-
គិតត្រឹមម៉ោង ៦៖៣០ នាទីល្ងាចនេះ កងទ័ពកម្ពុជាឈរជើងយ៉ាងរឹងមាំ និងវាយបកយ៉ាងចាស់ដៃ លើទាហានថៃ

-
សម្តេចធិបតី៖ អ្វីដែលជាគន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃ-កម្ពុជា នាពេលនេះ

គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃ ក្នុងការទទួលយកនូវការឈប់បាញ់ ដែលជាជំហានដំបូងនៃការស្វែងរកដំណោះស្រាយបន្តទៅមុខទៀតរវាងភាគីទាំងពីរ។ ក្នុងការជួបពិភាក្សារវាងខ្ញុំ និងឯកឧត្តម Anwar Ibrahim ប្រធានប្ដូរវេនអាស៊ាន តាមទូរស័ព្ទ ខ្ញុំបានបញ្ជាក់ច្បាស់ជាមួយឯកឧត្តម Anwar ថាកម្ពុជាឯកភាពជាមួយសំណើរបស់ឯកឧត្តមឱ្យមានការឈប់បាញ់ ព្រោះកម្ពុជាមិនបានចាប់ផ្តើមការវាយប្រយុទ្ធនេះទេ។ ជាចម្លើយបឋមដែលខ្ញុំបានទទួលពី ឯកឧត្តម Anwar ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តម Anwar ស្តីពីការឈប់បាញ់ ដោយកំណត់យកម៉ោង ១២យប់ ថ្ងៃទី២៤ កក្កដា ជាពេលដែលកងទ័ពទាំងសងខាងឈប់បាញ់គ្នា។ ប៉ុន្តែជាការសោកស្តាយ ដោយជាងមួយម៉ោងក្រោយនោះ ភាគីថៃបានជូនដំណឹងវិញថា ភាគីថៃបានប្តូរជំហរទៅជាមិនឯកភាព ហើយរង់ចាំសិន។ ២៥ កក្កដា ២០២៥ #ams1minute
-
នៅវេលាម៉ោង ៥៖១៤ នាទីល្ងាចនេះ ដ្រូនស៊ើបការណ៍របស់ថៃជាច្រើនគ្រឿង

-
គិតចាប់ពីព្រឹករំលងអាធ្រាត្រថ្ងៃនេះ ភាគីថៃបានវាយលុកចូលអធិបតេយ្យភាពរបស់កម្ពុជាចំនួន ៧ទីតាំង

ដោយប្រើប្រាស់កាំភ្លើងធុនធ្ងន់ផ្លោង យន្តហោះចម្បាំង F-16 ទំលាក់គ្រាប់បែក ប្រើរថក្រោះបាញ់សង្គ្រប់ ការប្រើដ្រូនទំលាក់គ្រាប់ ជាងនេះទៅទៀតគឺការប្រើប្រាស់គ្រាប់បែកចង្កោម។ យន្ដហោះចម្បាំង F-16 របស់ថៃ បានទំលាក់គ្រាប់បែកចំនួន ៤លើក នៅប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈ ចំនួន ៣លើក និងប្រាសាទតាក្របី ចំនួន ១លើក។ ២៥ កក្កដា ២០២៥ #ams1minute
-
ក្រសួងការពារជាតិកម្ពុជា ធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការឈ្លានពានរបស់ថៃ ដែលបានទម្លាក់គ្រាប់បែកចង្កោមមកលើកម្ពុជា

-
ថៃណែនាំប្រជាពលរដ្ឋខ្លួនមិនឱ្យបង្ហោះ ឬចែករំលែកព័ត៌មានណាមួយដែលពាក់ព័ន្ធ៖

-
គិតត្រឹមម៉ោង ៤រសៀលនេះ ការប្រយុទ្ធ និងបាញ់ផ្លោងដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ

-
សារព័ត៌មានល្បីៗក្នុងពិភពលោកជាច្រើនកំពុងចុះផ្សាយពីការប្រើប្រាស់យន្ដហោះចម្បាំង F-16របស់ថៃ មកវាយប្រហារផ្លូវអាកាសលើកម្ពុជា ក្នុងបញ្ហាជម្លោះព្រំដែន

-
ចិនសម្តែងក្តីបារម្ភជាខ្លាំង និងទទូចឱ្យកម្ពុជា-ថៃ

ដោះស្រាយបញ្ហាដោយសន្តិវិធី ក្រោយប្រទេសទាំងពីរផ្ទុះអាវុធដាក់គ្នា ដោយភាគីថៃបើកការវាយប្រហារលើប្រទេសកម្ពុជាមុន។ ចិនជំរុញឱ្យកម្ពុជា-ថៃចរចាដោះស្រាយបញ្ហាសន្តិវិធី ការរស់នៅជាសុខដុមរមនាក្នុងនាមជាប្រទេសជិតខាងល្អ។ កម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិភាព ការសន្ទនា និងការដោះស្រាយជម្លោះ ដោយសន្តិវិធី។ យ៉ាងណាក៏ដោយ កម្ពុជាក៏រក្សាសិទ្ធិស្វ័យការពារជាមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានទទួល ស្គាល់ក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយនឹងចាត់រាល់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជនខ្លួន។ #ams1minute
-
អ្នកនាំពាក្យក្រសួងការបរទេសថៃ ច្រានចោលការសម្របសម្រួលពីភាគីទីបីលើការបញ្ចប់ជម្លោះជាមួយកម្ពុជា
