-
ចង់ថែរក្សាវប្បធម៌ ប្រពៃណី ត្រូវធានាឱ្យបានសុខសន្តិភាព ស្ថិរភាព និងការឯកភាពជាតិ

-
ខ្សែក្រហម បង្ហាញពីផ្លូវទឹកដែលនាវាកម្ពុជាត្រូវដឹកទំនិញទៅកាន់កំពង់ផែព្រះសីហនុសព្វថ្ងៃ

-
រដ្ឋសភា អនុម័តលោក ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច។

-
ចិននៅតែជាប្រទេសចម្បងដែលជំរុញវិសាលភាពនៃការប្រើប្រាស់ថាមពលខ្យល់ក្នុងពិភពលោក

-
តំបន់អភិរក្ស គឺជាសសរកន្លោងទ្រទ្រង់សេដ្ឋកិច្ច សង្គម និងវប្បធម៌

-
ក្នុងរដូវវស្សា បរិមាណទឹកជាច្រើនហូរចូលទៅក្នុងទន្លេមេគង្គ

-
ប្រាសាទបន្ទាយក្តី ក្រុងសៀមរាប ខេត្តសៀមរាប

-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ

-
សូមអនុមោទនា ពិធីកាន់បិណ្ឌ ៣

-
ពិធីភ្នុំបិណ្ឌជាប្រពៃណីធ្វើបុណ្យទានដ៏ផូរផង់របស់ខ្មែរតាំងពីសម័យពុទ្ធកាលដ៏យូរលង់

ភ្នំពេញ៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌត្រូវបានពលរដ្ឋខ្មែរប្រកាន់ខ្ជាប់ និង បានគោរពប្រតិបត្តិតៗគ្នាអស់កាលច្រើនយុគសម័យមកហើយ។ពិធីបុណ្យមួយនេះដែរ ត្រូវបានចាស់បុរាណចាត់ទុកជាបុណ្យធំជាងគេក្នុងចំណោមពិធីបុណ្យដទៃទៀតសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំពេលដល់រដូវថ្ងៃខែនៃការប្រារព្ធ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ មកដល់ម្តងៗនោះ បងប្អូនខ្មែរ តែងមិនព្រងើយកន្តើយសោះឡើយដោយក្នុងនេះបាននាំកូនចៅ សាច់ញាតិសន្តានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្តាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាមជានិច្ច។ សម័យដើមឡើយ ឬ សូម្បីតែសម័យនេះក្តីនៅពេលរដូវបុណ្យកាន់បិណ្ឌ ឬភ្ជុំបិណ្ឌមកដល់ម្តងៗគេតែងឃើញទិដ្ឋភាពពលរដ្ឋខ្មែរពិសេសតាមស្រុកស្រែចំការតែងម្នីម្នា នាំគ្នារៀប ចំខ្លួន កណ្តៀត យូរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។ក្តីសប្បាយរីករាយនៃការជួបជុំ រួមផ្សំការធ្វើបុណ្យទានគឺជាការជ្រះថ្លានៃប្រពៃណីដ៏ផូរផង់របស់ខ្មែរមិនអាចកាត់ថ្លៃបានរបស់ពួកគាត់សោះឡើយ។ ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តម ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានឱ្យដឹងថា៖ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សម័យពុទ្ធកាលគេហៅថាពិធីទំនុកបម្រុង ឬផ្គង់ផ្គត់ព្រះសង្ឃនារដូវវស្សា។នៅសម័យពុទ្ធកាលគេក៏មិនធ្វើកន្លះខែដែរពោលគឺគេប្រារព្ធធ្វើឡើងរយៈពេល ៣ខែ គឺចាប់ពីថ្ងៃចូលព្រះវស្សានិងថ្ងៃព្រះសង្ឃចេញព្រះវស្សា ។ សម្រាប់ប្រទេសកម្ពុជាបានកំណត់យករយៈពេល១៥ថ្ងៃដោយអាស្រ័យលើជីវភាពរបស់ប្រជាពលរដ្ឋ…