផលិតកម្ម និងផលិតផលផ្សេងទៀត ដែលធានាថា កម្ពុជាជាទីតាំងមួយសម្រាប់នាំចេញទៅកាន់បណ្តាប្រទេសផ្សេងៗទៀត ដែលមិនមានរោងចក្រ។ សំណើរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកានេះ ក្នុងឱកាសចុះទស្សនកិច្ចនៅរោងចក្រផលិតទុយោមួយកន្លែងនៅក្នុងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានឈ្មោះថា ក្រុមហ៊ុន LESSO (Cambodia) Trading Co.,Ltd បន្ទាប់ពីបានបោះទុនវិនិយោគផ្ទាល់ពីក្រុមហ៊ុនមេពីប្រទេសចិនមកកាន់កម្ពុជានៅឆ្នាំ២០២២ ដោយផ្តល់កម្លាំងការងារចំនួន ១៦៨នាក់ ដែលក្នុងនោះភាគច្រើនជាពលរដ្ឋកម្ពុជា។ ឯកឧត្តម រដ្ឋមន្ត្រី ហែម វណ្ណឌី បានកោតសរសើរក្រុមហ៊ុនដែលរីកចម្រើន និងសង្ឃឹមថា នៅថ្ងៃអនាគតក្រុមហ៊ុននឹងពង្រីកអាជីវកម្មរបស់ខ្លួនទៅលើផលិតផល និងសេវាកម្មផ្សេងៗទៀត។ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃផលិតផលបំពង់ទុយោនៅកម្ពុជា ខណៈបច្ចុប្បន្ន កម្ពុជាមានប្រតិបត្តិករផលិតទឹកស្អាតជាង ៤០០ ហើយក្រសួងកំពុងជំរុញធ្វើឲ្យមានស្តង់ដារល្អបន្ថែមទៀត។ ឯកឧត្តម មានប្រសាសន៍ថា «នៅក្នុងវិស័យទឹកស្អាត គឺទុយោ មានសារៈសំខាន់ណាស់ ដោយសារកម្ពុជាមានតម្រូវការច្រើនទៀតលើផ្នែកទុយោ ខណៈការបែកបាក់ទុយោ មានការខាតបង់សេដ្ឋកិច្ចច្រើន»។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីក្រុមហ៊ុន…

  • ខេត្តមណ្ឌលគិរី

    ខេត្តមណ្ឌលគិរី

    🎥 មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី #ams1minute

  • របាយការណ៍នៅថ្ងៃទី២០ វិច្ឆិកា

    របាយការណ៍នៅថ្ងៃទី២០ វិច្ឆិកា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ២នាក់ និងរបួស ៧នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២១ វិច្ឆិកា ២០២៤ #ams1minute