Category: One-Minute

  • Little Caesars® Pizza នាំយកភីហ្សាពេញនិយមលំដាប់ពិភពលោកមកកាន់កម្ពុជាជាមួយស្តង់ដា HOT-N-READY®

    Little Caesars® Pizza នាំយកភីហ្សាពេញនិយមលំដាប់ពិភពលោកមកកាន់កម្ពុជាជាមួយស្តង់ដា HOT-N-READY®

    ភីហ្សា HOT-N-READY® ឥឡូវនេះនឹងមានលក់ក្នុងប្រទេសកម្ពុជាជាមួយភាពងាយស្រួលនៃការទិញដោយមានសេវាកម្មបញ្ជាទិញដោយបើកបរឆ្លងកាត់ (Drive-Through) សម្រាប់ក្រុមគ្រួសារ និងអ្នកដែលចូលចិត្តញាំភីហ្សា  រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ – Little Caesars® Pizza ដែលជាម៉ាកយីហោភីហ្សាដ៏ធំបំផុតមួយរបស់ពិភពលោក បានបើកសម្ពោធភោជនីយដ្ឋានដំបូងរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅកោះពេជ្រ។ នេះមិនត្រឹមតែជា Little Caesars® Pizza ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែភោជនីយដ្ឋាននេះក៏មានសេវាកម្មទិញភីហ្សាដោយបើកបរឆ្លងកាត់ (Drive-Through) ដំបូងគេបង្អស់របស់ប្រទេសកម្ពុជា និងផ្តល់ជូនអតិថិជននូវនំភីហ្សាថ្មីៗស្តង់ដា HOT-N-READY® ដែលផ្តល់នូវភាពងាយស្រួល គុណភាព និងតម្លៃសមរម្យបំផុត។ ចំណុចសំខាន់នៃបទពិសោធរបស់ Little Caesars® Pizza ដែលអតិថិជននឹងទទួលបាននោះគឺ HOT-N-READY® ដែលធានាថាអតិថិជនអាចដើរចូល និងទទួលបានភីហ្សាក្តៅៗឈ្ងុយឆ្ងាញ់ភ្លាមៗដោយមិនចាំបាច់រង់ចាំយូរ ឬបញ្ជាទិញជាមុន។ ចំណុចលេចធ្លោនេះធ្វើឱ្យ Little Caesars® Pizza ក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារមមាញឹក សិស្សានុសិស្ស និងអ្នកធ្វើការដែលកំពុងស្វែងរកអាហារដែលមានគុណភាពខ្ពស់នៅពេលធ្វើដំណើរ។ មិនថារីករាយនឹងអាហារនៅក្នុងភោជនីយដ្ឋាន ឬទិញភីហ្សាទៅញុំា នៅផ្ទះនោះទេ អតិថិជននឹងទទួលបានភីហ្សាធ្វើថ្មីៗដែលរង់ចាំពួកគាត់គ្រប់ពេលវេលា។ លោក Andres De Robina…

  • ទេសចរជាង ៥ម៉ឺននាក់ មកទស្សនាការប្រណាំងទូករយៈពេល ២ថ្ងៃ នៅខេត្តព្រះវិហារ

    ទេសចរជាង ៥ម៉ឺននាក់ មកទស្សនាការប្រណាំងទូករយៈពេល ២ថ្ងៃ នៅខេត្តព្រះវិហារ

    (ខេត្តព្រះវិហារ)៖ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុងដែនដីរដ្ឋបាលខេត្ត ប្រមាណ ៥ម៉ឺន ៣ពាន់នាក់ បានមកទស្សនាការប្រណាំងទូករយៈពេល ២ថ្ងៃ (០៩-១០វិច្ឆិកា២០២៤) ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តព្រះវិហារ នៅរមណីដ្ឋានទំនប់៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ នៅរាជធានីភ្នំពេញ ។ ការប្រណាំងទូករយៈពេល ២ថ្ងៃកន្លងមកនេះ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរចំនួន ៥ម៉ឺន ៣ពាន់នាក់ បើធៀបនឹងឆ្នាំ២០២៣ កន្លងទៅ ភ្ញៀវទេសចរមានចំនួន ៩ពាន់ ៥០០នាក់ នេះបើតាមការបញ្ជាក់ពី លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ។ ពិធីប្រណាំងទូករយៈពេល ២ថ្ងៃ ដោយបានចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១០ វិច្ឆិកា២០២៤ ទាំងការបើក និងការបិទបញ្ចប់ បានធ្វើឡើងក្រោមអធិបតីភាព លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក គីម រិទ្ធី…

  • រដ្ឋធានីឥណ្ឌាប្រើយន្តហោះដ្រូនពិសេសកម្ចាត់ផ្សែងអ័ព្ទពុល

    រដ្ឋធានីឥណ្ឌាប្រើយន្តហោះដ្រូនពិសេសកម្ចាត់ផ្សែងអ័ព្ទពុល

    ញូវដេលី ៖ រដ្ឋធានីរបស់ប្រទេសឥណ្ឌ ថ្មីៗនេះបានបង្ហាញផែនការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬដ្រូនពិសេស ដើម្បីសម្អាតផ្សែងអ័ព្ទពុលនៅលើផ្ទៃមេឃ ដែលនេះជាផែនការមួយដោះស្រាយវិបត្តិសុខភាពសាធារណៈ។ នេះបើតាមការចុះផ្សាយរបស់កាសែតបារាំង AFP។ ផែនការនេះ ចាប់ផ្តើមឡើងដោយការសាកល្បងបញ្ជាយន្តហោះដ្រូនពិសេស ហោះហើរជុំវិញចំណុចបំពុលនានាក្នុងទីក្រុង ដើម្បីបាញ់ទឹកកម្ចាត់ផ្សែងអ័ព្ទពុល ដែលនេះជាកិច្ចខិតខំប្រឹងប្រែងសម្អាតធូលី និងភាគល្អិតតូចៗបង្កគ្រោះថ្នាក់ចេញពីផ្ទៃអាកាស។ អ្នកបច្ចេកទេសនៅកន្លែងនោះ បានប្រាប់កាសែតបារាំង AFP ថា យន្តហោះដ្រូនបានផ្ទុកទឹកអតិបរមា ១៦លីត្រ ហើយអាចដំណើរការបានតែប៉ុន្មាននាទីប៉ុណ្ណោះក្នុងមួយលើក មុនពេលពួកគេត្រូវការបំពេញបន្ថែម។ រដ្ឋមន្ត្រីបរិស្ថានទីក្រុងញូវដេលី លោក Gopal Rai បាននិយាយបន្ទាប់ពីចាប់ផ្តើមគំនិតផ្តួចផ្តើមគំនិតនេះថា ការប្រើប្រាស់យន្តហោះដ្រូនពិសេស គឺជាផ្នែកមួយនៃគម្រោងសាកល្បងរបស់រដ្ឋាភិបាល តែយើងនឹងសិក្សាបន្ថែម ហើយប្រសិនបើវាជោគជ័យ នោះយើងនឹងបន្តដំណើរទៅមុខទៀត។ លោក Rai បន្ថែមថា នៅពេលបញ្ចប់ការសាកល្បង រដ្ឋាភិបាលទីក្រុងញូវដេលី នឹងដេញថ្លៃទិញយន្តហោះដ្រូនចំនួនពីរគ្រឿងបន្ថែមទៀត សរុបទាំងអស់បីគ្រឿង ដើម្បីប្រើកាត់បន្ថយការបំពុលខ្យល់នៅទូទាំងរដ្ឋធានី ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ១,៥០០គីឡូម៉ែត្រការ៉េ ឬមានទំហំប៉ុនទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស។ រដ្ឋធានីញូវដេលី និងតំបន់ជុំវិញមានប្រជាជនជាង ៣០លាននាក់ បានជាប់ចំណាត់ថ្នាក់កំពូលលើពិភពលោក ជុំវិញការបំពុលខ្យល់ក្នុងរដូវរងា។ ផ្សែងអ័ព្ទត្រូវបានស្តីបន្ទោស ចំពោះការសម្លាប់មនុស្សមុនអាយុរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ និងជាប្រភពទុក្ខវេទនាប្រចាំឆ្នាំសម្រាប់អ្នករស់នៅទីក្រុងនេះ ដោយសារតែគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកន្លងមក បានបរាជ័យដោះស្រាយបញ្ហានេះ៕…

  • ឯកឧត្តម កែ គឹមយ៉ាន ដង្ហែរកឋិនទានសាមគ្គី បានបច្ច័យជាងប្រាំបួនរយលានរៀល វេរប្រគេនចៅអធិការវត្តស្វាយចាស់ ទុកសម្រាប់កសាងសមិទ្ធិផលពុទ្ធសាសនា

    ឯកឧត្តម កែ គឹមយ៉ាន ដង្ហែរកឋិនទានសាមគ្គី បានបច្ច័យជាងប្រាំបួនរយលានរៀល វេរប្រគេនចៅអធិការវត្តស្វាយចាស់ ទុកសម្រាប់កសាងសមិទ្ធិផលពុទ្ធសាសនា

    (ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម កែគឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដង្ហែរកឋិនទានសាមគ្គីទៅកាន់វត្តចោមសុធាវាស ឬវត្តស្វាយចាស់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែន កម្ពុជា ថៃ ។ យោងតាម ឯកសារប្រវត្តិពីរមន្ត្រីជំនាញ វត្តចោមសុធាវាស ឬវត្តស្វាយចាស់ អតីតកាលក៏ជាទីអារាមដែនដីរាជធានីបុរាណមួយ នៅព្រំដែនខ្មែរ ថៃ នារជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ។ លោក ម៉ៅ ស៊ី ប្រធានសហគមន៍ទេសចរណ៍បន្ទាយឆ្មារបានឲ្យដឹងថា យោងឯកសារប្រវត្តិសាស្ត្រ ប្រាសាទបន្ទាយឆ្មារ ឬដែនដីតំបន់បន្ទាយឆ្មារ គឺជារាជធានីតូចមួយ នាសម័បុរាណ នៃរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅព្រំដែនខ្មែរ ថៃ ហើយវត្តស្វាយចាស់ ក៏ជាអារាមក្នុងដែនដីរាជធានីបុរាណមួយនេះផងដែរ ។ លោក ប្រាក់ សុភ័ទ អនុប្រធានអាចារ្យខេត្ត បានបញ្ជាក់ពីថវិកាទទួលបានពីកឋិនទានសាមគ្គីដែលបានដង្ហែរមកកាន់វត្តចោមសុធាវាសឬវត្តស្វាយចាស់នៅក្រុងសិរីសោភ័ណកាលពីថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២៤នេះ សរុបជាងប្រាំបួនរយលានរៀល បានវេរប្រគេនចៅអធិការវត្តនេះ ទុកសម្រាប់កសាងសមិទ្ធិផលពុទ្ធសាសនា និងការងារមនុស្សធម៌ ៕ ដោយ ៖ គៀន ច័ន្ទហ៊ីន

  • ក្រុមការងារ យុវជន ស.ស.យ.ក ក្រសួងកសិកម្ម ចុះចែកសម្ភារសិក្សា ដល់សិស្សានុសិស្សិក្រីក្រ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

    ក្រុមការងារ យុវជន ស.ស.យ.ក ក្រសួងកសិកម្ម ចុះចែកសម្ភារសិក្សា ដល់សិស្សានុសិស្សិក្រីក្រ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

    (ខេត្តបន្ទាយមានជ័យ)៖ លោក ហុង ប៉ុណ្ណាកា អនុប្រធាន ស.ស.យ.ក វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំសមាជិក សមាជិកា ព្រមទាំងបានសហការជាមួយ ស.ស.យ.ក ស្រុកអូរជ្រៅ និងអាជ្ញាធរមូលដ្ឋាន បានចុះចែកសម្ភារសិក្សា និងសម្ភារប្រើប្រាស់ដល់សិស្សានុសិស្សិក្រីក្រ នៅសាលាបឋមសិក្សា កូបតូច និងសាលាបឋមសិក្សាអូរត្មាតពង (កោះចារ) ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ដែលមានបំណងចង់សិក្សារៀនសូត្រ តែគ្មានលទ្ធភាពគ្រប់គ្រាន់ ចំនួន០២ភូមិ គឺភូមិកូបតូច និងភូមិកោះចារ ស្ថិតនៅក្នុងឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោក ហុង ប៉ុណ្ណាកា បាននាំនូវការផ្ដាំផ្ញើសួរសុខទុកពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដល់សិស្សានុសិស្សក្រីក្រលំបាកចំនួនសរុប…

  • ក្រុមហ៊ុន ព្រីនស៍ (ខេមបូឌា) ៖ មានឧក្រិដ្ឋជន ក្លែងបន្លំជានាយកប្រតិបត្តិ ធ្វើការកៀរគរវិនិយោគតាមរយៈបណ្តាញ Telegram ឬគ្រុបដើម្បីបោកប្រាស់លុយកាក់

    ក្រុមហ៊ុន ព្រីនស៍ (ខេមបូឌា) ៖ មានឧក្រិដ្ឋជន ក្លែងបន្លំជានាយកប្រតិបត្តិ ធ្វើការកៀរគរវិនិយោគតាមរយៈបណ្តាញ Telegram ឬគ្រុបដើម្បីបោកប្រាស់លុយកាក់

    (ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្តេត(ខេមបូឌា) គ្រុប បានរកឃើញថា មានឧក្រិដ្ឋជនកំពុងប្រើប្រាស់ឈ្មោះក្រុមហ៊ុនយើង ក្លែងបន្លំជានាយកប្រតិបត្តិធ្វើ ការកៀរគរវិនិយោគតាមរយៈបណ្តាញ Telegram ឬគ្រុបដើម្បីបោកប្រាស់លុយកាក់។ ចំពោះបញ្ហានេះ ក្រុមហ៊ុនយើងសូមចេញសេចក្តីជូនដំណឹងដូចខាងក្រោម៖ ឈ្មោះស្របច្បាប់របស់ក្រុមហ៊ុនយើងគឺ “ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក អចលន ទ្រព្យទាំងអស់ដែលបានវិនិយោគដោយក្រុមហ៊ុនយើង ត្រូវបានជួញដូរតាមរយៈគណនីសាជីវកម្មរបស់ក្រុមហ៊ុនយើង គណនីសាជីវកម្មរបស់ក្រុមហ៊ុនយើងគឺជាគណនីទទួលប្រាក់ស្របច្បាប់តែមួយ * មិនបានផ្តល់សិទ្ធិឱ្យតំណាងភាគីទីបី ឬបុគ្គលណាមួយឡើយ។ ប្រសិនបើមានបុគ្គលណាអោយ អតិថិជនផ្ទេរប្រាក់ទៅគណនីឯកជនផ្ទាល់ខ្លួន គឺជាទង្វើខុសច្បាប់ ។ វិនិយោគិនត្រូវប្រុងប្រយ័ត្ន កុំទុកចិត្តលើព័ត៌មានដែលចេញផ្សាយតាមរយៈបណ្តាញមិនផ្លូវការរបស់ ក្រុមហ៊ុនយើង។ គណនីផ្លូវការរបស់ក្រុមហ៊ុនយើងគឺ Facebook! Prince Real Estate Group (ល បានសញ្ញា ពណ៌ខៀវ) ហើយគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនយើងគឺ http://princerealestate.com/ សូមវិនិយោគិនទទួលព័ត៌មានពាក់ព័ន្ធពីបណ្តាញផ្លូវការរបស់ក្រុមហ៊ុនយើង ដើម្បីការពារសិទ្ធិនិងផល ប្រយោជន៍របស់ខ្លួនពីការរំលោភបំពាន។ ក្រុមហ៊ុនយើងមិនទទួលខុសត្រូវចំពោះការខាតបង់ដែល បណ្តាលមកពីអ្នកវិនិយោគទុកចិត្តលើប្រភពព័ត៌មានក្រៅពីបណ្តាញផ្លូវការរបស់ក្រុមហ៊ុនយើងនោះទេ។ ក្រុមហ៊ុនយើងបាននឹងកំពុងផ្តោតលើអាជីវកម្មអចលនទ្រព្យ និងការអភិវឌ្ឍន៍ខ្សែសង្វាក់ឧស្សាហកម្ម អចលនទ្រព្យ…

  • ស្រុកប្រាសាទបាគង ខេត្តសៀមរាប

    ស្រុកប្រាសាទបាគង ខេត្តសៀមរាប

    🎥 នាំផ្លូវ #ams1minute

  • ចង់ថែរក្សា​ វប្បធម៌ ប្រពៃណី និងពង្រឹងនូវអត្តសញ្ញាណជាតិ គឺត្រូវធានា​ឱ្យបាននូវសុខសន្ដិភាពជាមុនសិន

    ចង់ថែរក្សា​ វប្បធម៌ ប្រពៃណី និងពង្រឹងនូវអត្តសញ្ញាណជាតិ គឺត្រូវធានា​ឱ្យបាននូវសុខសន្ដិភាពជាមុនសិន
  • សិង្ហបុរីនៅតែជាមជ្ឈមណ្ឌលពាណិជ្ជកម្មលេចធ្លោមួយនៅក្នុងសហគមន៍អាស៊ាន

    សិង្ហបុរីនៅតែជាមជ្ឈមណ្ឌលពាណិជ្ជកម្មលេចធ្លោមួយនៅក្នុងសហគមន៍អាស៊ាន

    ដោយទំហំនៃការនាំចេញមានចំនួនសរុប ១៣១,៦ ពាន់លានដុល្លារ។ ទំហំពាណិជ្ជកម្មដ៏ធំនេះ ឆ្លុះបញ្ចាំងពីទីតាំងយុទ្ធសាស្ត្រដែលជាច្រកទ្វារដ៏សំខាន់សម្រាប់ពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។ ម៉ាឡេស៊ីតាមពីក្រោយយ៉ាងជិតស្និទ្ធជាមួយនឹងទំហំនាំចេញសរុប ៩២,២ ពាន់លានដុល្លារអាមេរិក ខណៈថៃមានការនាំចេញចំនួន ៦៦,៨ ពាន់លានដុល្លារ។ កម្ពុជា មានទំហំនាំចេញក្នុងតំបន់អាស៊ាន សរុប ២,៨ពាន់លានដុល្លារ – Seasia #ams1minute

  • ស្រុកសង្កែ​ ខេត្តបាត់ដំបង

    ស្រុកសង្កែ​ ខេត្តបាត់ដំបង

    🎥 MLMUPC #ams1minute