Category: One-Minute

  • សម្ដេចធិបតី៖ “រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍខេត្តតាមព្រំដែន

    សម្ដេចធិបតី៖ “រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍខេត្តតាមព្រំដែន

    ដោយផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ពាប់ និងផ្លូវក្រវាត់ព្រំដែន ការដាក់ចេញនូវកម្មវិធីផ្តល់ដីសង្គមកិច្ចដល់ប្រជាជនដែលខ្វះដី ពិត ប្រាកដ តាមរយៈកម្មវិធីផ្ដល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ដេីម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែន និងការបន្តចរចាជាមួយប្រទេសជិតខាងលើកិច្ចការបោះបង្គោលព្រំដែន”។ ទន្ទឹមនេះ សម្ដេចធិបតីក៏បានអរគុណចំពោះវិស័យឯកជន និងលើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ពិនិត្យលទ្ធភាពថែមទៀតដើម្បីបណ្ដាក់ទុនវិនិយោគនៅតាមបណ្ដាខេត្តជាប់ព្រំដែន ជាពិសេសខេត្តភាគឦសាន។ #ams1minute

  • បងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរទៅលេងស្រុកកំណើត

    បងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរទៅលេងស្រុកកំណើត

    តាមរយៈសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានរយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។ #ams1minute

  • សម្ដេចធិបតី៖ “សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា

    សម្ដេចធិបតី៖ “សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា

    រួមចំណែកលើកកម្ពស់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃ នៅកម្ពុជា”។ សម្ដេចធិបតី កោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់សមាគម ហើយគាំទ្រគំនិតផ្តួចផ្តើមនៃការរៀបចំពិពរណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃ ២ ដង ក្នុងមួយឆ្នាំ។ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យសមាគមជំរុញការផលិត កែច្នៃផលិតផលត្បូងក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ #ams1minute

  • ផ្លូវជាតិលេខ ៧១C ត្រង់ចណុច ព្រំប្រទល់ ឃុំឈូក និងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

    ផ្លូវជាតិលេខ ៧១C ត្រង់ចណុច ព្រំប្រទល់ ឃុំឈូក និងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

    📷 កម្ពុជាមាតុភូមិខ្ញុំ #ams1minute

  • សមិទ្ធផល ១ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្នុងវិស័យទេសចរណ៍

    សមិទ្ធផល ១ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្នុងវិស័យទេសចរណ៍
  • IMF អនុម័តថវិកាទំហំ ៧ពាន់លានដុល្លារ ពង្រឹងសេដ្ឋកិច្ចប៉ាគីស្ថាន

    IMF អនុម័តថវិកាទំហំ ៧ពាន់លានដុល្លារ ពង្រឹងសេដ្ឋកិច្ចប៉ាគីស្ថាន

    អ៊ីស្លាម៉ាបាដ : អាជ្ញាធរប៉ាគីស្ថានបាននិយាយកាលពីថ្ងៃពុធថា ក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានអនុម័តផ្តល់ប្រាក់កម្ចីថ្មីចំនួន ៧ពាន់លានដុល្លារសម្រាប់ប្រទេសប៉ាគីស្ថាន។ ក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានអនុម័តផ្តល់ប្រាក់កម្ចីថ្មីចំនួន ៧ពាន់លានដុល្លារសម្រាប់ប្រទេសប៉ាគីស្ថានដែលជាប់គាំងសាច់ប្រាក់ជាងពីរខែ។ មន្ត្រីប៉ាគីស្ថានបន្តថា ប្រាក់កម្ចីរបស់ IMF ដែលទីក្រុងអ៊ីស្លាម៉ាបាដ នឹងទទួលបានជាបន្តបន្ទាប់ក្នុងរយៈពេលជាង ៣៧ខែនេះ គឺមានគោលបំណងជំរុញសេដ្ឋកិច្ចប៉ាគីស្ថានដែលកំពុងទន់ខ្សោយ។ ប៉ាគីស្ថានរំពឹងថា នឹងទទួលបានប្រាក់កម្ចីលើកដំបូងក្នុងពេលឆាប់ៗនេះ ទោះបីជាកាលបរិច្ឆេទពិតប្រាកដរបស់វា មិនត្រូវបានទម្លាយឱ្យដឹងភ្លាមៗក៏ដោយ។ យ៉ាងណាមិញ ការអនុម័តផ្តល់ប្រាក់កម្ចីនេះកើតឡើងជាងពីរខែបន្ទាប់ពី IMF បានឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកជាមួយប៉ាគីស្ថានសម្រាប់ប្រាក់កម្ចីថ្មី។ ហើយវាក៏បានកើតឡើងមួយថ្ងៃបន្ទាប់ពីមន្រ្តីបាននិយាយថា ក្រុមប្រឹក្សាប្រតិបត្តិរបស់អ្នកផ្តល់ប្រាក់កម្ចីសកល គឺ IMF នឹងអនុម័តប្រាក់កម្ចីនៅថ្ងៃពុធសប្តាហ៍នេះ ហើយថា ប៉ាគីស្ថានបានបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់ ដែលបានកំណត់ដោយអ្នកឱ្យខ្ចី។ ប្រទេសប៉ាគីស្ថានអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ បានពឹងផ្អែកខ្លាំងលើប្រាក់កម្ចីរបស់ IMF ដើម្បីបំពេញតម្រូវការសេដ្ឋកិច្ចរបស់ខ្លួន៕ ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា

  • អាមេរិក និងសម្ព័ន្ធមិត្ត ទទូចឱ្យមានបទឈប់បាញ់ជាង ២០ថ្ងៃនៅលីបង់

    អាមេរិក និងសម្ព័ន្ធមិត្ត ទទូចឱ្យមានបទឈប់បាញ់ជាង ២០ថ្ងៃនៅលីបង់

    វ៉ាស៊ីនតោន : អាមេរិក និងសម្ព័ន្ធមិត្តបានជំរុញឱ្យមានបទឈប់បាញ់រយៈពេល ២១ថ្ងៃនៅប្រទេសលីបង់ ចំពេលផ្ទុះការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។ ស្របពេលដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាកាន់តែឡើងកំដៅនោះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានអំពាវនាវឱ្យមានបទឈប់បាញ់រយៈពេល ២១ថ្ងៃនៅលីបង់។ សេចក្តីថ្លែងការណ៍រួមរបស់ប្រធានាធិបតីអាមេរិក និងសមភាគីបារាំង រួមទាំងសម្ព័ន្ធមិត្តផ្សេងទៀត បានបញ្ជាក់ថា ស្ថានភាពនៅក្នុងប្រទេសលីបង់ បានក្លាយទៅជារឿងមិនអាចអត់ឱនបាន ហើយវាក៏គ្មានផលប្រយោជន៍សម្រាប់នរណាម្នាក់ដែរ ទាំងប្រជាជនអ៊ីស្រាអែល និងប្រជាជនលីបង់។ សេចក្តីថ្លែងការណ៍រួមបន្ថែមថា យើងអំពាវនាវឱ្យមានបទឈប់បាញ់ ២១ថ្ងៃជាបន្ទាន់នៅទូទាំងព្រំដែនលីបង់-អ៊ីស្រាអែល ដើម្បីផ្តល់កន្លែងសម្រាប់ផ្នែកការទូត ឆ្ពោះទៅរកការបញ្ចប់សង្គ្រាមដោយដំណោះស្រាយការទូត។ ជាមួយគ្នានេះ អ៊ីស្រាអែលបាននិយាយថា ខ្លួនស្វាគមន៍ដំណោះស្រាយផ្លូវការទូតនៅប្រទេសលីបង់ ប៉ុន្តែមិនបានធានាចំពោះបទឈប់បាញ់នោះទេ និងបានប្តេជ្ញាបន្តគោលដៅរបស់ខ្លួន ក្នុងការកម្ទេចក្រុមហេសបូឡា។ យោងតាមអង្គការសហប្រជាជាតិ អំពើហឹង្សាចុងក្រោយនេះ បានបង្កឱ្យមានការជម្លៀសមនុស្សប្រហែល ៩០,០០០នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់តំបន់មានសុវត្ថិភាព។ សម្រាប់មនុស្សជាច្រើននៅសងខាងព្រំដែនលីបង់-អ៊ីស្រាអែល, អំពើហិង្សាបានបង្កឱ្យមានការចងចាំដ៏ជូរចត់នៃសង្រ្គាមឆ្នាំ ២០០៦ ដែលបានសម្លាប់មនុស្ស ១,២០០នាក់នៅក្នុងប្រទេសលីបង់ ដែលភាគច្រើនជាជនស៊ីវិល និង ១៦០នាក់ជាជនជាតិអ៊ីស្រាអែល ដែលភាគច្រើនជាទាហាន៕ ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា

  • តាលីបង់ប្រឈមការកាត់ទោស រឿងបំបិទសិទ្ធិស្ត្រី និងក្មេងស្រី

    តាលីបង់ប្រឈមការកាត់ទោស រឿងបំបិទសិទ្ធិស្ត្រី និងក្មេងស្រី

    កាប៊ុល : មន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលតាលីបង់របស់អាហ្វហ្គានីស្ថាន អាចប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ពហុជាតិ ទាក់ទិនការរំលោភសិទ្ធិស្ត្រី និងកុមារី។ រដ្ឋាភិបាលតាលីបង់របស់អាហ្វហ្គានីស្ថានត្រូវបានគេរំពឹងថា នឹងប្រឈមមុខនូវចំណាត់ការផ្លូវច្បាប់ពហុជាតិ នៅឯតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ជុំវិញការមើលងាយ និងរំលោភសិទ្ធិស្ត្រី និងក្មេងស្រី។ ប្រទេសអូស្ត្រាលី កាណាដា អាល្លឺម៉ង់ និងហូឡង់បានប្រកាសនៅទីក្រុងញូវយ៉កថា មកទល់ពេលនេះ ពួកគេកំពុងចាប់ផ្តើមដំណើរការនីតិវិធី ដែលអាចនាំខ្លួនក្រុមតាលីបង់ទៅកាន់សវនាការនៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ជាមួយគ្នានេះ ប្រទេសជាង២០ ក៏បានចេញសេចក្តីថ្លែងការណ៍មួយនៅទីក្រុងញូវយ៉ក គាំទ្រចំណាត់ការផ្លូវច្បាប់របស់ប្រទេសទាំងបួន ប្រឆាំងក្រុមតាលីបង់អាហ្វហ្គានីស្ថាន សម្រាប់ការរំលោភយ៉ាងធ្ងន់ធ្ងរ និងការគាបសង្កត់ជាប្រព័ន្ធដែលកំពុងបន្តការរើសអើងប្រឆាំងស្ត្រី និងក្មេងស្រី។ អាជ្ញាធរតាលីបង់បានអនុវត្តច្បាប់ឥស្លាមយ៉ាងម៉ឺងម៉ាត់ ចាប់តាំងពីការវិលត្រឡប់មកកាន់អំណាចវិញនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងខែសីហា ឆ្នាំ២០២១ បន្ទាប់ពីការដកទ័ពដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ស្ត្រី និងកុមារីបានទទួលរងការរឹតត្បិត និងគាបសង្កត់យ៉ាងខ្លាំង សូម្បីតែចេញទៅលេងកំសាន្តនៅតាមសួនសាធារណៈ, ការសិក្សានៅសាកលវិទ្យាល័យ និងការច្រៀងរាំនៅទីសាធារណៈជាដើម ដែលទង្វើនេះ ត្រូវបានអង្គការសហប្រជាជាតិពិពណ៌នាថា ជា “ការរើសអើងភេទ”៕ ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា

  • ហុងឌូរ៉ាស់ដុតបំផ្លាញគ្រឿងញៀនកូកាអ៊ីនជាង ៤តោន

    ហុងឌូរ៉ាស់ដុតបំផ្លាញគ្រឿងញៀនកូកាអ៊ីនជាង ៤តោន

    តេហ្គូស៊ីហ្គាល់ប៉ា ៖ អាជ្ញាធរហុងឌូរ៉ាស បានដុតបំផ្លាញគ្រឿងញៀនប្រភេទកូកាអ៊ីនជាង ៤,១តោន ដែលរឹបអូសបាននៅក្នុងប្រតិបត្តិការរួមគ្នាមួយរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស។ Read. គ្រឿងញៀនប្រភេទកូកាអ៊ីនរហូតដល់ ៤,១តោន ដែលរឹបអូសបាននៅក្នុងប្រតិបត្តិការរួមគ្នាដោយកងទ័ពជើងទឹក និងកងទ័ពអាកាស ត្រូវបានអាជ្ញាធរហុងឌូរ៉ាសដុតបំផ្លាញចោល។ អ្នកនាំពាក្យនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម នៃការិយាល័យអគ្គមេធាវីហុងឌូរ៉ាស បាននិយាយថា នៅក្នុងប្រតិបត្តិការនេះ បានចាប់ខ្លួនជនសង្ស័យ ៤នាក់ ក្នុងនោះម្នាក់ជាជនជាតិហុងឌូរ៉ាស និង ៣នាក់ជាជនជាតិវ៉េណេស៊ុយអេឡា ហើយកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ ពីបទជួញដូរគ្រឿងញៀន។ ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃប៉ូលីសយោធាហុងឌូរ៉ាស លោក Jose Coello បានបញ្ជាក់ថា វាគឺជាប្រតិបត្តិការរួមគ្នាមួយ ដែលបានរកឃើញគ្រឿងញៀនដ៏ច្រើននៅនឹងកន្លែង។ យើងកំពុងនិយាយអំពីប្រតិបត្តិការនៅឆ្នេរសមុទ្រអាត្លង់ទិក និងនៅឈូងសមុទ្រមានចម្ងាយឆ្ងាយៗ តាមរយៈប្រតិបត្តិការរបស់កងកម្លាំងជើងទឹកហុងឌូរ៉ាស ដោយមានការគាំទ្រផងដែរពីឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសហុងឌូរ៉ាស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ឧស្សាហកម្មរកស៊ីផ្លូវភេទ សេដ្ឋកិច្ចលាក់បាំងរបស់ថៃ

    ឧស្សាហកម្មរកស៊ីផ្លូវភេទ សេដ្ឋកិច្ចលាក់បាំងរបស់ថៃ

    បរទេស៖ កាសែត The Nation បានចេញផ្សាយ កាលពីថ្ងៃពុធ ដោយបានដាក់ចំណងជើងថា «ឧស្សាហកម្មរកស៊ីផ្លូវភេទ ៖ សេដ្ឋកិច្ចលាក់បាំងរបស់ថៃ»។ ប្រភពបានបន្ថែមថា ជាមួយនឹងការកើនឡើង នៃវេទិកាអ៊ិនធឺណិត ការងាររកស៊ីផ្លូវភេទក៏បានបានផ្លាស់ប្តូរទៅរកវិធីតាមរយៈអនឡាញ កាន់តែខ្លាំងឡើង ដែលជាប្រតិបត្តិការមានភាពងាយស្រួល និង ប្រកបដោយការប្រុងប្រយ័ត្ន។ កាសែតថៃមួយនេះបានចុះផ្សាយទៀតថា នៅក្នុងខែមិថុនា ឆ្នាំ២០២០ របាយការណ៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ហៅកាត់ UNAIDS បានប៉ាន់ប្រមាណថា មានអ្នករកស៊ីផ្លូវភេទប្រហែល ១៤ម៉ឺន៥ពាន់នាក់ នៅក្នុងប្រទេសថៃ។ ទោះយ៉ាងណាក៏ដោយ អ្នកជំនាញខ្លះបានអះអាងថា ចំនួនពិតប្រាកដអាចមានពី ៨០ម៉ឺន ទៅ ២លាន៨សែននាក់។ ការងារផ្លូវភេទនៅតែបន្តទទួលការមាក់ងាយក្នុងសង្គមថៃ ខណៈដែលមនុស្សជាច្រើន នៅតែចាត់ទុកវិជ្ជាជីវៈនេះថា មិនគួរឲ្យគោរព ធ្វើឲ្យខូចមុខមាត់ប្រទេស។ អ្នករកស៊ីផ្លូវភេទត្រូវបានចាត់ទុកថា ជាក្រុមដែលងាយរងគ្រោះ ខ្វះការការពារពីរដ្ឋាភិបាល ជាពិសេស ទាក់ទងនឹងអត្ថប្រយោជន៍សុខភាព និងសន្តិសុខសង្គម។ ប៉ុន្តែ ក្រុមអ្នកតស៊ូមតិទាមទារឱ្យមានភាពស្របច្បាប់នៃការងារផ្លូវភេទ ដើម្បីធានាសិទ្ធិ និងការទទួលបានសេវាសង្គម ស្រដៀងនឹងឧស្សាហកម្មសេវាកម្មផ្សេងទៀត នេះបើតាមកាសែត The Nation ដដែល។ ការងារផ្លូវភេទត្រូវបានស្របច្បាប់ក្នុងប្រទេសថៃ…