-
រយៈពេល ១ឆ្នាំ កម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥លាននាក់ របស់រាជរដ្ឋាភិបាលបានបណ្តុះបណ្តាលយុវជនជាង៧ម៉ឹននាក់នៅទូទាំងប្រទេស

(ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺមានរយៈពេល១ឆ្នាំ ដែលកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះ ទទួលបានសិស្សចុះឈ្មោះចូលរៀនសរុបចំនួនជាង ៧៣០០០នាក់។ បើតាមឯកឧត្តមរដ្ឋលេខាធិការ ក្នុងចំណោមសិស្សដែលបានចុះឈ្មោះចូលរៀនជំនាញសរុប ក្នុងនោះចំនួនសិស្សបានបញ្ចប់ការសិក្សាមានជាង ១៤០០០នាក់នៅទូទាំងប្រទេស ហើយយុវជនទាំងនោះបានទទួលការងារធ្វើ និងមានចំណូលសមរម្យ។ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា យោងតាមលទ្ធផលក្នុងរយៈពេលមួយឆ្នាំ កម្មវិធីបណ្តុះបណ្តាលនេះបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនយ៉ាងសកម្មនៅទូទាំងប្រទេស ហើយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ ក្នុងនោះនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេសក៏បានប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញជាបន្តបន្ទាប់ផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ដើម្បីកៀរគរយុវជនចុះឈ្មោះចូលរៀនជំនាញមួយនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម សហការជាមួយអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយផ្ទាល់ទៅដល់មូលដ្ឋាននិងខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងចែកខិតប័ណ្ណតាមទីតាំងសាធារណៈយ៉ាងផុសផុល ដើម្បីកៀរគរយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានកាន់តែច្រើន។ ឯកឧត្តមរដ្ឋលេខាធិការលើកឡើងថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា…
-
មនុស្ស ៥៤ម៉ឺននាក់ភៀសខ្លួនពីលីបង់ទៅស៊ីរី ដោយសារសង្គ្រាមអ៊ីស្រាអែល និងហេសបូឡា

ហ្សឺណែវ ៖ មនុស្សប្រហែល ៥៤០.០០០នាក់បានបង្ខំចិត្តភៀសខ្លួនចេញពីប្រទេសលីបង់ ឆ្ពោះទៅកាន់ប្រទេសស៊ីរី ចាប់តាំងពីផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងកងជីវពលហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។ នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិចេញផ្សាយកាលពីពេលថ្មីៗ។ ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ (OCHA) បានរាយការណ៍ថា ប្រហែលពីរភាគបីនៃក្រុមជនភៀសខ្លួនមកពីលីបង់ គឺជាជនជាតិស៊ីរី ហើយប្រហែលមួយភាគបីជាពលរដ្ឋលីបង់។ យោងតាមតួលេខរបស់រដ្ឋាភិបាលបានឱ្យដឹងថា ជនភៀសខ្លួនស៊ីរីប្រហែល ១.៥លាននាក់កំពុងរស់នៅក្នុងប្រទេសលីបង់ មុនពេលផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងកងជីវពលហេសបូឡា។ ពួកគេភាគច្រើនបានរត់ភៀសខ្លួនមកជ្រកកោននៅប្រទេសលីបង់បន្ទាប់ពីឆ្នាំ ២០១១ ដោយសារតែសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ សរុបមក ប្រជាជនស៊ីរីប្រហែល ៦លាននាក់បានរស់នៅក្នុងទឹកដីប្រទេសលីបង់។ ក្រៅពីសង្គ្រាមនៅហ្គាហ្សាស្ទ្រីប អ៊ីស្រាអែលក៏កំពុងជាប់ដៃប្រយុទ្ធនឹងក្រុមហេសបូឡានៅលីបង់។ ក្រុមហេសបូឡាបានវាយប្រហារអ៊ីស្រាអែល ដើម្បីជាការគាំទ្រក្រុមអ៊ិស្លាមនិយម ហាម៉ាសនៅតំបន់ហ្គាហ្សា ដែលបានវាយប្រហារសម្លាប់រង្គាលនៅអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់។ ដំបូងឡើយ អ៊ីស្រាអែលបានសងសឹកចំពោះការបាញ់ផ្លោងរបស់ក្រុមហេសបូឡា ជាមួយនឹងការបាញ់ផ្លោងតបតវិញប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីខែកញ្ញាមក អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏ធំនៅក្នុងប្រទេសលីបង់ និងវាយលុកតាមផ្លូវគោកនៅភាគខាងត្បូងប្រទេសលីបង់៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
Boeing បន្តកាត់បន្ថយបុគ្គលិកជាង ២.៥០០នាក់នៅសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Boeing នឹងបន្តបញ្ឈប់បុគ្គលិកជាង ២.៥០០នាក់នៅតាមបណ្តារដ្ឋ និងទីក្រុងធំៗមួយចំនួនរបស់សហរដ្ឋអាមេរិក នេះបើយោងតាមឯកសាររបស់សហព័ន្ធ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទសប្តាហ៍នេះ។ ការកាត់បន្ថយបុគ្គលិកដ៏ច្រើនបែបនេះ ជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Boeing ក្នុងបន្ធូរបន្ថយការជំពាក់បំណុលគេ និងស្ថិតក្រោមគោលដៅជម្រុះបុគ្គលិកចំនួន ១៧.០០០នាក់ ឬស្មើនឹង ១០% នៃកម្លាំងពលកម្មសកលរបស់ខ្លួន។ ការជូនដំណឹងអំពីការបញ្ឈប់បុគ្គលិកជិត ២.២០០នាក់បានទៅដល់ដៃបុគ្គលិកនៅរដ្ឋធានីវ៉ាស៊ីនតោន និង ២២០នាក់ទៀតនៅរដ្ឋ South Carolina។ ជាមួយគ្នានេះ ក្រុមហ៊ុន Boeing បានប្រាប់បុគ្គលិកដែលរងផលប៉ះពាល់កាលពីថ្ងៃពុធថា ពួកគេនឹងបន្តបើកប្រាក់ខែពី Boeing រហូតដល់ថ្ងៃទី១៧ ខែមករាឆ្នាំក្រោយ ដើម្បីអនុវត្តតាមលក្ខខណ្ឌរបស់សហព័ន្ធ ស្តីពីការជូនដំណឹងដល់បុគ្គលិកយ៉ាងហោចណាស់ ៦០ថ្ងៃ មុនពេលបញ្ចប់ការងាររបស់ពួកគេ។ ការជូនដំណឹងខាងលើនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុន Boeing ព្យាយាមចាប់ផ្តើមការផលិតឡើងវិញ នូវយន្តហោះ 737 MAX ដែលលក់ដាច់បំផុតរបស់ខ្លួន បន្ទាប់ពីកូដកម្មរយៈពេលមួយសប្តាហ៍របស់បុគ្គលិកជាង ៣៣.០០០នាក់នៅតំបន់ West Coast នាំឱ្យរាំងស្ទះដល់ការផលិតយន្តហោះពាណិជ្ជកម្មភាគច្រើនរបស់ខ្លួន៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម…
-
“វិថីតេជោសន្តិភាពឆ្នេរអង្កោល” នៅខេត្ដកែប ជាសរសៃឈាមដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ វិច្ឆិកា ២០២៤

១. ១០ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៤៧៦លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជាង ២៥% – FN ២. ១០ខែ ឆ្នាំ២០២៤ កម្ពុជានាំចេញផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង សម្រេចបាន ១១,៤ពាន់លានដុល្លារ – កម្ពុជាថ្មី ៣. គម្រោងផ្លូវល្បឿនលឿន ១៧ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា – ខ្មែរថាមស៍ ៤. អនុរដ្ឋមន្រ្តីការបរទេសអាមេរិក សង្ឃឹមថាលោក Trump នឹងធ្វើការជាមួយសម្ព័ន្ធមិត្តនៅប៉ាស៉ីហ្វិក ហើយមិនដកខ្លួនចេញពីតំបន់នេះ – Reuters ៥. ដាណឺម៉ាក ផ្តល់ជំនួយ ១៣៨លានដុល្លារថែមទៀត សំរាប់អ៊ុយក្រែនផលិតអាវុធ – MSN #ams1minute
-
Elon Musk ប្រកាសរើសបុគ្គលិកធ្វើការពីផ្ទះ ប្រាក់ឈ្នួល ២៧ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

បរទេស៖ ធ្លាប់តែនិយាយចំៗថាស្អប់អ្នកធ្វើការងារពីផ្ទះ ប៉ុន្តែពេលនេះក្រុមហ៊ុន Tesla របស់លោកមហាសេដ្ឋី Elon Musk ប្រកាសជ្រើសរើសបុគ្គលិកជំនាញមកពីគ្រប់ទិសទីឲ្យបម្រើការងារពីផ្ទះ ដែលនឹងទទួលប្រាក់ឈ្នួលដល់ទៅ ២៧ ម៉ឺនដុល្លារក្នុងមួយឆ្នាំ ។ យោងតាមការចេញផ្សាយដោយគេហទំព័រ Tododisca បានឲ្យដឹងថា ជំនាញដែលក្រុមហ៊ុន Tesla កំពុងបើកទ្វារទទួលស្វាគមន៍បុគ្គលិកដែលមានទេពកោសល្យ និងផ្ដល់ឱកាសធ្វើការងារពីចម្ងាយនោះមានដូចជា វិស្វករជាន់ខ្ពស់ អ្នកបង្ហាត់បង្រៀនមនុស្សយន្ត និងជំនាញទាក់ទងនឹង AI ។ ពាក់ព័ន្ធនឹងការងារវិស្វករជាន់ខ្ពស់ ក្រុមហ៊ុន Tesla ត្រូវការបទពិសោធន៍ការងារយ៉ាងតិច ៥ ឆ្នាំ, ស្គាល់ច្បាស់ពីប្រព័ន្ធប្រតិបត្តិការ Windows និង Linux រួមជាមួយនឹងជំនាញក្នុងការប្រើប្រាស់ និងគ្រប់គ្រងឧបករណ៍ដូចជា Relays និង Ethernet Switches ជាដើម ។ ការងារនេះទទួលបានកម្រៃពី ៧៩,២០០ ដុល្លារទៅ ២៧ ម៉ឺនដុល្លារក្នុងមួយឆ្នាំ ។ ចំណែកផ្នែកបង្ហាត់បង្រៀនមនុស្សយន្ត និងជំនាញទាក់ទងនឹង AI គឺផ្ដោតលើការធ្វើតេស្ត និងកែកុនមនុស្សយន្តដែលដំណើរការដោយបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន…
-
នៅវៀតណាមមានអ្នកបន្លំលក់សំបុត្រយន្តហោះក្លែងក្លាយលើអនឡាញ

បរទេស៖ អាជ្ញាធរវៀតណាមបានព្រមានថា ជនអនាមិកកំពុងឆ្លៀតឱកាសប្រើប្រាស់គេហទំព័រក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ក្លែងក្លាយ ទាញយកផលប្រយោជន៍ពីអតិថិជន តាមរយៈការលក់សំបុត្រយន្តហោះខុសច្បាប់នៅលើអ៊ីនធឺណិត ស្របពេលដែលរដូវកាលដើរលេងកម្សាន្តកាន់តែខិតជិតមកដល់ ។ បើតាមអាជ្ញាធរសន្តិសុខព័ត៌មានរបស់ក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាមបានឲ្យដឹងថា អ្នកក្លែងបន្លំប្រើឈ្មោះអាសយដ្ឋាដូចជា Vietnam Airslines ដែលមានបន្ថែមអក្សរ “S” នៅខាងក្រោយអក្សរ “R” និងឈ្មោះ Vietnam Aairlines ដែលមានអក្សរ A ពីរដងក្នុងពាក្យ Aairlines ដោយមើលមួយភ្លែតនឹងច្រឡំជាមួយឈ្មោះអាស័យដ្ឋានក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ពិតប្រាកដ ។ អតិថិជនត្រូវបានជូនដំណឹងថា ជើងហោះហើរដែលត្រូវបានជ្រើសរើស គឺពេញអស់ហើយ ប៉ុន្តែអតិថិជនអាចទាក់ទងអ្នកលក់សំបុត្រតាមរយៈលេខទូរស័ព្ទ ។ បន្ទាប់មក អ្នកក្លែងបន្លំសុំឲ្យអតិថិជនធ្វើការទូទាត់សាច់ប្រាក់ភ្លាមៗ ដើម្បីទទួលបានសំបុត្រយន្តហោះ ។ ក្រោយទូទាត់លុយហើយ អតិថិជននឹងទទួលបានលេខកូដកក់ ដែលស្រដៀងគ្នាទៅនឹងជើងហោះហើរស្របច្បាប់របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ប៉ុន្តែការកក់នេះនឹងត្រូវបានលុបចោលវិញភ្លាមៗដោយស្វ័យប្រវត្តិ ដោយសារតែខាងក្រុមហ៊ុនស្របច្បាប់បញ្ជាក់ថា តម្លៃសំបុត្រមិនទាន់ត្រូវបានបង់នៅឡើយទេ ។ អាជ្ញាធរបាននិយាយថា «ប្រតិបត្តិការទាំងអស់ត្រូវបានអនុវត្ត តាមអ៊ីនធឺណិត។ បន្ទាប់ពីទទួលបានប្រាក់ហើយ អ្នកបោកប្រាស់នឹងឈប់ទំនាក់ទំនងជាមួយជនរងគ្រោះទាំងអស់» ។…
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនសាធារណជនជ្រាបថា

ក្រសួងបានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្រសួង ដ.ន.ស. សូមថ្លែងអំណរគុណ និងសូមស្នេីឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការសម្របសម្រួល ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការងារសាងសង់បញ្ចប់គម្រោង ផ្សារ TCC ឱ្យបានរលូនទៅតាមផែនការដែលបានកំណត់។ ២០ វិច្ឆិកា ២០២៤ #ams1minute
-
សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍សមាគមជប៉ុន-កម្ពុជា ចំពោះការបើកការិយាល័យនៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍សមាគមជប៉ុន-កម្ពុជា ចំពោះការបើកការិយាល័យនៅកម្ពុជា និងបានចាត់ទុកការងារនេះ នឹងជួយពង្រឹងទំនាក់ទំនងរបស់សមាគម ដោយការផ្សារភ្ជាប់ក្រុមហ៊ុនជប៉ុន និងកម្ពុជា ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអនុញាតិឱ្យឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា ដឹកនាំប្រតិភូក្រុមហ៊ុនវិនិយោគជប៉ុន ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា ។ នៅក្នុងជំនួបនេះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា បានមានប្រសាសន៍ថា ជំនួបជាមយួយសម្ដេចតេជោជាថ្មីនាពេលនេះ គឺដើម្បីរាយការណ៍ជូនសម្តេច អំពីវឌ្ឍនភាពការងាររបស់សមាគមនាពេលកន្លងមក និងការចូលរួមចំណែកជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងជប៉ុន-កម្ពុជា ក៏ដូចជាការបើកការិយាល័យរបស់សមាគមនៅកម្ពុជាផងដែរ ។ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានជម្រាបជូនសម្ដេចតេជោដែរថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ គឺមានក្រុមហ៊ុនជប៉ុនចំនួន២៦ ដែលក្នុងនោះ ក្រុមហ៊ុនចំនួន១៧ ជាក្រុមហ៊ុនថ្មីមិនដែលមកកម្ពុជាសោះ ហើយបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យមួយចំនួនដូចជា ៖ វិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។ល។ ប្រធានសមាគមជប៉ុន-កម្ពុជារូបនេះ…
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធការស្វែងរកដំណោះស្រាយ គម្រោង ផ្សារ TCC ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនសាធារណជនជ្រាបថា ក្រសួង ដ.ន.ស. បានដឹកនាំសម្របសម្រួលស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ពាក់ព័ន្ធករណីរបស់គម្រោង ផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានកិច្ចសហការពីក្រុមហ៊ុន យុនណាន សេងម៉ៅ អ៊ិនវេសមិន ឯ.ក ដែលមានលោក ចិន ថៃអាន (CHEN TAI AN) ជាប្រធានក្រុមប្រឹក្សាភិបាល, ក្រុមហ៊ុន ហ្សេង ឈី អុិនវេសមិន មេនេចមិន (ខេមបូឌា) ឯ.ក, កំពង់ផែស្វយ័ត ភ្នំពេញ, អាជីវករ និងពីគ្រប់ភាគីពាក់ព័ន្ធ។ ជាលទ្ធផល លោក ចិន ថៃអាន (CHEN TAI AN) ដែលជាម្ចាស់ភាគហ៊ុន នៅក្នុងក្រុមហ៊ុន យុនណាន សេងម៉ៅ អុិនវេសមិន ឯ.ក បានឯកភាពក្នុងការលក់ភាគហ៊ុនរបស់ខ្លួនទាំងអស់ជូនលោកស្រី នូវ គន្ធា ដើម្បី…