Category: One-Minute

  • រាជរដ្ឋាភិបាលចំណាយថវិការដ្ឋចំនួន ៥៥,៧ លានដុល្លារ សម្រាប់ផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារងាយរងហានិភ័យចំនួនជិត ៥០ម៉ឺនគ្រួសារ មានសមាជិក ១,៨ លាននាក់

    រាជរដ្ឋាភិបាលចំណាយថវិការដ្ឋចំនួន ៥៥,៧ លានដុល្លារ សម្រាប់ផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារងាយរងហានិភ័យចំនួនជិត ៥០ម៉ឺនគ្រួសារ មានសមាជិក ១,៨ លាននាក់

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលចំណាយថវិការដ្ឋចំនួន ២២៣ ប៊ីលានរៀល ឬសមមូលនឹង ៥៥,៧ លានដុល្លារ សម្រាប់ផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារងាយរងហានិភ័យចំនួនជិត ៥០ម៉ឺនគ្រួសារ មានសមាជិក ១,៨ លាននាក់ ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់, ការវាយតម្លៃបានបង្ហាញថា គ្រួសារទទួលផលក្រោមកម្មវិធីទាំង ២ នេះ ប្រមាណ ៩៧% ពេញចិត្ត និងគាំទ្រអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងទម្រង់ជាការឧបត្ថម្ភសាច់ប្រាក់ ដែលត្រូវបានប្រើប្រាស់ទៅលើមុខចំណាយចាំបាច់ ដូចជាម្ហូបអាហារ,សេវាសុខាភិបាល និងឱសថ, និងការសិក្សារបស់កូន ជាដើម។  ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានអះអាងឱ្យដឹងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំង២ ក៏បានទប់ស្កាត់ការធ្លាក់ចុះធ្ងន់ធ្ងរនៃស្ថានភាពជីវភាពរបស់គ្រួសារគោលដៅ ដូចជា៖ ១). បានកាត់បន្ថយការកើនឡើងនៃអត្រាអសន្តិសុខស្បៀងក្នុងគ្រួសារចំនួន ១៣%, ២).បានជួយលើការសន្សំក្នុងគ្រួសារចំនួន ៧,៥%, ៣).បានជួយគ្រួសារឱ្យមានលទ្ធភាពបង់ថ្លៃសេវាទឹក-ភ្លើង, ថ្លៃជួលផ្ទះ, និងបង់ថ្លៃសេវាសុខាភិបាល ជាដើម។ ការវាយតម្លៃក៏បានបង្ហាញថាគ្រួសារពលរដ្ឋ ពិសេសគ្រួសារងាយរងហានិភ័យដែលទទួលបានសាច់ប្រាក់ឧបត្ថម្ភ មានទស្សនៈវិជ្ជមានលើរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដោយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំង ២…

  • ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

    ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

    🎥 មន្ទីរព័ត៌មានខេត្តកំពង់ចាម #ams1minute

  • របាយការណ៍នៅថ្ងៃទី១៩ វិច្ឆិកា

    របាយការណ៍នៅថ្ងៃទី១៩ វិច្ឆិកា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២០ វិច្ឆិកា ២០២៤ #ams1minute

  • ទ្រព្យធំបំផុតរបស់យើង គឺចំណេះដឹង និងសុខភាព

    ទ្រព្យធំបំផុតរបស់យើង គឺចំណេះដឹង និងសុខភាព
  • ក្រុមហ៊ុន DP World របស់ប្រទេសអេមីរាត់អារ៉ាប់រួម ដែលមានជំនាញក្នុងវិស័យកំពង់ផែ ឡូជីស្ទីក

    ក្រុមហ៊ុន DP World របស់ប្រទេសអេមីរាត់អារ៉ាប់រួម ដែលមានជំនាញក្នុងវិស័យកំពង់ផែ ឡូជីស្ទីក

    និងបច្ចេកវិទ្យាខាងខ្សែច្រវាក់ផ្គត់ផ្គង់និងមានប្រតិបត្តិការអាជីវកម្ម នៅក្នុងតំបន់អាស៊ាន និងតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗ រួមមាន៖ វិស័យដឹកជញ្ជូន វិស័យឡូជីស្ទីក និងការអភិវឌ្ឍសួនឧស្សាហកម្ម។ #ams1minute

  • ប្រជាជនត្រូវចំណាយអស់ប្រមាណ ១៧,៦៣ដុល្លារលើការធ្វើលិខិតឆ្លងដែនរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមសម្រាប់សុពលភាពរយៈពេល ៥ឆ្នាំ

    ប្រជាជនត្រូវចំណាយអស់ប្រមាណ ១៧,៦៣ដុល្លារលើការធ្វើលិខិតឆ្លងដែនរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមសម្រាប់សុពលភាពរយៈពេល ៥ឆ្នាំ

    លិខិតឆ្លងដែនរបស់ប្រទេសឥណ្ឌា គឺចំណាយត្រឹមតែ ១៨,០១ដុល្លារសម្រាប់សុពលភាព ១០ឆ្នាំ។ សម្រាប់ប្រទេសនានា គេអាចចំណាយពី ២០ ទៅ ៤០ដុល្លារ សម្រាប់សុពលភាព ៥ ទៅ ១០ឆ្នាំ – Virtual Capitalist #ams1minute

  • អ៊ុយក្រែនចាប់ផ្តើមបាញ់មីស៊ីលផ្គត់ផ្គង់ដោយអាមេរិកចូលទឹកដីរុស្ស៊ី

    អ៊ុយក្រែនចាប់ផ្តើមបាញ់មីស៊ីលផ្គត់ផ្គង់ដោយអាមេរិកចូលទឹកដីរុស្ស៊ី

    មូស្គូ ៖ មន្ត្រីរុស្ស៊ីនិយាយថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារតំបន់ភាគខាងលិចរបស់ប្រទេសខ្លួន ដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ ការវាយប្រហារនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden តាមសេចក្តីរាយការណ៍ បានអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់ពួកវា ដើម្បីវាយប្រហារលើគោលដៅនានានៅក្នុងទឹកដីរុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ីប្រកាសថា មីស៊ីលចំនួន៦គ្រាប់បានបាញ់ចូលទៅក្នុងតំបន់ Bryansk ជាប់ព្រំដែនអ៊ុយក្រែនកាលពីថ្ងៃអង្គារ។ ក្នុងចំណោមមីស៊ីលទាំងអស់ មាន៥គ្រាប់ត្រូវបានបាញ់ទម្លាក់ ប៉ុន្តែមួយគ្រាប់ទៀតបានធ្លាក់ចំបរិវេណទីតាំងយោធា បណ្តាលឱ្យមានអគ្គីភ័យ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ភ្លើងបានរលត់ទៅវិញយ៉ាងឆាប់រហ័ស ហើយមិនមានអ្នករងរបួសនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ថា វាជាលើកទីមួយហើយ ដែលទីក្រុងកៀវបានប្រើមីស៊ីលអាមេរិក ATACMS វាយប្រហារចូលទៅក្នុង ប្រទេសរុស្ស៊ី។ ឥឡូវនេះការយកចិត្តទុកដាក់ នោះគឺផ្តោតលើរបៀបដែលរុស្ស៊ីនឹងមានប្រតិកម្ម ចំពោះការវាយប្រហារចុងក្រោយរបស់អ៊ុយក្រែន។ សូមរម្លឹកថា កាលពីខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ប្រសិនបើប្រទេសលោកខាងលិច អនុញ្ញាតឱ្យអ៊ុយក្រែន វាយលុកចូលទឹកដីរុស្ស៊ី ដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ នោះមានន័យថា បណ្តាប្រទេសណាតូកំពុងប្រយុទ្ធជាមួយរុស្ស៊ីដោយផ្ទាល់៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម…

  • ក្រុងបាត់ដំបង ខេត្តបាត់ដំបង

    ក្រុងបាត់ដំបង ខេត្តបាត់ដំបង

    🎥 MLMUPC #ams1minute

  • អ៊ីស្រាអែលឲ្យរង្វាន់ដល់អ្នកជួយរំដោះចំណាប់ខ្មាំង ម្នាក់៥លានដុល្លារ

    អ៊ីស្រាអែលឲ្យរង្វាន់ដល់អ្នកជួយរំដោះចំណាប់ខ្មាំង ម្នាក់៥លានដុល្លារ

    បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu និយាយថា អ៊ីស្រាអែលប្រកាសផ្តល់រង្វាន់ ៥ លានដុល្លារ សម្រាប់ចំណាប់ខ្មាំង Gaza ម្នាក់ៗ ដែលត្រូវបានដោះលែង។ លោក នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយ កាលពីថ្ងៃអង្គារថា អ៊ីស្រាអែលកំពុងផ្តល់រង្វាន់ចំនួន៥លានដុល្លារដល់នរណាម្នាក់ ដែលជួយរំដោះចំណាប់ខ្មាំង ដែលត្រូវបានឃុំខ្លួន នៅហ្គាហ្សា។ លោក Netanyahu បាននិយាយ ក្នុងវីដេអូដែលថតនៅក្នុងទឹកដីប៉ាឡេស្ទីនថា «អ្នកណា ដែលនាំចំណាប់ខ្មាំងចេញ នឹងរកឃើញវិធីសុវត្ថិភាពមួយ សម្រាប់ពួកគេ ក្នុងការចាកចេញពីតំបន់ Gaza យើងនឹងផ្តល់រង្វាន់ ដល់ពួកគេចំនួន ៥លានដុល្លារ សម្រាប់ចំណាប់ខ្មាំងម្នាក់ៗ»។ លោកបន្តថា «យើងក៏កំពុងខិតខំប្រឹងប្រែងស្វែងរកចំណាប់ខ្មាំង និងនាំយកពួកគេ មកផ្ទះវិញដែរ។ យើងនឹងមិនចុះចាញ់ឡើយ។ យើងនឹងបន្តរហូតដល់យើងរកឃើញពួកគេទាំងអស់ នៅរស់ ឬ ក៏ស្លាប់»។ ដោយពាក់មួកសុវត្ថិភាព និងអាវការពារគ្រាប់កាំភ្លើងផងនោះ លោក Netanyahu បាននិយាយថា គោលដៅសង្គ្រាមមួយដដែល របស់អ៊ីស្រាអែល គឺ «ហាម៉ាសមិនត្រូវគ្រប់គ្រង នៅតំបន់ហ្គាហ្សា»។…

  • អ៊ុយក្រែនប្រារព្ធខួប១,០០០ថ្ងៃនៃសង្គ្រាម

    អ៊ុយក្រែនប្រារព្ធខួប១,០០០ថ្ងៃនៃសង្គ្រាម

    បរទេស៖ ទីក្រុង Kyiv របស់អ៊ុយក្រែន បានប្រារព្ធខួប ១,០០០ ថ្ងៃ នៃសង្គ្រាម ជាមួយ នឹងការគោរព ដោយមានភ្លើងទៀន នៅសារមន្ទីរសង្គ្រាម កាលពីថ្ងៃអង្គារ។ សារមន្ទីរសង្គ្រាម «Kiev» បានរៀបចំពិធី «ដុតភ្លើង» ដើម្បីប្រារព្ធខួប ១,០០០ថ្ងៃ នៃការលុកលុយពេញលេញ របស់រុស្ស៊ី។ ទៀនមួយពាន់ដើម ត្រូវបានអុជ នៅរូបសំណាក «មាតុភូមិ» អមដោយការបួងសួង ដល់បព្វជិតយោធា និងការសម្តែងដោយវង់តន្រ្តី របស់កងកម្លាំងប្រដាប់អាវុធ។ ចាប់តាំងពីការឈ្លានពាន បានចាប់ផ្តើមមក ជនស៊ីវិលជាង១១,៧០០ នាក់បានស្លាប់ និង ២៤,៦០០ នាក់បានរងរបួស នេះបើយោងតាមទិន្នន័យ របស់អង្គការសហប្រជាជាតិ។ លោកស្រី Anastasiya Yevhlevska ដែលធ្វើការ នៅសារមន្ទីរសង្គ្រាមជាតិ និយាយថា «ជារៀងរាល់ថ្ងៃ យើងបង្ហាញថា យើងមានភាពសក្ដិសម ក្នុងការរស់នៅ លើទឹកដីនេះ ហើយសត្រូវរបស់យើងត្រូវតែ ត្រូវបានបញ្ឈប់»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត