Category: One-Minute

  • ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

    ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

    ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងនិវត្តន៍ពីសាធារណរដ្ឋប្រជាមានិតចិន ២៣ កញ្ញា ២០២៤ #ams1minute

  • ឧទ្យានជាតិកែប ក្រុងកែប ខេត្តកែប

    ឧទ្យានជាតិកែប ក្រុងកែប ខេត្តកែប

    🎥 Gazette ប្រជាជន​ #ams1minute

  • លោក ហ្សេលេនស្គី ទៅអាមេរិកពន្យល់ពីផែនការសង្គ្រាមដល់លោក បៃដិន

    លោក ហ្សេលេនស្គី ទៅអាមេរិកពន្យល់ពីផែនការសង្គ្រាមដល់លោក បៃដិន

    វ៉ាស៊ីនតោន : មេដឹកនាំអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ បានមកដល់សហរដ្ឋអាមេរិកហើយ ដើម្បីបំពេញទស្សនកិច្ចដ៏សំខាន់មួយ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ បានមកដល់សហរដ្ឋអាមេរិកហើយ ស្ថិតក្នុងគោលបំណងបង្ហាញពីផែនការរបស់អ៊ុយក្រែន ក្នុងការបញ្ចប់សង្គ្រាមរយៈពេលពីរឆ្នាំកន្លះជាមួយរុស្ស៊ី។ លោក ហ្សេលេនស្គី នឹងបង្ហាញពីគម្រោងរបស់គាត់ ដែលលោកហៅវាថា ជា “ផែនការជ័យជំនះ” ទៅដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏ដូចជាលោកស្រី ខាម៉ាឡា ហារីស និងលោក ដូណាល់ត្រាំ។ លោក ហ្សេលេនស្គី បាននិយាយថា លោក បៃដិន នឹងក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលឃើញផែនការនេះពេញលេញ ហើយថា វាក៏នឹងត្រូវបង្ហាញដល់មេដឹកនាំទាំងអស់ នៃប្រទេសដៃគូរបស់យើងផងដែរ។ លោក ហ្សេលេនស្គី បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប៉ុន្មានសប្តាហ៍ខាងមុខនេះ នឹងសម្រេចថាតើការប្រយុទ្ធជាង ៣០ខែ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នឹងត្រូវបញ្ចប់។ ដំណើរទស្សនកិច្ចនេះ កើតឡើងបន្ទាប់ពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាមួយនារដូវក្តៅ ដោយរុស្ស៊ីបានរុលទៅមុខយ៉ាងលឿននៅភាគខាងកើតអ៊ុយក្រែន ហើយអ៊ុយក្រែនវិញ បន្តកាន់កាប់តំបន់ Kursk របស់រុស្ស៊ី។ វាក៏កើតឡើងផងដែរ នៅពេលដែលអ៊ុយក្រែនបានសង្កត់កលោកខាងលិចអស់រយៈពេលជាច្រើនសប្តាហ៍…

  • មេដឹកនាំរងក្រុម Hezbollah ប្តេជ្ញាប្រយុទ្ធជាមួយអ៊ីស្រាអែល

    មេដឹកនាំរងក្រុម Hezbollah ប្តេជ្ញាប្រយុទ្ធជាមួយអ៊ីស្រាអែល

    បេរូត : អនុប្រធានក្រុម Hezbollah លោក Naim Qassem បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមរបស់គាត់នឹងប្តេជ្ញាបន្តប្រយុទ្ធ ខណៈកំពុងស្ថិតក្នុង “ដំណាក់កាលថ្មី” នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែល។ អនុប្រធានក្រុម Hezbollah លោក Naim Qassem បានអះអាងថា ក្រុមរបស់គាត់កំពុងស្ថិតក្នុង “ដំណាក់កាលថ្មី” នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែល ដែលខ្លួនបានវាយលុកឆ្លងកាត់ព្រំដែនលីបង់ ចាប់តាំងពីសង្រ្គាមនៅហ្គាហ្សាបានផ្ទុះឡើង។ លោក Qassem បាននិយាយនៅឯពិធីបុណ្យសពរបស់មេបញ្ជាការជាន់ខ្ពស់ Hezbollah ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃសុក្រថា យើងបានឈានចូលដំណាក់កាលថ្មីមួយ ពោលគឺការគិតគូរពីការប្រយុទ្ធដោយបើកចំហជាមួយអ៊ីស្រាអែល។ លោកបន្តថា ការគំរាមកំហែងនឹងមិនបញ្ឈប់យើងទេ… យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹងលទ្ធភាពយោធាទាំងអស់។ លោក Qassem បាននិយាយម្តងទៀតថា មានតែបទឈប់បាញ់នៅហ្គាហ្សាប៉ុណ្ណោះ ដែលនឹងបញ្ឈប់ការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមលោក។ ប៉ុន្តែលោកបានព្រមានថា ដំណោះស្រាយយោធាអ៊ីស្រាអែល នឹងកាន់តែបង្កើនការលំបាកសម្រាប់អ៊ីស្រាអែលខ្លួនឯងផ្ទាល់ និងប្រជាជននៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែលផងដែរ។ គួរបញ្ជាក់ថា អំពើហិង្សាបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយអ៊ីស្រាអែល និងក្រុម Hezbollah បានបើកការវាយប្រហារទៅវិញទៅមកយ៉ាងខ្លាំងក្លាកាលពីចុងសប្តាហ៍ កន្លងទៅ ដោយបង្កើនការភ័យខ្លាចពីការផ្ទុះសង្គ្រាមកាន់តែរីកធំឡើង៕ ប្រភព : AFP…

  • ទ្រាំលែងបាន! ជនជាតិដើមភាគតិចប្រេស៊ីលលើកគ្នាតវ៉ាជំរុញទប់ស្កាត់ភ្លើងឆេះព្រៃ

    ទ្រាំលែងបាន! ជនជាតិដើមភាគតិចប្រេស៊ីលលើកគ្នាតវ៉ាជំរុញទប់ស្កាត់ភ្លើងឆេះព្រៃ

    ប្រាស៊ីលីយ៉ា៖ ប្រជាជនប្រេស៊ីល និងជនជាតិដើមភាគតិច បានប្រមូលផ្តុំគ្នាដើរដង្ហែរក្បួនរកយុត្តិធម៌អាកាសធាតុ ព្រមទាំងជំរុញទប់ស្កាត់ប្រឆាំងនឹងភ្លើងឆេះព្រៃ ដែលប៉ះពាល់ដល់ប្រទេសទាំងមូល។ ទីក្រុងសៅប៉ូឡូ បានក្លាយជាទីលានតវ៉ាដ៏ក្តៅគគុក បន្ទាប់ពីប្រជាជនប្រេស៊ីលរាប់រយនាក់ រួមទាំងសមាជិកសហគមន៍ជនជាតិដើមភាគតិច បាននាំគ្នាដើរដង្ហែរក្បួនរកយុត្តិធម៌អាកាសធាតុ ក៏ដូចជាប្រឆាំងនឹងភ្លើងឆេះព្រៃ ដែលប៉ះពាល់ដល់ប្រទេសទាំងមូល។ អ្នកចូលរួមតវ៉ាម្នាក់បាននិយាយថា យើងចង់បានការស៊ើបអង្កេត និងទំនួលខុសត្រូវ ចំពោះអ្នកបង្កអគ្គីភ័យដោយចេតនា ដែលបណ្តាលឱ្យមានការដួលរលំបរិស្ថានដ៏មហន្តរាយនៅក្នុងប្រទេសប្រេស៊ីល។ អ្នកតវ៉ាម្នាក់ទៀតបានបន្ថែមថា ស្ថានការណ៍បានចាប់ផ្តើមកាន់តែអាក្រក់ទៅៗ… យើងបានព្រមានអំពីបញ្ហាអាកាសធាតុទាំងនេះ ប៉ុន្តែប្រជាជនមិនចង់ស្តាប់យើងទេ។ ឥឡូវនេះ ពួកគេកំពុងព្យាយាមទប់ស្កាត់ ប៉ុន្តែវាយឺតពេលទៅហើយ។ អ្នកតវ៉ាមួយរូបទៀតបានអះអាងថា ខ្ញុំកាន់តែមានការព្រួយបារម្ភក្នុងពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ពីព្រោះខ្ញុំនឹងមិនអាចដកដង្ហើមបានទេ ដោយសារតែផ្សែងបង្កឡើងពីភ្លើងឆេះ អណ្តែតពាសពេញផ្ទៃមេឃ។ សូមបញ្ជាក់ថា ភ្លើងឆេះព្រៃបានឆាបឆេះអស់រយៈពេលជាច្រើនសប្តាហ៍នៅក្នុងប្រទេសប្រេស៊ីល ជាពិសេសនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន នៅភាគខាងជើង និងក្នុងតំបន់ Pantanal ដែលជាតំបន់ដីសើមដ៏ធំបំផុតរបស់ពិភពលោក ដែលគ្របដណ្តប់ដោយព្រៃឈើរាប់លានហិកតា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ការបំផ្ទុះនៅអ៊ីរ៉ង់សម្លាប់កម្មករអណ្តូងរ៉ែជាង ៥០នាក់

    ការបំផ្ទុះនៅអ៊ីរ៉ង់សម្លាប់កម្មករអណ្តូងរ៉ែជាង ៥០នាក់

    បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយ កាលពីថ្ងៃអាទិត្យថា ការផ្ទុះនៅឯអណ្តូងរ៉ែធ្យូងថ្មមួយកន្លែង បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៥១នាក់ ជាឧបទ្ទវហេតុការងារដ៏ធ្ងន់ធ្ងរបំផុតមួយ របស់ប្រទេសអ៊ីរ៉ង់ មិនធ្លាប់មានក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយ។ ទីភ្នាក់ងារសារព័ត៌មាន IRNA បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើង នៅក្នុងខេត្ត South Khorasan ភាគខាងកើត ប្រទេសអ៊ីរ៉ង់ កាលពីយប់ថ្ងៃសៅរ៍។ ក្រៅពីស្លាប់រាប់សិបនាក់ ក៏មានមនុស្ស ២០នាក់ផ្សេងទៀត រងរបួស ខណៈដែលគេដឹងថា មនុស្ស៧០នាក់ ស្ថិតក្នុងការដ្ឋានពេលកំពុងកើតហេតុ។ IRNA បាននិយាយថា ការលេចធ្លាយមេតាន នាំឱ្យមានការផ្ទុះនៅក្នុងប្លុកពីរ នៃអណ្តូងរ៉ែ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនអ៊ីរ៉ង់ Madanjoo។ រដ្ឋមន្ត្រីមហាផ្ទៃ លោក Eskandar Momeni បាននិយាយថា «ការខាប់ឧស្ម័ន» ជាក់ស្តែងដែលឃើញនៅក្នុងអណ្តូងរ៉ែ ដែលមានជម្រៅ២៥០ម៉ែត្រ ត្រូវបានគេជឿថា ជាមូលហេតុនៃការផ្ទុះនេះ។ លោកបញ្ជាក់ទៀតថា រហូតមកដល់ថ្ងៃចន្ទ ប្រតិបត្តិការជួយសង្គ្រោះ នៅតែបន្តធ្វើ។ គួររម្លឹកថា កាលពីឆ្នាំមុន ការផ្ទុះនៅអណ្តូងរ៉ែធ្យូងថ្ម នៅភាគខាងជើងទីក្រុង Damghan ប្រទេសអ៊ីរ៉ង់ បានសម្លាប់មនុស្ស៦នាក់…

  • របាយការណ៍នៅថ្ងៃទី២២ កញ្ញា

    របាយការណ៍នៅថ្ងៃទី២២ កញ្ញា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៣ កញ្ញា ២០២៤ #ams1minute

  • រាជរដ្ឋាភិបាល ផ្តល់ការយកចិត្តទុកខ្ពស់លើវិស័យស្រូវអង្ករ ដោយផ្តល់ការលើកទឹកចិត្តជាច្រើន ដូចជាការអនុគ្រោះពន្ធជាដើម

    រាជរដ្ឋាភិបាល ផ្តល់ការយកចិត្តទុកខ្ពស់លើវិស័យស្រូវអង្ករ ដោយផ្តល់ការលើកទឹកចិត្តជាច្រើន ដូចជាការអនុគ្រោះពន្ធជាដើម
  • ព្រឹត្តិការណថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ទាក់ទាញទេសចរ​ជាតិ អន្តរជាតិជិត ៤ម៉ឺននាក់

    ព្រឹត្តិការណថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ទាក់ទាញទេសចរ​ជាតិ អន្តរជាតិជិត ៤ម៉ឺននាក់

    ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ដែលជាថ្ងៃចុងបញ្ចប់​នូវព្រឹត្តិការណ៍សមរាត្រី ឬថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ទោះជាផ្ទៃមេឃមិនអំណោយផលក៏ប្រជាពលរដ្ឋមកពីទីជិតឆ្ងាយ ទេសចរជាតិ អន្តរជាតិ យ៉ាងច្រើនកុះករបានមក​ប្រមូលផ្តុំខាង​មុខប្រាង្គ​ប្រាសាទអង្គរតាំងព្រឹកព្រលឹម ដើម្បីរង់ចាំទស្សនាថ្ងៃរះចំកំពូល​កណ្តាលប្រាសាទអង្គរវត្ត ។ សមរាត្រីប្រចាំឆ្នាំលើកទី២នេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ។ឆ្នាំនេះបើទោះជារយៈ​ពេល៣​ថ្ងៃ​ជាប់ៗ​គ្នាផ្ទៃមេឃអាប់អួបន្តិចក្តី តែទេសចរជាតិ អន្តរជាតិ នៅតែបាន​ក្រោកតាំងពីព្រលឹមស្រាងៗ មករង់ចាំទស្សនា​ទិដ្ឋភាព​ដ៏អស្ចារ្យនេះ ជាមួយនឹងការឆ្លៀត​ចូល​ទស្សនាសម្រស់ប្រាសាទអង្គរវត្តនាព្រឹក​ព្រហាមផងដែរ ។ អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៣ ខែកញ្ញានេះបានស្រង់ថេរដីកា ព្រះតេជ​គុណ សុង ពិសិដ្ឋ គង់នៅវត្តដំណាក់ ក្រុងសៀមរាបមកបញ្ជាក់​ថា នេះជាលើកទីពីរដែលព្រះអង្គ​បាននិមន្តមក​ទស្សនា​ថ្ងៃរះចំកំពូល​កណ្តាលប្រាសាទអង្គរវត្ត បើទោះបីប៉ុន្មានថ្ងៃ​នេះអាកាសធាតុមិន​អំណោយ​ផលល្អ តែនេះ​ជាព្រឹត្តិការណ៍​ដ៏អស្ចារ្យ អាចទាក់ទាញទេសចរ​ជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ ឱ្យចូល​មកទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទ​ដទៃក្នុងតំបន់​រមណីយ​ដ្ឋានអង្គរ។ ដោយឡែក លោកយាយ ម៉ម វាត់ អាយុ៧៧ឆ្នាំ ភ្ញៀវទេសចរ រស់នៅក្នុងខេត្តពោធិសាត់ បាននិយាយថា នេះជាលើកទី៥ហើយ ដែល​លោកយាយបានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ព្រមទាំងបាននាំបងប្អូនញាតិ​មិត្តមក​ទស្សនា​ថែមទៀត។លោកយាយបន្តថា បើទោះបីឃើញថា អាកាសធាតុមិន​អំណោយផល​ល្អ តែលោកយាយនៅតែចង់​មកទស្សនា​ប្រាសាទ​អង្គរវត្ត ព្រោះតែកោត​សសើរស្នាដៃបុព្វបុរសខ្មែរ ដែលលោកបានកសាងអង្គរវត្ត និងប្រាសាទ​បុរាណជាច្រើនលើ​ទឹកដីនៃខេត្ត​សៀមរាប។ បើតាមប្រភពអាជ្ញាធរជាតិអប្សរា…

  • វៀតណាមបញ្ចេញទឹកពីទំនប់វារីអគ្គិសនីដ៏ធំនៅថ្ងៃនេះ

    វៀតណាមបញ្ចេញទឹកពីទំនប់វារីអគ្គិសនីដ៏ធំនៅថ្ងៃនេះ

    បរទេស៖ កាសែត VNexpress បានចេញផ្សាយថា នៅព្រឹកថ្ងៃចន្ទនេះ ទំនប់វារីអគ្គិសនីធំជាងគេ នៅភាគខាងត្បូង ប្រទេសវៀតណាម នឹងបញ្ចេញទឹកដើម្បីរំដោះ ខណៈទឹកជំនន់គំរាមកំហែងដល់ទីក្រុងហូជីមិញ ដែលជាតំបន់ជិតខាង។ ប្រភពបានឲ្យដឹងថា ទំនប់វារីអគ្គិសនី Tri An នឹងបញ្ចេញទឹក នៅម៉ោង ១០ព្រឹក ថ្ងៃចន្ទនេះ។ ក្រុមហ៊ុនបានប្រកាស កាលពីថ្ងៃអាទិត្យថា ទឹកត្រូវបង្ហូរចេញតាមខ្សែទឹក ក្នុងអត្រា ១០០០ ម៉ែត្រគុប ក្នុងមួយវិនាទី។ កម្ពស់ទឹកអាងស្តុកទឹកមួយនេះ បានឡើងដល់ ៦០,៤ ម៉ែត្រ ជិតដល់កម្រិតសុវត្ថិភាព អតិបរមា ៦២ ម៉ែត្រ។ ស្ថានីយឧតុនិយម និងជលសាស្ត្រ ខេត្ត Dong Nai បានរាយការណ៍ពីការកើនឡើងយ៉ាងឆាប់រហ័ស នៃកម្ពស់ទឹកទន្លេ Dong Nai ។ ស្ថានភាពនេះបង្កហានិភ័យនៃទឹកជំនន់ និងការបាក់ដីក្នុងតំបន់ជាច្រើន នៅតាមដងទន្លេ ក្នុងខេត្ត Dong Nai និង Binh Duong និងក្រុង ហូជីមិញ៕…