-
អ៊ីស្រាអែលបន្តវាយឆ្មក់ទីតាំងហេសបូឡា ក្រោយស្លាប់មេធំHassan Nasrallah

បរទេស៖ នៅថ្ងៃអាទិត្យនេះ អ៊ីស្រាអែលបានបន្តបើកការវាយឆ្មក់ លើទីតាំងរបស់ពួកសកម្មប្រយុទ្ធ ហេសបូឡា រាប់សិបកន្លែង បន្ថែមទៀត នៅក្នុងប្រទេសលីបង់ នេះបើតាមកងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថា IDF។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយចំគោលដៅរបស់ក្រុមហេសបូឡាហ៍ បន្ថែមទៀតនេះ បានកើតមានឡើង ក្រោយរយៈពេលពីរថ្ងៃ ដែលខ្លួនបានវាយប្រហារតាមអាកាស សម្លាប់មេក្រុមហេសបូឡាគឺលោក Hassan Nasrallah នេះបើតាមសេចក្តីថ្លែងការណ៍មួយ នៅលើ Telegram របស់ IDF។ គួរបញ្ជាក់ថា Hezbollah គឺជាក្រុមដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសលីបង់ អស់រយៈពេលជាច្រើនទស្សវត្សមកហើយ។ ប៉ុន្តែ បន្ទាប់ពីជិតមួយឆ្នាំនៃការប្រយុទ្ធគ្នាឆ្លងព្រំដែនដែលមានត្រឹមកម្រិតទាប អ៊ីស្រាអែលបានផ្លាស់ប្តូរការផ្តោតអារម្មណ៍នៃប្រតិបត្តិការរបស់ខ្លួនចេញពីហ្គាហ្សា ទៅកាន់ប្រទេសលីបង់វិញ ជាកន្លែងដែលមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង។ ចាប់តាំងពីថ្ងៃចន្ទមក បានសម្លាប់មនុស្សរាប់រយនាក់ និងបានជម្លៀសខ្លួនប្រហែល ជាង១១ម៉ឺននាក់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
វៀតណាមលួចលក់សាច់ឆ្កែនិងឆ្មានៅហុងកុង

MC. បរទេស៖ ជនជាតិវៀតណាមបីនាក់ ត្រូវបានចាប់ដាក់គុក ១៧ខែ និង២សប្តាហ៍ នៅទីក្រុងហុងកុង ពីបទបើកភោជនីយដ្ឋាន គ្មានអាជ្ញាប័ណ្ណ លក់សាច់ឆ្កែ និងឆ្មា នេះបើតាមកាសែត VNexpress កាលពីថ្ងៃសៅរ៍។ ទីភ្នាក់ងារព័ត៌មានចិន SCMP បានរាយការណ៍ថា លោក Tran Quang Tan អាយុ ៥១ឆ្នាំ រួមជាមួយនឹងប្រពន្ធ ឈ្មោះ Le Thi Oanh អាយុ៤៤ឆ្នាំ និងកូនឈ្មោះ Nguyen Manh Dat អាយុ២៦ឆ្នាំ ត្រូវបានគេរកឃើញថា មានពិរុទ្ធ ជុំវិញការបើកភោជនីយដ្ឋាននៅតំបន់ Mong Kok កាលពីដើមឆ្នាំនេះ។ អ្នកទាំងបី ដែលក៏ជាជនអន្តោប្រវេសន៍ខុសច្បាប់ផងនោះ បានសារភាពថា ពិតបានលក់សាច់ឆ្កែ និងឆ្មា នៅភោជនីយដ្ឋានមួយនេះពិតមែន អំឡុងការកាត់ក្តី កាលពីថ្ងៃសុក្រ។ គួររម្លឹកថា អាជ្ញាធរបានឆ្មក់ចូលទីតាំងនេះ ក្នុងខែកុម្ភៈ បន្ទាប់ពីមានការផ្តល់ព័ត៌មាន ពីមន្ត្រីសម្ងាត់ម្នាក់។ការលក់សាច់ឆ្កែ និងឆ្មា ត្រូវបានហាមឃាត់…
-
របាយការណ៍នៅថ្ងៃទី២៨ កញ្ញា

-
សូមអនុមោទនា ពិធីកាន់បិណ្ឌ ១២

-
ក្រុងកំពត ខេត្តកំពត

-
ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

-
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តគម្រោងវិនិយោគ

-
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ កញ្ញា ២០២៤

១. គណៈរដ្ឋមន្ត្រីអនុម័តគម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣គម្រោង សម្រាប់ឆ្នាំ២០២៤-២០២៩ ដែលមានទុនវិនិយោគសរុបចំនួន ៥ ៧៩០លានដុល្លារ – FN ២. ៨ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៣៣១លានដុល្លារ ពីការលក់ផលិតផលកៅស៊ូកើនជាង ២១% – FN ៣. ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា អាចនាំចេញដោយផ្ទាល់ទៅខេត្តគ័ងស៊ី ប្រទេសចិន – កម្ពុជាថ្មី ៤. មន្រ្តីអាមេរិកអះអាងថា ចិនបានព្យាយាមលាក់បាំង ករណីលិចនាវាមុជទឹកថ្មីបំផុតរបស់ខ្លួន – AFP ៥. អាមេរិក៖ ព្យុះហឺរីខេន Helene កំពុងបោកបក់លើរដ្ឋ Florida ជាមួយនិងហានិភ័យនៃគ្រោះថ្នាក់ខ្លាំង – Reuters #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានដីធ្លី បានចុះបញ្ជីរួចនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ហើយពុំទាន់បានមកទទួលយកបណ្ណកម្មសិទ្ធិចំនួន ៧១ ៦៩៧ បណ្ណ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល។ សូមទំនាក់ទំនងទូរស័ព្ទលេខ 093 773 785 ដើម្បីមកទទួលយកបណ្ណកម្មសិទ្ធិដែលបានចេញរួចរាល់។ ២៧ កញ្ញា ២០២៤ #ams1minute