Category: One-Minute

  • បាញ់ប្រហារក្នុងបារសម្លាប់មនុស្ស ១០នាក់នៅម៉ិកស៊ិក

    បាញ់ប្រហារក្នុងបារសម្លាប់មនុស្ស ១០នាក់នៅម៉ិកស៊ិក

    បរទេស ៖ ខ្មាន់កាំភ្លើងបានបាញ់ប្រហារ ទៅក្នុងបារមួយកន្លែង នៅតំបន់កណ្តាល ប្រទេសម៉ិកស៊ិក បណ្តាលឲ្យស្លាប់មនុស្ស ចំនួន១០នាក់ របួសមនុស្ស មួយចំនួនទៀត។ ហេតុការណ៍នេះបានកើតឡើង កាលពីចុងសប្តាហ៍ ស្ថិតក្នុងទីក្រុង Queretaro បានបង្កការភ្ញាក់ផ្អើល និងក្តីសង្វេគយ៉ាងខ្លាំង នៅក្នុងប្រទេស ដែលកំពុងតែប្រឈមមុខនឹងបញ្ហាអំពើហិង្សា និងឧក្រិដ្ឋកម្ម។ ប៉ូលីសបាននិយាយថា ក្រុមខ្មាន់កាំភ្លើង ៤នាក់ បានបើកការបាញ់ប្រហារនេះ ហើយ អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យម្នាក់ ដោយកំពុងបន្តការស៊ើបអង្កេត ដើម្បីតាមចាប់ជនល្មើស ដែលនៅសេសសល់។ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia បានសន្យាថា នឹងបង្ក្រាបឧក្រិដ្ឋកម្ម និងពង្រឹងសន្តិសុខ តាមរយៈការអនុវត្តផែនការសន្តិសុខថ្មី ដែលផ្តោតលើការបង្កើនឱកាសសម្រាប់យុវជន ការពង្រឹងការចែករំលែកព័ត៌មានសម្ងាត់ និងពង្រាយកងកម្លាំងឆ្មាំជាតិ។ នៅទូទាំងប្រទេសម៉ិកស៊ិក អំពើហឹង្សាកើនឡើង ដែលភាគច្រើន ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងក្រុមក្មេងទំនើង ដោយគេបានដឹងថា មនុស្សជាង ៤៥ម៉ឺននាក់ ត្រូវបានសម្លាប់ ចាប់តាំងពីឆ្នាំ២០០៦។ ការដោះស្រាយបញ្ហាឃាតកម្ម និងការចាប់ជំរិត ដែលកើតមាន ជារៀងរាល់ថ្ងៃ គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយ ដែលលោកស្រីប្រធានាធិបតី Claudiaកំពុងប្រឈមមុខ៕…

  • Joe Biden និង Donald Trump នឹងជួបគ្នា នៅថ្ងៃពុធ

    Joe Biden និង Donald Trump នឹងជួបគ្នា នៅថ្ងៃពុធ

    បរទេស៖ លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងជួបប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅសេតវិមាន នៅថ្ងៃពុធ សប្តាហ៍នេះ។ លោក Joe Biden បានប្រាប់បែបនេះ ក្នុងពេលដែលលោកបានដើរចាកចេញពីព្រះវិហារមួយកន្លែង នៅឆ្នេរ Rehoboth រដ្ឋ Delaware កាលពីថ្ងៃអាទិត្យ។ បើតាម CNN ដែលបានដកស្រង់សម្តី របស់លេខាធិការសារព័ត៌មាន សេតវិមាន Karine Jean-Pierre តាមរយៈសេចក្តីថ្លែងការណ៍មួយ បង្ហាញថា អ្នកទាំងពីរនឹងជួបគ្នា នៅម៉ោង ១១ព្រឹក តាមការអញ្ជើញរបស់ Biden ដោយបន្ថែមថា ព័ត៌មានលម្អិត អំពីកិច្ចប្រជុំ នឹងត្រូវចេញផ្សាយ។ លោកស្រី Melania Trump ក៏ត្រូវបានអញ្ជើញ ទៅកាន់សេតវិមានផងដែរ ដើម្បីជួបជាមួយស្ត្រីទីមួយ Jill Biden នេះបើតាមមន្ត្រីនៅ East Wing បានប្រាប់ CNN បន្ថែម។ មន្ត្រីរដ្ឋបាលម្នាក់បាននិយាយថា លោក…

  • កសាងសេដ្ឋកិច្ច និងលក្ខខណ្ឌអំណោយផល ដើម្បីឱ្យពលរដ្ឋកាន់តែរីកចម្រើនជាគោលបំណងធំរបស់រាជរដ្ឋាភិបាល

    កសាងសេដ្ឋកិច្ច និងលក្ខខណ្ឌអំណោយផល ដើម្បីឱ្យពលរដ្ឋកាន់តែរីកចម្រើនជាគោលបំណងធំរបស់រាជរដ្ឋាភិបាល
  • ក្រុងព្រះសីហនុ

    ក្រុងព្រះសីហនុ

    📷 ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា #ams1minute

  • ៥ឆ្នាំចុងក្រោយ យន្តហោះឯកជនសេដ្ឋីបំពុលកាបូនកើនខ្លាំងបំផុត

    ៥ឆ្នាំចុងក្រោយ យន្តហោះឯកជនសេដ្ឋីបំពុលកាបូនកើនខ្លាំងបំផុត

    បរទេស ៖ ការសិក្សាថ្មីមួយរកឃើញថា ការបំពុលកាបូនចេញពីយន្តហោះឯកជនប្រើប្រាស់ដោយមហាសេដ្ឋីនបានកើនឡើងខ្លាំងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ លោក Stefan Gossling អ្នកស្រាវជ្រាវផ្នែកដឹកជញ្ជូន នៃសាកលវិទ្យាល័យ Linnaeus របស់ប្រទេសស៊ុយអែត និយាយថា អ្នកប្រើប្រាស់យន្តហោះឯកជនបានបញ្ចេញឧស្ម័នខ្ពស់បំផុត ដោយបញ្ចេញកាបូនឌីអុកស៊ីតដល់ ២,៦៤៥តោន នៅពេលហោះហើរ។ តួលេខនោះ កើនឡើងច្រើនជាង ៥០០ដងនៃចំនួនមធ្យមរបស់ពិភពលោកក្នុងមនុស្សម្នាក់ ដែលមានចំនួន ៥.២តោន ដែលធនាគារពិភពលោកគណនា ឬ ៤.៧តោន ដែលទីភ្នាក់ងារថាមពលអន្តរជាតិគណនា។ ភាគច្រើននៃយន្តហោះឯកជនតូចៗ បានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត នៅពេលហោះហើរបានប្រហែល ២ម៉ោង ច្រើនជាងមនុស្សជាមធ្យមក្នុងរយៈពេលប្រហែលមួយឆ្នាំ។ ហើយប្រហែលមួយភាគបួននៃមហាសេដ្ឋី ដែលមានទ្រព្យសរុប ៣១ពាន់ពាន់លានដុល្លារកាលពីឆ្នាំមុន បានបញ្ចេញកាបូនឌីអុកស៊ីត ១៧.២លានតោន តាមរយៈការហោះហើរប្រើយន្តហោះឯកជន។ តួលេខនោះ មានចំនួនប្រហាក់ប្រហែលគ្នានឹងការបញ្ចេញកាបូននៃប្រជាជន ៦៧លាននាក់ដែលរស់នៅក្នុងប្រទេសតង់ហ្សានី។ នេះបើយោងតាមការសិក្សាមួយ ដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature Journal Communications Earth & Environment។ លោក Jonathan Westin នាយកប្រតិបត្តិនៃអង្គការតស៊ូមតិ Climate Organizing Hub…

  • ស្វាជាង ៤០ក្បាលរត់ចេញពីមន្ទីរពិសោធន៍វេជ្ជសាស្ត្រអាមេរិក

    ស្វាជាង ៤០ក្បាលរត់ចេញពីមន្ទីរពិសោធន៍វេជ្ជសាស្ត្រអាមេរិក

    វ៉ាស៊ីនតោន ៖ សត្វស្វាចំនួន ៤៣ក្បាលបានរត់គេចពីបរិវេណ ដែលប្រើសម្រាប់ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តនៅរដ្ឋ South Carolina ប៉ុន្តែមេប៉ូលីសនៅក្បែរនោះនិយាយថា រឿងនេះនឹងមិនបង្កគ្រោះថ្នាក់ដល់សាធារណជនទេ។ មេប៉ូលិសក្រុង Yemassee លោក Gregory Alexander ថ្មីៗនេះនិយាយថា សត្វស្វាទាំងនោះ មិនបានបង្កគ្រោះថ្នាក់ និងភាពច្របូកច្របល់ទេ ដោយសារតែពួកវាមិនបានឆ្លងជំងឺអ្វីទាំងអស់ ក្រោយរត់ចេញពីមន្ទីរពិសោធន៍វេជ្ជសាស្ត្រ។ លោកប៉ូលិស Alexander បន្ថែមថា សត្វស្វាអំបូរ Rhesus បានរត់គេចខ្លួនពីមន្ទីរពិសោធន៍ Alpha Genesis កាលពីថ្ងៃពុធសប្តាហ៍នេះ នៅពេលដែលបុគ្គលិកថ្មីមិនបានបិទទ្វារទាំងអស់។ ប៉ូលីសបានឱ្យដឹងថា សត្វស្វាទាំងនោះ ភាគច្រើនគឺជាញីមានទម្ងន់ប្រហែល ៣គីឡូក្រាម ហើយនៅក្មេង និងតូចណាស់ ដូច្នេះពួកវាមិនទាន់ត្រូវបានប្រើប្រាស់សម្រាប់ធ្វើពិសោធន៍នៅឡើយទេ។ ទោះបីជាយ៉ាងណា អាជ្ញាធរ និងបុគ្គលិកមន្ទីរពិសោធន៍ កំពុងរៀបចំអន្ទាក់ និងប្រើប្រាស់វិធីផ្សេងៗ ដើម្បីប្រមូលពួកស្វាទាំងនោះមកវិញដោយសុវត្ថិភាព។ ទន្ទឹមគ្នា ប្រជាពលរដ្ឋរស់នៅក្បែរមន្ទីរពិសោធន៍នោះ ត្រូវបានទទូចឱ្យបិទបង្អួច និងទ្វារផ្ទះរបស់ពួកគេ ដើម្បីកុំឱ្យស្វារកកន្លែងលាក់ខ្លួនបាន ហើយប្រសិនបើពួកគេប្រទះឃើញស្វាទាំងនោះ អាជ្ញាធរស្នើឱ្យទាក់ទងតាមខ្សែទូរស័ព្ទលេខ ៩១១ ដើម្បីឱ្យបុគ្គលិក និងប៉ូលីសចាប់ពួកវាបាន។ ក្នុងឆ្នាំ ២០១៨…

  • ក្រុមហ៊ុនចិន XPENG បញ្ចេញមនុស្សយន្ត AI ដំបូង ធ្វើចលនាដូចមនុស្ស

    ក្រុមហ៊ុនចិន XPENG បញ្ចេញមនុស្សយន្ត AI ដំបូង ធ្វើចលនាដូចមនុស្ស

    ប៉េកាំង ៖ នៅឯព្រឹត្តិការណ៍ AI Day ឆ្នាំ ២០២៤ នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតឡានអគ្គិសនីចិន XPENG បានបង្ហាញមនុស្សយន្ត AI ដំបូងរបស់ខ្លួនមានឈ្មោះថា Iron ដែលអាចធ្វើចលនាដូចមនុស្សពិតៗដែរ។ ការបញ្ចេញមនុស្សយន្តរបស់ XPENG ត្រូវគេមើលឃើញថា ជាការបង្ហាញពីការលោតផ្លោះដ៏ធំមួយ ប្រឡូកក្នុងឧស្សាហកម្មមនុស្សយន្ត ប្រជែងជាមួយមនុស្សយន្ត Optimus របស់មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk។ មនុស្សយន្ត Iron នេះ មានសន្លាក់ច្រើនជាង៦០ និងធ្វើចលនាបាន ២០០ដឺក្រេ ហើយវាប្រើប្រាស់បច្ចេកវិទ្យាដែលចែករំលែកជាមួយប្រព័ន្ធ AI Electric Vehicles (EVs) របស់ XPENG។ Iron មានកម្ពស់ ១.៧៨ម៉ែត្រ និងមានទម្ងន់ ៧០គីឡូក្រាម។ មនុស្សយន្តនេះ មានភារកិច្ចស្នូលគឺផ្គុំរថយន្តអគ្គិសនី P7+ នាពេលខាងមុខ។ ផ្នែកសំខាន់នៃភាពវៃឆ្លាតរបស់ Iron គឺបន្ទះឈីប Turing AI ដែលមានស៊ីភីយូ 40-core…

  • ជប៉ុនប្តេជ្ញាកសាងកម្លាំងយោធាកាន់តែស៊ីជម្រៅជាមួយអាមេរិក

    ជប៉ុនប្តេជ្ញាកសាងកម្លាំងយោធាកាន់តែស៊ីជម្រៅជាមួយអាមេរិក

    តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានសន្យាជាថ្មីកាលពីថ្ងៃសៅរ៍ថា នឹងកសាងកម្លាំងយោធាជប៉ុន ក៏ដូចជាពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ។ លោក Ishiba និយាយថា បរិយាកាសសន្តិសុខជុំវិញប្រទេសជប៉ុន និងសហគមន៍អន្តរជាតិកាន់តែអាក្រក់ទៅៗ ដោយសារភាពតានតឹងកើនឡើងជាមួយចិន រុស្ស៊ី និងកូរ៉េខាងជើង។ ដូច្នេះលោកបានសន្យាជាថ្មីថា នឹងពង្រឹងអំណាចយោធារបស់ប្រទេសជប៉ុន។ លោក Ishiba បានគូសបញ្ជាក់ថា ការរំលោភដែនអាកាសជប៉ុនដោយយន្តហោះចម្បាំងចិន និងរុស្ស៊ីកាលពីដើមឆ្នាំនេះ មិនត្រឹមតែរំលោភលើអធិបតេយ្យភាពរបស់ជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់សុវត្ថិភាពរបស់ជប៉ុនផងដែរ ហើយវាពិតជារឿងមិនអាចទទួលយកបាន។ លោក Ishiba បន្ថែមថា ជប៉ុនប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង ពីសកម្មភាពយោធារបស់ចិន ដែលបង្កើនល្បឿននៅជុំវិញឆ្នេរសមុទ្រជប៉ុន និងពីការបាញ់តេស្តមីស៊ីសម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង។ លោក Ishiba បានសង្កត់ធ្ងន់ថា នៅពេលយើងប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏តានតឹង និងស្មុគស្មាញបំផុត ខ្ញុំនឹងធ្វើឱ្យមានតុល្យភាព ព្រមទាំងពង្រឹងផ្នែកការទូត និងសន្តិសុខរបស់ប្រទេសជប៉ុន។ បើតាមនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ សម្ព័ន្ធភាពជប៉ុន-អាមេរិក គឺជាអ្នកសម្របសម្រួលដោះស្រាយបញ្ហានេះ ដោយសន្យាថា នឹងបង្កើនទំនាក់ទំនងរបស់ជប៉ុនជាមួយអាមេរិក ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Trump ដូចដែលពួកលោកបានយល់ព្រម…

  • លោក Yoon ៖ កូរ៉េខាងត្បូង-អាមេរិកនឹងវាយបកវិញ បើកូរ៉េខាងជើងវាយប្រហារនុយក្លេអ៊ែរ

    លោក Yoon ៖ កូរ៉េខាងត្បូង-អាមេរិកនឹងវាយបកវិញ បើកូរ៉េខាងជើងវាយប្រហារនុយក្លេអ៊ែរ

    សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និយាយថា កូរ៉េខាងត្បូង និងអាមេរិកនឹងវាយបកវិញ ប្រសិនបើកូរ៉េខាងជើងប៉ុនប៉ងវាយប្រហារនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសសម្ព័ន្ធមិត្តទាំងពីរ។ លោក Yoon ក៏បានអះអាងដែរថា កូរ៉េខាងត្បូងអាចពឹងផ្អែកលើអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដើម្បីការពារប្រទេស ហើយមិនត្រូវការអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។ នេះបើយោងតាមការចេញដោយទស្សនាវដ្តីអាមេរិក។ លោក Yoon ដែលជាអ្នកអភិរក្សនិយម បានប្រកាន់ជំហរតឹងរឹងជាងអ្នកកាន់តំណែងមុនរបស់គាត់លើកូរ៉េខាងជើង។ កូរ៉េខាងត្បូងក្រោមការដឹកនាំរបស់លោក Yoon ក៏កំពុងពង្រឹងទំនាក់ទំនងជាមួយអាមេរិកផងដែរ ដោយកសាងសម្ព័ន្ធភាពសន្តិសុខរយៈពេល ៧០ឆ្នាំ។ ចំណែកកូរ៉េខាងជើងក៏បានពង្រឹងសាច់ដុំយោធារបស់ខ្លួនផងដែរ ជាមួយនឹងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបឥន្ធនៈរឹងថ្មីមួយ ដែលមានឈ្មោះថា Hwasong-19 កាលពីថ្ងៃទី៣១ ខែតុលា ចំពេលមានការចោទប្រកាន់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលថា ខ្លួនបានដាក់ពង្រាយកងទ័ពជួយដល់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។ យ៉ាងណា កូរ៉េទាំងពីរនៅតែស្ថិតក្នុងការប្រឈមមុខដាក់គ្នា បន្ទាប់ពីសង្រ្គាមឆ្នាំ ១៩៥០-១៩៥៣របស់ពួកគេ ដែលបានបញ្ចប់ត្រឹមបទឈប់បាញ់ មិនមែនជាសន្ធិសញ្ញាសន្តិភាពទេ៕ ប្រភព ៖ AFP ប្រែសម្រួល ឈឹម ទីណា

  • NASA ធ្វើតេស្តម៉ាស៊ីនយន្តហោះលឿនជាងសំឡេងលើកដំបូង

    NASA ធ្វើតេស្តម៉ាស៊ីនយន្តហោះលឿនជាងសំឡេងលើកដំបូង

    វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានធ្វើតេស្តម៉ាស៊ីនយន្តហោះចម្បាំងជំនាន់ថ្មី X-59 របស់ខ្លួន មុនពេលឈានដល់ការហោះហើរសាកល្បងលើកដំបូង។ វិស្វករដឹកនាំកម្មវិធីផលិតយន្តហោះ X-59 Quest របស់អង្គការ NASA កំពុងធ្វើការសាកល្បងម៉ាស៊ីនយន្តហោះចម្បាំងនេះ នៅរោងចក្រ Lockheed Martin Skunk Works ក្នុងទីក្រុង Palmdale រដ្ឋ California។ ការធ្វើតេស្តកំពុងដំណើរការជាដំណាក់កាល ដោយក្នុងអំឡុងពេលធ្វើតេស្តបឋម វិស្វករបានដំណើរការម៉ាស៊ីនរបស់យន្តហោះ X-59 ក្នុងល្បឿនទាបដោយមិនបញ្ឆេះវា ដើម្បីពិនិត្យមើលការលេចធ្លាយណាមួយ និងត្រូវប្រាកដថា ប្រព័ន្ធផ្សេងៗរបស់យន្តហោះដំណើរការជាមួយគ្នានៅពេលដំណើរការដោយថាមពល។ រហូតមកទល់ ពេល នេះ វិស្វករដឹកនាំកម្មវិធី និយាយ ថា យន្តហោះ X-59 ដំណើរការ បាន ល្អ។ យន្តហោះចម្បាំង X-59 ត្រូវបានរចនាឡើងដើម្បីហោះហើរក្នុងល្បឿនលឿនជាងសំឡេង ១.៤ដងនិងរយៈកម្ពស់ ១៦.៧គីឡូម៉ែត្រ។ X-59 ត្រូវបានបំពាក់ដោយម៉ាស៊ីនយន្តហោះ F414-GE-100 ផលិតដោយក្រុមហ៊ុន General Electric។ គ្រួសារម៉ាស៊ីន F414…