-
សូមអនុមោទនា ពិធីកាន់បិណ្ឌ ៤

-
ភូមិកំពង់ស្រឡៃ ស្រុកឆែប ខេត្តព្រះវិហារ

-
ស្រុកបាទី ខេត្តតាកែវ

-
ការសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) គឺដើម្បី

-
ប្រមុខការទូតកម្ពុជា៖ “បន្ទាប់ពីបានពិចារណា និងវាយតម្លៃដោយម៉ត់ចត់

ពីវឌ្ឍនភាពនៃ CLV-DTA រួចមក កម្ពុជាយល់ថា កិច្ចសហប្រតិបត្តិការនេះបានឈានដល់គោលដៅរបស់ខ្លួនហើយ។ នាពេលនេះ កម្ពុជាជឿថា ប្រទេសនីមួយៗមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្ត និងធានាការអភិវឌ្ឍជាតិរៀងខ្លួន។ ក្នុងន័យនេះ កម្ពុជា បានសម្រេចបញ្ចប់ការចូលរួមរបស់ខ្លួន នៅក្នុង CLV-DTA ស្របតាមមាត្រា១៨ នៃអនុស្សរណៈនៃការយោគយល់ ក្នុងចំណោមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលនៃសាធារណដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្ពោះទៅរកការបង្កើតគោលនយោបាយ អនុគ្រោះពិសេសសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម”។ #ams1minute
-
សម្តេចតេជោ ហ៊ុន សែន៖ “កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ កញ្ញា ២០២៤

១. ៨ខែ ដើមឆ្នាំ២០២៤ ជប៉ុន គឺជាគោលដៅនាំចេញធំជាងគេទី៤ របស់កម្ពុជា ដែលមានទំហំ ៩២៤លានដុល្លារ ស្មើនឹង ៥,១% នៃចំណែកទីផ្សារ ខណៈការនាំចេញទៅកាន់ប្រទេសនេះកើន ២០% – AMS Economy ២. ក្រសួងប្រៃសណីយ៍ នឹងរើសក្រុមហ៊ុន Startup ពីកម្ពុជា ទៅប្រកួតនៅឌូបៃ ជាមួយប្រាក់រង្វាន់២០ម៉ឺនដុល្លារ – ថ្មីៗ ៣. ក្រុមហ៊ុននាំចេញអង្ករ ចុះកិច្ចសន្យាទិញស្រូវផ្ការំដួល និងសែនក្រអូប០១ ពីកសិករជាង ៨០០តោន – កម្ពុជាថ្មី ៤. ស្រីលង្កា ឈានដល់ការព្រមព្រៀងរៀបចំបំណុលឡើងវិញជាមួយម្ចាស់បំណុល ខណៈការបោះឆ្នោតជិតមកដល់ – Bloomberg ៥. អ៉ីស្រាអែល អះអាងពីការកម្ទេចយានទម្របាញ់គ្រាប់រ៉ុក្កែត១០០គ្រឿង និងគ្រាប់រ៉ុក្កែតជាង ១០០០ដើម របស់ហេសបូឡា – Reuters #ams1minute
-
ក្រុមហ៊ុនហុងដា ប្ដេជ្ញាចិត្តបន្តពង្រីកការវិនិយោគរបស់ខ្លួន

នៅកម្ពុជា និងអនុវត្តតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្ត បណ្ដាក់ទុនវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជាក្នុងរយៈពេល២៥ឆ្នាំមកនេះ ដែលចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា ហើយលើកទឹកចិត្តដល់ក្រុមហ៊ុនពិនិត្យលទ្ធភាពផលិតគ្រឿងបង្គុំក្នុងប្រទេសកម្ពុជាឱ្យបានច្រើនថែមទៀត។ #ams1minute
-
ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

-
របាយការណ៍នៅថ្ងៃទី១៩ កញ្ញា
