Category: One-Minute

  • បាឋកថានាថ្ងៃនេះគឺជាការពង្រីកវិសាលភាពចំណេះដឹងដើម្បីចូលរួមចំណែកកសាងប្រទេសកម្ពុជា

    បាឋកថានាថ្ងៃនេះគឺជាការពង្រីកវិសាលភាពចំណេះដឹងដើម្បីចូលរួមចំណែកកសាងប្រទេសកម្ពុជា

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថ្លែងនៅក្នុងពិធីបាឋកថាស្តីពី “គោលនយោបាយដីធ្លី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា” ជូនដល់កម្មសិក្សាការី សិក្ខាកាមឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល នាទីស្តីការក្រសួង ដោយបានគូសបញ្ជាក់នូវសមរភូមិទាំង៥របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ សមរភូមិទី១៖ ធានានិរន្តភាពដំណើរការរបស់ក្រសួង ជ្រោងទង់សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដំណើរការស្ថាប័ន ធនធានមនុស្ស និងធានាហិរញ្ញវត្ថុសាធារណៈ។ សមរភូមិទី២៖ ដោះស្រាយភាពចម្រូងចម្រាសក្នុងសង្គមតាមរយៈការចុះបញ្ជីដីបង្ហើយ ដោះស្រាយវិវាទដីធ្លី សេវាសាធារណៈគាប់ចិត្ត ដោះស្រាយបញ្ហានៅតំបន់បឹងទន្លេសាប តំបន់រមណីយដ្ឋានសៀមរាបអង្គរ និងដោះស្រាយវិវាទតាមបុរី។ សមរភូមិទី៣៖ ពូនជ្រំរដ្ឋបាលសាធារណៈវាងវៃ និងឆ្លាតវៃ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រីរាជការ ពង្រឹងសមត្ថភាពស្ថាប័ន ការលើកទឹកចិត្តមន្ត្រី និងគ្រប់គ្រងថវិកាហិរញ្ញវត្ថុ និងការរៀបចំគោលនយោបាយ ច្បាប់ បទបញ្ញតិ និងលិខិតបទដ្ឋានគតិយុត្តិ។ សមរភូមិទី៤៖ កម្ពុជាមាតុភូមិខ្ញុំ សមរភូមិទី៥៖ ១៩ កញ្ញា ២០២៤ 📷 MLMUPC #ams1minute

  • របាយការណ៍នៅថ្ងៃទី១៨ កញ្ញា

    របាយការណ៍នៅថ្ងៃទី១៨ កញ្ញា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី គ្មានអ្នកស្លាប់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៩ កញ្ញា ២០២៤ #ams1minute

  • ការស្តាប់ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គឺជារឿងចាំបាច់ និងសំខាន់

    ការស្តាប់ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គឺជារឿងចាំបាច់ និងសំខាន់
  • ប្រមុខការទូតកម្ពុជា ស្នើឱ្យភាគីនូវែលសេឡង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

    ប្រមុខការទូតកម្ពុជា ស្នើឱ្យភាគីនូវែលសេឡង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

    បន្ថែមទៀតលើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស ព្រមទាំងស្នើភាគីនូវែលសេឡង់រៀបចំសិក្ខាសាលាធុរកិច្ច នៅក្នុងរាជ/រដ្ឋធានីណាមួយនៃប្រទេសសមាជិកអាស៊ាន ដែលមានធុរជនជនជាតិនូវែលសេឡង់ច្រើន ដោយមានតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមធ្វើបទបង្ហាញអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ #ams1minute

  • “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាព្រឹត្តិការណ៍ផ្លូវច្បាប់

    “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាព្រឹត្តិការណ៍ផ្លូវច្បាប់

    ដើម្បីការពារអ្នកសារព័ត៌មាន និងកសាងទំនុកចិត្តសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ៖ “ការអំពាវនាវឱ្យព្យួរធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ពីសំណាក់អ្នកជំនាញសិទ្ធិមនុស្ស គឺជាការមាក់ងាយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ក្រមសីលធម៌ និងស្តង់ដាអ្នកសារព័ត៌មានគ្រប់ទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយ។ ធម្មនុញ្ញនេះបម្រើជាស្តង់ដាអន្តរជាតិ ដែលបង្ហាញផ្លូវដល់ភាគីពាក់ព័ន្ធក្នុងការរួមចំណែកដល់ការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យ ទន្ទឹមនឹងការលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ហើយក៏ជាព្រឹត្តិការណ៍ផ្លូវច្បាប់ ដែលការពារអ្នកសារព័ត៌មាន និងកសាងទំនុកចិត្តសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយ”។ #ams1minute

  • ពេីងទុកព្រះ ភ្នំគូលែន​ ស្រុកស្វាយលើ ខេត្តសៀមរាប​

    ពេីងទុកព្រះ ភ្នំគូលែន​ ស្រុកស្វាយលើ ខេត្តសៀមរាប​

    🎥 MLMUPC #ams1minute

  • សូមអនុមោទនា ពិធីកាន់បិណ្ឌ ២

    សូមអនុមោទនា ពិធីកាន់បិណ្ឌ ២

    ១៩ កញ្ញា ២០២៤ #ams1minute

  • ជប៉ុនចាយ ៤៨០លានដុល្លារ សង់នាវាល្បាតធំបំផុតក្នុងប្រវត្តិសាស្ត្រ

    ជប៉ុនចាយ ៤៨០លានដុល្លារ សង់នាវាល្បាតធំបំផុតក្នុងប្រវត្តិសាស្ត្រ

    តូក្យូ ៖ ជប៉ុនគ្រោងចំណាយប្រហែល ៤៨០លានដុល្លារ សាងសង់នាវាល្បាតពហុគោលបំណង ជាកន្លែងជួយសង្គ្រោះមនុស្សពេលមានគ្រោះពីរលកយក្សស៊ូណាមិផង ជាកន្លែងឱ្យមនុស្សស្នាក់នៅពេលមានអាសន្នផង  មន្ទីរពេទ្យផង និងសម្រាប់ការពារជាតិផង ហៅកាត់ថា (MPPV) ដែលវានឹងក្លាយជានាវាធំបំផុតក្នុងប្រវត្តិសាស្ត្រ នៃឆ្មាំសមុទ្រជប៉ុន (JCG)។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Naval News។ MPPV ជានាវា ល្បាត ដ៏ ធំ ពិសេស មួយ ដែល មាន ប្រវែង ១៩៩ម៉ែត្រ ជាមួយនឹង ទម្ងន់ សរុប ៣០,០០០តោន ។ វាអាចផ្ទុកមនុស្សបានរហូតដល់ ១,០០០នាក់នៅខាងក្នុង និងមានកន្លែងសម្រាប់ផ្ទុកយានជំនិះជាច្រើនគ្រឿង។ នាវានេះក៏មានកន្លែងហោះហើរធំមួយ នៅខាងក្រោយវា សម្រាប់ឧទ្ធម្ភាគចក្រពីរគ្រឿងធ្វើប្រតិបត្តិការក្នុងពេលដំណាលគ្នា រួមជាមួយឃ្លាំងដែលអាចដាក់ឧទ្ធម្ភាគចក្របីគ្រឿងបន្ថែម។ វាក៏មានផ្ទុកទូកតូចៗមួយចំនួនធំទៀតដែរ។ ប្រទេសជប៉ុនគ្រោងនឹងចាប់ផ្តើមសាងសង់ នាវា MMPV ក្នុងឆ្នាំសារពើពន្ធ ២០២៥ ហើយដាក់ឱ្យដំណើរការនៅឆ្នាំសារពើពន្ធ ២០២៩។ ប៉ុន្តែឆ្មាំសមុទ្រជប៉ុន មិនមានគម្រោងបំពាក់ប្រព័ន្ធអាវុធនៅលើនាវា MMPV នោះទេ៕ ប្រភព : Naval…

  • មេរោគម្យ៉ាងនឹងសម្លាប់មនុស្ស ៣៩លាននាក់នៅឆ្នាំ ២០៥០

    មេរោគម្យ៉ាងនឹងសម្លាប់មនុស្ស ៣៩លាននាក់នៅឆ្នាំ ២០៥០

    បរទេស ៖ ការឆ្លងមេរោគពីពពួកសត្វល្អិតចម្លងរោគ ឬហៅថា Superbugs ដែលធន់នឹងថ្នាំអង់ទីប៊ីយោទិច ត្រូវបានគេជឿជាក់ថា នឹងអាចសម្លាប់មនុស្សជាង ៣៩លាននាក់ក្នុងរយ:ពេល ២៥ឆ្នាំទៀត។ នេះបើយោងតាមការសិក្សាថ្មីមួយ ចេញផ្សាយដោយសារព័ត៌មាន Euronews។ ប្រភេទសត្វល្អិតចម្លងរោគទាំងនោះ គឺជាពពួកបាក់តេរី ឬភ្នាក់ងារបង្ករោគ ដែលធន់នឹងថ្នាំអង់ទីប៊ីយោទិច ដែលធ្វើឱ្យពួកវាពិបាកព្យាបាលខ្លាំងជាងមុន ហើយត្រូវបានគេទទួលស្គាល់ថា វាបង្កើនការគំរាមកំហែងដល់ពិភពលោក។ មានមនុស្សជាង ១លាននាក់បានស្លាប់ដោយសារសត្វល្អិតប្រភេទនេះ ដែលគេហៅម្យ៉ាងទៀតថា ពពួកសត្វល្អិតធន់នឹងថ្នាំសម្លាប់មេរោគ ឬ (AMR) ក្នុងមួយឆ្នាំនៅទូទាំងពិភពលោក នៅចន្លោះឆ្នាំ១៩៩០ និង២០២១ ហើយនឹងបន្តកើនឡើង បើពុំមានវិធានការទប់ស្កាត់។ ពពួក AMR នេះកើតឡើងនៅពេលដែលបាក់តេរី និងផ្សិតអភិវឌ្ឍសមត្ថភាពប្រឆាំងថ្នាំអង់ទីប៊ីយោទិច ដែលបង្កើតឡើងដើម្បីសម្លាប់វីរុស ធ្វើឱ្យការឆ្លងមេរោគកាន់តែពិបាកព្យាបាល។ ការស្រាវជ្រាវ បានបញ្ជាក់ថា វា ប៉ះពាល់ខ្លាំង គឺទៅលើកុមារ និងមនុស្សចាស់ ដែលងាយនឹងឆ្លងមេរោគ។ យ៉ាងណាមិញ ប្រសិនបើពិភពលោកកែលម្អការថែទាំលើការឆ្លងមេរោគធ្ងន់ធ្ងរ និងអភិវឌ្ឍបានថ្នាំប្រឆាំងមេរោគ នោះវាអាចជួយសង្គ្រោះជីវិតមនុស្សបានរហូតដល់ ៩២លាននាក់នៅឆ្នាំ២០៥០៕ ប្រភព : Euronews ប្រែសម្រួលដោយ : ឈឹម…

  • គោលនយោបាយ ភូមិឃុំ សង្កាត់មានសុវត្ថិភាព លក្ខណៈសម្បត្តិទាំង៧

    គោលនយោបាយ ភូមិឃុំ សង្កាត់មានសុវត្ថិភាព លក្ខណៈសម្បត្តិទាំង៧

    ប្រភព៖ ចៅព្រាហ្មណ៍កម្ពុជា #ams1minute