-
រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន

-
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេស

-
ប្រមុខការទូតកម្ពុជា លើកឡើងពីភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

-
ប្រមុខការទូតកម្ពុជា៖ “ដោយសារការរក្សាបាននូវសន្តិភាព

-
ការជំរុញអភិវឌ្ឍន៍វិស័យកសិកម្ម

-
ក្រុមហ៊ុនកូរ៉េ Samsung កាន់កាប់ចំណែកធំបំផុតនៃទីផ្សារស្មាតហ្វូនក្នុង ៣៨

ប្រទេសជុំវិញពិភពលោក វ៉ាដាច់ Apple។ Samsung នាំមុខក្នុងប្រទេសសឹង្ហបុរី តៃវ៉ាន់ និងហុងកុង ដែល Apple ធ្លាប់តែនាំមុខ។ Samsung គ្រប់គ្រងចំណែកទីផ្សារសកល ១៨,៩% ឬជាង ៥៣,៩លានគ្រឿង ខណៈApple ឈរនៅលេខ២ គ្រប់គ្រងចំណែកទីផ្សារសកល ១៥,៨% ឬ៤៥,២គ្រឿង។ លេខ៣ គឺក្រុមហ៊ុនចិន Xiaomi គ្រប់គ្រងចំណែកទីផ្សារសកល ៤២,៣% ឬ៤២,៣លានគ្រឿង – Visual Capitalist #ams1minute
-
ទូតអ៊ីស្រាអែលចាត់ទុកអង្គការសហប្រជាជាតិជាស្ថាប័នក្បត់

បរទេស៖ ឯកអគ្គរដ្ឋទូតថ្មីរបស់អ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ បានចោទប្រកាន់អង្គការសហប្រជាជាតិថា បានធ្វើឱ្យប្រទេសជាតិរបស់ខ្លួន រងការរិះគន់ដោយអយុត្តិធម៌ និងមិនសមាមាត្រ ចាប់តាំងពីការវាយលុក កាលពីថ្ងៃទី ៧ ខែតុលា ជាហេតុនាំឱ្យអ៊ីស្រាអែលត្រូវបានស្ថាប័នពិភពលោកមួយនេះក្បត់។ ក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗនេះ លោក Daniel Meron បានចោទប្រកាន់ស្ថាប័នជាច្រើនរបស់អង្គការសហប្រជាជាតិថា មានភាពលម្អៀងប្រឆាំងនឹងប្រទេសរបស់លោក។ «យើងមានអារម្មណ៍ថា UN បានក្បត់អ៊ីស្រាអែល» ជាការលើកឡើង ខណៈដែលការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា និងក្រុមហេសបូឡា នៅលីបង់ បានបង្កើនការភ័យខ្លាចនៃជម្លោះមជ្ឈិមបូព៌ា កាន់តែទូលំទូលាយ។ តុលាការ, ក្រុមប្រឹក្សា, ទីភ្នាក់ងារ និងបុគ្គល ក្រោមឆ័ត្រអង្គការសហប្រជាជាតិបានចោទប្រកាន់អ៊ីស្រាអែលថា បានប្រើប្រាស់កម្លាំងមិនសមាមាត្រ នៅក្នុងប្រតិបត្តិការសងសឹករបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា រួមទាំងការចោទប្រកាន់ពីបទ «ឧក្រិដ្ឋកម្មសង្គ្រាម» និង «អំពើប្រល័យពូជសាសន៍»។ លោក Meron បាននិយាយថា «យើងបានខិតខំជាយូរណាស់មកហើយ ដើម្បីស្វែងរកវិធីធ្វើការជាមួយអង្គការសហប្រជាជាតិ ទោះបីជាមានការរិះគន់ជាបន្តបន្ទាប់ មកលើយើងក៏ដោយ»។ លោកបានមានប្រសាសន៍ថា «យើងចង់បន្ត ប៉ុន្តែឥឡូវនេះ យើងមិនមានការទុកចិត្តទៀតទេ ចំពោះអង្គការសហប្រជាជាតិ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ប្រព័ន្ធធារាសាស្ត្រប្រឡាយចិន និងទំនប់ប្រទាក់ក្រឡា ស្រុកទឹកឈូ ខេត្តកំពត

-
ប្រទេសអាស៊ាន ៣ មានប្រាក់ខែគោលទាបបំផុតលើលោក

បរទេស៖ ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម ដែលសុទ្ធតែជាប្រទេសនៅប្លុកអាស៊ាន បានស្ថិតក្នុងចំណោមប្រទេសកំពូលទាំង១០ដែលមានប្រាក់ឈ្នួលអប្បបរមា ឬប្រាក់ខែគោលរបស់កម្មករ និយោជិក ទាបបំផុត នៅលើពិភពលោកនៅក្នុងឆ្នាំ២០២៤ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Seasia Stats ដែលតែងតែផ្តោតការស្រាវជ្រាវលើតំបន់អាស៊ីអាគ្នេយ៍ ឬ អាស៊ាន។ ប្រភពបានឲ្យដឹងកាលពីថ្ងៃអង្គារថា បើយោងតាមទីភ្នាក់ងារស្រាវជ្រាវការងារពិភពលោក Velocity Global 2024 ចង្អុលបង្ហាញថា ប្រទេសហ្វីលីពីនបានជាប់ចំណាត់ថ្នាក់លេខ៥ លើពិភពលោក ដែលមានប្រាក់ឈ្នួលអប្បបរមា ១២៨ដុល្លារ នៅក្នុងមួយខែ។ តាមពីក្រោយដោយឥណ្ឌូនេស៊ីដែលជាប់លេខ៦ មានចំនួន១៣០ដុល្លារ ក្នុងមួយខែ ហើយវៀតណាមបានជាប់លេខ៧ មាន១៤០ដុល្លារ ក្នុងមួយខែ។ បើតាមប្រភពដដែល ប្រទេសដែលមានប្រាក់ឈ្នួលអប្បរមាតិចជាងគេ នៅក្នុងពិភពលោក គឺប្រទេសឥណ្ឌា មានត្រឹមតែ៤៥ដុល្លារ ក្នុងមួយខែ, លេខ២ គឺប្រទេសនីហ្សេរីយ៉ា ៧៦ដុល្លារ, លេខបី គឺ អ៊ូសបេគីស្ថាន មាន៨០ដុល្លារ, លេខ៤ គឺប៉ាគីស្ថាន មាន១១៤ដុល្លារ, លេខ៨ គឺប្រទេសអ៊ុយក្រែន មាន១៧៧ដុល្លារ, លេខ៩ គឺប្រទេស អាមេនី…
-
ថៃបង្ហាញគន្លះគ្រប់គ្រងទឹកជំនន់ដោយជោគជ័យ

បរទេស៖ ខេត្តឈៀងម៉ៃ នៅប្រទេសថៃ បានអះអាងថា ក្នុងចំណោមស្រុកចំនួន១៥ ដែលបានជន់លិច នៅសល់តែស្រុកមួយប៉ុណ្ណោះ នៅជួបបញ្ហាលិចទឹក ជាហេតុនាំឲ្យខេត្តមួយនេះគិតថា ជាជោគជ័យនៃការគ្រប់គ្រងទឹកជំនន់ ដែលបង្កឡើងដោយសារទឹកភ្លៀង នៅរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ផ្អែកតាមការចេញផ្សាយរបស់កាសែត The Nation កាលពីថ្ងៃទីអង្គារអភិបាលខេត្តឈៀងម៉ៃ លោក Nirat Pongsitthaworn បាននិយាយថា ស្ថានភាពទឹកជំនន់ក្នុងខេត្តរបស់លោក ត្រូវបានគ្រប់គ្រង។ លោកថា ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានបណ្តាលឲ្យស្រុកចំនួន១៥ ក្នុងចំណោម ២៥ ស្រុក ក្នុងខេត្តឈៀងម៉ៃ ជួបប្រទះនឹងទឹកជំនន់។ យ៉ាងណាក៏ដោយ ស្ថានភាពនៅស្រុកចំនួន ១៤ ឥឡូវត្រូវបានដោះស្រាយរួចហើយ ដោយបន្សល់ទុកតែស្រុក Mae Rim ដែលស្ថិតនៅក្រោមទឹក។ អភិបាលខេត្តឈៀងម៉ៃបានបង្ហាញពីគន្លះសំខាន់ៗ ដែលខេត្តបានអនុវត្ត មានដូចជា លោកបានបញ្ជាឱ្យអាជ្ញាធរជម្លៀសប្រជាជន អ្នកជំងឺដែលងាយរងគ្រោះ សត្វចិញ្ចឹម និងសត្វពាហនៈ។ រហូតមកដល់ពេលនេះ មិនមាននរណាម្នាក់រងរបួសឬស្លាប់ទេ។ មួយវិញទៀត មន្ត្រីមូលដ្ឋានបាននិយាយថា សកម្មភាពគ្រប់គ្រងទឹកនៅទន្លេ Ping បានដំណើរការយ៉ាងរលូន។ លោក Nirat បាននិយាយថា…