Category: One-Minute

  • នាយករដ្ឋមន្ត្រីសិង្ហបុរីក្លាយជាមេដឹកនាំមានប្រាក់ខែខ្ពស់ជាងគេលើលោក

    នាយករដ្ឋមន្ត្រីសិង្ហបុរីក្លាយជាមេដឹកនាំមានប្រាក់ខែខ្ពស់ជាងគេលើលោក

    បរទេស៖ ជាការភ្ញាក់ផ្អើលដ៏ខ្លាំងសម្រាប់សិង្ហបុរី ដែលជាប្រទេសកោះតូចមួយ ប៉ុន្តែ លោក នាយករដ្ឋមន្ត្រី លោក Lawrence Wong បានវ៉ាដាច់មេដឹកនាំពិភពលោកទាំងអស់ ដែលទទួលបានប្រាក់ចំណូលប្រចាំឆ្នាំ ចំនួន២លាន២០ម៉ឺនដុល្លារអាមេរិក នេះបើយោងតាមទស្សនាវដ្តី Forbes ចុះផ្សាយដោយគេហទំព័រអាមេរិក Yahoo នៅថ្ងៃអង្គារនេះ។ ប្រភពបន្តឲ្យដឹងថា លោក Wong រកប្រាក់ចំណូលបានច្រើនជាងសមភាគីរបស់លោក នៅក្នុងប្រទេសស្វីស, អូស្ត្រាលី, សហរដ្ឋអាមេរិក និងអូទ្រីស ដែលប្រមូលផ្តុំដោយមេដឹកនាំកំពូលទាំង៥ រកចំណូលបានច្រើនជាងគេបង្អស់។ ប្រភពថា ប្រធានាធិបតីស្វីសរកបាន ៥៧ម៉ឺនដុល្លារ នៅក្នុងឆ្នាំ, នាយករដ្ឋមន្ត្រីអូស្ត្រាលី រកបានជាង៤១ម៉ឺនដុល្លារ ហើយប្រធានាធិបតីអាមេរិក Jo Biden រកបាន៤០ម៉ឺនដុល្លារ។ បើទោះបីជា Yahoo មិនបានបង្ហាញលម្អិត អំពីដើមចមនាំឲ្យមេដឹកនាំរូបនេះ ត្រូវបានបង្កើនប្រាក់បៀវត្សរ៍ ដល់ចំណុចកំពូលក៏ដោយ ក៏មានការចុះផ្សាយអំពីវិស័យពាណិជ្ជកម្មអេឡិចត្រូនិក របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅតែបន្តរីកចម្រើនខ្លាំង ដូចជា Shopee, Lazada និង Amazon ជាដើម ដែលសុទ្ធតែបានឈរនៅលើតារាងនៃគេហទំព័រ ដែលមានអ្នកចូលមើលច្រើនបំផុត ហើយបរិមាណទំនិញសរុបលើទីផ្សារមួយនេះ…

  • កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ

    កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ
  • រាជរដ្ឋាភិបាល ស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ

    រាជរដ្ឋាភិបាល ស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ

    និងអភិបាលរាជធានី-ខេត្ត ត្រូវត្រៀមលក្ខណៈសម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីគ្រោះទឹកជំនន់កើតមានជាយថាហេតុ ⛈🌊🇰🇭 ១៨ កញ្ញា ២០២៤ #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ កញ្ញា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ កញ្ញា ២០២៤

    ១. អ្នកនាំពាក្យ៖ បើគ្មានការប្រែប្រួល គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់នៅរយៈពេល ១០ខែទៀត – AMS Economy ២. ផ្លូវមួយខ្សែប្រវែងជាង ១ពាន់ម៉ែត្រ ក្នុងសង្កាត់ប្រាសាទ ក្រុងបាវិត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ – កម្ពុជាថ្មី ៣. ១២ខែ កម្ពុជាសម្រេចនាំចេញអង្ករបានជាង ៧០ ម៉ឺនតោន ទៅបរទេស – ខ្មែរថាមស៍ ៤. អាល្លឺម៉ង់ត្រៀមជំនួយ ១១១លានដុល្លារ ឱ្យអ៊ុយក្រែនក្នុងរដូវរងាខាងមុខ – Reuters ៥. អាមេរិកអនុម័តការលក់គ្រឿងបន្លាស់យោធាតម្លៃ ២២៨លានដុល្លារ ឱ្យតៃវ៉ាន់ – AFP #ams1minute

  • វាលស្មៅបៃតងអូររាំង ខេត្តមណ្ឌលគិរី

    វាលស្មៅបៃតងអូររាំង ខេត្តមណ្ឌលគិរី

    🎥 ខ្លាខ្មៅ #ams1minute

  • អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស ឯកឧត្តម Tony Blair កោតសរសើរការរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា

    អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស ឯកឧត្តម Tony Blair កោតសរសើរការរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា

    សម្ដេចធិបតី និងឯកឧត្តម Tony Blair ក៏បានផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈអំពីវិស័យសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារួមមាន៖ វិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុខាភិបាល ឌីជីថល និងការវិនិយោគ ជាដេីម។ #ams1minute

  • រាជរដ្ឋាភិបាលនៃអាណត្តិទី៧​ បន្តផ្តោតលើអាទិភាពចម្បង ជាពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព

    រាជរដ្ឋាភិបាលនៃអាណត្តិទី៧​ បន្តផ្តោតលើអាទិភាពចម្បង ជាពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
  • របាយការណ៍នៅថ្ងៃទី១៦ កញ្ញា

    របាយការណ៍នៅថ្ងៃទី១៦ កញ្ញា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ២នាក់ និងរបួស ៦នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៧ កញ្ញា ២០២៤ #ams1minute

  • យោងតាមការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) សេដ្ឋកិច្ចឥណ្ឌូណេស៊ី

    យោងតាមការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) សេដ្ឋកិច្ចឥណ្ឌូណេស៊ី

    រពឹងនឹងកើនឡើងដល់ជាង ២ទ្រីលានដុល្លារនាឆ្នាំ២០២៨។ ឈរនៅលេខ២ គឺហ្វីលីពីនដែលរំពឹងនឹងមានទំហំសេដ្ឋកិច្ចជាង ៦៩៨ពាន់លានដុល្លារ ខណៈថៃលេខ៣ រំពឹងថានឹងមានទំហំសេដ្ឋកិច្ចសរុបជាង ៦៥៧ពាន់លានដុល្លារ។កម្ពុជា ឈរនៅលេខ៨ ដែលរំពឹងនឹងមានទំហំសេដ្ឋកិច្ចជាង ៤៥ពាន់លានដុល្លារ ដែលឈរលើព្រុយណេ ឡាវ និងទីម័រខាងកើត – Seasia #ams1minute

  • សម្ដេចធិបតី អបអរសាទរខួប១ឆ្នាំ «រមណីយដ្ឋានប្រាសាទ​កោះកេរ»ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

    សម្ដេចធិបតី អបអរសាទរខួប១ឆ្នាំ «រមណីយដ្ឋានប្រាសាទ​កោះកេរ»ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤បានចេញនូវសារលិខិតអបអរក្នុងឱកាសខួប១ឆ្នាំ នៃការចុះរមណីយ​ដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី១៧ កញ្ញា ២០២៣-១៧ កញ្ញា ២០២២៤។។ “រមណីយដ្ឋាន​​​ប្រាសាទកោះកេរ” របស់កម្ពុជាត្រូវបានចុះក្នុងបញ្ជី​បេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០២៣ កន្លងទៅតាមរយៈសេចក្តីសម្រេចលេខ 45 COM 8B.8 នៅក្នុង​សម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ សារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​បានបញ្ជាក់ថា មហាសមិទ្ធផលដ៏ប្រសើរថ្លៃថ្លានេះ បានបង្ហាញ​ពីកិត្យានុ​ភាពវប្បធម៌ដ៏ខ្ពស់ត្រដែតរបស់ជាតិយើង ក្នុង ឆាកអន្តរជាតិ ដែលកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយ​វីរភាព​ជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាល កម្ពុជា ក្រោមម្លប់នៃសន្តិភាព ដែល​ជា​​សមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់​សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ក្នុងការបង្រួបបង្រួមជាតិ និងនាំមកជូន​ប្រជាជនកម្ពុជា​នូវភាពសុខដុមរមនា​សម្រាប់​ជាមូលដ្ឋាន ក្នុងការកសាង​ម​​និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ រួមទាំងការ​អភិរក្ស អភិវឌ្ឍនូវសម្បត្តិ បេតិកភណ្ឌវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណី​ជាតិខ្មែរ ដែលជាកេរដំណែលដ៏ឧត្តុង្គឧត្តម​ពុំអាចកាត់​ថ្លៃបានរបស់បុព្វបុរសយើង បន្សល់ទុកជូនអ្នក​ជំនាន់ក្រោយ។ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបន្តថា ខ្ញុំក៏សូមយកឱកាសនេះ ធ្វើការកោតសរសើរដោយស្មោះ និងមូលវិចារដ៏ថ្លៃថ្លា…