-
ការផ្លាស់ប្ដូររដ្ឋមន្ត្រីការបរទេស នឹងបង្កើននូវសមត្ថភាព និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយការបរទេស និងពាណិជ្ជកម្មរបស់កម្ពុជា លើឆាកអន្តរជាតិ

(ភ្នំពេញ)៖ សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការផ្លាស់ប្ដូររដ្ឋមន្ត្រីការបរទេស នាពេលនេះ នឹងបង្កើននូវសមត្ថភាព និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តគោលនយោបាយការបរទេស និងពាណិជ្ជកម្មរបស់កម្ពុជា លើឆាកអន្តរជាតិប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលានុវត្តភាពសម្រាប់លើកកម្ពស់ផលប្រយោជន៍ជាតិ ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បែបនេះ តាមរយៈការឡើងថ្លែងបទអន្តរាគមន៍ ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីរៀបចំបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងបរិបទអន្តរជាតិ មានភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជាគ្រប់បែបយ៉ាង កម្ពុជាក៏អាចទទួល នូវកាលានុវត្តភាពមួយចំនួនផងដែរ ប្រសិនបើយើងប្រកាន់ភាពបត់បែន និងតាមទាន់ សភាពការប្រែប្រួលក្នុងតំបន់ និងពិភពលោក ហើយអាចត្រៀមឱ្យបាននៅក្នុងការប្រែក្លាយបញ្ហាប្រឈមនានា ឱ្យទៅជាកាលានុវត្តភាព និងប្រើប្រាស់លក្ខខណ្ឌអំណោយផលទាំងឡាយ ដែលអាចកើតចេញពីការវិវត្តសភាពការណ៍នេះ សម្រាប់លើកកម្ពស់សមត្ថភាព និងភាពប្រកួតប្រជែង នៃសេដ្ឋកិច្ចជាតិ ដោយជំរុញលើកកម្ពស់សេដ្ឋកិច្ច ពាណិជ្ជកម្មក៏ដូចជា ការទាក់ទាញបន្ថែម នូវការវិនិយោគ និងធុរកិច្ច…
-
អភិបាលខេត្តកំពង់ចាម អញ្ជើញពិនិត្យផលស្រូវរបស់កសិករស្រុកស្ទឹងត្រង់ ក្រោយស្តារឡើងវិញ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អញ្ជើញពិនិត្យផលស្រូវរបស់ប្រជាកសិករក្នុងស្រុកស្ទឹងត្រង់ បន្ទាប់ពីទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល និងបានដាំដុះស្តារឡើងវិញ ក្រោយរងគ្រោះដោយទឹកជំនន់។ គួរបញ្ជាក់ថាពូជស្រូវដែលបានផ្តល់ជូនដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់នៅក្នុងស្រុកស្ទឹងត្រង់ វគ្គ២ មានចំនួន ៨០៦គ្រួសារ ។ ការផ្តល់ពូជស្រូវនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ពូជស្រូវ OM5451នេះ គឺសម្រាប់ស្ដារឡើងវិញនូវការខូចខាត និងការបាត់បង់នូវទិន្នផលកសិកម្មដោយទឹកជំនន់៕ដោយ៖លី ពៅ
-
Trump និង Paetongtarn ជួបតាមទូរស័ព្ទសន្យាជួយរដ្ឋាភិបាលគ្នា ទៅវិញទៅមក

បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានជួបនិយាយគ្នា តាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មី របស់សហរដ្ឋអាមេរិក លោក Donald Trump ដោយភាគីទាំងពីរបានបញ្ជាក់ប្រាប់គ្នា ទៅវិញទៅមកថា នឹងជួយគាំទ្ររដ្ឋាភិបាលគ្នា ទៅវិញទៅមក នេះបើតាមការចេញផ្សាយរបស់កាសែត Yahoo កាលពីថ្ងៃអង្គារ។ បើតាមប្រភពដដែល ខុទ្ទកាល័យរបស់លោកស្រី Paetongtarn បានប្រាប់ថា លោកស្រី នាយករដ្ឋមន្រ្តី ទើបតែបានជួបសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតី លោក Donald Trump ហើយក្នុងអំឡុងពេលសន្ទនា ទាំងលោកស្រី Paetongtarn និង លោក Trump បានសន្យាថា នឹងគាំទ្រដល់រដ្ឋបាល របស់គ្នា ទៅវិញទៅមក។ លោកស្រី Paetongtarn ដែលចូលកាន់តំណែង កាលពីខែកញ្ញា និងជានាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ប្រទេសថៃ បានរំលឹកឡើងវិញ នូវការត្រៀមខ្លួនរបស់ប្រទេសថៃ ក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដោយលោកស្រីបញ្ជាក់ថា លោក Trump បានសរសើរការងារ របស់លោកស្រី។ លោក Trump បាននិយាយថា…
-
ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេដារូស្សាឡាម ស្នើសុំកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសុខាភិបាល នៅកម្ពុជា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការ កងទ័ពជើងគោក នៃប្រទេសព្រុយណេដារូស្សាឡាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងបរិយាកាស ផ្តល់នូវសេវាកម្មកាន់តែប្រសើរដល់សាធារណជនទូទៅ ។ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ទទួលជួបពិភាក្សា ការងារជាមួយរូបលោក។ លោកនាយកប្រតិបត្តិ បានជម្រាបជូនពីគោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីស្វែង យល់ពីកាលានុវត្តភាពសហប្រតិបត្តិការវិនិយោគនៅកម្ពុជា លើវិស័យជាច្រើនរួមមាន៖ វិស័យសុខាភិបាល វិស័យ ធនធានទឹក វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក និងវិស័យធនាគារជាដើម។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ ស្វែងយល់ និងស្នើ សុំការណែនាំស្តីពីកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូននូវអាទិភាព និងគោលនយោបាយសុខាភិបាល នៃយុទ្ធសាស្ត្របញ្ចកោណ…
-
ប្រទេសធំៗត្រៀមសម្ងែងសព្វាវុធទំនើបៗក្នុងពិព័រណ៌ការពារជាតិវៀតណាម

ហាណូយ ៖ ក្រសួងការពារជាតិវៀតណាមបានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនផលិតសព្វាវុធធំៗមកពីប្រទេសអ៊ីរ៉ង់ អ៊ីស្រាអែល ចិន រុស្ស៊ី និងអាមេរិក ត្រៀមសម្ងែងយោធូបករណ៍ទំនើបៗរបស់ពួកគេ នៅក្នុងពិព័រណ៍ការពារជាតិនៅទីក្រុងហាណូយ នៅចុងខែធ្នូ ដែលនេះជាករណីដ៏កម្រដែលគូប្រជែងភូមិសាស្ត្រនយោបាយដាក់តាំងអាវុធរួមគ្នា។ នេះបើតាមការចេញផ្សាយដោយកាសែតរ៉យទ័រ។ ក្រសួងការពារជាតិវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពិព័រណ៍ការពារជាតិដ៏ធំនឹងប្រារព្ធឡើងនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី១៩ដល់២២ ខែធ្នូ ខណៈក្រុមហ៊ុនជិត ២០០ មកពី ២៧ប្រទេសបានកក់ស្តង់រួចហើយ ក្នុងនោះមានទាំងក្រុមហ៊ុនមកពីចិន និងអ៊ីរ៉ង់ ដែលខកខានមិនបានចូលរួមជាលើកដំបូងកាលពីឆ្នាំ ២០២២។ យ៉ាងណា ក្រសួងការពារជាតិវៀតណាមនៅមិនទាន់បញ្ចេញបញ្ជីឈ្មោះក្រុមហ៊ុនចូលរួមជាផ្លូវការនៅឡើយទេ ហើយខ្លួនក៏មិនទាន់ដឹងច្បាស់ ថាតើអាវុធប្រភេទណាខ្លះ ដែលក្រុមហ៊ុនទាំងនោះ នឹងត្រូវយកមកដាក់តាំងបង្ហាញ។ បើតាមក្រសួងការពារជាតិវៀតណាមបានឱ្យដឹងថា មូលហេតុដែលវៀតណាមបង្កើតព្រឹត្តិការណ៍ពិព័រណ៌យោធាអន្តរជាតិនេះ គឺក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ដើម្បីជំរុញឧស្សាហកម្មផលិតសព្វាវុធក្នុងស្រុក ដែលកំពុងរីកចម្រើន ជាមួយនឹងការផ្ទេរបច្ចេកវិទ្យា និង ស្វែងរកឱកាសនាំចេញទៅក្រៅប្រទេស។ តួយ៉ាង កាលពីពិព័រណ៍ក្នុងឆ្នាំ ២០២២ វៀតណាមបានចុះហត្ថលេខាលើកិច្ចសន្យាចំនួន ៥ ជាមួយក្រុមហ៊ុនការពារជាតិបរទេស។ នេះបើតាមការបញ្ជាក់របស់លោក Le Quang Tuyen អនុប្រធាននាយកដ្ឋានឧស្សាហកម្មការពារជាតិនៃក្រសួងការពារជាតិវៀតណាម។ សូមបញ្ជាក់ថា វៀតណាមដែលគ្រប់គ្រងដោយរបបដឹកនាំកុម្មុយនិស្តជាច្រើនឆ្នាំមកនេះ បានស្វែងរកការធ្វើពិពិធកម្មការផ្គត់ផ្គង់ឧបករណ៍យោធា ដើម្បីកាត់បន្ថយការពឹងផ្អែកជាងមួយទសវត្សរ៍តែទៅលើរុស្ស៊ី និងបានពិភាក្សាអំពីកិច្ចព្រមព្រៀងលទ្ធកម្មដ៏មានសក្តានុពលជាមួយបណ្តាប្រទេសជាច្រើន…
-
លោក Musk ដឹកដៃលោក Trump គយគន់ការបាញ់សាកល្បងរ៉ុក្តែតយក្សរបស់ SpaceX លើកទី៦

តិចសាស់ ៖ រ៉ុក្តែតយក្ស Starship របស់ក្រុមហ៊ុន SpaceX បានហោះបោះពួយសំដៅទៅកាន់ទីអវកាស ក្រោមក្រសែភ្នែកទាំងគូររបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ និងមហាសេដ្ឋីបច្ចេកវិទ្យា លោក អេឡុន ម៉ាស។ នេះបើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ។ មុនពេលធ្វើតេស្តលើកទី៦ លោក ម៉ាស បានអញ្ជើញលោក ត្រាំ និងសមាជិកសភាធ្វើទស្សនកិច្ចបន្ទប់បញ្ជា (Starbase) របស់ក្រុមហ៊ុន SpaceX។ បន្ទាប់មកការបាញ់បង្ហោះសាកល្បងរ៉ុក្តែត Starship ត្រូវបានធ្វើឡើងកាលពីរសៀលម៉ោង៤ថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) នៅឯទីស្នាក់ការក្រុមហ៊ុន SpaceX ក្នុងទីក្រុង Boca Chica នៃរដ្ឋតិចសាស់។ ប្រភពបានឱ្យដឹងថា ការធ្វើតេស្តលើកចុងក្រោយនេះ មិនបានទទួលជោគជ័យដូចការរំពឹងទុកទេ ដោយសារតែរ៉ុក្តែត Starship មិនអាចចូលចតនៅទីតាំងជើងទម្របាញ់បង្ហោះវិញបាន ហើយវាបែរជាធ្លាក់នៅឯឈូងសមុទ្រម៉ិកស៊ិក។ Starship ដែលជាប្រព័ន្ធរ៉ុក្កែតជំនាន់ក្រោយរបស់ក្រុមហ៊ុន SpaceX ជាផ្នែកមួយនៃផែនការប្រកបដោយមហិច្ឆិតារបស់លោក ម៉ាស ក្នុងការបញ្ជូនមនុស្ស និងទំនិញទៅកាន់ភពអង្គារនៅឆ្នាំ ២០២៦។ អង្គការ NASA ក៏គ្រោងនឹងប្រើប្រាស់រ៉ុក្តែត Starship ដើម្បីចុះចតអវកាសយានិកនៅលើភពព្រះចន្ទក្នុងទសវត្សរ៍នេះផងដែរ…
-
យុវជនកម្ពុជា និង យុវជនវៀតណាម មានគម្រោងសាងសង់មជ្ឈមណ្ឌលមួយ ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈ

(ភ្នំពេញ)៖ យុវជនវៀតណាម និង យុវជនកម្ពុជា(ស ស យ ក) មានគម្រោងសាងសង់មជ្ឈមណ្ឌលមួយ ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនកម្ពុជានិងកសាងអគារទីស្តីការរបស់ស ស យ ក ដើម្បីទុកជានិមិត្តរូប បង្ហាញពីទំនាក់ទំនងសាមគ្គីភាពរឹងមាំរវាងប្រទេសទាំង២កម្ពុជានិងវៀតណាម។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្តម ង្វៀន មិញជៀត (Nguyen Minh Triet) លេខាគណៈមជ្ឈឹមសហភាពយុវជនកុម្មុយនីស្ត ហូជីមិញ និងជាប្រធានសហភាពនិស្សិតវៀតណាម ក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ង្វៀន មិញជៀត លើកឡើងថា៖ យុវជនវៀតណាម និងយុវជនកម្ពុជា(ស ស យ ក) មានគម្រោងសាងសង់មជ្ឈមណ្ឌលមួយ ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនកម្ពុជានិងកសាងអគារទីស្តីការរបស់ស ស យ ក ដែលគម្រោងនេះនឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយើងអាចធ្វើកិច្ចការងារនេះឲ្យក្លាយជារូបរាង ដើម្បីទុកជានិមិត្តរូប បង្ហាញពីទំនាក់ទំនងសាមគ្គីរឹងមាំរវាងប្រទេសទាំង២ កម្ពុជានិងវៀតណាម។ ឯកឧត្តម…
-
អភិបាលខេត្តកំពង់ចាមអញ្ជើញពិនិត្យការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយទឹកជំនន់នៅស្រុកចំនួនបី

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រួមជាមួយក្រុមការងារជំនាញពាក់ព័ន្ធអញ្ជើញពិនិត្យការស្ថាបនាស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលរងការខូចខាតដោយសារទឹកជំនន់ នៅស្រុកស្ទឹងត្រង់ ស្រុកចំការលើ និងស្រុកព្រៃឈរ ។ សូមជម្រាបថា គម្រោងការស្តារហេដ្ឋារចនាសម្ព័ន្ធដែលកំពុងអនុវត្តមានចំនួន៨គម្រោង ។ក្នុងនេះ ១.គម្រោងផ្លូវដីក្រាលក្រួសក្រហម១ខ្សែ ប្រវែង ៨០០ម៉ែត្រ ,ទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ជួសជុលបន្ទាន់ ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ។ ២.គម្រោងសាងសង់ស្ពានបេតុង ១កន្លែង មានទំហំ ៣០ គុណនឹង ៨ម៉ែត្រ ស្ថិតនៅភូមិវាលត្រដក់ពង ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ។ ៣.គម្រោងសាងសង់ផ្លូវបេតុង និងក្រាលកៅស៊ូ ២ជាន់ ១ខ្សែ ស្ថិតនៅភូមិពព្រេង និងអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ប្រវែង ៦.០០០ម៉ែត្រ ,ទទឹង ៦ម៉ែត្រ ជាគម្រោង (SAABAT) ។ ៤.គម្រោងសាងសង់ផ្លូវកាលបេតុង…
-
គ្រូបង្រៀនជាប់កិច្ចសន្យាចំនួន៩៦នាក់នៅស្រុកកំពង់ត្រាច ត្រូវបានប្រកាសទទួលស្គាល់

កំពត៖គ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅឆ្នាំ២០២៤-២០២៥ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពតចំនួន៩៦នាក់(ស្រី៦៨នាក់) ត្រូវបានរដ្ឋបាលស្រុកកំពង់ត្រាច ប្រកាសទទួលស្គាល់កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលាស្រុកកំពង់ត្រាច។ លោក អូនខន អភិបាលស្រុកកំពង់ត្រាចដែលអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ ដោយកត់សម្គាល់ពីភាពសុក្រឹតនៃការប្រឡងគ្រូបង្រៀនជាប់កិច្ចសន្យានៅស្រុកកំពង់ត្រាច។ ចំណែកលោក ខៀវ ធន វុឌ្ឍី ប្រធានការិយាល័យ បុគ្គលិក នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពតបានផ្តល់នូវការណែនាំមួយចំនួនដល់លោកគ្រូ អ្នកគ្រូ ដែលត្រូវបានប្រកាសទទួលស្គាល់៕ដោយ៖ សិលា សារិន
-
អ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់ បានទទួលថវិកា ,ប្រេង និងស្បៀង

កំពង់ធំ៖ប្រេងឥន្ធនៈ ថវិកា និងស្បៀងអាហារជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានប្រគល់ជូនអ្នកបើកបរកាណូត និងអ្នកបើកបររថយន្តគិលានសង្គ្រោះ សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកស្រុកសណ្ដាន់ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់បាននាំអំណោយនេះទៅប្រគល់ជូនដោយផ្ទាល់កាលពីថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។អំណោយមានប្រេងសាំង៩០០ លីត្រ សម្រាប់បម្រើឱ្យការដឹកជញ្ជូនតាមកាណូត និងប្រេងម៉ាស៊ូត ចំនួន៣០០លីត្រ ព្រមទាំងថវិកាចំនួន៣០០ដុល្លារ សម្រាប់អ្នកបើកបររថយន្តគិលានសង្គ្រោះ និង គ្រឿងឧបភោគបរិភោគ ផ្ដល់ជូនដល់អ្នកបើកបរកាណូតប្រើប្រាស់រយៈពេលបីខែចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥ ។ សូមជម្រាបថា ការដឹកជញ្ជូនបានធ្វើនៅបីឃុំ តាមដងស្ទឹងសែន គឺឃុំដងកាំបិត ឃុំមានជ័យ និងឃុំក្លែង ។ការដឹកជញ្ជូននេះដើម្បីសម្រួលដល់កសិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ ឆ្លងកាត់ដងស្ទឹងសែនទៅសាលាក៏ដូចជាប្រកបមុខរបរអាជីវកម្ម ។សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភកាណូតតូចធំចំនួន៦គ្រឿងតាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់…