Category: One-Minute

  • ប្រាសាទអង្គរវត្ត ជាប់ជាតំបន់បេតិកភណ្ឌពិភពលោក

    ប្រាសាទអង្គរវត្ត ជាប់ជាតំបន់បេតិកភណ្ឌពិភពលោក

    ដែលមានភាពទាក់ទាញសម្រាប់ការថតរូបខ្លាំងជាងគេ នៅក្នុងតំបន់អាស៊ី។ នេះបើយោងតាមចំណាត់ថ្នាក់ នាពេលថ្មីៗនេះ ដោយ Times Travel ។ ស្ថិតនៅលំដាប់ទី២ គឺប្រាសាទ Taj Mahal របស់ឥណ្ឌា ខណៈមហាកំពែងចិនជាប់ចំណាត់ថ្នាក់លេខ៣។ ប្រាសាទ Bagan របស់មីយ៉ាន់ម៉ា ប្រាសាទ Borobudur របស់ឥណ្ឌូណេស៊ី និងឆ្នេរសមុទ្រ Halong bayរបស់វៀតណាមក៏ជាប់ក្នុងតារាងនេះផងដែរ – Seasia #ams1minute

  • ខេត្តកំពង់ស្ពឺ

    ខេត្តកំពង់ស្ពឺ

    🎥 MLMUPC #ams1minute

  • គ្រោះរញ្ជួយដីក្នុងកម្រិត ៥.៩រ៉ិកទ័រ បង្ករលកយក្សស៊ូណាមិនៅជប៉ុន

    គ្រោះរញ្ជួយដីក្នុងកម្រិត ៥.៩រ៉ិកទ័រ បង្ករលកយក្សស៊ូណាមិនៅជប៉ុន

    តូក្យូ ៖ កោះដាច់ស្រយាល Izu នៅភាគខាងត្បូងនៃទីក្រុងតូក្យូ បានទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីក្នុងកម្រិត ៥.៩រ៉ិកទ័រ នៅថ្ងៃអង្គារទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNA។ គ្រោះរញ្ជួយដីនេះ បានបណ្តាលឱ្យមានជារលកយក្សស៊ូណាមិ ប៉ុន្តែទូរទស្សន៍រដ្ឋជប៉ុន NHK បានចុះផ្សាយថា ភ្លាមៗមិនមានរបាយការណ៍អំពីការខូចខាត ឬមនុស្សរងរបួសនោះទេ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា រលកយក្សស៊ូណាមិមានកម្ពស់កន្លះម៉ែត្រ បានវាយប្រហារលើកោះ Hachijo ដែលជាកោះមួយក្នុងចំណោមប្រជុំកោះ Izu ប្រហែល ៤០នាទីបន្ទាប់ពីកើតមានគ្រោះរញ្ជួយដី។ មុនពេលកើតមានគ្រោះធម្មជាតិនេះ ទីភ្នាក់ងារឧតុនិយមជប៉ុនបានអំពាវនាវឱ្យអ្នកស្រុកនៅលើកោះ Izu និងកោះ Ogasawara ត្រូវតែត្រៀមខ្លួនទប់ទល់នឹងរលកយក្សស៊ូណាមិ ដែលអាចមានកម្ពស់រហូតដល់ ១ម៉ែត្រវាយប្រហារឆ្នេរសមុទ្រ។ កោះ Izu និងកោះ Ogasawara ដែលជាកោះដាច់ស្រយាល នៅភាគខាងត្បូងនៃទីក្រុងតូក្យូ មានប្រជាជនរស់នៅសរុបប្រហែល ២៤,០០០នាក់ គិតត្រឹមឆ្នាំ ២០២៣ នេះបើយោងតាមប្រភពពីរដ្ឋាភិបាលជប៉ុន ដែលគ្រប់គ្រងកោះទាំងនេះ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • វៀតណាមចាយ ៣៧ម៉ឺនដុល្លារ ជួសជុលស្ពានបាក់ប្រើប្រាស់ឡើងវិញ

    វៀតណាមចាយ ៣៧ម៉ឺនដុល្លារ ជួសជុលស្ពានបាក់ប្រើប្រាស់ឡើងវិញ

    ហាណូយ៖ រដ្ឋាភិបាលវៀតណាមបានកំណត់ចំណាយថវិកាចំនួនជាង៣៧ម៉ឺនដុល្លារអាមេរិក ដើម្បីជួសជុលស្ពានដែលបានបាក់ កាលពីពីរសប្តាហ៍មុន នៅក្នុងខេត្ត Phu Tho ដោយសារព្យុះទីហ្វុងសង្ឃរា Yagi នេះបើតាមកាសែត VNexpress។ ស្ពាន Phong Chau ត្រូវបានសាងសង់នៅលើផ្លូវជាតិលេខ 32C ក្នុងឆ្នាំ ១៩៩៥ តភ្ជាប់រវាងស្រុក Lam Thao និង Tam Nong។ វាបានបាក់ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ដោយកំណាត់ទី៦ និងទី៧ បានធ្លាក់ចូលទឹកទន្លេ។ រថយន្ត១០គ្រឿង និងម៉ូតូ២គ្រឿង បានធ្លាក់ចូលទឹកទន្លេ ស្លាប់មនុស្សមួយចំនួន។ ក្រោយគ្រោះមហន្តរាយ ខេត្ត Phu Tho បានស្នើសុំការយល់ព្រមពីរដ្ឋាភិបាល ក្នុងការសាងសង់ស្ពានថ្មី ក្នុងតំលៃ ជាង៣៥លានដុល្លារអាមេរិក ដើម្បីជំនួសស្ពានចាស់នេះ។ ព្យុះទីហ្វុង Yagi មានកម្លាំងខ្យល់បក់ឡើងដល់ ២០១ គីឡូម៉ែត្រ ក្នុងមួយម៉ោង ផ្តើមវាយប្រហារវៀតណាម កាលពីថ្ងៃទី ៣ ខែកញ្ញា។ ព្យុះនេះបានឆក់យកជីវិតមនុស្ស ២៩៩នាក់…

  • បុគ្គលល្បី IShowSpeed ត្រូវបានហាមនៅសិង្ហបុរី

    បុគ្គលល្បី  IShowSpeed ត្រូវបានហាមនៅសិង្ហបុរី

    បរទេស៖ ខុសពីធម្មតា អ្នកបង្កើតមាតិកាយូបធូបដ៏មានឥទ្ធិពល ក្នុងបណ្តាញសង្គមល្បីឈ្មោះ លោក IShowSpeed បានបញ្ចប់ការផ្សាយផ្ទាល់ភ្លាមៗ ក្នុងពេលមានវត្តមាន នៅប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ។ ការផ្សាយបន្តផ្ទាល់ផ្លូវការ របស់លោក IShowSpeed បានចាប់ផ្តើម នៅជិតសកលវិទ្យា Universal Studios Singapore នៅម៉ោងប្រហែល ៣.៣០ រសៀល កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែ បានបញ្ចប់វិញភ្លាមៗ បន្ទាប់ពីដំណើរការ បានប្រហែលមួយម៉ោង។ នៅពេលកំពុងដើរនៅទីនោះ បុរសមានទ្រព្យសរុប ១០លានដុល្លារអាមេរិក ត្រឹមវ័យ១៩ឆ្នាំរូបនេះ ត្រូវបានបុគ្គលិកនៅទីនោះប្រាប់ លោកមិនត្រូវបានអនុញ្ញាតឱ្យធ្វើការផ្សាយបន្តផ្ទាល់ណាមួយ នៅលើកន្លែងទាក់ទាញឡើយ។ បន្ទាប់មក អេក្រង់ប្រែជាខ្មៅ យ៉ាងហោចណាស់ ១០ នាទី មុនពេលបញ្ចប់ការឡាយ។ អ្នកបង្កើតមាតិការបស់សិង្ហបុរីបាន ឈ្មោះ Jianhao Tan ដែលជួយ Speed ក្នុងការផ្សាយផ្ទាល់ ត្រូវបានរិះគន់ផងដែរ ជុំវិញការចោទថា គ្មានផែនការត្រឹមត្រូវ ចំពោះវត្តមានរបស់ Speed ។ យ៉ាងណាមិញ លោក Tan…

  • វៀតណាមស្នើ Boeing ផលិតគ្រឿងបន្លាស់យន្តហោះ ក្នុងប្រទេស

    វៀតណាមស្នើ Boeing ផលិតគ្រឿងបន្លាស់យន្តហោះ ក្នុងប្រទេស

    បរទេស៖ ក្នុងពេលមានវត្តមាននៅអាមេរិក ប្រធានរដ្ឋវៀតណាម លោកTo Lam បានស្វែងរកការវិនិយោគរបស់ក្រុមហ៊ុន Boeing ក្នុងការបង្កើតរោងចក្រផលិតគ្រឿងបន្លាស់យន្តហោះ នៅលើកទឹកដី ប្រទេសវៀតណាម ខណៈដែលភាគីក្រុមហ៊ុនអាមេរិកមួយនេះកំពុងពិចារណា នេះបើតាមការចេញផ្សាយ របស់កាសែត VNepxress ថ្មីៗនេះ។ ក្នុងពេលជួបលោក Brendan Nelson អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Boeing និងជាប្រធានក្រុមហ៊ុន Boeing Global នៅទីក្រុងញូវយ៉ក កាលពីចុងសប្តាហ៍ លោក To Lam អំពាវនាវឱ្យក្រុមហ៊ុន សាងសង់រោងចក្រផលិតគ្រឿងបន្លាស់ ព្រមទាំង មជ្ឈមណ្ឌលថែទាំម៉ាស៊ីនយន្តហោះ នៅវៀតណាម។ ជាការឆ្លើយតប លោក Nelson បាននិយាយថា ក្រុមហ៊ុន Boeing បានជួបប្រជុំជាច្រើនជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងពិភាក្សា ជុំវិញរឿងនេះ។ Boeing នឹងគាំទ្រការអភិវឌ្ឍន៍របស់វៀតណាម ដោយផ្តោតលើការបណ្តុះបណ្តាលបុគ្គលិក និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា អាកាសយានដ្ឋាន និងកន្លែងថែទាំយន្តហោះ ជាដើម នេះបើតាម VNexpress ដដែល។ លោក…

  • សូមអនុមោទនា ពិធីកាន់បិណ្ឌ ៨

    សូមអនុមោទនា ពិធីកាន់បិណ្ឌ ៨

    ២៥ កញ្ញា ២០២៤ #ams1minute

  • “ម្នាក់ៗមានសម្ពាយបុណ្យខុសគ្នា ជោគវាសនា ជីវិតក៏ខុសគ្នា កុំតូចចិត្តអី កុំច្រណែនគេអី ព្យាយាមបន្ថែម សាងបុណ្យបន្ថែម”

    “ម្នាក់ៗមានសម្ពាយបុណ្យខុសគ្នា ជោគវាសនា ជីវិតក៏ខុសគ្នា កុំតូចចិត្តអី កុំច្រណែនគេអី ព្យាយាមបន្ថែម សាងបុណ្យបន្ថែម”
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ កញ្ញា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ កញ្ញា ២០២៤

    ១. កម្ពុជានឹងប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលនៃឧត្តមភាពក្នុងវិស័យគយប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក – ខ្មែរថាមស៍ ២. កម្ពុជាចំណាយជិត ១,៧ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូតក្នុងរយៈពេល ៨ខែ – កម្ពុជាថ្មី ៣. ធនាគារពិភពលោកអនុម័ត ផ្តល់ហិរញ្ញប្បទាន ៨០លានដុល្លារ ក្នុងការលើកកម្ពស់គុណភាពអប់រំ ដល់និស្សិតរាប់ពាន់នាក់នៅកម្ពុជា – FN ៤. រុស្ស៉ីបន្តប្រកាន់ជំហរមិនធ្វើតេស្តអាវុធនុយក្លេអ៊ែរ ដរាបណាអាមេរិកមិនធ្វើបែបនោះដូចគ្នា – AFP ៥. លោក Zelenskyy អះអាងថាអ៊ុយក្រែន ខិតកាន់តែកៀកនឹងការបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី – Reuters #ams1minute

  • ស្រុកបាធាយ ខេត្តកំពង់ចាម

    ស្រុកបាធាយ ខេត្តកំពង់ចាម

    🎥 មន្ទីរព័ត៌មាន #ams1minute